×

គន្លឹះ​៧​យ៉ាង​ដើម្បី​ស្បែក​ ​ដែល​សុភាព​នារី​ចាំបាច់​ធ្វើ​នៅ​រដូវភ្លៀង​នេះ​ ​

TRAVEL & LIVING a month ago
 
 

           ការថែទាំ​ស្បែក​នៅ​រដូវភ្លៀង​គឺជា​រឿង​ដ៏​សំខាន់​មួយ​ដែល​សុភាព​នារី​ទាំងឡាយ​មិនគួរ​មើល​រំលង​។​ ​អាកាសធាតុ​ពោរពេញ​ទៅ​ដោយ​សំណើម​ ​ជា​ឱកាស​អំណោយផល​ដល់​ការ​កកើត​មេរោគ​នានា​ ​ងាយ​ធ្វើឲ្យ​ស្បែក​ប្រឈម​បញ្ហា​ផ្សេងៗ​ដូចជា​ ​ការ​កើតមុន​ ​ឡើង​កន្ទួល​រមាស់​ ​និង​ស្បែក​គ្មាន​សំណើម​ជាដើម​។​ ​ខណៈ​រដូវភ្លៀង​ឈាន​ចូល​មកដល់​ ​សូវ​រី​ន​ ​សូម​ណែនាំ​គន្លឹះ​ថែទាំ​ស្បែក​ ​៧​យ៉ាង​ដែល​សុភាព​នារី​គួរ​អនុវត្ត​ដើម្បី​រក្សា​ស្បែក​ឲ្យ​នៅតែ​ផូរផង់​ ​និង​ស្រស់​ថ្លា​នៅ​ក្នុង​រដូវ​នេះ​។​

​១​. ​លាង​ស​ម្អា​ត​ផ្ទៃមុខ​ជាប្រចាំ​៖​ ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ញឹកញាប់​ ​ភាព​កខ្វក់​ ​និង​ធូលី​ដី​ដែល​នៅ​ជាប់​រន្ធញើស​នៃ​ផ្ទៃមុខ​អាចប​ង្ក​ជា​ជាតិពុល​ ​ដែល​ជា​ដើមហេតុ​នាំឲ្យ​កើតមុន​ ​ឡើង​រោល​ឬ​កន្ទួល​រមាស់​ជាដើម​។​ ​ការ​លាង​ស​ម្អា​ត​ផ្ទៃមុខ​២​ទៅ​៣​ដង​ក្នុងមួយថ្ងៃ​ជា​វិធី​ជម្រះ​ភាព​កខ្វក់​ចេញពី​ស្បែក​បាន​យ៉ាងល្អ​។​ ​បើ​អាច​គួរ​ប្រើ​ហ្វូ​ម​លាងមុខ​ណា​ដែល​មិន​មាន​ជាតិ​កាត់​កាន់តែ​ប្រសើរ​។​ ​អ្នក​ក៏​អាច​ប្រើ​ថូន​័​រ​(​Tone​r) ​នៅពេលដែល​ស្បែក​ឡើង​ស្ងួត​ ​ដើម្បី​រក្សា​រន្ធញើស​មិន​ឲ្យ​កក​ស្ទះ​ផង​ដែរ​។​

២​. ​ប្រើ​គ្រី​ម​ផ្តល់​សំណើម​៖​ ​មិនមែន​តែ​រដូវ​ធ្លាក់​ខ្យល់​នោះ​ទេ​ដែល​អ្នក​គួរ​ប្រើ​គ្រី​ម​ផ្តល់​សំណើម​ ​នៅ​ក្នុង​រដូវភ្លៀង​ធ្លាក់​នេះ​ក៏​សំខាន់​ដូចគ្នា​។​ ​ពេលយប់​គឺជា​ពេលវេលា​ដែល​ស្បែក​ព្យាយាម​ជួសជុល​ត្រង់​ចំណុច​ដែល​ខូចខាត​ដោយខ្លួនឯង​ ​ដូច្នេះ​កា​រលាប​គ្រី​ម​ផ្តល់​សំណើម​នៅ​ពេលយប់​ ​អាច​ជួយការ​ពារ​មិន​ឲ្យ​ស្បែក​ជ្រួញ​ ​និង​រក្សា​ភាព​ស្រស់​ថ្លា​នៃ​ស្បែក​។​

៣​. ​ការ​ស្រ្កាប់​ស្បែក​៖​ ​ក្នុង​អំឡុង​ពេលនេះ​ ​ស្បែក​របស់​អ្នក​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​ថែទាំ​បំផុត​ ​ព្រោះ​វា​មិន​ត្រឹមតែ​ជួយការ​ពារ​ស្បែក​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​នោះ​ទេ​ ​ថែមទាំង​ជួយ​ឲ្យ​ស្បែក​នៅតែ​ស្រស់​ថ្លា​ក្មេង​ជាង​វ័យ​ផង​ដែរ​។​ ​ការ​ស្រ្កាប់​ស្បែក​យ៉ាងហោចណាស់​ម្តង​ក្នុង​មួយ​ស​ប្តាហ៍ ​អាច​ជួយ​ជម្រុះ​កោសិកា​ចាស់ៗ​ដែល​ធ្វើឲ្យ​ស្បែក​ភ្លឺ​ថ្លា​ ​និង​ទន់​រលោង​។​ ​អ្នក​អាច​ជ្រើសរើស​ការ​ប្រើ​ផលិតផល​ស្ក្រាប់​ណាមួយ​ ​ឬ​ស្ក្រាប់​បែប​ធម្មជាតិ​កាន់តែ​ប្រសើរ​។​

​៤​. ​ប្រើ​ឡេ​ការពារ​ក​ម្តៅ​ថ្ងៃ​៖​ ​ដូច​ទៅ​នឹង​គ្រី​ម​ផ្តល់​សំណើម​ដែរ​ ​មិនថា​អាកាសធាតុ​បែប​ណា​នោះ​ទេ​ ​ឡេ​ការពារ​ក​ម្តៅ​ថ្ងៃ​គឺជា​មិត្ត​ដ៏​ជិតស្និទ្ធ​បំផុត​។​ ​នៅ​ក្នុង​រដូវ​នេះ​ ​ទោះបីជា​អាកាសធាតុ​មិនសូវ​ក្តៅ​ខ្លាំង​ក៏ដោយ​ ​តែ​ស្បែក​របស់​អ្នក​នៅតែ​រង​ការ​បំផ្លាញ​ដោយ​កាំរស្មី​យូ​វី​(U​V​)​របស់​ព្រះអាទិត្យ​ផង​ដែរ​។​ ​ដូច្នេះ​កា​រលាប​ឡេ​ការពារ​ក​ម្តៅ​ថ្ងៃជា​រឿង​មួយ​ដែល​អ្នក​មិនគួរ​រំលង​ឡើយ​។​

៥​. ​ញ៉ាំ​បន្លែ​បៃតង​៖​ ​ស្បែក​មិនមែន​ស្រស់​ស្អាត​បាន​ដោយសារតែ​ផលិតផល​ថែរក្សា​សម្រស់​មួយ​មុខ​នោះ​ទេ​ ​ការ​ទទួលទាន​អាហារ​ត្រឹមត្រូវ​ក៏​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​ពី​ខាងក្នុង​ផង​ដែរ​។​ ​គួរ​កាត់បន្ថយ​ការ​ទទួលទាន​ជាតិ​ខ្លាញ់​ ​អាហារ​ដែល​គ្មាន​វីតាមីន​ ​និង​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ ​ដោយ​ងាក​មក​ទទួលទាន​បន្លែ​បៃតង​សម្បូរទៅដោយ​វីតាមីន​ដែល​ស្បែក​ត្រូវការ​។​ ​វា​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ចេញពី​ខាងក្នុង​ ​ថែមទាំង​ល្អ​សម្រាប់​សុខភាព​ទៀត​ផង​។​

​៦​. ​ញ៉ាំ​ផ្លែឈើ​៖​ ​មិន​ខុសគ្នា​ពី​បន្លែ​បៃតង​ ​ផ្លែឈើ​ក៏មាន​ផ្ទុក​ទៅ​ដោយ​វីតាមីន​ ​និង​សម្បូរទៅដោយ​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​។​ ​ការ​ទទួលទាន​ផ្លែឈើ​អាច​ធ្វើឲ្យ​ស្បែក​ភ្លឺ​រលោង​ ​និង​រក្សា​សំណើម​នៃ​ស្បែក​ឲ្យ​មើលទៅ​មាន​ភាព​ស្រស់​ថ្លា​ចេញពី​ខាងក្នុង​។​

​៧​. ​ផឹកទឹក​ឲ្យបាន​ច្រើន​៖​ ​ទឹក​មាន​សារៈសំខាន់​ណាស់​ ​មិនថា​សម្រាប់​សុខភាព​សម្រស់​ឬ​សុខភាព​រាងកាយ​នោះ​ទេ​។​ ​ការ​ផឹកទឹក​បាន​គ្រប់គ្រាន់​តាម​បរិមាណ​ដែល​រាងកាយ​ត្រូវការ​អាច​ជួយ​ឲ្យ​ស្បែក​មាន​សំណើម​ ​និង​ធ្វើឲ្យស​រ​សៃ​សក់​មាន​សុខភាព​ល្អ​៕​

Article​ ​by​ ​SO​UN​G​ ​SO​KS​AN


SUGGESTIONS