×

«​Green​ ​P​e​p​per​»​ ​ឯកទេស​បម្រើ​ម្ហូប​អីុតាលី​ក្នុង​ក្រុងភ្នំពេញ​ ​ញ៉ាំង​បរិយាកាស​ដោយ​មន្ត​ត​ន្រ្តីព្យ៉ាណូ

TRAVEL & LIVING 2 years ago
 
 

​​​            ភោជនីយដ្ឋាន​អីុតាលី​ជាច្រើន​កន្លែង​ដែល​មាន​វត្តមាន​ស្ទើរតែ​គ្រប់​ច្រកល្ហក​ទៅ​ហើយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​តួយ៉ាង​ ​នៅ​ក្នុង​ប្លុក​បឹង​កេងកង​ទី​១​ ​ភោជនីយដ្ឋាន​មួយ​កន្លែង​ដែល​បើក​ដំណើរការ​នៅ​ក្នុង​អំឡុង​ឆ្នាំ​២​០​១​៩​ ​ឈ្មោះថា​ «ហ្គ្រី​ន​ភេ​ប​ភើ»​ (Green​ ​P​e​p​per) ​ប្រកប​ទៅ​ដោយ​ប្រណីតភាព​ ​និង​ស៊ីវិល័យ​បំផុត​ផង​ដែរ​។​ ​ជំនួប​ជាមួយនឹង​លោក​ ​លោក​ ​ម៉ាក​សេ​ឡូ​ ​បៀ​នខា​ឌី​ណូ (Mar​cello​ B​i​an​card​in​o) ​ជា​ស្ថាបនិក​ជនជាតិ​អ៊ីតាលី​ ​បានឲ្យ​ដឹងផង​ថា​ ​នៅ​អំឡុង​ពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​ ​១​៩​ ​កន្លងទៅ​គឺជា​ឱកាស​ដ៏​ល្អ​បំផុត​ក្នុង​ការស្វែងរក​រូបមន្ត​ថ្មីៗ​ ​ដើម្បី​បង្កើត​មុខម្ហូប​ដទៃ​ពិសេស​ៗ​បន្ថែម​ទៀត​សម្រាប់​អ្នកគាំទ្រ​រសជាតិ​ជាដើម​ដែល​ជនជាតិ​អីុតាលី​និយម​ទទួលទាន​ប្រកបដោយ​អនាម័យ​ ​និង​កាន់តែ​មាន​ផាសុកភាព​ជាមួយនឹង​ការ​មុខមាត់​ថ្មី​នៃ​ការផ្លាស់ប្តូរ​ ​ក៏ដូចជា​ការ​តុបតែង​បន្ថែម​ទៅលើ​ដេ​គ័រ​ក្នុង​ហាង​ជាដើម​។​

​​​            ក្រៅពី​ប្រភេទ​ភី​ហ្សា​ដែល​ជា​អត្តសញ្ញាណ​របស់​ជនជាតិ​អីុតាលី​ ​អ្នក​ក៏​អាច​ទទួលទាន​ម្ហូបអាហារ​ផ្សេងៗ​ទៀត​ជាច្រើន​ដែល​កំពុង​ពេញ​និយម​នៅ​ប៉ែក​អឺរ៉ុប​បាន​យ៉ាង​ងាយស្រួល​ពី​ភោជនីយដ្ឋាន​ ​Green​ ​P​e​p​per​ ​ដោយ​ពុំ​ចាំបាច់​ធ្វើដំណើរ​ឆ្ងាយ​នោះ​ឡើយ​។​ ​ជាមួយនឹង​មុខម្ហូប​ ​Salmon​ & ​Ca​via​r ​Tartar​e​, Br​us​c​h​e​t​t​a​ ​with​ S​t​r​a​cc​i​a​tell​a​ ​Cheese​ ​និង​ ​Oyster​ ​Large​ ​Size​ ​ជា​អាហារសម្រន់​ថ្មី​មួយ​បន្ថែម​ទៀត​នៅ​ក្នុង​បញ្ជី​​មុខម្ហូប​ (​Men​u) ​ដែល​មានឱជារស​ច​ម្អិ​ន​យ៉ាង​យកចិត្ត​ទុក​ពី​ចុងភៅ​ជនជាតិ​អីុតាលី​ផ្ទាល់​តែម្តង​។​ ​ម្ហូបអាហារ​ដ៏​ឈ្ងុយឆ្ងាញ់​បែប​នេះ​ពិតជា​ស័ក្តិសម​បំផុត​ជាមួយនឹង​ការ​ក្រេបរសជាតិ​ស្រា​សាំ​ប៉ា​ញ​ដែល​នាំចូល​ពី​ប្រទេស​អីុតាលី​ ​អម​ដោយ​ស​ំឡេង​តន្ត្រី​ព៉្យាណូ​ទៀត​នោះ​កាន់តែ​ធ្វើ​បរិយាកាស​ពោរពេញ​ទៅ​ដោយ​ភាព​រ៉ូ​មែន​តិ​ក​ ​តួយ៉ាង​ ​ទីនេះ​ដែរ​មិន​ត្រឹមតែ​ជា​ភោជនីយដ្ឋាន​ដែល​ផ្តល់​នូវ​រសជាតិ​ម្ហូប​ឆ្ងាញ់​ជាមួយនឹង​តម្លៃ​សមរម្យ​តែមួយ​ម៉្យាង​នោះ​ទេ​ ​ប៉ុន្តែ​ក៏បាន​ផ្តល់​នូវ​បរិយាកាស​ ​និង​ជម្រើស​ល្អ​មួយ​សម្រាប់​អ្នកមាន​បំណង​ធ្វើ​ការណាត់ជួប​ជាមួយនឹង​មនុស្សជា​ទីស្រឡាញ់​របស់​ខ្លួន​ផង​ដែរ​។

​​​            ​យ៉ាងណាមិញ​ ​ក្រៅពី​អាហារសម្រន់​ទាំងអស់​នេះ​ដែរ​ ​មុខម្ហូប​អឺរ៉ុប​មួយ​បែប​ទៀត​ដែល​ជា​ប្រភេទ​ផា​ស្តា​ (​Past​a​) ​ក៏​អាច​ជា​ជម្រើស​បន្ថែម​សម្រាប់​អ្នក​ ​ពោល​ ​ប្រភេទ​ផា​ស្តា​ដូចជា​៖​ ​Home​mad​e​ ​Oyster​ ​Guitar​, ​Tag​l​i​a​tell​e​ ​P​orc​in​i​ ​រួម​នឹង​ ​Home​mad​e​ ​Tort​e​l​l​on​i​ ​សុទ្ធ​សឹង​មានការ​ច​ម្អិ​ន​តាម​រូបមន្ត​ដើម​ដោយ​ពុំ​ប្រើប្រាស់​គ្រឿងផ្សំ​ណាមួយ​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ​ ​ហើយ​ប្រភេទ​ផា​ស្តា​នេះ​ដែរ​ក៏​មានការ​គាំទ្រ​និយម​ទទួលទាន​បំផុត​ពី​អតិថិជន​គ្រប់រូប​ពុំ​មិនចាញ់​ពី​ប្រភេទ​ភី​ហ្សា​នោះ​ឡើយ​។​

​​​            ​​ក្លិន​អាហារ​ដ៏​ឈ្ងុយ​ចេញពី​ផ្ទះបាយ​ដែល​កំពុង​ច​ម្អិ​ន​មុខម្ហូប​ស្ទេ​ក​សាច់គោ​ជាមួយ​ទឹកជ្រលក់​ម្រេច​ខ្ចី​ (​Beef​ ​Tender​loin​ ​in​ ​Green​ ​P​e​p​per​ ​Sauce​) ​បាន​ទាក់ចិត្ត​អតិថិជន​កំពុង​ទទួលទាន​អាហារ​ឲ្យ​ធ្វើការ​កុម៉្មង់​មុខម្ហូប​មួយ​នេះ​ជាបន្តបន្ទាប់​ដែល​កាន់តែ​ធ្វើឲ្យ​ចុងភៅ​មាន​ភាព​មមាញឹក​គួរឲ្យ​កត់​សម្គាល់​។​

​​​​            ភោជនីយដ្ឋាន​ ​Green​ ​P​e​p​per​ ​បើក​បម្រើ​ទទួល​អតិថិជន​នៅ​ម៉ោង​១​២​ថ្ងៃត្រង់​រហូតដល់​ម៉ោង​ ​២​:​៣​០​ ​នាទី​រសៀល​ ​និង​ម៉ោង​ ​៦​ល្ងាច​ ​រហូតដល់​ម៉ោង​១​០​យប់​។​ ​យ៉ាងណាមិញ​ ​ប្រសិនបើ​អ្នកមាន​បំណង​សាកល្បង​ទទួលទាន​ម្ហូប​អ៊ីតាលី​នៅ​ទីនេះ​យល់​ល្អ​អ្នក​គួរតែ​ធ្វើការ​កក់​តុ​ជាមុន​សិន​ ​ក៏​ព្រោះតែ​តុ​នៅ​ក្នុង​ ​Green​ ​P​e​p​per​ ​មាន​ចំនួន​កំណត់​ផង​ដែរ​៕​

Article​ ​by​ ​PAN​ S​I​V​L​Y​


SUGGESTIONS