×

Amazon​ ​Resort​ ​តារា​ទេសចរណ៍​រះ​ចុងក្រោយ​គេ​ក្បែរ​ព្រំប្រទល់​ភ្នំពេញ​-​កណ្តាល​ស្ទឹង​

TRAVEL & LIVING 2 years ago
 
 

           ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​តំបន់​ជាយក្រុង​ជុំវិញ​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​ក្លាយ​ជាគោល​ដៅ​អភិវឌ្ឍន៍​ផ្នែក​អចល​ន​ទ្រព្យ​និង​ទេសចរណ៍​បែប​កែច្នៃ​។​ ​ដូចនេះ​ហើយ​ ​បានជា​យើង​ឃើញ​មាន​កំណើន​សួន​ក​ម្សាន្ត​បែប​ជាយក្រុង​រីក​ដុះដាល​ដូច​ផ្សិត​ ​ដែល​ក្នុងចំណោម​នោះ​ ​មាន​វត្តមាន​ ​Amazon​ ​Resort​ (​អាម៉ាហ្សូន​រី​ហ្ស​ត​) ​ដែល​កំពុង​បង្ហាញមុខ​ជា​តួឯក​ទេសចរណ៍​ប្រចាំ​សង្កាត់​គង​ន​យ​ ​ខណ្ឌ​ដង្កោ​ ​ខាងត្បូង​រាជធានី​ភ្នំពេញ​ ​ខាងលិច​រង្វង់​មូល​កួរ​ស្រូវ​ ​ផ្លូវជាតិ​លេខ​២​ ​ដែល​មហាជន​ភាគច្រើន​ធ្លាប់ស្គាល់​រួចមក​ហើយ​។​

           ​បើ​យើង​ធ្វើដំណើរ​ចេញពី​រាជធានី​ភ្នំពេញ​តាម​ផ្លូវជាតិ​លេខ​២​ ​ឬ​ ​ផ្លូវ​៦​០​ម៉ែត្រ​នោះ​ ​ដល់​ចំណុច​ផ្លូវបំបែក​រង្វង់​មូល​កួរ​ស្រូវ​ ​ត្រូវ​បន្ត​ដំណើរ​ទៅមុខ​ត្រង់​តាមផ្លូវ​បុរី​ពិភព​ថ្មី​កួរ​ស្រូវ​៣​ (​ផ្លូវ​លេខ​១​០​៤​) ​រហូត​ជិតដល់​សាលាសង្កាត់​គង​ន​យ​ ​ទើប​មាន​ផ្លូវបែកជាបួន​ ​រួច​បត់ឆ្វេង​ដៃ​បន្តិច​ ​នោះ​នឹង​ទៅដល់​ទីតាំង​ច្រក​ចូល​សួន​ក​ម្សាន្ត​ដែល​ស្ថិតនៅ​ខាងស្តាំ​ដៃ​។​ ​សួន​ក​ម្សាន្ត​នេះ​ទើប​តែ​បើក​ដំណើរការ​កាលពី​ខែ​មីនា​ ​កន្លងទៅ​នេះ​ទេ​ ​មិនទាន់​ទាំង​លើកស្លា​ក​បដា​ធំ​ត្រង់​មាត់​ផ្លូវចូល​នៅឡើយ​ផង​ ​ហើយក៏​មិនទាន់​អភិវឌ្ឍ​រួចរាល់​ទាំងស្រុង​នៅឡើយ​ដែរ​ ​ប៉ុន្តែ​រមណីយដ្ឋាន​ថ្មី​នេះ​កំពុង​ទទួល​បាន​នូវ​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ក្នុង​មួយ​ប៉ប្រិច​ភ្នែក​ដោយសារ​ឥទ្ធិពល​នៃ​ប្រព័ន្ធ​បណ្តាញ​សង្គម​ក្នុង​អំឡុង​ពេល​ប្រមាណ​បី​ខែ​ចុងក្រោយ​នេះ​។​

           ​អា​ម៉ា​ហ្សូ​ន​រី​ហ្ស​ត​ ​មាន​ចំណុច​ពិសេស​លេចធ្លោ​មួយ​ចំនួន​ខុសប្លែក​ពី​សួន​ក​ម្សាន្ត​ផ្សេងៗ​ដែល​កំពុង​ដំណើរការ​មាន​លក្ខណៈ​ប្រកួតប្រជែង​ជុំ​វ​ញ​ក្រុងភ្នំពេញ​។​ ​ក្រៅពី​មានផ្ទៃ​ដី​ធំ​ទូលាយ​ដែល​ពោរពេញ​ដោយ​សក្តានុពល​អភិវឌ្ឍន៍​ ​ជុំវិញ​ផ្ទៃ​ទឹក​ដ៏​ធំ​ហ៊ុមព័ទ្ធ​ដោយ​សួន​រុក្ខជាតិ​លម្អ​ពណ៌បៃតង​ចម្រុះ​ ​ជាពិសេស​ស្រះ​ស្លឹក​ព្រលិត​យក្ស​ពូជ​ ​Victor​i​a​ ​Lotus​ ​ដែល​ជា​ប្រភេទ​រុក្ខជាតិ​ដាំ​លម្អ​សួន​ក​ម្សាន្ត​ដែល​ពេញ​និយម​នៅ​បរទេស​ ​តែ​ជា​វត្តមាន​លើកទីមួយ​ក្នុង​សួន​នៅ​ជាយក្រុង​ក្នុងស្រុក​យើង​ ​ព្រម​ជាមួយ​កា​រដាក់​តាំង​រូបសំណាក​សត្វ​ធំ​ៗ​ ​និង​រថយន្ត​ស៊េ​រី​ចាស់​ (​V​in​tag​e​ ​Van​) ​សម្រាប់​ភ្ញៀវ​ប្រុស​ស្រី​ក្មេង​ចាស់​ថត​លេង​ក​ម្សាន្ត​ឲ្យ​ប្លែក​អារម្មណ៍​។​ ​សេវាកម្ម​ក​ម្សាន្ត​ដែល​ប្លែក​ជាងគេ​គឺ​ ​ជិះ​ល្អី​ប្ញស្សី (​Bamboo​ ​Basket​) ​លើទឹក​ ​និង​ខ្សែរ៉ក​ (​Z​i​p​ ​Line​) ​សម្រាប់​ជិះ​លេង​ឆ្លង​ទឹក​ ​មិនចាញ់​សួន​ក​ម្សាន្ត​នៅ​ប្រទេសជិតខាង​ឡើយ​។​

           ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​សួន​នេះ​មាន​កន្លែង​អង្គុយ​ទទួលទាន​អាហារ​លក្ខណៈ​គ្រួសារ​ ​ឬ​ ​ក្រុម​ការងារ​ក្រោមម្លប់​ដើម​ជ្រៃ​ត្រជាក់​ល្ហឹម​ ​ដោយមាន​រៀបចំ​ជា​បង់​អង្គុយ​និង​កង្ហារ​ជូន​ភ្ញៀវ​ដោយ​ឥត​គិតថ្លៃ​។​ ​ប៉ុន្តែ​ប្រសិនបើ​ភ្ញៀវ​ចង់​អង្គុយ​ក្នុង​តូប​ក្យូ​ស​មាត់ទឹក​នៅ​ខាងក្រោយ​ក្បែរ​មាត់ទឹក​ ​ភ្ញៀវ​ត្រូវ​ចំណាយ​ប្រាក់​ ​១​ម៉ឺន​រៀល​។​ ​ចំពោះ​រឿង​ម្ហូប​វិញ​ ​ម្ហូប​នៅ​ទីនោះ​ត្រូវ​បាន​បែងចែក​ទៅតាម​ប្រភេទ​សាច់​ (​បង្កង​ ​ត្រី​ ​សាច់គោ​) ​និង​ប្រភេទ​បាយ​ឆា​ ​ក្នុង​តម្លៃ​ជាមធ្យម​ជាង​ ​១​០​ដុល្លារ​។​

           ដោយឡែក​ ​បង្កង​ត្រូវ​គិតថ្លៃ​ជា​គីឡូក្រាម​ ​ពោល​គឺ​ ​៣​០​ ​ដុល្លារ​ក្នុង​មួយ​គីឡូ​។​ ​ទន្ទឹម​នឹង​នេះ​ ​អ្វី​ដែល​ភ្ញៀវ​ភាគច្រើន​មិន​អាច​រំលង​បាន​នោះ​គឺ​ ភ្ល​ក់​រសជាតិ​កាហ្វេ​នៅ​ក្នុង​ហាង​កាហ្វេ​ទំនើប​នៅ​ច្រក​ផ្លូវចូល​ខាងមុខ​ដែល​មានឈ្មោះ​ថា​ ​«​Bo​l​a​v​e​n ​Ca​f​e​»​។​ ​នៅ​ជាប់​ហាង​កាហ្វេ​នោះ​ ​ក៏មាន​ផ្ទះ​ដើមឈើ​រាង​មូល​ប្រក់​ស្បូវ​ដែល​ជា​ទីតាំង​យុវវ័យ​និយម​ឈរ​ថត​លេង​ដែរ​៕​

Article by SRIN SOKMEAN


SUGGESTIONS