ពិធីសម្ពោធជាផ្លូវការនៃស្តេចស្រាវីស្គីដ៏ប្រណីត ROYAL SALUTE 30 ឆ្នាំ
NEWS one year agoនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូដ) ដែលជាក្រុមហ៊ុននំាចូល និងចែកចាយផ្តាច់មុខនូវស្រាវិស្គី Royal Salute បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការនៃប្រភេទស្រាវិស្គី Royal Salute 30ឆ្នាំ (Key To The Kingdom) ដែលមានការលាយបញ្ចូល និងសម្រិតសម្រាំងយ៉ាងពិសេសមានឱជារសអមដោយការរចនាដបដ៏ប្រណីតភាពស្តង់ដារផ្សារភ្ជាប់ទៅនឹងកេរដំណែល និងទំនាក់ទំនងជាប្រវត្តិសាស្រ្តរបស់គ្រួសាររាជវង្សនៃចក្រភពអង់គ្លេស។ ការផ្សារភ្ជាប់អត្ថន័យនៃស្រាវីស្គី Royal Salute 30ឆ្នាំ Key To The Kingdom ក្នុងគោលបំណង ដើម្បីរំឭកនិងអបអរនូវពិធីថ្វាយកូនសោរដែលត្រូវបានគេប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅរាជវាំង Holyrood នៃប្រទេសស្កុតឡែន ដើម្បីថ្វាយកូនសោរដល់ម្ចាស់ក្សត្រី Elizabeth ទីពីរ ក្នុងរយៈពេលដែលទ្រង់គង់នៅក្នុងរាជវាំងសម្រាប់ប្រារព្ធពិធី។ ទ្រង់នឹងត្រូវដង្ហែរជាមួយកូនសោរដែលជាតំណាងនៃកម្មវិធីទៅកាន់ទីក្រុង Edinburgh ។ ទន្ទឹមនឹងនេះផងដែរ ពិធីនេះគឺជាពិធីមួយដែលគេប្រារព្ធឡើងមានរយៈពេលយូរជាងគេក្នុងចំណោមពិធីទាំងអស់នៅក្នុងរាជវង្សអង់គ្លេស គឺជាពិធីតំណាងឲ្យកិត្តិយស និងសេរីភាព។ រសជាតិថ្មីនៃស្តេចស្រាវិស្គី Royal Salute 30ឆ្នាំ នេះត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់បំផុត ដោយមានការជ្រើសរើសយកនូវស្រាវីស្គីដ៏កម្រ និងប្រណីតៗ មានអាយុកាលយ៉ាងតិចបំផុត 30 ឆ្នាំពីតំបន់នានានៅក្នុងប្រទេសស្កុតឡែនមករួមបញ្ជូលគ្នា។
គួរបញ្ជាក់ផងដែរថា ស្រាវីស្គី Royal Salute ត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ១៩៥៣ ដើម្បីជាដង្វាយដល់ម្ចាស់ក្សត្រី Elizabeth ទីពីរ ក្នុងឱកាសនៃពិធីគ្រងរាជសម្បត្តិ ក៏ដូចជាសម្រាប់ដង្វាយទៅកាន់ខ្សែរាជវង្សានុវង្សនៅក្នុងចក្រភពអង់គ្លេសនៅក្នុងឱកាសកម្មវិធីពិសេសៗជាច្រើនទៀត។ ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំ ទាក់ទងនឹងការលាយវីស្គីប្រណីតៗនេះដែរ លោក Sandy Hyslop អ្នកឯកទេសផលិតស្រាវីស្គីរបស់ Royal Salute បានខិតខំសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ក្នុងការលាយបញ្ចូលប្រភេទស្រាវីស្គីល្អៗមុននឹងធ្វើការផលិតនូវស្រា Royal Salute 30 ឆ្នាំនេះឡើង។ ស្រាវីស្គី Royal Salute 30 ឆ្នាំនេះដែរមានរសជាតិផ្អែមស្រទន់នៃក្លិនផ្លែឈើចម្រុះដូចជា៖ ផ្លែសារី ក្រូចឃ្វិច និងក្លិនរមួតនៃទឹកឃ្មុំ ជាពិសេសទៅទៀតនោះគឺ អ្នកទទួលទាននឹងទទួលបាននូវរសជាតិឈ្ងុយឈ្ងប់ ។
លោក Sandy មានប្រសាសន៍ថា «ស្រាវីស្គីប្រភេទថ្មីមួយនេះត្រូវបានផលិតឡើង ដើម្បីអបអរនូវពិធីថ្វាយកូនសោរជូនក្សត្រនៃចក្រភពអង់គ្លេស វាជាពីធីបុណ្យប្រវត្តិសាស្រ្តមានអាយុកាលយូរអង្វែងមកហើយ។ ដើម្បីឲ្យស័ក្តិសមទៅនឹងកម្មវិធីប្រវត្តិសាស្រ្តដ៏យូរអង្វែងមួយនេះ យើងសម្រិតសម្រាំង និងជ្រើសរើសយកតែវិស្គីដែលមានគុណភាពខ្ពស់ មានរសជាតិ និងក្លិនដ៏ល្អឥតខ្ចោះមកលាយបញ្ចូលគ្នា ដើម្បីផលិតនូវវីស្គីដ៏ប្រណីតមួយនេះ»។ លើសពីនេះទៅទៀត មិនត្រឹមតែទៅលើគុណភាពនៃវីស្គីនោះទេ សូម្បីតែដបស្រាត្រូវបានឆ្លងកាត់ការឆ្លាក់ដោយដៃ ជាប្រភេទដបប៉សឺឡែនដែលមានការតុបតែងអមដោយគំរូនៃដាវជាកេរដំណែលរបស់ជនជាតិស្កុតឡែន ជាពិសេស រូបរាង និងការរចនានៅលើដបទំាងមូលត្រូវបានផ្តោតសំខាន់ទៅនឹងអត្ថន័យនៃ កូនសោរ រួមជាមួយនឹងវត្ថុតំណាងផ្សេងៗទៀតរួមមាន៖ រូបស្នែង ផ្កាកូលាប ដាវរាជវង្ស និងព្រះឆាយាលក្ខណ៍ដែលជាដង្វាយសំខាន់សម្រាប់ពិធីផងដែរ។
លោក Daren ONG អគ្គនាយកក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូដ) បានមានប្រសាសន៍ថា “ យើងសង្កេតឃើញថានៅក្នុងប្រទេសកម្ពុជា ទីផ្សារវីស្គីប្រណីតៗនៅមានកម្រិត។ ហេតុដូចនេះក្នុងនាមយើងគឺជាក្រុមហ៊ុនតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលនាំចូលផ្តាច់មុខ និងចែកចាយនូវស្រាវីស្គីប្រណីតៗ យើងមានគោលដៅ ដើម្បីពង្រីកទីផ្សារមួយនេះឲ្យកាន់តែរីកចម្រើន ធ្វើយ៉ាងណាធានា និងផ្គត់ផ្គង់ជូនដល់អតិថិជននូវផលិតផលសុទ្ធនិងប្រណីតៗ ដើម្បីឆ្លើយតបចំពោះការគាំទ្រផលិតផលរបស់យើង។ ចាប់តាំងពីក្រុមហ៊ុនបានបង្កើតឡើងនៅក្នុងឆ្នាំ 2017 គោលដៅរបស់ក្រុមហ៊ុនភើណូដរីខាដ (ខេមបូដ) គឺធ្វើយ៉ាងណាដើម្បីអភិវឌ្ឍ និងចូលរួមចំណែកបង្កើនការរីកចម្រើននៃវិស័យពាណិជ្ជកម្ម ដោយចូលរួមក្នុងការបង្កើននូវគុណភាពនៃការរស់នៅប្រកបដោយប្រណីតភាព ស្របជាមួយនឹងការរីកចម្រើនលើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជាថែមទៀត។ ជាមួយភាពស្ញប់ស្ញែងនៃប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា យើងក៏មានមោកភាពដែលយើងបាននាំចូលនូវប្រភេទស្រាវីស្គី Royal Salute ដែលជាវិស្គីមួយមានអាយុកាលយូរលង់ និងមានប្រវត្តិផ្សារភ្ជាប់ទៅនឹងខ្សែរាជវង្សគួរឲ្យស្ញប់ស្ញែងផងដែរ” ។
ROYAL SALUTE គឺជាស្រាស្កុតវីស្គីដែលត្រូវបានបន្ទំអស់រយៈពេលយ៉ាងតិច 21ឆ្នាំ ដើម្បីជាដង្វាយក្នុងឳកាសគ្រងរាជសម្បត្តិរបស់មហាក្សត្រីយានី Elizabeth ទី2 ជាមួយនឹងការបាញ់នូវកំាភ្លើងចំនួន21ដើម ដើម្បីអបអរក្នុងកម្មវិធីគ្រងរាជនេះ។ ទោះបីជា Royal Salute ត្រូវបានផលិតឡើងសម្រាប់អបអរសាទរប្រវត្តិសាស្រ្តរបស់ចក្រភពអង់គ្លេសក្តី តែផលិតផលមួយនេះក៏ត្រូវបានផលិតឡើងសម្រាប់បម្រើឲ្យអ្នកចូលចិត្តវីស្គីនៅក្នុងសម័យទំនើបផងដែរដែលមានការរួមបញ្ចូលគ្នានូវសិល្បៈ ការច្នៃប្រតិដ្ឋ និងទម្រង់នៃការបង្កើតថ្មីនៃផលិតផលនីមួយៗ។ Royal Salute ក៏បានចូលរួមជាមួយនឹង POLO ដែលជាក្រុមកីឡាដ៏ល្បីល្បាញក្នុងសម័យបច្ចុប្បន្ននេះ។ Royal Salute បានធ្វើការឧបត្ថម្ភក្នុងកីឡានេះច្រើនជាង 15 ការប្រកួតនៅលើពិភពលោកដែលនៅក្នុងប្រទេស អង់គ្លេស អាមេរិក អាហ្សង់ទីន ចិន និងកូរ៉េ ជាដើម។
គួរបញ្ជាក់ផងដែរថា Royal Salute 30 ឆ្នាំនឹងមានលក់នៅតាមដេប៉ូចែកចាយរបស់ក្រុមហ៊ុនភើណូដ រីខាដ (ខេមបូដ) ទូរទាំងប្រទេសកម្ពុជា៕