×

វិធី​សា​ស្រ្ត​ទាំង​៥​ ​ក​ម្ចាត់​អង្គែ​តាម​រូបមន្ត​ធម្មជាតិ​ដោយខ្លួនឯង​

TRAVEL & LIVING one year ago
 
 

         ​១​. ​ព្យាបាល​ដោយ​ប្រើ​ប្រេងដូង​: ​ប្រេងដូង​ជា​ឱសថ​ទិព្វ​បែប​ធម្មជាតិ​ដែល​ត្រូវ​បាន​បុព្វបុរស​ប្រើ​សម្រាប់​ធ្វើជា​គ្រឿង​ស​ម្អា​ង​ជំនួយ​សក់​ឲ្យ​រឹង​មាំ​។​ ​ដោយសារ​មាន​គុណសម្បត្តិ​ផ្នែក​ផ្តល់​សំណើម​ ​និង​ប្រឆាំង​បាក់តេរី​ខ្ពស់​ប្រេងដូង​ត្រូវ​បាន​គេ​ប្រើ​ធ្វើជា​សាប៊ូ​ធម្មជាតិ​សម្រាប់​ព្យាបាល​បញ្ហា​អង្គែ​ ​និង​រមាស់​ស្បែក​ក្បាល​ ​ព្រោះ​សំណើម​របស់​ប្រេង​នេះ​ជួយ​ទប់ទល់​ប្រឆាំង​វត្តមាន​អង្គែ​នៅ​លើ​ស្បែក​ក្បាល​របស់​លោកអ្នក​។​ ​វិធី​ប្រើ​: ​ក​ម្តៅ​ប្រេងដូង​ក្នុង​បរិមាណ​ពីរបី​ស្លាបព្រា​បាយ​យកមក​កក់​លើ​ស្បែក​ក្បាល​និង​សក់​។​ ​ទុកចោល​រយៈពេល​១​ម៉ោង​ ​សឹម​លាង​ជម្រះ​ដោយ​ប្រើ​សាប៊ូ​កក់សក់​ធម្មតា​ (​ឧ​ទា​: ​DOVE​, ​Head​ & ​Shoulder​) ​ដែល​លោក​អ្នកប្រើ​ជាប្រចាំ​។​ ​លោកអ្នក​ក៏​អាច​ផ្អាប់​ប្រេងដូង​ទុក​លើស​ក់​ចោល​មួយ​យប់​ ​ហើយ​កក់​លាង​ជម្រះ​វា​ពេលព្រឹក​ក៏បាន​ដូចគ្នា​។

        ​២​. ​ព្យាបាល​ដោយ​ប្រទាល​កន្ទុយក្រពើ​: ​ប្រទាល​កន្ទុយក្រពើ​ជា​ថ្នាំ​ព្យាបាល​ដ៏​មាន​ប្រសិទ្ធ​ភាព​បំផុត​សម្រាប់​អ្នក​កើតជំងឺ​អង្គែ​រ៉ាំរ៉ៃ​។​ ​សម្បូរ​ដោយ​គុណសម្បត្តិ​ប្រឆាំង​មេរោគ​ផ្សិត​ ​និង​ប្រឆាំង​ការ​រលាក​ ​រុក្ខជាតិ​ដែល​មាន​សារធាតុ​ត្រជាក់​មួយ​នេះ​ជួយ​កាត់បន្ថយ​អាការ​រមាស់​និង​ការ​រលាក​ស្បែក​ក្បាល​ដែល​ពោរពេញ​ដោយ​អង្គែ​ហើយ​ថែមទាំង​ជួយ​ជំរុញ​ឲ្យ​សក់ក្បាល​កាន់តែ​រឹង​មាំ​ទៀត​ផង​។​ ​វិធី​ប្រើ​: ​កោស​យក​សាច់​ប្រទាល​ស្រស់​ហើយ​ម៉ា​ស្សា​វា​នៅ​លើ​ស្បែក​ក្បាល​រយៈពេល​ពីរបី​នាទី​។​ ​បន្ទាប់មក​ ​ទុក​វា​ឲ្យ​ស្បែក​ក្បាល​ត្រជាក់​រយៈពេល​៣​០​នាទី​ទៀត​។​ ​លាង​ជម្រះ​ដោយ​ទឹកក្តៅ​ឧណ្ហ​ៗ​ជាការស្រេច​។​

        ៣​. ​ព្យាបាល​ដោយ​ប្រេង​អូ​លីវ​: ​ប្រេង​អូ​លីវ​មាន​សារប្រយោជន៍​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ក​ម្ចាត់​កោសិកា​ងាប់​នៅ​លើ​ស្បែក​ក្បាល​ ​ហើយ​ធ្វើឲ្យ​ស្បែក​ក្បាល​មាន​សំណើម​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​វា​ក៏មាន​តួនាទី​សម្លាប់​មេរោគ​ផ្សិត​ឆ្លង​ ​ព្រមទាំង​ជួសជុល​ដំណើរការ​លំ​ហូរ​ចរន្ត​ឈាម​នៅ​លើ​ស្បែក​ក្បាល​ឲ្យបាន​ល្អឡើង​វិញ​។​ ​វិធី​ប្រើ​: ​វិធី​ទី​១​ ​គឺ​ ​លាបប្រេង​អូ​លីវ​ផ្ទាល់​នៅ​លើ​ស្បែក​ក្បាល​ឲ្យ​សព្វ​ ​ដោយ​ម៉ា​ស្សា​វា​ថ្នមៗ​ដើម្បី​ពង្រឹង​គល់​ប្ញ​ស​សក់​ឲ្យ​កាន់តែ​រឹង​មាំ​។​ ​វិធី​ទី​២​ ​លាយ​ប្រេង​អូ​លីវ​១​ស្លាបព្រា​បាយ​ជាមួយ​ទឹកខ្មេះ​២​ស្លាបព្រា​បាយ​។​ ​ម៉ា​ស្សា​លើ​ក្បាល​៥​នាទី​ ​ទើប​លាង​ជម្រះ​ដោយ​ប្រើ​សាប៊ូ​ក​ម្ចាត់​អង្គែ​ធម្មតា​។​

        ​៤​. ​ព្យាបាល​ដោយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​: ​ទឹកខ្មេះ​ផ្លែ​ប៉ោម​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ចំពោះ​ការដោះស្រាយបញ្ហា​អង្គែ​និង​សក់​ជ្រុះ​ ​ដោយសារ​វា​មាន​សមត្ថភាព​អាច​ព្យាបាល​ក​ម្រិ​ត​ ​p​H​ ​នៅ​លើ​ស្បែក​ក្បាល​។​ ​វា​មានដំណើរ​ការ​ចូល​ទៅ​ស​ម្អា​ត​កោសិកា​ស្បែក​ក្បាល​ខូច​និង​បញ្ឈប់​ការ​រីក​លូតលាស់​នៃ​អង្គែ​។​ ​ប្រើ​វិធី​: ​ចាក់​ទឹកខ្មេះ​ប៉ោម​២​-​៣​ស្លាបព្រា​កាហ្វេ​ចូលក្នុង​ពែង​ឲ្យ​ស្មើនឹង​បរិមាណ​ទឹក​ ​ហើយ​យកទៅ​ម៉ា​ស្សា​ក្បាល​។​ ​ទុកចោល​មួយសន្ទុះ​ ​រួច​លាង​ទឹក​ចេញ​ជាមួយ​សាប៊ូ​កក់សក់​ ​និង​ក្រែម​បន្ទន់​សក់​។​

        ៥​. ​ព្យាបាល​ដោយ​ប្រើ​ទឹក​ខ្ពុរមាត់​: ​តាម​ការសិក្សា​របស់​អ្នកជំនាញ​បរទេស​ ​ទឹក​ខ្ពុរមាត់​ប្រភេទ​ ​List​e​r​in​e​ ​ក៏មាន​ប្រសិទ្ធ​ភាព​ពូកែ​មិនចាញ់​ឱសថ​ព្យាបាល​អង្គែ​រូបមន្ត​ធម្មជាតិ​ទាំងប៉ុន្មាន​ខាងលើ​ដែរ​។​ ​ដោយសារតែ​ទឹក​ខ្ពុរមាត់​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​បាក់តេរី​ ​មេរោគ​ផ្សិត​ ​និង​ពពួក​មីក្រុប​ផ្សេងៗ​ ​វា​ជួយ​ក​ម្ចាត់ប្ញ​ស​គល់​នៃ​បញ្ហា​កើត​អង្គែ​ ​ហើយ​ថែមទាំង​ធ្វើឲ្យ​ស្បែក​ក្បាល​លោកអ្នក​កាន់តែ​ត្រជាក់​ប្រហើរ​ស្រស់ស្រាយ​ទ្វេ​ដង​ទៀត​ផង​។​ ​ប្រើ​វិធី​: ​លាយ​ទឹក​ខ្ពុរមាត់​ជា​មួយទឹក​ធម្មតា​ក្នុង​បរិមាណ​ស្មើគ្នា​ចាក់​ចូលក្នុង​ដប​បាញ់​ស្ព្រៃយ៍​ទទេ​មួយ​។​ ​បាញ់​ទៅលើ​ស្បែក​ក្បាល​ហើយ​ទុកចោល​រយៈពេល​៥​នាទី​។​ ​លាង​ជម្រះ​ជា​មួយទឹក​ត្រជាក់​ជាការស្រេច​៕​

Article by SRINSOKMEAN
 


SUGGESTIONS