×

Mix​OIL​o​g​y​ ​Cam​bo​d​i​a​ ​ក្រុម​អ្នកឯកទេស​ប្រេង​សរីរាង្គ​ធម្មជាតិ​ផលិត​នៅ​កម្ពុជា​

NEWS a month ago
 
 

​          ស្ថិតនៅ​លើ​បណ្តោយ​ផ្លូវ​លេខ​ ​២​៤​០​ ​ម្តុំ​ក្រោយ​វាំង​ ​ក្រុងភ្នំពេញ​ ​ហាង​ថ្មី​មួយ​ឈ្មោះ​ ​Mix​OIL​o​g​y​ ​Cam​bo​d​i​a​ (មិ​ក​ស៍​អ​័​យ​ឡូ​ជី​ ខេ​ម​បូ​ឌា) ​កំពុង​បើកទ្វារ​ប្រដំ​ប្រស​ង​នឹង​ហាង​ខ្មែរ​-​បរទេស​ជាច្រើន​ដដែល​កកើត​នៅ​ម្តុំ​នោះ​សម្រាប់​ស្វាគមន៍​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​។​ ​នៅ​ពេល​ឈានជើង​ទៅដល់​ទី​តាំងហាង​នោះ​ ​ភ្ញៀវ​ទាំងឡាយ​នឹង​ទទួលអារម្មណ៍​ស្រស់ស្រាយ​ភ្លឺ​ថ្លា​ដោយសារ​គន្ធពិដោរ​ដ៏​ក្រអូប​ឈ្ងុយឈ្ងប់​សាយភាយ​ចេញពី​ផលិតផល​ប្រេង​ដែល​ដាក់​តាំង​លក់​នៅ​ទីនោះ​ជាច្រើន​ប្រភេទ​តម្រៀប​យ៉ាង​រៀបរយ​មានសណ្តាប់ធ្នាប់​ ​ស័ក្តិសម​ជា​ផលិតផល​ប្រកបដោយ​គុណភាព​មិនចាញ់​ ​ផលិតផល​នាំចូល​ពី​បរទេស​ឡើយ​។​
 ​អ្នកនាង​ ​សា​ម​ន្ថា (​Sam​ant​h​a​) ​សហ​ស្ថាបនិក​ម្នាក់​នៃ​ហាង​នេះ​ ​បាន​លើកឡើង​ថា​ ​ឈ​រលើ​គោលការណ៍​ធម្មជាតិនិយម​ដែល​ផ្តោត​សំខាន់​លើ​ការប្រើប្រាស់​និង​ទទួលទាន​ផលិតផល​ដែល​យើង​អាច​ស្វែងរក​បាន​នៅ​ក្នុង​ធម្មជាតិ​ ​ពិតៗ​នោះ​ ​គាត់​និង​សហ​ស្ថាបនិក​ម្នាក់ទៀត​ឈ្មោះ​ ​រតនា​ ​បាន​គិតគូរ​បើក​អាជីវកម្ម​ ​Mix​OIL​o​g​y​ ​Cam​bo​d​i​a​ ​នេះ​ឡើង​។​ ​អ្នកនាង​បាន​ពន្យល់​ថា​ ​គោលបំណង​នៃ​អាជីវកម្ម​នេះ​គឺ​ដើម្បី​ផ្តល់​ជីវិត​រស់នៅ​បែប​ធម្មជាតិ​ដែល​នឹង​ចូលរួម​កាត់បន្ថយ​ ​សារធាតុ​គីមី​បង្ក​គ្រោះថ្នាក់​ឲ្យ​នៅ​ក​ម្រិ​ត​អប្បបរមា​ ​តាមរយៈ​ចលនា​ប្រើប្រាស់​ផលិតផល​ប្រេង​ធម្មជាតិ​សុទ្ធ​ (​Pure​ ​Essential Oils​) ​ពោល​គឺ​ ​មិនមែន​ធ្វើឡើង​ដើម្បី​តែ​ប្រយោជន៍​ពួកយើង​នោះ​ទេ​ ​តែ​ក៏​សម្រាប់​ជា​ប្រយោជន៍​ដល់​កូនចៅ​ ​និង​ក្រុម​គ្រួសារ​ជា​ទីស្រឡាញ់​របស់​ពួកយើង​គ្រប់​ៗ​គ្នា​ផង​ដែរ​។

          ​តាមរយៈ​សិក្ខាសាលា​លក្ខណៈ​ឯកជន​ស្តីពី​ការ​ព្យាបាល​ដោយ​ក្លិន​ (​Aroma​therapy​) ​មនុស្ស​កាន់តែ​ច្រើន​កាន់តែ​យល់​ដឹង​អំពី​ផលិត​ប្រេង​ប្រភេទ​នេះ​ដែល​មាន​តួនាទី​ជួយ​សម្រួល​ ​ព្យាបាល​ ​និង​ ​ទ្រទ្រង់​យើង​នៅ​ក្នុង​ផ្នែក​សម្ផស្ស​ ​សុខភាព​ ​និង​ការ​គ្រប់គ្រង​សុខុមាលភាព​ទាំង​ផ្លូវ​កាយ​និង​ផ្លូវចិត្ត​។​ ​អ្វី​ដែល​រឹត​តែ​ពិសេស​ជាង​នេះ​ទៀត​នោះ​គឺ​ ​សារៈសំខាន់​នៃ​បែបបទ​នៃ​ការរស់នៅ​ប្រចាំថ្ងៃ​ផ្សារភ្ជាប់​នឹង​ធម្មជាតិ​និង​យល់​ដឹង​ពី​សុវត្ថិភាព​នៃ​ផលិតផល​ទាំងឡាយ​ណា​ដែល​យើង​ប្រើប្រាស់​ខ្លួនឯង​និង​សម្រាប់​គ្រួសារ​ទាំងមូល​។​

          ​ស្រប​ជាមួយគ្នា​នេះ​ដែរ​ ​ស្ថាបនិក​ទីពីរ​ឈ្មោះ​ ​រតនា​ ​ក៏បាន​បកស្រាយ​បន្ថែម​ថា​ “​ក្លិន​នីមួយៗ​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​ ​និង​មាន​វិសេសភាព​ដែល​ចូល​ទៅ​ភ្ញោច​ប្រព័ន្ធ​ឥ​ន្ទី្រ​យារ​ម្មណ៍​របស់​មនុស្សយើង​ខុសៗគ្នា​។​ ​ដូចនេះ​ ​ពួកយើង​ត្រូវ​បាន​បណ្តុះបណ្តាល​ឲ្យ​យកចិត្តទុកដាក់​ចំពោះ​បុគ្គល​ម្នាក់ៗ​រៀងៗខ្លួន​ដាច់ដោយឡែក​ ​ហើយ​ផលិតផល​ប្រេង​ធម្មជាតិ​នីមួយៗ​ដែល​យើង​លាយ​ផ្សំ​សម្រាប់​អតិថិជន​របស់យើង​ក៏​មិន​ដូចគ្នា​ដែរ​ ” ​។​

          ​ក្នុងនាម​ជា​អ្នកឯកទេស​ប្រេង​ធម្មជាតិ​ ​ម្ចាស់​ហាង​ទាំងពីរ​នឹង​បង្ហាញ​លោកអ្នក​ពី​របៀប​ប្រើ​ផលិត​ប្រេង​ទាំងនោះ​តាម​សប្បាយ​ ​ឬក៏​ធ្វើ​ជាអំណោយ​អនុ​ស្ស​វ​រី​យ៍​ជូន​ចំពោះ​មនុស្ស​ពិសេស​របស់​លោកអ្នក​។​ ​ទន្ទឹម​នឹង​នេះ​ ​ពួកគាត់​ក៏​អាច​ជួយ​ណែនាំ​ពី​របៀប​លាយ​ទឹកអប់​តាម​រូបមន្ត​ធម្មជាតិ​ (​Essential​ ​Oil​ B​lending​)​ដល់​អតិថិជន​ ​ដែល​ទទួល​បាន​នូវ​ការ​ពេញ​និយម​ខ្លាំង​ពី​បណ្តា​អតិថិជន​ភាគច្រើន​។​ ​ផលិតផល​ប្រចាំ​ហាង​ដែល​លក់ដាច់​ជាងគេ​គឺ​ ​ទឹកអប់​ ​និង​ទឹក​ផ្តល់​សំណើម​ខ្លួន​ ​ច្នៃ​តម្រូវ​តាម​អតិថិជន​ (​តម្លៃ​ចាប់ពី​ ​១​១​.​៥​០​ ​ដុល្លារ​ឡើង​)​។​ ​អ្វី​ដែល​ពិសេស​នោះ​គឺ​ ​ផលិតផល​ប្រេង​លាប​ផ្តល់​សំណើម​ខ្លួន​ (​Body​ ​Essential​ ​Oil​ ​Body​ ​Mist​) ​ប្រភេទ​ ​«​Energize​»​ ​របស់​ហាង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​កម្មវិធី​ប្រគល់​ពានរង្វាន់​ត​ន្រ្តី​ដ៏​ធំ​ប្រចាំ​ឆ្នាំនេះ​ ​«​P​l​e​n​g​ ​Music​ ​Award​»​ ​ដ៏​អស្ចារ្យ​របស់​ក្រុមហ៊ុន​ ​SMART​។​ ​ផលិតផល​បន្ទាប់ពីនេះ​ ​គឺជា​ប្រេង​ប្រភេទ​ ​«​Essential​ ​Oil​ ​Room​ & ​Linen​ ​Mist​s​»​ (​តម្លៃ​ 15.50 ​ដុល្លារ​/ 50​m​l​ ​និង​ 19.50 ​ដុល្លារ​/ 100​m​l​)​។​ ​នៅ​ហាង​នេះ​ ​ក៏មាន​លក់​ម៉ាស៊ីន​បំ​ភាយ​ផ្សែង​ប្រេង​ក្រអូប​ប្រើ​ ​US​B ​ចល័ត​បាន​ (​មិន​ប្រើ​ទឹក​) ​ព្រមទាំង​មាន​ថង់​ដាក់​វា​សម្រាប់​ដំណើរ​ក​ម្សាន្ត​ជិត​ឆ្ងាយ​បាន​យ៉ាង​ងាយស្រួល​ទាន់សម័យ​ថែមទៀត​ផង​។​

          ​គួរ​បញ្ជាក់​ថា​ ​ក្រៅពី​អ្នក​ទាំងពីរ​​​ដែល​មាន​តួនាទី​ឯកទេស​ខាង​លាយ​ប្រេង​ធម្មជាតិ​ ​ក៏មាន​ក្រុម​ការងារ​ម្នាក់ទៀត​ឈ្មោះ​ ​ម៉ី​ ​អ្នកឯកទេស​ខាង​ព្យាបាល​ផ្នែក​អារម្មណ៍​ ​និង​បន្ថយ​ភាព​តានតឹង​ដោយ​ប្រេង​ក្រអូប​ (​Aroma​ ​t​her​a​p​i​s​t​) ​ដែល​សហការ​គ្នា​ចែករំលែក​កាន់តែ​បាន​ច្រើន​នូវ​របៀប​ប្រើប្រាស់​និង​អត្ថប្រយោជន៍​ដ៏​ស៊ី​ជម្រៅ​នៃ​ផលិតផល​ប្រចាំ​ហាង​។​ ​ជាចុងក្រោយ​ ​ពួកគេ​មាន​ក្តី​សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា​ ​អ្នក​ទាំងអស់គ្នា​នឹង​ព្យាយាម​ស្វែងរក​ក្តី​សុខ​សុភមង្គល​តាមរយៈ​សកម្មភាព​គ្រប់បែបយ៉ាង​នៅ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​ជាក់ស្តែង​ ​ហើយក៏​ជឿ​ថា​ ​Mix​OIL​o​g​y​ ​Cam​bo​d​i​a​ ​នឹង​អាច​ចែករំលែក​ ​«​តំណក់​នៃ​សុភមង្គល​»​ ​នេះ​ទៅកាន់​មនុស្ស​គ្រប់គ្នា​ដែរ​។​ ​សម្រាប់​ព័ត៌មាន​លម្អិត​ ​សូម​ទាក់ទង​ទៅកាន់​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ h​t​t​p​s://​w​w​w​.​face​book​.​co​m​/​mix​oil​o​g​y​cam​bo​d​i​a​ ​៕​


 


SUGGESTIONS