×

ម្ហូប​ចំនួន​៣​មុខ​ដែល​អ្នក​អាច​ច្នៃ​ពី​អំបុក​ដ៏​ឆ្ងាញ់​ពិសា​

TRAVEL & LIVING 2 years ago
 
 

            ជំនោរ​ត្រជាក់​នា​ខែក​ក្តិ​ក​បាន​រំ​កិលខ្លួន​ចូល​មកដល់​ ​ក៏​ជា​ពេល​ត្រូវ​ប្រមូល​ផល​ស្រូវ​អង្ករ​ ​ដែល​ជា​សញ្ញាបញ្ជា​ក់​ប្រាប់​ថា​រដូវ​អំ​បុកស្រូវ​ថ្មី​បាន​មកដល់​ដូចគ្នា​។​ ​អំបុក​គឺជា​អាហារ​ប្រពៃណី​មួយ​ដែល​ប្រជាជន​ខ្មែរ​តែង​និយម​ទទួលទាន​នា​រដូវរំហើយ​  ​ពីព្រោះ​ដើម្បី​ទទួល​បាន​ឱជារស​ដ៏​ឆ្ងាញ់​ពិសា​ ​និង​ក្លិន​ដ៏​ឈ្ងុយឈ្ងប់​ពី​គ្រាប់អង្ករ​ស្រូវ​ថ្មី​ដូចជា​អង្ករដំណើប​ឬ​អង្ករខ្សាយ​ជាដើម​។​ ​ខណៈ​អំឡុង​ខែវិច្ឆិកា​ ​ព្រះរាជ​ពិធី​បុណ្យអុំទូក​ ​បណ្តែត​ប្រទីប​ ​អកអំបុក​ ​និង​សំពះព្រះខែ​ ​ដែល​ជា​ពិធីបុណ្យ​ប្រពៃណី​ជាតិ​ដែល​នឹង​ឈាន​ចូល​មកដល់​ ​សូវ​រី​ន​ ​សូម​បង្ហាញ​អំពី​ការ​យក​អំបុក​មក​ច្នៃ​ជា​ម្ហូប​និង​បង្អែម​បែបថ្មី​យ៉ាង​ពិសេស​សម្រាប់​ពិសា​ជា​អាហារសម្រន់​ផង​ ​ហើយក៏​អាច​ធ្វើ​សម្រាប់​កម្មវិធី​ជួបជុំ​ផង​ដែរ​។​

            • នំក្រម៉ៅថត
            គ្រឿងផ្សំ​៖​

            អំបុក​ ​២​កំប៉ុង​, ​សរសៃ​ដូង​កោស​ ​កន្លះ​កូន​ចានចង្កឹះ​(​យកទៅ​លីង​), ​ម្សៅ​មី​ ​១​ចានចង្កឹះ​, ​ខ្ទិះដូង​ ​២​កូនចាន​ (​ដាក់​មួយ​សើម​ម្សៅ​សម្រាប់​ពូត​), ​អំបិល​ ​១​ស្លាបព្រា​កាហ្វេ​, ​ស្ករស​ ​៣​ស្លាបព្រា​បាយ​, ​ចេកពងមាន់​ទុំជោរ​, ​ប្រេង​ឆា​ ​សម្រាប់​បំពង

            វិធី​ធ្វើ​៖​ ​
            ជាដំបូង​យក​អំបុក​ម​កលា​យ​ជាមួយ​ ​សរសៃ​ដូង​ ​ម្សៅ​មី​ ​ខ្ទិះដូង​ ​អំបិល​និង​ស្ករស​ ​រួច​ច្របល់​ចូលគ្នា​ឱ្យ​សព្វ​ ​ហើយ​ចាប់ផ្តើម​ចាប់​ពូត​ម្តង​មួយៗ​ដោយ​បង្កប់​ចេកពងមាន់​មួយ​នៅ​ចំកណ្តាល​ជា​ស្នូល​ផង​ដែរ​។​ ​ចាក់​ប្រេង​ចូលក្នុង​ខ្ទះ​ទុក​ឱ្យ​ក្ដៅ​ខ្លាំង​ ​យក​ដុំ​អំបុក​ដាក់​បំពង​ឲ្យ​ឡើងក្រហម​ស្រួយ​ទើប​ស្រង់​ចេញ​ទុកឲ្យ​ស្រក់​ខ្លាញ់​ជាការស្រេច​៕​

            • អំបុក​លីង​បង្គា​ក្រៀម​
​            គ្រឿងផ្សំ​៖​

            ​អំបុក​ ​២​៥​០​ក្រាម​, ​ស្លឹកខ្ទឹម​ ​បន្តិច​, ​បង្គា​ក្រៀម​ ​៥​០​ក្រាម​, ​សាច់ជ្រូក​ ​៥​០​ក្រាម​ (ចិញ្រ្ចាំ), ​ម្សៅស៊ុប​ ​១​/​២​ ​ស្លាបព្រា​កាហ្វេ​, ​អំបិល​ ​មួយ​ចឹប​, ​ខ្ទឹមស​ ​៣​កំពឹស​, ​ស្ករស​ ​២​/​៣​ ​ស្លាបព្រា​បាយ​, ​ប្រេង​ឆា​បន្តិច​

            វិធី​ធ្វើ​៖​
            ​ជាដំបូង​យើង​ត្រូវ​យក​អំបុក​មក​លីង​ត្រឡប់ទៅ​មក​រហូតដល់​ស្រួយ​បន្តិច​រួច​ទុក​មួយអន្លើ​។​ ​ចាប់ផ្តើម​ដាក់​ខ្ទះ​ដាំ​ឲ្យ​ក្តៅ​ ​ចាក់​ប្រេង​ឆា​ចូល​បន្តិច​ ​ដាក់​ខ្ទឹមស​លីង​ឲ្យ​ឈ្ងុយ​ ​ដាក់​សាច់ជ្រូក​ចិញ្រ្ចាំ ​បង្គា​ក្រៀម​ ​ស្លឹកខ្ទឹម​ ​ព្រមទាំង​ដាក់គ្រឿង​ផ្សំ​ដូចជា​ ​ម្សៅស៊ុប​ ​អំបិល​ ​និង​ស្ករស​ ​រួច​ឆា​ត្រឡប់​ចូលគ្នា​ឲ្យ​ឆ្អិន​ល្អ​។​ ​ជាចុងក្រោយ​គ្រាន់តែ​ដាក់​អំបុក​ដែល​យើង​លីង​រួច​ចូល​ ​និង​ច្របល់​ចូលគ្នា​ឲ្យ​សព្វ​ជាការស្រេច​៕​

            • ឆា​គ្រឿងក្នុង​ជាមួយ​អំបុក​លីង​
            ​គ្រឿងផ្សំ​៖​

            ​អំបុក​ ​៥​០​ក្រាម​ (​លីង​រួច​), ​សាច់ជ្រូក​ ​១​៥​០​ក្រាម​, ​ក្រលៀន​ ​ថ្លើម​ ​និង​បេះដូង​ជ្រូក​ ​៣​០​០​ក្រាម​, ​ផ្សិត​ត្រចៀក​កណ្តុរ​ ​៥​០​ក្រាម​, ​ផ្សិត​ខ្មៅ​ក្រៀម​ ​៥​០​ក្រាម​ (​ត្រាំទឹក​), ​បង្គា​ក្រៀម​ ​៣​០​ក្រាម​, ​ម្សៅស៊ុប​ ​២​ស្លាបព្រា​កាហ្វេ​, ​ស្ករត្នោត​ ​កន្លះ​ស្លាបព្រា​បាយ​, ​ប្រេងខ្យង​ ​៣​ស្លាបព្រា​កាហ្វេ​, ​ខ្ទឹមបារាំង​ ​១​មើម​, ស្លឹ​ម​ខ្ទឹម​ ​បន្តិច​, ​សណ្តែកបណ្តុះ​ ​៣​០​ក្រាម​, ​ត្រសក់​ ​១​០​០​ក្រាម​, ​ខ្ទឹមស​ ​៣​កំពឹស​, ​ម្រេច​ ​កន្លះ​ស្លាបព្រា​កាហ្វេ​, ​ប្រេង​ឆា​ ​បន្តិច​, ​ទឹក​ ​បន្តិច​

            វិធី​ធ្វើ​៖​ ​
            ដំបូង​យក​សាច់ជ្រូក​ ​ថ្លើម​ ​បេះដូង​ ​និង​ ​ក្រលៀន​ទៅ​លាង​ទឹក​ឲ្យ​ស្អាត​ ​ហើយ​ហាន់​ស្តើង​ៗ​ល្មម​ទុក​មួយ​ឡែក​សិន​។​ ​ចាប់ផ្តើម​ដាំ​ខ្ទះ​ឲ្យ​ក្តៅ​ ​ដាក់ប្រេង​ឆា​ចូល​ ​ដាក់​ខ្ទឹមស​លីង​ឲ្យ​ឡើងក្រហម​បន្តិច​ទើប​ដាក់​ខ្ទឹមបារាំង​ចូល​។​ ​ឆា​មួយសន្ទុះ​ ​យើង​ក៏​ដាក់​សាច់ជ្រូក​ចូល​ឆា​ប្រហែល​១​នាទី​សិន​ ​ចាំ​ដាក់​គ្រឿងក្នុង​ ​ផ្សិត​ត្រចៀក​កណ្តុរ​ ​និង​ផ្សិត​ខ្មៅ​ចូល​តាម​ក្រោយ​អម​ជាមួយ​គ្រឿងផ្សំ​ដែល​មាន​ដូចជា​ ​ម្សៅស៊ុប​ ​ស្ករត្នោត​ ​ប្រេងខ្យង​ ​និង​បន្ថែម​ច្រូច​ទឹក​បន្តិច​ហើយ​ឆា​ត្រឡប់​ឲ្យ​ចូលជាតិ​គ្នា​ល្អ​។​ ​ពេល​ឆា​ដល់​សាច់​ឆ្អិន​ ​យើង​គ្រាន់តែ​រោយ​ម្រេច​ ​និង​ស្លឹកខ្ទឹម​ពីលើ​ជាការស្រេច​។​ ​ចំណែក​ឯ​អំបុក​លីង​យើង​អាច​​​យកមក​ច្របល់​ជាមួយ​ឆា​ក៏បាន​ ​ឬ​ញ៉ាំ​ផ្ទាប់​ជាមួយ​ឆា​ ​និង​បន្លែស្រស់​ៗ​ខ្ចី​ៗ​ដូចជា​ត្រសក់​ ​និង​សណ្តែកបណ្តុះ​ជាដើម​តាមចំណូលចិត្ត​៕​

​Article​ ​by​ ​SO​V​R​IN​


SUGGESTIONS