×

ចាន់​ ​បញ្ញា​ ​អ្នកគ្រប់គ្រង​គម្រោង​នៃ​ «​ស្ទូ​ឌី​យ៉ូ​គំនិតច្នៃប្រឌិត​កម្ពុជា​ហ្វារ​»​

NEWS 4 weeks ago
 
 

            លោក​ ​ចាន់​ ​បញ្ញា​ ​មាន​ស្រុកកំណើត​នៅ​ខេត្ត​បាត់​ដំបង​។​ ​លោក​​​មាន​ប្រវត្តិ​អតីតភាព​ជា​សិស្ស​គំនូរ​នៅ​ ​សាលា​ហ្វារ​ពន្លឺ​សិល្បៈ​តាំងពី​ឆ្នាំ​២​០​០​២​ ​ហើយ​បាន​បញ្ចប់​ការសិក្សា​លើ​ជំនាញ​សិល្បៈ​សូនរូប​នៅ​ទីនោះ​ក្នុង​ឆ្នាំ២០០៨។​ ​ក្រោយមក​ ​លោក​ក៏បាន​ចាប់ផ្តើម​ធ្វើការ​ប្រចាំ​ស្ទូ​ឌី​យ៉ូ​គំនូរជីវចល​ដៃ​មួយពាន់​របស់​អង្គការ​ហ្វារ​នេះ​ ​ព្រម​ ​ជាមួយ​ការងារ​ជា​អ្នក​ថត​វីដេអូ​ឯករាជ្យ ​(​Free​lance​ ​Video​gap​her)​ មួយ​រូប​ផង​ដែរ​។​ ​នៅ​ឆ្នាំ​២​០​១​២​លោក​បាន​ទទួល​ ​អាហារូបករណ៍​ទៅ​បន្ត​ការសិក្សា​នៅ​សាលា​ ​E​co​l​e​ ​P​i​v​a​u​t​ N​ante​s-R​e​nn​e​s ​នៅ​ប្រទេស​បារាំង​ ​អស់​រយៈពេល​៤​ឆ្នាំ​ ​លើ​ជំនាញ​សិល្បៈ​និង​គំនូរជីវចល​។​ ​ក្រោយ​បញ្ចប់​ការសិក្សា​នៅ​ប្រទេស​បារាំង​ក្នុង​ឆ្នាំ​២​០​១​៦​ ​លោក​បាន​ចូល​បម្រើ​ ​ការ​ផ្នែក​ ​Animation​ ​and​ ​Motion​ ​Graphic​ ​ឲ្យ​ក្រុមហ៊ុន​មួយ​នៅ​ទីក្រុង​ប៉ា​រី​ស​មុន​និង​ត្រឡប់មក​កម្ពុជា​វិញ​ក្នុង​អំឡុង​ ​ចុង​ឆ្នាំ​២​០​១​៧​ ​ហើយក៏​បាន​ចាប់ផ្តើម​ការងារ​ថ្មី​ជាមួយ​ស្ទូ​ឌី​យ៉ូ​គំនិតច្នៃប្រឌិត​ហ្វារ​កម្ពុជា​។​

            លោក​បាន​ពន្យល់​ប្រាប់​សូវ​រី​ន​ថា​ ​ការងារ​ចំបង​របស់​ស្ទូ​ឌី​យ៉ូ​គំនិតច្នៃប្រឌិត​នេះ​គឺជា​ការ​ផលិត​វីដេអូ​គំនូរ​ ​ជី​វ​ច​ល​ ស្ព​ត​អប់រំ​ ​ភាពយន្ត​ខ្លី​ ​ភាពយន្តឯកសារ​ ​រី​ដេ​អូ​ចម្រៀង​ ​ការ​ថតរូប​ ​គំនូរ​សាច់រឿង​ ​និង​ ​ការរចនា​ផ្សេងៗ​។​ ​បុគ្គលិក​ភាគច្រើន​ជា​អតីត​សិស្ស​និង​សិល្បករ​ដែល​បាន​បញ្ចប់​ការសិក្សា​ពី​ទីនោះ​ផ្ទាល់​។​ ​ការងារ​របស់​ក្រុម​លោក​ ​មាន​លក្ខណៈ​ចម្រុះ​ដែល​បើកឱកាសឲ្យ​ផលិតករ​ឬ​សិល្បករ​ទាំងអស់​នៅ​ទីនោះ​អាច​បង្ហាញ​ភាព​ច្នៃ​ប្រតិដ្ឋ​ផ្សេងៗ​ ​គ្នា​តាម​គម្រោង​នីមួយៗ​ ​ហើយ​ទាំងនេះ​ជា​ជំនក់​ចិត្ត​ក្នុង​ការងារ​របស់​ផលិតករ​ឬ​សិល្បករ​ដែល​ធ្វើការ​នៅ​ទីនោះ​។​ ​វា​ជា​ជីវិត​ការងារ​សិល្បៈ​ដែល​ធ្វើឲ្យ​លោក​​​មាន​មោទកភាព​និង​មាន​អា​ម្មណ៍​ថា​ទទួល​បាន​ជោគជ័យ​ដ៏​ធំ​មួយ​ក្នុង​ឆាក​ ​ជីវិត​។​

            ​ក្នុង​តំណែង​ជា​អ្នកគ្រប់គ្រង​គម្រោង​របស់​ស្ទូ​ឌី​យ៉ូ ​លោក​បាន​អះអាង​ថា​ ​លោក​ពិតជា​មាន​ទំនួល​ខុសត្រូវ​ ​ច្រើន​ណាស់​ចំពោះ​តួនាទី​មួយ​នេះ​។​ ​ជាក់ស្តែង​ ​លោក​ត្រូវ​ចូលរួម​ក្នុង​កិច្ចការ​រៀបចំ​ឯកសារ​សំណើ​ (Proposal) ​សម្រាប់​ដេញថ្លៃ​លើ​គម្រោង​ថ្មីៗ​។​ ​លើស​ពីនេះទៅ​ទៀត​ ​ជួនកាល​លោក​​​មាន​បន្ទុក​ក្នុង​ការ​សរសេរ​សាច់រឿង​បង្កើត​ ​story​board​ ​និង​ដឹកនាំ​ក្រុម​ការងារ​ទាំងមូល​ដើម្បី​ផលិត​គម្រោង​ណាមួយ​ ​ព្រមទាំង​ការងារ​ផ្សេងៗ​ទៀត​ជាច្រើន​ ​មុខ​។​ ​ត្រង់​ចំណុច​អំពី​ភារកិច្ច​ការងារ​នេះ​ ​លោក​បាន​បញ្ជាក់​ថា​ ​ជា​ធម្មតា​ ​បុគ្គលិក​របស់​លោក​នៅ​ទីនោះ​គឺ​ដូចគ្នា​ ​ត្រង់​ចេះ​ជំនាញ​ច្រើនមុខ​ដែល​មាន​សមត្ថភាព​អាច​ជួយ​លើ​គម្រោង​ផ្សេងៗ​ខុសៗគ្នា​បាន​ ​ហើយ​ពួកគេ​ម្នាក់ៗ​សុទ្ធ​ ​តែ​មាន​ជំនាញ​មូលដ្ឋាន​ក្នុង​ការ​គូរ​គំនូរ​។​ ​ដូចនេះ​ ​វា​ផ្តល់​លក្ខណៈ​អំណោយផល​ល្អ​ប្រសើរ​ដែល​ជះ​ឥទ្ធិពល​វិជ្ជមាន​ ​ចំពោះ​ការ​ធ្វើការងារ​ជា​ក្រុម​ ​ក៏ដូចជា​ងាយស្រួល​សម្រាប់​រូបលោក​ដែល​ជា​អ្នកគ្រប់គ្រង​លើ​ដំណើរ​ការប្រតិបត្តិ​ការ​ ​គម្រោង​ទាំងមូល​ផង​ដែរ​។​ ​លោក​ចាត់ទុកថា​ ​ការ​ធ្វើការ​បែប​ពហុ​ជំនាញ​បែប​នេះ​ ​គួបផ្សំ​នឹង​សាមគ្គីភាព​ក្រុមក្នុង​ ​ការ​ជួយ​កែ​លម្អ​មើល​ខុស​ត្រូវគ្នា​ទៅវិញទៅមក​គឺជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធ​ភាព​សម្រាប់​រូបលោក​អភិវឌ្ឍ​សមត្ថភាព​ជំនាញ​វិជ្ជាជីវៈ​ផ្ទាល់ខ្លួន​ដើម្បី​ភាព​រីក​ចម្រើន​នៃ​ស្ថាប័ន​។​

            ក្នុងរយៈពេល​កន្លងមក​ ​ក្រោម​ការ​គ្រប់គ្រង​ដឹកនាំ​របស់​លោក​ ​ក្រុម​ការងារ​ស្ទូ​ឌី​យ៉ូ​គំនិតច្នៃប្រឌិត​របស់​ ​ហ្វារ​ពន្លឺ​សិល្បៈ​បាន​សម្រេច​នូវ​គម្រោង​ផលិត​វីដេអូ​ ​ឬ​ ​គំនូរជីវចល​ជាច្រើន​ដែល​ភាគច្រើន​ផ្តោត​លើ​ការ​លើក​ ​ក​ម្ពស់​ការយល់​ដឹង​ទាក់ទង​នឹង​បញ្ហា​កាកសំណល់​ប្លាស្ទិក​ ​ការ​ធ្វើ​ចំណាកស្រុក​ ​ពលកម្ម​កុមារ​ ​ការី​ក​រាលដាល​និង​ការ​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វី​ដ​១​៩​ ​ការ​រំលោភបំពាន​លើ​កុមារ​ ​សេវាកម្ម​ជំនួយ​សង្គម​ ​កសិកម្ម​ ​និង​នេសាទ​។​ល​។​ ​លោក​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ថា​ “ ​វា​សុទ្ធសឹងតែ​ជា​ប្រធាន​បទ​ដែល​មានប្រយោជន៍​សម្រាប់​ជា​ចំណេះ​ដឹង​ដល់​មនុស្ស​ក្នុង​សង្គម​ ​និង​ការផ្លាស់ប្តូរ​ឥរិយាបថ​ជា​វិជ្ជមាន​។​ ​សម្រាប់​ពួកយើង​ផ្ទាល់​ក៏​ដូចគ្នា​ ​ក្រៅពី​ការ​អភិវឌ្ឍ​លើ​ជំនាញ​បច្ចេកទេស​ ​យើង​ក៏បាន​ទទួល​ចំណេះ​ដឹង​បន្ថែម​ពី​គម្រោង​នីមួយៗ​ផង​ដែរ​”​៕​

​Article​ ​by​ SR​IN​ ​SO​K​MEAN​

លោក​ ​ចាន់​ ​បញ្ញា


SUGGESTIONS