×

ឱសថ​បុរាណ​ផ្ទះបាយ​ព្យាបាល​មុន​លើ​ទ្រូង​ ​ស្មា​ ​និង​ខ្នង​ដ៏​សុវត្ថិភាព​

TRAVEL & LIVING 2 years ago
 
 

            មុន​ ​គឺជា​បញ្ហា​ស្បែក​ប្រចាំ​មួយ​ដែល​នរណា​ៗ​ក៏​មិន​ចង់ឲ្យ​កើតឡើង​នោះ​ឡើយ​ ​តែ​យ៉ាងណា​គ្រប់គ្នា​នៅតែ​ជៀស​មិន​ផុត​ ​ជួន​តិច​ ​ជួន​ច្រើន​ ​ឯ​អ្នកខ្លះ​ឡើង​ទៅជា​ធ្ងន់ធ្ងរ​ក៏មាន​។​ ​ការ​ឡើង​មុន​ដងខ្លួន​ទាំងនេះ​អាចម​ក​ពី​ករណី​ផ្សេងៗ​គ្នា​ ​ប៉ុន្តែ​ដើមហេតុ​បង្ក​គឺ​មិន​ខុសគ្នា​ឡើយ​ ​ជាក់ស្តែង​ ​ភាព​កខ្វក់​ ​ប្រេង​ ​ក្រពេញ​ S​e​bum​ ​និង​ធូលី​ដី​ ​ដែល​កក​ស្ទះ​នៅ​ក្នុង​រន្ធ​រោម​ ​រួមផ្សំ​នឹង​បាក់តេរី​ក​កើតឡើង​គឺជា​មូលហេតុ​នៃ​ការ​កើតមុន​នេះឯង​។​ ​ខណៈ​ការ​ព្យាបាល​មុន​ទាំងនេះ​អាច​ធ្វើ​ទៅ​បាន​តាមរយៈ​ការ​ប្រើ​ថ្នាំ​ប្រភេទ​ ​Ben​z​o​y​l​ ​Per​oxide​ ​ព្រមគ្នា​នេះ​យើង​ក៏​អាច​ព្យាបាល​តាមវិធី​ធម្មជាតិ​ជាមួយ​ឱសថ​បុរាណ​ផ្ទះបាយ​ដែល​ប្រកបដោយ​សុវត្ថិភាព​ ​និង​ប្រសិទ្ធ​ភាព​ផង​ដែរ​។​ ​ដូច្នេះ​ប្រសិនបើ​អ្នក​កំពុង​មាន​បញ្ហា​មុន​លើ​កន្លែង​ទាំងនេះ​ ​អាច​ជ្រើសរើស​វិធី​ណាមួយ​ខាងក្រោម​មក​អនុវត្ត​៖​

            • ​ប្រទាលក្រពើ​ ​និង​ប្រេង​តែ​
​យក​ជែ​ល​ប្រទាលក្រពើ​៥​ស្លាបព្រា​កាហ្វេ​លាយ​ជាមួយ​ប្រេង​ដើម​តែ​ ​Tea​ ​Tree​ ​៣​-​៤​ ​តំណក់​ ​កូរ​ចូលគ្នា​ឲ្យ​សព្វ​រួច​យកមក​លាប​លើ​តំបន់​ស្បែក​ឡើង​មុន​ ​ទុកចោល​ប្រមាណ​៣​០​នាទី​សឹម​យក​ក្រណាត់​ពូត​ទឹក​មក​ជូត​ស​ម្អា​ត​ជាការស្រេច​។​ ​បើ​លាប​មិន​សព្វ​អ្នក​អាច​លាយ​បន្ថែម​តាម​បរិមាណ​ខាងលើ​។​ ​ប្រេង​ដើម​តែ​ ​Tea​ ​Tree​ ​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​មេរោគ ​( ​ant​i​-​micro​b​i​a​l​) ​និង​សារធាតុ​ប្រ​ឆាំ​បាក់តេរី​ (​ant​i​-​bacterial​) ​យ៉ាង​ច្រើនលើស​លុប​។​ ​ចំណែក​ឯ​ ​ប្រទាលក្រពើ​ជួយ​សម្រួលការ​រមាស់​ ​និង​រលាក​ស្បែក​។​ ​ប្រទាលក្រពើ​ក៏​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​បាក់តេរី​ ​ជាពិសេស​ការ​ប្រើ​ជា​ម៉ា​ស​ប្រភេទ​នេះ​អាច​ជួយ​ក​ម្ចាត់​មុន​លើ​ស្បែក​ ​ទ្រូង​ ​ខ្នង​ ​និង​ស្មា​ ​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។​

            • ​ទឹកខ្មេះ​ប៉ោម​
​ទឹកខ្មេះ​ប៉ោម​ផ្ទុក​ទៅ​ដោយ​សារធាតុ​សម្លាប់​មេរោគ​ (​antiseptic​) ​និង​សារធាតុ​ប្រឆាំង​បាក់តេរី​ (​ant​i​-​bacterial​) ​ដែល​ជាទូទៅ​វា​ត្រូវ​បាន​គេ​យកទៅ​ធ្វើជា​គ្រឿងផ្សំ​សម្រាប់​ផលិតផល​ព្យាបាល​ស្បែក​។​ ​យ៉ាងណាមិញ​ ​យើង​ក៏​អាច​ប្រើ​វា​នៅ​លើ​រាង​ដងខ្លួន​ដើម្បី​ព្យាបាល​មុន​ផង​ដែរ​ ​ដោយ​ត្រូវ​ពង្រាវ​វា​ជា​មួយទឹក​សិន​ដោយសារតែ​វា​មាន​ផ្ទុក​នូវ​ធាតុផ្សំ​ខ្លាំង​ៗ​មួយ​ចំនួន​។​ ​ដើម្បី​ពង្រាវ​ ​យើង​ត្រូវ​ប្រើ​ទឹក​ធម្មតា​បី​ដង​នៃ​ចំនួន​ទឹកខ្មេះ​ដែល​ប្រើ​ ​រួច​ក្រឡុក​ចូលគ្នា​ឲ្យ​សព្វ​ចាក់​ដាក់​ដប​បាញ់​ទឹក​ ​ហើយ​ធ្វើការ​បាញ់​ទៅលើ​ ​ទ្រូង​ ​ស្មា​ ​និង​ខ្នង​ ​ដោយ​មិន​ចាំបាច់​លាង​ទឹក​ចេញ​នោះ​ទេ​។​ ​ដោយសារតែ​ទឹកខ្មេះ​ប៉ោម​មាន​ក្លិន​ខ្លាំង​ ​យើង​ផ្តល់​ដំបូន្មាន​ឲ្យ​បាញ់​នៅមុន​ពេល​ចូលគេង​ ​រួច​ធ្វើការ​លាង​ស​ម្អា​ត​ចេញ​នៅ​ពេលព្រឹក​។​

            • ​Oatmeal​ ​និង​ទឹកឃ្មុំ​
​Oatmeal​ ​អាច​ជួយ​សម្រួលការ​ហើម​រលាក​ ​អាច​ស្រូប​យកជាតិ​ប្រេង​ ​ខណៈ​ដែល​ទឹកឃ្មុំ​អាច​ស​ម្អា​ត​មុន​បាន​ល្អ​បើ​អនុវត្ត​ជាប្រចាំ​។​ ​យក​ ​Oatmeal​ ​កិន​ឲ្យ​ម៉ដ្ឋ​ទៅជា​ម្សៅ​ ​រួច​លាយ​ជាមួយ​ទឹកឃ្មុំ​ឲ្យ​ក្លាយទៅជា​ម៉ា​ស​ ​បន្ទាប់មក​លាប​លើ​ស្បែក​ទុកចោល​រយៈពេល​២​០​នាទី​សឹម​លាង​ជម្រះ​ចេញ​។​

            • ​តែ​បៃតង​
​វិធី​កាន់តែ​ងាយស្រួល​ ​យើង​អាច​ប្រើ​តែ​បៃតង​ធ្វើជា​ថូន​ន័​រ​ជូត​នៅ​លើ​ស្បែក​។​ ​យក​តែ​បៃតង​២​-​៣​កញ្ចប់​ដាក់​ក្នុង​ទឹកក្តៅ​ឧណ្ហ​ៗ​រយៈពេល​១​០​នាទី​ ​បន្ទាប់មក​ដក​កញ្ចប់​តែ​ចេញ​ទុក​ទឹក​ឲ្យ​ត្រជាក់​ ​ចាក់​ចូលក្នុង​ដប​បាញ់​ទឹក​ ​ហើយ​ធ្វើការ​បាញ់​ទៅលើ​កន្លែង​ស្បែក​ដែល​មាន​មុន​។​ ​តែ​បៃតង​មិន​ត្រឹមតែ​សម្បូរទៅដោយ​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ប៉ុណ្ណោះ​ទេ​ ​ថែមទាំង​ប្រមូលផ្តុំ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​បាក់តេរី​ ​រួម​ទាំង​មាន​តួនាទី​ជួយ​សម្រួលការ​ហើម​រលាក​ផង​ដែរ​។​

            • ​ល្មៀត​ ​និង​ប្រេងដូង​
​ធ្វើការ​លាយ​ប្រេងដូង​ជាមួយ​ម្សៅ​ល្មៀត​ឲ្យ​ក្លាយ​ជា​ល្បាយ​ ​ហើយ​លាប​នៅ​លើ​បរិវេណ​ដងខ្លួន​ដែល​មាន​មុន​។​ ​ប្រេងដូង​អាច​ដោះស្រាយបញ្ហា​រន្ធ​រោម​កក​ស្ទះ​ដោយ​ស​ម្អា​ត​ ​និង​ព្យាបាល​ស្បែក​ស្ងួត​។​ ​សារធាតុ​ ​ឡោ​រិ​ក​អាស៊ី​ត​ (​L​a​uric acid​) ​ដែល​មាននៅ​ក្នុង​ប្រេងដូង​អាច​ជួយ​ស​ម្អា​ត​បាក់តេរី​ដែល​បង្ក​ឲ្យ​កើតមុន​។​ ​ចំណែក​ឯ​ ​ល្មៀត​ ​ផ្ទុក​ខ្ពស់​ទៅ​ដោយ​សារធាតុ​សម្លាប់​មេរោគ​ (​antiseptic​) ​និង​ ​សារធាតុ​ប្រឆាំង​បាក់តេរី​ (​ant​i​-​bacterial​) ​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ព្យាបាល​ពពួក​មុន​លើ​ដងខ្លួន​។​

            • ​ម្សៅ​ ​Baking​ ​Soda​ ​និង​ទឹកឃ្មុំ​
​ម្សៅ​ ​Baking​ ​Soda​ ​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​ការ​ហើម​រលាក​ ​និង​ជួយ​ស​ម្អា​ត​រន្ធ​រោម​បាន​យ៉ាងល្អ​។​ ​លាយ​ម្សៅ​ ​Baking​ ​Soda​ ​ជាមួយ​ទឹកឃ្មុំ​ ​រួច​លាប​នៅ​លើ​កន្លែង​ស្បែក​កើតមុន​។​ ​បើ​មិន​មាន​ម្សៅ​ ​Baking​ ​Soda​ ​អ្នក​អាច​​​យក​ក្រូចឆ្មារ​ ​ឬ​ក្រូច​លឿង​មួយ​ចំហៀង​ផ្លែ​ ​ច្របាច់​លាយ​ជាមួយ​ទឹកឃ្មុំ​ ​៤​ស្លាបព្រា​កាហ្វេ​ ​លាប​នៅ​លើ​ស្បែក​ទុក​២​០​នាទី​រួច​លាង​ទឹក​ជម្រះ​ចេញ​ ​ដែល​រូបមន្ត​នេះ​វាក៏​ជួយ​ស​ម្អា​ត​ទាំង​មុន​ ​និង​ព្យាបាល​ស្បែក​ក្នុង​ពេល​តែមួយ​ផង​ដែរ​។​

            ការប្រើប្រាស់​ផលិតផល​លាង​ស​ម្អា​ត​ខ្លួន​ដែល​មក​ជាមួយ​ធាតុផ្សំ​ពី​ ​អាស៊ី​ត​ S​a​l​icy​l​i​c ​និង​ ​ben​z​y​l​ ​per​oxide​, ​ជ្រើសរើស​ផលិតផល​ថែ​ស្បែក​ដែល​ប្រើ​សម្រាប់​ស្បែក​ងាយ​ប្រតិកម្ម​, ​ប្រើ​សាប៊ូ​ស​ម្អា​ត​ខ្លួន​ប្រភេទ​មាន​សារធាតុ​ប្រឆាំង​បាក់តេរី​ ​និង​ប្រឆាំង​មុន​, ​ជម្រុះ​កោសិកា​ស្បែក​យ៉ាងហោចណាស់​មួយ​អាទិត្យ​ម្តង​, ​លាប​ឡេ​ការពារ​ក​ម្តៅ​ថ្ងៃ​រាល់​ពេល​ចេញក្រៅ​, ​ងូតទឹក​បន្ទាប់ពី​ហាត់ប្រាណ​ដោយសារ​ញើស​អាច​ធ្វើឲ្យ​រន្ធ​រោម​កក​ស្ទះ​ ​និង​បង្ក​ទៅ​ជាមុន​, ​ប្រើស​ម្លៀ​ក​បំពាក់​ធ្វើ​ពី​ក្រណាត់​កប្បាស​ ​និង​ជៀសវាង​ក្រណាត់​គីមី​សំយោគ​, ​ប្រើ​ស្រោមដៃ​ដុស​ខ្លួន​នៅ​ពេល​ងូតទឹក​ដើម្បី​ជម្រុះ​កោសិកា​ ​និង​ជៀសវាង​ប្រើ​សាប៊ូ​ដែល​មាន​ជាតិ​កាត់​ខ្លាំង​ ​ដោយ​អាច​ជំនួស​មក​ប្រើ​សាប៊ូ​ដែល​ប្រើ​គ្រឿងផ្សំ​ពី​ធម្មជាតិ​វិញ​៕​ 

​Article​ ​by​ ​HEM​ ​SO​KK​HIM​


SUGGESTIONS