×

ជំនួប​តារា​ល្បី​ៗ​ក្នុង​ព្រឹត្តិការណ៍​សម្ពោធន៍​សាខា​ហាង​ថ្មី​របស់​ម៉ាក​យីហោ​ ​Ca​l​v​in​ K​l​e​in​

NEWS one year ago
 
 

           ​នៅ​ថ្ងៃ​ទី​១​៩​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ 2022 ​ស្ថិតនៅ​រាជធានី​ភ្នំពេញ​ ​Ca​l​v​in​ K​l​e​in​ ​ដែល​ជា​ម៉ាក​យីហោ​តំណាង​ភាព​រស់នៅ​បែប​ស៊ីវិល័យ​ ​និង​យុវវ័យ​ ​លំដាប់​ពិភពលោក​ ​បាន​ចាប់ផ្តើម​ព្រឹត្តិការណ៍​បើក​សម្ពោធ​ហាង​ថ្មី​មួយទៀត​ ​ដែល​មាន​ទីតាំងនៅ​ជាន់​ផ្ទាល់​ដី​នៅ​ផ្សារ​ទំនើប​ ​Chip​ ​M​on​g​ 271 ​Me​g​a​ ​Mal​l​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដែល​ជា​ផ្សារ​ទំនើប​យក្ស​ដំបូង​គេ​ដែល​បាន​បើក​ដំណើរការ​។​ ​កម្មវិធី​នេះ​មាន​វត្តមាន​ ​អ្នកនាង​ ​ពេជ្រ​ ​សូលី​កា​ ​ដែល​ជាតា​រា​សម្ដែង​ ​និង​ជាតា​រា​ចម្រៀង​ ​រួម​ទាំង​កញ្ញា​ កុ​ស​មៈ ​ដែល​ជាតា​រា​សម្ដែង​ ​និង​ជាតា​រា​បង្ហាញ​ម៉ូដ​ ​ក៏ដូចជា​លោក​ ​ធារី​ ​ចន្ថា​ប៊ី​ន​ ​ដែល​ជា​កីឡាករ​បាល់ទាត់​ដ៏​ល្បី​នៅ​កម្ពុជា​ផង​ដែរ​។​

          ​ព្រឹត្តិការណ៍​បើក​ហាង​ថ្មី​មួយ​នេះ​ ​បាន​នាំ​អ្នក​អតិថិជន​ដែល​បាន​ចូលរួម​ទៅកាន់​អារម្មណ៍​មួយទៀត​ ​នៃ​ម៉ាក​សញ្ញា​ខោអាវ​ ​D​e​n​i​m​ ​ទសវត្សរ៍​ឆ្នាំ​ ​៩​០​ ​នៃ​ ​Ca​l​v​in​ K​l​e​in​ ​Fall​ 2022 ​ដែល​ត្រូវ​បាន​បំ​ផុសគំនិត​ដោយ​ការ​ច្នៃ​បែប​បុរាណ​ ​និង​សម័យ​របស់​ម៉ាក​ ​ដោយមាន​ការ​ជ្រោមជ្រែង​ដើម្បី​បំពេញ​នូវ​តម្រូវ​ការ​នៃ​ការរស់នៅ​របៀប​ទីក្រុង​សហសម័យ​។​ ​ទាំងនេះ​គឺជា​ការ​បញ្ជាក់​ឡើងវិញ​របស់​ម៉ាក​យីហោ​ ​Ca​l​v​in​ K​l​e​in​ ​ដែល​ជា​ម៉ាក​ឈាន​មុខ​នៃ​ខោ​ខូ​វ​ប៊​យ​ ​និង​ជា​ការ​រំ​ព្ញ​ក​ដល់​ ​ភាព​ទាន់សម័យ​នៃ​ការរចនា​ម៉ូដ​របស់​ម៉ាក​មួយ​នេះ​៕​
@​ca​l​v​ink​l​e​in​
# ​m​y​ca​l​v​in​s



SUGGESTIONS