×

Pan​do​r​a​ ​ចាប់ផ្តើម​ផ្តល់​ជូន​នូវ​កា​រលក់​បញ្ចុះតម្លៃ​ដ៏​ពិសេស​រហូតដល់​ 50% ​សម្រាប់​រដូវ​កាល​ថ្មី​នេះ​

NEWS one year ago
 
 

          ​នេះ​ជា​ពេលវេលា​ដ៏​ល្អ​ក្នុង​ការ​ចាប់ផ្តើម​នូវ​ខូឡិ​ក​ហ្សិ​ន​គ្រឿងអលង្ការ​ ​Pan​do​r​a​ ​របស់​អ្នក​ ​ឬ​ ​បន្ថែម​នូវ​ស្ដាយ​ល៍​ថ្មីៗ​ជាមួយនឹង​ជម្រើស​ដ៏​សម្បូរ​បែប​ដែល​មាន​ដូចជា​ ​ខ្សែក​ ​ខ្សែដៃ​ ​និង​ចិញ្ចៀន​ ​ដែល​មានការ​លក់​បញ្ចុះតម្លៃ​រហូតដល់​ 50% ​ចាប់ពី​ថ្ងៃ​ទី​ 26 ​ខែ​ធ្នូ​ ​ឆ្នាំ​ 2022 ​រហូតដល់​ ​ថ្ងៃ​ទី​ 15 ​ខែ​មករា​ ​ឆ្នាំ​ 2023 ​ខាងមុខនេះ​។​

          ​ម៉ូត​ថ្មីៗ​ស្អាត​ៗ​របស់​ ​Pan​do​r​a​ ​Moment​s ​កំពុងតែ​ត្រៀម​រួចជាស្រេច​សំរាប់​អបអរ​ដល់​ពេលវេលា​ដ៏​ពិសេស​នា​ថ្ងៃឈប់​សម្រាក​ខាងមុខនេះ​។​ ​Pan​do​r​a​ ​គឺ​ជាអំណោយ​មាន​តម្លៃ​មួយ​ដែល​អាច​​​រក្សាទុក​នូវ​អនុ​ស្សា​វ​រី​យ៍​និង​ពេលវេលា​ល្អ​ៗ​ជានិច្ច​ ​ដូចនេះ​ ​នៅចាំ​អី​ទៀត​ ​កុំ​ភ្លេច​ត្រៀម​អំណោយ​សម្រាប់​មនុស្សជា​ទីស្រឡាញ់​របស់​អ្នក​។​

          ​​ចាប់ផ្ដើម​ពី​ការ​នាំ​យក​អារម្មណ៍​នៃ​រចនាបថ​ដ៏​ពិសេស​មកវិញ​ក្នុង​រដូវ​ត្រជាក់​ដ៏​អស្ចារ្យ​ ​និង​ ​អច្ឆរិយភាព​នៃ​ ​Infinite​ ​Universe​, ​សម្រាប់​ខូឡិ​ក​ហ្សិ​ន​ ​Holiday​ ​នេះ​ត្រូវ​បាន​សម្រិតសម្រាំង​ឡើង​ ​ដោយ​ការ​ចាប់​យក​ម៉ូត​ពីរ​បញ្ចូល​គ្នា​រវាង​ ​ធម្មជាតិ​ ​និង​ភាព​ស្រស់​ស្អាត​នៃ​ហ្វូង​ផ្កាយ​ ​Celestial​។​

          ​ ​អ្វី​ដែល​ពិសេស​សម្រាប់​ខូឡិ​ក​ហ្សិ​ន​ ​Pan​do​r​a​ ​Moment​s ​Holiday​ ​នេះ​គឺ​វា​មិន​ត្រឹមតែ​ជាអំណោយ​អនុ​ស្សា​វ​រី​យ៍​តែមួយមុខ​នោះ​ទេ​ ​គ្រឿងអលង្ការ​ទាំងអស់​សុទ្ធតែ​បង្កប់​នូវ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​ដែល​បញ្ជាក់​ពី​ការ​ស្រឡាញ់​ ​និង​យកចិត្តទុកដាក់​នៅ​ក្នុង​ការ​ជ្រើសរើស​អំណោយ​សម្រាប់​មនុស្ស​ពិសេស​របស់​អ្នក​។​

          ​​គ្រឿងអលង្ការ​របស់​ប្រទេស​ដា​ណឺ​ម៉ាក​មួយ​នេះ​បាន​ឆក់​យក​បេះដូង​យុវវ័យ​ ​ក៏ដូចជា​មនុស្ស​វ័យ​ជំទង់​ជាច្រើន​ដោយសារតែ​ម៉ូត​នីមួយៗ​ពោរពេញ​ទៅ​ដោយ​អត្ថន័យ​ ​គំនិតច្នៃប្រឌិត​ថ្មីៗ​និង​ស្រស់​ស្អាត​ ​ហើយ​ ​Pan​do​r​a​ ​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​គ្រឿងអលង្ការ​មួយ​ក្នុងចំណោម​គ្រឿងអលង្ការ​ដ៏​ល្បី​ៗ​នៅ​ក្នុង​ពិភពលោក​។​

          ​​​Pan​do​r​a​ ​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់តាំង​ពី​ឆ្នាំ​ 2018 ​ដែល​ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ ​D​ar​a​ ​Venture​s ​ដែល​ជា​ក្រុមហ៊ុន​ចែកចាយ​ ​និង​លក់រាយ​របស់​ OC​I​C ​Group​។​ ​ក្រុមហ៊ុន​នេះ​នៅតែ​អាច​​​រក្សា​សន្ទុះ​នៃ​ការ​រីក​ចម្រើន​របស់​ខ្លួន​ ​មិនថា​ក្នុង​អំឡុង​ពេល​ដែល​ពិភពលោក​​​មាន​វិបត្តិសេដ្ឋកិច្ច​ក៏ដោយ​។​ ​នេះ​អាច​បញ្ជាក់​ពី​ឥទ្ធិពល​យ៉ាងល្អ​ប្រសើរ​នៃ​ម៉ាក​យីហោ​ ​និង​ខ្សែ​ចង្វាក់​ផលិតផល​របស់​ខ្លួន​ដែល​ទទួល​បាន​នូវ​ការ​គាំទ្រ​យ៉ាងខ្លាំងក្លា​ពីសំណាក់​យុវវ័យ​នៅ​ក្នុង​ទី​ក្រុងភ្នំពេញ​។​

          ​​D​ar​a​ ​Venture​s ​បាន​ចាប់ផ្តើម​ពង្រឹង​នូវ​អាជីវកម្ម​របស់​ខ្លួន​ជាមួយនឹង​ម៉ាក​យីហោ​អន្តរជាតិ​ល្បី​ៗ​រួម​មាន​ ​Pan​do​r​a​ ​និង​ ​Be​ring​ ​ហើយ​ក្រុមហ៊ុន​កំពុងតែ​ពង្រីក​ទី​ផ្សារ​របស់​ខ្លួន​ជាបន្តបន្ទាប់​ស្រប​ពេល​សេដ្ឋកិច្ច​ចាប់ផ្តើម​មាន​ស្ថេរ​ភាព​ឡើងវិញ​។​ ​បច្ចុប្បន្ន​ ​D​ar​a​ ​Venture​s ​កំពុងតែ​យកចិត្តទុកដាក់​ក្នុង​ការ​អភិវឌ្ឍ​លើ​ផ្នែក​ជាច្រើន​ដូចជា​ ​ការ​ក​ម្សាន្ត ​ការរស់នៅ​ប្រចាំថ្ងៃ​ ​ការ​ថែរក្សា​សម្រស់​ ​និង​ការចែក​ចាយ​និង​លក់រាយ​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​លោកអ្នក​អាច​ស្វែងរក​សាខា​របស់​ ​Pan​do​r​a​ ​បាន​នៅ​ទីតាំង​ខាងក្រោម​នេះ​៖​

- ​T​h​e​ O​l​y​m​p​i​a​ ​Mal​l​, 010 733 882
- ​A​E​ON ​Mal​l​ ​P​h​no​m​ ​P​e​n​h​, 010 733 880
- ​A​E​ON ​Mal​l​ S​e​n ​So​k ​City​, 010 733 881
- ​Exchange​ ​Square​ ​Mal​l​, 010 733 884

រឺ​លោកអ្នក​អាច​តាមដាន​ ​Face​book​ ​តាម​ដំណ​រ​ភ្ជាប់​នេះ​ ​Pan​do​r​a​ K​H​

​Advertising​ ​Article​


SUGGESTIONS