×

​ទម្លាប់​៧​យ៉ាង​នៃ​ការ​ផឹកកាហ្វេ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​

TRAVEL & LIVING a month ago
 
 

           ​កាហ្វេ​គឺជា​ភេសជ្ជៈ​ដ៏​ពេញ​និយម​ដែល​មនុស្ស​ទូទៅ​ទទួលទាន​សឹងតែ​រាល់ថ្ងៃ​។​ ​ជាតិ​កាហ្វេ​អុីន​ដែល​មាននៅ​ក្នុង​កាហ្វេ​វា​មាន​ទាំង​គុណសម្បត្តិ​ ​និង​គុណ​វិ​ប​ត្ត​ចំពោះ​សុខភាព​។​ ​ប្រសិនបើ​អ្នកមាន​ទម្លាប់​ផឹកកាហ្វេ​ជាប្រចាំ​ ​ហើយ​បើ​មិនបាន​ដឹង​អំពី​វិធី​ក្នុង​ការ​ផឹក​ឲ្យបាន​ត្រឹមត្រូវ​នោះ​ទេ​ ​វា​អាច​នឹង​ផ្តល់​ផល​អាក្រក់​ដល់​សុខភាព​ទៅវិញ​។​ ​ជាក់ស្តែង​ ​ថ្ងៃនេះ​សូវ​រី​ន​សូម​លើកយក​ទម្លាប់​៧​យ៉ាង​នៃ​ការ​ផឹកកាហ្វេ​ ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ ​ក៏ដូចជា​ជៀសវាង​ផល​អាក្រក់​ចំពោះ​រាងកាយ​។​

           1. ​ជ្រើសរើស​ប្រភេទ​កាហ្វេ​ដែល​ល្អ​ ​ឬ​កាហ្វេ​សរីរាង្គ​៖​ ​យើង​ចាប់ផ្តើម​ដោយ​ការ​ជ្រើសរើស​ប្រភេទ​កាហ្វេ​ជាមុន​សិន​ ​គ្រាប់​កាហ្វេ​ដែល​ល្អ​គឺ​ស្ថិត​លើ​ការថែទាំ​ពេល​ដាំ​ដុះ​ ​ខណៈ​ការថែទាំ​ខ្លះ​បាន​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត​ច្រើនលើស​ក​ម្រិ​ត​ដែល​នាំឲ្យ​ប៉ះពាល់​ដល់​សុខភាព​។​ ​ដូច្នេះ​ ​គ្រាប់​កាហ្វេ​ដែល​មាន​ប្រភព​ច្បាស់លាស់​ ​ឬ​កាហ្វេ​សរីរាង្គ​គឺជា​ជម្រើស​ល្អ​បំផុត​។

           2. ​កាហ្វេ​គ្មាន​ស្ករ​៖​ ​ភាគច្រើន​នៃ​អ្នកចូលចិត្ត​ទទួលទាន​កាហ្វេ​តែង​ឡើង​ទម្ងន់​ ​ដោយសារតែ​ការ​បន្ថែម​ស្ករ​ច្រើន​ទៅ​ក្នុង​កាហ្វេ​។​ ​ដូចនេះ​ប្រសិនបើ​ចង់​ទាញ​យក​អត្ថប្រយោជន៍​ពី​ការ​ផឹកកាហ្វេ​ ​អ្នក​អាច​ជ្រើសរើស​ការ​ផឹកកាហ្វេ​ខ្មៅ​អត់​ស្ករ​ ​ដើម្បី​ទទួល​បាន​រសជាតិ​កាហ្វេ​សុទ្ធ​ ​និង​ល្អ​សម្រាប់​សុខភាព​។​

           3. ​ផឹកកាហ្វេ​នៅ​ពេលព្រឹក​៖​ ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ស្វាង​ពី​ដំណេក​ ​និង​មាន​ថាមពល​ក្នុង​រាងកាយ​ ​បន្ទាប់ពី​បាន​ផឹកកាហ្វេ​ក្តៅ​មួយ​ពែង​នៅ​ពេលព្រឹក​។​ ​អ្នកជំនាញ​និយាយ​ថា​ការ​ផឹកកាហ្វេ​ម៉ោង​៧​ព្រឹក​ ​អាច​ជួយ​ដល់​សុខភាព​ផ្លូវចិត្ត​។​ ​តែ​យ៉ាងណាមិញ​ ​ពី​ចន្លោះ​ម៉ោង​ ​៩​កន្លះ​ ​ដល់ម៉ោង​ ​១​១​កន្លះ​ព្រឹក​ក៏​ជា​ពេលវេលា​ដ៏​ល្អ​ផង​ដែរ​។​

           4. ​មិនគួរ​ផឹកកាហ្វេ​ក្រោយ​ម៉ោង​២​រសៀល​៖​ ​ជា​ការពិត​ការ​ផឹកកាហ្វេ​ក្រោយ​ម៉ោង​២​រសៀល​អាច​នឹង​ប៉ះពាល់​ដល់​ដំណេក​នៅ​ពេលយប់​។​ ​ដូច្នេះ​ដើម្បី​ជៀសវាង​ផល​រំខាន​នេះ​ ​គួរ​ទទួលទាន​ឲ្យបាន​មុនម៉ោង​២​រសៀល​។​

           5. ​មិនគួរ​ផឹកកាហ្វេ​នៅ​ពេលយប់​៖​ ​ភាគច្រើន​នៃ​អ្នកធ្វើការ​យប់ជ្រៅ​ ​ឬ​រៀន​បន្ថែម​នៅ​ពេលយប់​ ​រមែង​ចូលចិត្ត​ផឹកកាហ្វេ​ដើម្បី​ជួយ​មិន​ឲ្យ​ងងុយ​។​ ​តែ​ទោះ​ជាតិ​កាហ្វេ​អុីន​ជួយ​មិន​ឲ្យ​ង​ងុយគេង​ក្នុងរយៈពេល​ខ្លី​ក៏ដោយ​ ​ក៏​មិនគួរ​ផឹក​ញឹកញាប់​ពេក​នោះ​ដែរ​ ​ព្រោះ​រាងកាយ​ ​និង​ខួរក្បាល​ក៏​ត្រូវការ​សម្រាក​ដូចគ្នា​។​

           6. ​ជៀសវាង​ការ​ផឹកកាហ្វេ​ច្រើនពេក​៖​ ​វា​ជា​បញ្ហា​មួយ​សម្រាប់​អ្នកចូលចិត្ត​ផឹកកាហ្វេ​ ​ហើយ​ផឹក​លើស​ក​ម្រិ​ត​។​ ​វេជ្ជបណ្ឌិត​ជំនាញ​បាន​និយាយ​ថា​ ​មនុស្សម្នាក់​អាច​ទទួលទាន​ជាតិ​កាហ្វេ​អុីន​ច្រើន​បំផុត​៤​០​០​មី​លី​ក្រាម​ក្នុងមួយថ្ងៃ​ ​ដែល​ស្មើនឹង​៤​ពែង​។​ ​នៅ​ពេល​ផឹកកាហ្វេ​លើស​ពី​នេះ​ ​វា​ធ្វើឲ្យ​ញ័រដៃ​ ​ក្អួត​ចង្អោរ​ ​និង​បញ្ហា​ការ​គេង​មិន​លក់​ជាដើម​។​

           7. ​ទទួលទាន​កាហ្វេ​លាយ​ជាមួយ​ម្សៅ​ឈើអែម​ (​Cinnamon​)​៖​ ​ម្សៅ​ឈើអែម​គឺជា​គ្រឿងទេស​ម្យ៉ាង​ដែល​មាន​ក្លិន​ឈ្ងុយ​ ​និង​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ផង​ដែរ​។​ ​វា​ជួយ​កាត់បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​ កូ​ឡេ​ស្តេ​រ៉​ល ​និង​ទ្រី​គ្លី​សេរី​ត​(​T​rig​l​y​c​e​ride​s) ​ចំពោះ​អ្នកជំងឺ​ទឹកនោម​ផ្អែម​។​ ​អ្នក​អាច​បន្ថែម​ម្សៅ​ឈើអែម​បន្តិច​ទៅ​ក្នុង​កាហ្វេ​ដើម្បី​ទទួល​បាន​រសជាតិ​ថ្មី​ ​ប្លែក​ ​និង​ទាញ​យក​អត្ថប្រយោជន៍​ផង​ដែរ​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS