×

«​សួន​បឹង​ក្រចាប់​»​ ​រមណីយដ្ឋាន​កែច្នៃ​ស្អាត​ជាប់មាត់​បឹង​ត្រើយ​ខាងកើត​ស្ពាន​គី​ហ្សូ​ណា​

TRAVEL & LIVING one year ago
 
 

           ​ស្ថិត​ក្នុង​ចម្ងាយ​តែ​ជាង​១​០​០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ ​ឬ​ ​ប្រមាណ​១​០​គីឡូម៉ែត្រ​ពី​ក្រុង​កំពង់ចាម​ ​រមណីយដ្ឋាន​សួន​កែច្នៃ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ ​ដែល​ទំនងជា​មិនទាន់​មាន​អ្នក​ភ្នំពេញ​ច្រើន​ប៉ុន្មាន​ទេ​ដែល​ស្គាល់​។​ ​រមណីយដ្ឋាន​នេះ​មានឈ្មោះ​ថា​ ​«​សួន​បឹង​ក្រចាប់​»​ ​ស្ថិតនៅ​ក្នុង​ភូមិ​បឹង​ត្រស់​ ​ឃុំ​ជី​រោទ៍​ទី​២​ ​ស្រុក​ត្បូងឃ្មុំ​ ​ខេត្ត​ត្បូងឃ្មុំ​។​ ​សួន​ក​ម្សាន្ត​ដ៏​តូច​ច្រឡឹង​នេះ​ពិតជា​មាន​លក្ខណៈ​អំណោយផល​ល្អ​ពី​ធម្មជាតិ​សម្រាប់​វិ​ស័​យ​ទេសចរណ៍​ក្នុងស្រុក​ ​ពីព្រោះ​វា​មាន​ទីតាំង​ស្ថិតនៅ​បង្កើយ​ជាប់មាត់​បឹង​ធម្មជាតិ​ដ៏​ធំ​ល្វឹងល្វើយ​ ​និង​មាន​បរិយាកាស​ស្ងប់ស្ងាត់​បែប​ជនបទ​សុទ្ធសាធ​។​

           ដើម្បី​ធ្វើដំណើរ​ទៅដល់​រមណីយដ្ឋាន​សួន​បឹង​ក្រចាប់​នេះ​ ​អ្នកដំណើរ​ពី​ភ្នំពេញ​ទាំងឡាយ​ត្រូវធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៦​ ​និង​លេខ​៧​ ​ដល់​ទីរួមខេត្ត​កំពង់ចាម​ ​ទើប​បន្ត​ដំណើរ​ឆ្លងស្ពាន​គី​ហ្សូ​ណា​ទៅ​ត្រើយ​ខាងកើត​តាមផ្លូវ​ឆ្ពោះទៅ​កាន់​សួង​-​ត្បូងឃ្មុំ​ ​ក្នុង​ចម្ងាយ​ប្រមាណ​៩​គីឡូម៉ែត្រ​ពី​ស្ពាន​នោះ​។​ ​នៅ​ពេល​ជិះ​ត្រង់​ទៅដល់​ម្តុំ​ទួល​វិហារ​ (​ហួស​ស្ពាន​មាត់​ឃ្មង់​) ​ត្រូវ​បត់ឆ្វេង​ដៃ​តាម​ស្ថា​នី​យ៍​ប្រេងឥន្ធនៈ​ក្បែរ​សាលាបឋមសិក្សា​ទួល​វិហារ​។​ ​ប្រសិនបើ​លោកអ្នក​មិន​ច្បាស់​ ​ខ្លាច​ជិះ​ហួស​ផ្លូវចូល​ ​ក៏​អាច​សួរ​អ្នកស្រុក​ដែល​រស់នៅ​តាម​ដង​ផ្លូវ​ ​រក​កន្លែង​ ​«​គុយទាវ​ឆ្ងាញ់​ទួល​វិហារ​»​ ​ដែល​នរណា​ៗ​ក៏​ស្គាល់​ ​ពោល​គឺ​ ​ជាប់នឹង​ស្ថា​នី​យ៍​ប្រេងឥន្ធនៈ​ដែល​ត្រូវ​បត់​ចូល​ទៅ​នោះ​ឯង​។​

           ​សួន​នេះ​មាន​ទំហំផ្ទៃ​ដី​មិនសូវ​ធំ​ប៉ុន្មាន​ទេ​ ​តែ​មាន​ការរៀបចំ​តុបតែង​ជា​សួន​ផ្កា​ស្រស់​ស្អាត​ផ្សារភ្ជាប់​នឹង​បរិយាកាស​ធម្មជាតិ​ជុំវិញ​ស័ក្តិសម​សម្រាប់​អ្នកទេសចរ​មកពី​ទីក្រុង​ដែល​ចង់​ស្វែងរក​កន្លែង​ស្ងប់ស្ងាត់​ទទួលទាន​អាហារ​ជួបជុំ​ក្រុម​គ្រួសារ​ឲ្យ​ស្រស់ស្រាយ​ស្រឡះ​មុខ​ស្រឡះ​មាត់​ម្តង​។​ ​ជាពិសេស​ ​នៅ​ទីនោះ​ ​មាន​ក្យូ​ស​ធំ​ទូលាយ​រចនា​ម៉ូដ​ទាន់សម័យ​និង​មាន​កន្លែង​អង្គុយ​ប្រកបដោយ​ផាសុកភាព​ជាង​ក្យូ​ស​ធម្មជាតិ​ដែល​លោកអ្នក​ធ្លាប់​ចូល​នៅកន្លែង​ដទៃ​។​ ​ដោយឡែក​ ​មុខម្ហូប​ដែល​ណែនាំ​ដោយ​ម្ចាស់​សួន​ផ្ទាល់​មាន​ដូចជា​ ​ម្ជូរ​ទំពាំង​ជូរ​ ​ត្រី​បឹង​ក្រចាប់​ ​កូន​ត្រី​បឹង​បំពង​ ​មាន់​ស្រែ​បំពង​ចេក​ក្រមួន​ ​មាន់​ឆឹង​ ​ម្ជូរ​ក្តាត​កូន​ត្រី​ ​ខ្យង​ស្រែ​អប់​ ​លៀស​ដុត​ឆ្នាំង​ដី​ ​និង​ ​បុក​កំពឹស​ ​។​ល​។​

Article by SRIN SOKMEAN


SUGGESTIONS