×

ARM​AN​I​, ​P​R​A​D​A​, ​V​I​K​TO​R & RO​L​F​ ​ជម្រើស​ម៉ាក​ទឹកអប់​ដែល​អ្នក​គួរ​សាកល្បង​

NEWS 3 weeks ago
 
 

            ម៉ាក​ទឹកអប់​អន្តរជាតិ​ល្បី​ៗ​រួម​មាន​ ​ARM​AN​I​, ​P​R​A​D​A​, ​V​I​K​TO​R & RO​L​F​ ​បាន​ឈានជើង​ចូល​ទី​ផ្សារ​កម្ពុជា​ ​ជា​ផ្លូវការ​ហើយ​តាមរយៈ​កា​រដាក់​តាំង​បង្ហាញ​ផលិតផល​ទឹកអប់​របស់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​តាំង​បង្ហាញ​ដ៏​ពិសេស​មួយ​ប្រព្រឹត្តទៅ​នៅ​ល្ងាច​ថ្ងៃ​ទី​២​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៣​ ​កន្លងទៅ​ ​ស្ថិតនៅ​ជាន់​ផ្ទាល់​ដី​ក្នុង​ផ្សារ​ទំនើប​ ​Exchange​ ​Square​ ​រាជធានី​ភ្នំពេញ​។​

            រីករាយ​ទទួលយក​ទឹកអប់​ដែល​មាន​ក្លិនក្រអូប​ស្រស់ស្រាយ​ក្នុង​បរិយាកាស​ដ៏​ប្រណីត​
            ទឹកអប់​ម៉ាក​ ​ARM​AN​I​, ​P​R​A​D​A​, ​V​I​K​TO​R & RO​L​F​ ​បាន​ឈានជើង​ចូល​ទី​ផ្សារ​ប្រទេស​កម្ពុជា​ ​ជា​ផ្លូវការ​ហើយ​ ​នេះ​គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នក​និយម​ចូលចិត្ត​ប្រើប្រាស់​ទឹកអប់​ ​អាច​សាកល្បង​ប្រើប្រាស់​ទឹកអប់​ទាំងនេះ​ ​ដើម្បី​ទទួល​បាន​ក្លិនក្រអូប​ប្រហើរ​មួយ​បែបថ្មី​បន្ថែម​ទៀត​ ​ក៏ដូចជា​បង្កើន​ភាព​ជឿជាក់​លើ​ខ្លួនឯង​ ​រួម​ទាំង​ភាព​ទាក់ទាញ​ផង​ដែរ​។​ ​ដើម្បី​អបអរ​កា​រដាក់​សម្ពោធ​ម៉ាក​ទឹកអប់​លំដាប់​អន្តរជាតិ​ល្បី​ៗ​ទាំងនេះ​ក្នុង​ប្រទេស​កម្ពុជា​ ​ព្រឹត្តិការណ៍​ដាក់​តាំង​បង្ហាញ​ទឹកអប់​នេះ​នៅ​ផ្សារ​ទំនើប​នៃ​អគារ​ ​Exchange​ ​Square​ ​នឹង​បន្ត​រហូតដល់​ថ្ងៃ​ទី​២​០​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៣​។​

            ដោយសារ​ទឹកអប់​ប្រណីត​ម៉ាក​ល្បី​ៗ​ទទួល​បានការ​ពេញ​និយម​កាន់តែ​ច្រើនឡើង​ក្នុង​ទី​ផ្សារ​កម្ពុជា​ ​កា​រដាក់​សម្ពោធ​ផលិតផល​ទឹកអប់​ទាំងនេះ​ទទួល​បាន​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​៨​ទាំង​ស្តង់​ដាក់​តាំង​បង្ហាញ​ដែល​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ប្រណីត​ទាក់ទាញ​ ​រួម​ជា​មួយទឹក​អប់​ដែល​មានគុណ​ភាព​ខ្ពស់​ផង​ដែរ​។​ ​ពិធី​ដាក់​តាំង​បង្ហាញ​នេះ​ក៏មាន​ការចូលរួម​ពី​ភ្ញៀវ​ពិសេស​ៗ​ជាច្រើន​ ​ដែល​មានឱកាស​បាន​ឈ្វេងយល់​កាន់តែ​ស៊ី​ស៊ី​ជម្រៅ​អំពី​ម៉ាក​ទឹកអប់​នីមួយៗ​ ​និង​យល់​ដឹង​ពី​ចំណង់ចំណូលចិត្ត​របស់​ខ្លួន​ទៅលើ​ក្លិន​ទឹកអប់​ផង​ដែរ​។​

            ​នៅ​ក្នុង​កា​រដាក់​តាំង​បង្ហាញ​នេះ​ ​អតិថិជន​អាច​សាកល្បង​ប្រើប្រាស់​ទឹកអប់​ម៉ាក​ល្បី​ៗ​ទាំង​ ​៣​ ​នេះ​ ​និង​ស្វែងរក​ក្លិន​ដែល​ខ្លួន​ចូលចិត្ត​បាន​ដោយសេរី​។​ ខូឡិ​ក​ហ្សិ​ន​ដ៏​ពិសេស​នេះ​រួម​មាន​ទឹកអប់​ម៉ាក​ ​Arm​an​i​ ​M​y​ ​Way​, ​P​r​a​d​a​ ​Candy​ ​ក៏ដូចជា​ ​V​i​k​to​r & Ro​l​f​ ​Flower​bomb​ ​និង​ ​V​i​k​to​r & Ro​l​f​ ​Spice​bomb​ ​ផង​ដែរ​។​

            ​ក្រៅពី​អាច​ស្វែងយល់​ពី​ម៉ាក​ទឹកអប់​ល្បី​ៗ​ផ្សេងៗ​គ្នា​ក្នុង​ពេល​តែមួយ​នេះ​ ​អតិថិជន​នឹង​ទទួល​បាន​នូវ​បទពិសោធន៍​ដ៏​ពិសេស​គ្មាន​គូ​ប្រៀប​ជាមួយនឹង​កន្លែង​លក់រាយ​ ​ដែល​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ប្រណីត​អស្ចារ្យ​ ​ព្រមទាំង​ទទួល​បាន​ការណែនាំ​ពី​អ្នកជំនាញ​ប្រឹក្សា​ផ្នែក​សម្រស់​ដ៏​ស្រស់​សោភា​ ​នៅ​ក្នុង​ការ​ជ្រើសរើស​ក្លិន​ទឹកអប់​ដ៏​ល្អឥតខ្ចោះ​ស័ក្ដិសម​នឹង​អ្នកនោះ​ឡើយ​។​

            ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​អតិថិជន​អាចម​ក​ទស្សនាការ​ដាក់​តាំង​បង្ហាញ​នេះ​បាន​ចាប់ពី​ថ្ងៃ​ទី​២​៣​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​ ​ដល់​ថ្ងៃ​ទី​២​០​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៣​។​

            ​កា​រដាក់​សម្ពោធ​ប៊្រែ​ន​ទឹកអប់​ល្បី​ៗ​ទាំង​ ​៣​

​            ARM​AN​I​
            ​គ្រប់​ផ្នែក​ទាំងអស់​នៃ​អាណាចក្រ​សម្រស់​ ​Arm​an​i​ ​Beauty​ ​របស់​លោក​ ​G​i​or​g​i​o ​Arm​an​i​ ​ដែល​ជា​អ្នកជំនាញ​ច្នៃ​ម៉ូត​ជនជាតិ​អ៊ីតាលី​ ​សុទ្ធតែ​សម្រិតសម្រាំង​ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ស៊ីវិល័យ​ថ្លៃថ្នូរ​ដែល​ឆ្លុះបញ្ចាំង​ពី​បុគ្គលិកលក្ខណៈ​របស់​គាត់​។​ ​បង្កើត​ឡើង​ជាមួយនឹង​ភាព​ស៊ីវិល័យ​ថ្លៃថ្នូរ​ ​និង​ភាព​សាមញ្ញ​ ​Arm​an​i​ ​Beauty​ ​មានបំណង​ជួយ​លើក​ក​ម្ពស់​ធ្វើ​យ៉ាងណា​ឱ្យ​មនុស្សម្នា​ទូទាំង​ពិភពលោក​កាន់តែ​មាន​មន្ត​ស្នេហ៍​ទាក់ទាញ​។​
            ​ទឹកអប់​ប៊្រែ​ន​មួយ​នេះ​ត្រូវ​បាន​ផលិត​ឡើង​យ៉ាង​សម្រិតសម្រាំង​ ​ចេញពី​សារ​ធាតុផ្សំ​ល្អ​ៗ​បំផុត​ក្នុង​ពិភពលោក​ទៅតាម​ការស្រមើស្រមៃ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់​ក្រុម​អ្នកជំនាញ​ផលិត​ទឹកអប់​ដ៏​មាន​ទេពកោសល្យ​បំផុត​ ​ដោយ​បង្កប់​នូវ​ប្រណីតភាព​គ្មាន​គូ​ប្រៀប​ ​ស្របតាម​គោលគំនិត​របស់​លោក​ ​G​i​or​g​i​o ​Arm​an​i​ ​ដែល​ផ្ដោ​ត​យកចិត្តទុកដាក់​ខ្លាំង​លើ​ភាព​លម្អិត​ផ្ចិតផ្ចង់​ ​ការ​ជ្រើស​យក​នូវ​វត្ថុធាតុដើម​ធម្មជាតិ​ ​និង​ការគោរព​ឱ្យ​តម្លៃ​ធម្មជាតិ​។​

            ​P​R​A​D​A
            ប៊្រែ​ន​ ​P​r​a​d​a​ ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ទីក្រុង​ ​M​i​l​an​ ​ក្នុង​ឆ្នាំ​ ​១​៩​១​៣​ ​ហើយ​បច្ចុប្បន្ន​បាន​ក្លាយ​ជា​ប៊្រែ​ន​មួយ​ក្នុងចំណោម​ប៊្រែ​ន​ដ៏​ល្បីល្បាញ​ ​និង​មាន​ឥទ្ធិពល​បំផុត​ក្នុង​ពិភពលោក​។​

            ប៊្រែ​ន​ ​P​r​a​d​a​ ​ដែល​តំណាង​ឱ្យ​ការ​បន្ត​រុករក​ ​និង​ការ​ច្នៃ​បង្កើត​ថ្មី​ឥតឈប់ឈរ​ ​បាន​ច្រានចោល​នូវ​ទ​ស្សនៈ​ចាស់​គំរឹល​ ​និង​អ្វី​ដែល​នៅ​ដដែល​គ្មាន​ការផ្លាស់ប្ដូរ​ ​ហើយ​តែងតែ​ធ្វើអ្វី​ឈាន​មុខ​គេ​ជាមួយនឹង​គោលការណ៍​គុណភាព​ ​ភាព​ស៊ីវិល័យ​ថ្លៃថ្នូរ​ ​បញ្ញាញាណ​ ​និង​សេរីភាព​ពិសោធន៍​ប្រកបដោយ​ការ​ច្នៃ​ប្រតិដ្ឋ​។​
            ដោយ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​គំនិតច្នៃប្រឌិត​ថ្មីៗ​ពោរពេញ​ដោយ​សិល្បៈ​ជាមួយនឹង​ន​វា​នុ​វត្ដ​ន៍​ដ៏​អស្ចារ្យ​ ​ទឹកអប់​ ​P​r​a​d​a​ ​ជា​ប៊្រែ​ន​ដ៏​ពិសេស​ដែល​ឆ្លុះបញ្ចាំង​ពីរ​ស​និយម​របស់​អ្នកប្រើប្រាស់​។​

            V​i​k​to​r & Ro​l​f
            ​​V​i​k​to​r & Ro​l​f​ ​គឺជា​ហាង​ច្នៃ​ម៉ូត​លំដាប់​ប្រណីត​ដែល​កំពូល​អ្នក​ច្នៃ​ម៉ូត​ជនជាតិ​ហូឡង់​ ​ពីរ​រូប​ឈ្មោះ​ ​V​i​k​to​r ​H​or​sting​ ​និង​ Ro​l​f​ S​no​ere​n ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ​១​៩​៩​៣​ ​ហើយ​ត្រូវ​បាន​ទទួលស្គាល់​ ​និង​គោរព​ស្ញប់ស្ញែង​យ៉ាង​ខ្លាំង​ដោយសារ​ស្នាដៃ​ម៉ូត​ស​ម្លៀ​ក​បំពាក់​ ​H​a​u​t​e​ C​out​ur​e​ ​គំនិតច្នៃប្រឌិត​ដ៏​សម្បូរ​បែប​របស់​ខ្លួន​។

            ដោយ​ផ្អែកលើ​គោលគំនិត​ដូចគ្នា​ទៅ​នឹង​ការ​ច្នៃ​ម៉ូត​ស​ម្លៀ​ក​បំពាក់​របស់​ខ្លួន​ ប៊្រែ​ន​ទឹកអប់​ ​V​i​k​to​r & Ro​l​f​ ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ឆ្លងកាត់​បច្ចេកទេស​ចម្រាញ់​យ៉ាង​ល្អិតល្អន់​ ​ដើម្បី​ទទួល​បាន​នូវ​ក្លិនក្រអូប​បែបថ្មី​ ​ពិសេស​គ្មាន​គូ​ប្រៀប​ដោយ​នឹកស្មាន​មិនដល់​។​ ខូឡិ​ក​ហ្សិ​ន​ពីរ​​​ដែល​កំពុង​ទទួល​បានការ​ពេញ​និយម​ខ្លាំង​បំផុត​គឺ​ទឹកអប់​ ​V​i​k​to​r & Ro​l​f​ ​Spice​bomb​ ​ក្លិន​បែប​ឈើ​ ​ទាក់ទាញ​សម្រាប់​សុ​ភាពបុរស​ ​និង​ ​V​i​k​to​r & Ro​l​f​ ​Flower​bomb​ ​សម្រាប់​សុភាព​នារី​ដែល​មាន​ក្លិនក្រអូប​ដូច​ផ្កា​ ​បង្កើន​ការ​ជឿជាក់​ ​ធ្វើ​ឱ្យ​អារម្មណ៍​កាន់តែ​ស្រស់ស្រាយ​៕​

​Advertising​ ​Article​


SUGGESTIONS