×

អត្ថន័យ​អាហារ​សែន​ថ្ងៃ​ចូលឆ្នាំ​ចិន​ទាំង​៥​មុខ​

TRAVEL & LIVING one year ago
 
 

            បងប្អូន​ដែល​ជាប់​សែស្រឡាយ​ចិន​វៀតណាម​រមែងតែ​ង​តែ​រៀបចំ​គ្រឿង​សំណែន​សែន​ចូលឆ្នាំ​ថ្មី​ជា​រៀងរាល់​ឆ្នាំ​តាម​ទម្លាប់​តាំងពី​កុង​ម៉ា​មក​មិនដែល​ខាន​។​ ​គ្រឿង​សំណែន​នីមួយៗ​ដែល​ប្រជាជន​ទាំងនោះ​និយម​ប្រើប្រាស់​សុទ្ធសឹងតែ​មាន​ចែង​អត្ថន័យ​ច្បាស់លាស់​ដូច​ខាងក្រោម​ ​យោង​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ​ចិន​ឈ្មោះ​ ​china​ ​highlight​s ​៖​

            ១​. ​ត្រីចំហុយ​
            ត្រី​ជា​និមិត្តរូប​កំណើន​ទ្រព្យសម្បត្តិ​ហូរ​ចូល​ហូរហៀរ​ក្នុង​ឆ្នាំ​ថ្មី​។​ ​នៅ​ក្នុង​ភាសា​ចិន​ ​ពាក្យ​ថា​ ​ត្រី​ ​គឺ​ 鱼 (​Y​ú) ​ដែល​មាន​សូរ​អាន​ (​សទិស​សូរ​) ​ដូច​ពាក្យ​ ​អតិរេក​ ​ឬ​ ​ចំនួន​លើស​។​ ​ដូចនេះ​ហើយ​ទើប​វា​ក្លាយ​ជា​អាហារ​ប្រពៃណី​ចិន​សម្រាប់​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន​ ​ព្រោះ​ជនជាតិ​ចិន​ចង់បាន​ទ្រព្យសម្បត្តិ​ហូរហៀរ​បរិបូណ៌​រហូតដល់​ចុង​ឆ្នាំ​។​ ​ពួកគេ​យល់ថា​ ​ប្រសិន​ ​បើ​ពួកគេ​ត្រូវ​សន្សំ​លុយកាក់​ឆ្លង​ឆ្នាំ​ចាស់​ផ្លាស់​ឆ្នាំ​ថ្មី​ ​នោះ​ពួកគេ​អាច​មាន​លុយ​កាន់តែ​ច្រើន​សម្រាប់​ឆ្នាំ​បន្ទាប់​។​ ​ពួកគេ​ក៏មាន​ជំនឿ​បរិភោគ​ត្រី​ក្នុង​ថ្ងៃ​សែន​នោះ​ឲ្យបាន​ពី​​​រ​ក្បាល​ ​តំណាង​ឲ្យ​ទ្រព្យ​ច្រើនលើស​លប់​ពី​មួយ​ឆ្នាំទៅមួយ​ឆ្នាំ​ទៀត​។​

            ២​. ​មាន់ស្ងោរ​
            សាច់​មាន់​ច​ម្អិ​ន​ទាំងមូល​ជា​និមិត្តរូប​នៃ​ការ​ជួបជុំ​ ​ឬ​ ​ភាព​ពេញលេញ​។​ ​ពាក្យ​ ​មាន់​ ​នៅ​ក្នុង​ភាសា​ចិន​មាន​សទិស​សូរ​នឹង​ពាក្យ​ 吉 (J​i​) ​មានន័យ​ថា​ ​សំណាង​ ​ឬ​ ​ភាព​រីក​ចម្រើន​។​ ​ដូចនេះ​ហើយ​ ​ទើប​គេ​ត្រូវ​សែន​មាន់​ទុកជា​ម្ហូប​ស្វាគមន៍​សម្រាប់​ការ​ជួបជុំ​ក្រុម​គ្រួសារ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ចិន​។​ ​តាមរយៈ​នេះ​ដែរ​ ​មាន់​ត្រូវ​បាន​យកទៅ​ធ្វើម្ហូប​ទាំង​ផ្នែក​ក្បាល​និង​ជើង​ (​មិន​កាត់ចេញ​) ​ក្នុង​អត្ថន័យ​ ​សូមឲ្យ​មានសំណាង​ល្អ​តាំងពី​ដើម​ដល់​ចុង​ឆ្នាំ​ ​ពេញ​មួយ​ឆ្នាំ​តែម្តង​។​

            ៣​. ​មី​
            សរសៃ​មី​ជា​និមិត្តរូប​នៃ​អាយុ​វឌ្ឍនាការ​។​ ​សរសៃ​មី​ស្រស់​វែង​ៗ​ ​ហៅថា​长寿面 (C​h​án​g​s​h​òu ​M​i​àn) ​ក្នុង​ភាសា​ចិន​តំណាង​ឲ្យ​អាយុវែង​យឺនយូរ​។​ ​ប្រវែង​និង​ការ​ច​ម្អិ​ន​មី​ដោយ​មិន​កាត់​ផង​នោះ​ ​តំណាង​ឲ្យ​ជីវិត​យូរអង្វែង​របស់​អ្នក​បរិភោគ​ផ្ទាល់​។​ ​មី​ជា​អាហារ​ចូលឆ្នាំ​នាំ​សំណាង​ជាពិសេស​សម្រាប់​ប្រជាជន​ភាគ​ខាងជើង​។​

            ៤​. ​នំជាល​ចិន​
            ​នំជាល​នេះ​ ​ត្រូវនឹង​ភាសា​ចិន​ហៅថា​ 年糕 (N​i​án​g​āo) ​គឺជា​អាហារ​នំ​សំណាង​ដែល​ប្រជាជន​ចិន​និយម​ទទួល​ ​ទាន​ក្នុង​ក្នុង​ថ្ងៃ​សែន​តែម្តង​។​ ​នំ​នេះ​នៅ​ក្នុង​ភាសា​ចិន​មាន​សូរ​ដូច​នឹង​ពាក្យ​ ​ដំឡើង​ ​ឬ​ ​កាន់តែ​ខ្ពស់​។​ ​នៅ​ក្នុង​ផ្នត់គំនិត​របស់​ពួកគេ​ ​នេះ​មានន័យ​ថា​ ​អ្នក​នឹង​ទទួល​បាន​ដំណង​តួនាទី​កាន់តែ​ខ្ពស់​ ​ឬ​ ​មុខ​របររកស៊ី​កាន់តែ​រីក​ចម្រើន​ធំឡើង​ៗ​។​នំជាល​ចិន​មាន​គ្រឿងផ្សំ​ ​ដូចជា​ ​អង្ករដំណើប​ ​ស្ករ​ ​ពុទ្រា​ក្រហម​ ​និង​ស្លឹក​ឈូក​ ​ជាដើម​។​

            ៥​. ​បន្លែ​
            ​មិន​ត្រឹមតែ​ត្រី​សាច់​ ​និង​នំ​សែន​នោះ​ទេ​ដែល​បង្កប់​អត្ថន័យ​ក្នុង​ជំនឿ​ចិន​ ​សូម្បីតែ​បន្លែ​ដែល​យកមក​ធ្វើម្ហូប​សែន​ទៀតសោត​ក៏មាន​អត្ថន័យ​ដូចគ្នា​ដែរ​។​ ​ជនជាតិ​ចិន​ចាត់ទុកថា​អាហារ​ជួបជុំ​ក្រុម​គ្រួសារ​នឹង​មិន​ពេញលេញ​ទេ​បើ​គ្មាន​វត្តមាន​បន្លែ​ចូល​រួមផ្សំ​។​ ​បន្លែ​ជា​និមិត្តរូប​នៃ​រដូវ​ផ្កា​រីក​ ​ឬ​ ​ភាព​ដុះដាល​ ​ឬ​ ​ថាមពល​ស្រស់ស្រាយ​។​ ​យ៉ាងណាមិញ​ ​បន្លែ​នីមួយៗ​មាន​អត្ថន័យ​រៀងៗខ្លួន​ថែមទៀត​ ​តួយ៉ាង​ ​សាលាដ​ ​តំណាង​ ​ទ្រព្យ​, ​ស្ពៃជើងទា​ ​ឬ​ ​ប្លក់​ច​យ​ ​តំណាង​ ​សំណាង​ ​និង​ ​ខាត់ណា​ ​តំណាង​ ​ភាព​សុខដុម​រម​នា​ ​ជាដើម​៕

​Article by SRIN SOKMEAN


SUGGESTIONS