×

One​ ​Coffee​ ​and​ ​Steak​ ​ហាង​កាហ្វេ​តូច​តែ​បង្កប់​បរិយាកាស​បែប​យុវវ័យ​

TRAVEL & LIVING 2 years ago
 
 

            សម្រាក​កាយ​ថ្ងៃ​ចុង​ស​ប្តាហ៍ ​បន្ទាប់ពី​បាន​បំពេញកិច្ចការ​ងារ​អស់​ជាច្រើន​ថ្ងៃ​កន្លងមក​ ​ហាក់​បាន​រុញច្រាន​ឲ្យ​យើង​មិន​រុញរា​ក្នុង​ការស្វែងរក​កន្លែងណា​មួយ​ដើម្បី​លម្ហែ​អារម្មណ៍​ជាមួយ​ការ​ពិសា​កាហ្វេ​ ​រួម​ទាំង​ម្ហូប​ឈ្ងុយឆ្ងាញ់​ជា​ទុន​ផ្តល់​ថាមពល​ដល់​រាងកាយ​ ​និង​ធ្វើឲ្យ​អារម្មណ៍​ស្រស់ស្រាយ​ផង​ដែរ​។​ ​ពិតប្រាកដ​ណាស់​រាល់​ទិសដៅ​ថ្មី​ឬ​កន្លែង​ថ្មី​ ​សូវ​រី​ន​មិនដែល​រំលង​ក្នុង​ការ​ធ្វើ​ម​គ​ទ្ទេ​ស​ក៍​ណែនាំ​ប្រិយ​មិត្ត​ឆ្ពោះទៅ​ស្គាល់​ ​មិនថា​កន្លែង​នោះ​លាក់ខ្លួន​ពួន​សម្ងំ​នៅ​ម្តុំ​ណា​ឡើយ​។​ ​ជាក់ស្តែង​ ​ហាង​កាហ្វេ​មួយ​ស្ថិតនៅ​ទី​ក្រុងភ្នំពេញ​ក្នុង​តំបន់​ទួល​ទំពូង​ ​បាន​ទាក់ចិត្ត​អតិថិជន​ស្ទើ​រតែ​គ្រប់​មជ្ឈដ្ឋាន​ឲ្យ​មកកាន់​ទីនេះ​ ​ដើម្បី​ទទួលទាន​នូវ​រសជាតិ​ដ៏​ឆ្ងាញ់​ពិសា​នៃ​កាហ្វេ​ ​និង​អាហារ​ដ៏​មានឱជារស​ពី​ហាង​ ​One​ ​Coffee​ ​and​ ​Steak​ ​។​

​            ស្ថិតនៅ​លើ​ដង​វិថី​៤​៦​០​ ​សង្កាត់​ទួល​ទំពូង​ទី​២​ ​ខណ្ឌ​ចម្ការ​មន​នៃ​រាជធានី​ភ្នំពេញ​ ​ហាង​តូច​ច្រឡឹង​ពណ៌​ស​សម​ល្មម​ ​ឆ្លុះ​ទិដ្ឋភាព​ខាងក្នុង​ដោយ​ពន្លឺភ្លើង​អំពូល​ពណ៌​លឿង​ស្រាល​ស្រទន់​តាមរយៈ​ជញ្ជាំង​កញ្ចក់​ភ្ជាប់​មក​ជាមួយ​ស្លាក​សញ្ញា​ ​One​ ​Coffee​ ​and​ ​Steak​ ​បាន​ធ្វើឲ្យ​ទីនេះ​ស្អាត​ប្រៀប​បីដូច​ជា​ហាង​កាហ្វេ​ ​ឬ​ភោជនីយដ្ឋាន​ខ្នាត​តូច​មួយ​ដ៏​ទាន់សម័យ​។​ ​គន់​ពី​ខាងក្រៅ​អាច​មើលទៅ​តូច​ទាប​ ​ប៉ុន្តែ​ពេល​បោះជំហាន​ចូល​មកដល់​ខាងក្នុង​ទិដ្ឋភាព​ទូលាយ​លន​លយ​ទៅ​ខាងក្រោយ​លាយឡំ​នឹង​សិល្បៈដេ​គ័​រ​បែប​តិច​និយម​ (​Minimal​i​s​m​) ​ដែល​ធ្វើឲ្យ​ហាង​មាន​ភាព​ស្រឡះ​ទូលាយ​ ​និង​ការ​ស្វាគមន៍​យ៉ាង​រួសរាយ​រាក់ទាក់​ពី​បុគ្គលិក​ ​និង​ម្ចាស់​ហាង​ផ្ទាល់​ ​ពិតជា​ធ្វើឲ្យ​យើង​ចង់​អង្គុយ​សម្រាក​កាយ​ ​ខុស​ឆ្ងាយ​ពី​ការ​ក្រឡេកមើល​តែ​មួយភ្លែត​ពី​ផ្នែក​ខាងក្រៅ​។​ ​គ្រប់​ជ្រុង​ជញ្ជាំង​ហាង​ ​និង​តុកៅអី​ ​ត្រូវ​បាន​រៀបចំ​តុបតែង​ដេ​គ័​រ​ជា​ផ្ទៃ​ពណ៌​ស​ ​បង្កើត​បានជា​បរិយាកាស​យ៉ាង​ស្រទន់​ត្រជាក់​ភ្នែក​ ​និង​ធ្វើឲ្យ​អារម្មណ៍​បាន​សម្រាក​ពី​ភាព​ហត់នឿយ​ទាំងឡាយ​។​ ​គ្រាន់តែ​ទម្លាក់​ខ្លួន​អង្គុយ​ចុះ​ភ្លាម​ ​ក្លិន​ដ៏​ឈ្ងុយ​នៃ​គ្រាប់​កាហ្វេ​ ​បាន​រុញច្រាន​អារម្មណ៍​ឲ្យ​ចង់​ក្រេបរសជាតិ​ភ្លែត​។​ ​តាម​ការ​ជំនួប​ ​និង​ជ​ជីកសួរ​អំពី​ភេសជ្ជៈ​ប្រចាំ​ហាង​ ​ស្ថាបនិក​ ​One​ ​Coffee​ ​and​ ​Steak​ ​បានឲ្យ​ដឹង​ថា​ ​លោក​បាន​ផ្តោត​លើ​រសជាតិ​កាហ្វេ​ជា​ចម្បង​ ​ដោយ​បាន​គិតគូរ​យ៉ាង​ល្អិតល្អន់​ទាំង​ការ​ជ្រើសរើស​គ្រាប់​កាហ្វេ​ ​ពិសេស​មុខម្ហូប​លោក​បាន​ជ្រើសរើស​យ៉ាង​ល្អិតល្អន់​ ​រួម​ទាំង​គិតគូរ​ដល់​សុខភាព​អ្នកទទួល​ទាន​ផង​ដែរ​។​

​            ​ដូច្នេះ​វា​អាច​ជា​បទពិសោធន៍​ថ្មី​សម្រាប់​អ្នក​ចង់​ភ្លក់​រសជាតិ​កាហ្វេ​ប្លែកៗ​ ​ជាមួយនឹង​មុខម្ហូប​ដែល​មាន​រសជាតិ​ឆ្ងាញ់​នៅកន្លែង​តែមួយ​។​ ​ក្រោម​ការណែនាំ​ពី​ស្ថាបនិក​ហាង​ ​មុខម្ហូប​ដែល​ពេញ​និយម​ជាងគេ​នោះ​មាន​ដូចជា​ ​Beef​ ​Steak​ ​with​ ​Mashed​ ​P​o​t​at​o, S​p​a​g​h​e​t​t​i​ ​P​e​s​to wit​h​ ​Grill​e​d​ ​P​raw​n, ​Chicken​ ​Steak​ ​with​ ​F​r​i​e​d​ ​Rice​ ​រួម​ជាមួយ​ជម្រើស​ ​Salad​ ​សាំង​វ៉ិ​ច​ (​Sandwich​e​s) ​និង​ប៊័រ​ហ្គឺ​ជាដើម​។​ ​ស្ថាបនិក​បាន​លើកឡើង​បន្ថែម​ទៀត​ថា​ ​ថ្វី​ដ្បិត​អាហារ​ ​និង​ភេសជ្ជៈ​មាន​ច្រើន​បែប​ ​ប៉ុន្តែ​លោក​បាន​ផ្តោត​ចម្រាញ់​រើស​យក​មុខម្ហូប​ ​និង​ភេសជ្ជៈ​មួយ​ចំនួន​សម្រាំង​រូបមន្ត​ពិសេស​ ​ហើយ​ស្ទើរតែ​គ្រប់មុខ​ម្ហូប​គឺ​លោក​បាន​រួម​បញ្ចូលជាមួយ​នឹង​បន្លែ​។​

            មិនតែប៉ុណ្ណោះ​ ​ទីនេះ​ស័ក្តិសម​សម្រាប់​ការ​ជួបជុំ​គ្រប់​ប្រភេទ​ ​មិនថា​ការ​ជួបជុំ​បែប​យុវវ័យ​ ​ការ​ធ្វើការងារ​ក្រៅ​ម៉ោង​បន្ថែម​ ​ជំនួប​អាហារ​ពេលព្រឹក​ ​និង​ថ្ងៃត្រង់​ ​ជាពិសេស​ក៏​អំណោយផល​សម្រាប់​អ្នក​ដែល​និយម​ចូលចិត្ត​ថតរូប​តែម្តង​ ​ព្រោះ​មិនថា​បរិវេណ​ខាងមុខ​ហាង​ឬ​ខាងក្នុង​ហាង​នោះ​ទេ​ ​សុទ្ធសឹងតែ​ស្រស់​ស្អាត​ប្លែកភ្នែក​។​ ​ហាង​ ​One​ ​Coffee​ ​and​ ​Steak​ ​បើក​ដំណើរការ​ស្វាគមន៍​ភ្ញៀវ​ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង​ ​៦​:30​នាទី​ព្រឹក​ដល់ម៉ោង​ ​៩​:​០​០​យប់​៕​

​Article by SOUNG SOKSAN


SUGGESTIONS