កម្មវិធី Phnom Penh Designers Week លើកទី១៥ ប្រចាំឆ្នាំ២០២៣ ស្ថិតនៅសណ្ឋាគារ Rosewood Phnom Penh
NEWS a month agoកាលពីល្ងាចថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ស្ថិតនៅសណ្ឋាគារ Rosewood Phnom Penh ជាន់ទី ៣៩ (Pavilion) បានរៀបចំព្រឹត្តិការណ៍ការជួបជុំភ្ញៀវកិត្តិយស អ្នកច្នៃម៉ូដហ្វេហ្សិន និងតារាបង្ហាញម៉ូដជាច្រើនរូប ដើម្បីធ្វើសន្និសីទកាសែតស្តីពីវត្តមានរបស់អ្នកច្នៃម៉ូដដែលត្រៀមនឹងបង្ហាញខូឡិកហ្សិនរបស់ខ្លួននៅថ្ងៃទី០២ និងទី០៣ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។ ទន្ទឹមនឹងនេះ វត្តមាននៃអ្នកច្នៃម៉ូដហ្វេហ្សិនដែលនឹងត្រៀមបង្ហាញស្នាដៃរបស់ខ្លួនក្នុងព្រឹត្តិការណ៍ដើរបង្ហាញម៉ូដដ៏ធំនេះ មានរហូតដល់ទៅ១២រូប។ សម្រាប់ការបង្ហាញម៉ូដសម្លៀកបំពាក់នារីដែលនឹងបង្ហាញថ្ងៃទី០២ មានអ្នកច្នៃម៉ូដចំនួន៦រូប ដូចជា A.N.D, Natacha Van, KIMS, Alfredo Vaez Cou-ture, Semurian និង ESSK។ ចំពោះការបង្ហាញស្នាដៃអ្នកច្នៃម៉ូដ៦រូបផ្សេងទៀតនឹងបង្ហាញទាំងសម្លៀកបំពាក់នារី និងបុរសនៅថ្ងៃទី០៣ មានដូចជា Eric Raisina Haute Texture, Ambre Men, Don Protasio, Drewe Taylor និង Menghour Pan។ ជាមួយគ្នានេះ កម្មវិធី Phnom Penh Designers Week ក៏បានឧបត្ថម្ភដល់អ្នកច្នៃម៉ូដវ័យក្មេង Rithy Koeng ចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។
គួរបញ្ជាក់ផងដែរថា កម្មវិធី Phnom Penh Designers Week តែងតែមានការរៀបចំឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៣ មកម៉្លេះ ហើយនេះ ជាលើកទី១៥ ហើយដែលកម្មវិធីនេះត្រូវបានរៀបចំឡើង។ ដើម្បីជាការអបអរឱកាសនេះ ក្រុមហ៊ុន Fashion Lab នឹងរៀបចំកម្មវិធីគម្រប់ខួប១០ឆ្នាំ របស់ខ្លួននៅក្នុងខែធ្នូខាងមុខនេះផងដែរ៕
Article by SOUNG SOKSAN