Coach អបអរសាទរការបើកហាងថ្មីជាមួយ Tabby Shop Takeover និងការផ្តល់ជូនការ៉េមដោយឥតគិតថ្លៃ
NEWS 4 weeks agoថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ រាជធានីភ្នំពេញ – ក្នុងការអបអរសាទរការចាប់បើកហាងទី២ក្នុងព្រះរាជាណាចក្រកម្ពុជា Coach បាននាំមកនូវ Tabby Shop ដែលជាបទពិសោធន៍ដ៏ស្រស់ឆើតឆាយ និងសប្បាយរីករាយ លើកតម្កើនភាពជាបុគ្គលផ្ទាល់ខ្លួន និងអបអរសាទរគ្រប់វេលាគួរឲ្យកត់សម្គាល់ក្នុងជីវិតរបស់យើងដែលបានជំរុញឲ្យយើងក្លាយជាបុគ្គលបច្ចុប្បន្ន។ ទាំងនេះត្រូវបានផ្តោតជាប្រធានបទលើកាបូប Tabby ដ៏មានប្រជាប្រិយភាព និងភាពទាក់ទាញ ជាមួយនឹងការច្នៃប្រតិដ្ឋដោយប្រើពណ៌ស្រស់ដិត ភ្លឺគួរឲ្យចាប់អារម្មណ៍។ ហាងថ្មីនេះផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ លើកទឹកចិត្តអតិថិជនឲ្យបង្ហាញពីគ្រប់រសជាតិរបស់ពួកគេ និងរីករាយជាមួយរសជាតិការ៉េមដ៏ឈ្ងុយឆ្ងាញ់ដែលចែកជូនដោយឥតគិតថ្លៃ។
ក្នុងរយៈពេលលើសពី ២ សប្តាហ៍ Tabby Shop នេះនឹងបង្ហាញពីអត្តសញ្ញាណ និងបេតិកភណ្ឌទីក្រុងញូវយ៉កដ៏ប្លែករបស់ម៉ាកយីហោនេះ ជាមួយនឹងការកែច្នៃឡើងវិញបែបសប្បាយរីករាយតាមរយៈចក្ខុដ៏មោះមុត ក្លាហាន និងច្នៃប្រតិដ្ឋរបស់បុគ្គលជំនាន់ក្រោយ។ អតិថិជនអាចទទួលយកការ៉េមដោយឥតគិតថ្លៃ ផលិតដោយហាងការ៉េមកម្ពុជា Lyly Cream ។ ដោយបានដកស្រង់គំនិតពីពណ៌របស់កាបូប Tabby អតិថិជនអាចជ្រើសរើសការ៉េមក្នុងចំណោម ៥ រសជាតិបានដូចជា រសជាតិដូង រសជាតិស្វាយលាយផ្លែផាសិន រសជាតិសូកូឡាលាយជីរអង្កាម រសជាតិផ្លែស្ត្របឺរី និងរសជាតិត្រាវ។ លើសពីនេះ អតិថិជានអាចប្តូរយកស្ទីកគ័ររបស់ Coach Tabby ក្រោយការ Follow គេហទំព័រ Telegram @CoachCambodia នៅក្នុងហាង។ ទីតាំងថ្មីនេះក៏នាំមកនូវសេវាកម្ម monogramming (បោះត្រាពុម្ពឈ្មោះលើផលិតផល) ដំបូងគេបង្អស់របស់ម៉ាកយីហោខ្លួនក្នុងព្រះរាជាណាចក្រកម្ពុជា តាមតម្រូវការជាក់ស្តែងរបស់អតិថិជន។ អតិថិជនអាចកែច្នៃ និងតុបតែងលម្អស្លាក Coach ផ្ទាល់ខ្លួនបាន ជាមួយអ្នកជំនាញបោះពុម្ពរបស់ Coach ។
ក្នុងការកែច្នៃឡើងវិញនៃកាបូបពីទសវត្សរ៍ទី៧០ ជាមួយនឹងដែកលោហៈលម្អអត្តសញ្ញាណរបស់ Coach លោក Stuart Vevers ដែលជានាយកច្នៃប្រតិដ្ឋរបស់ Coach បានស្រមៃឡើងឲ្យកាបូប Tabby ចាប់យករចនាប័ទ្មបែបអាមេរិក ឆ្លុះបញ្ចាំងពីចរិកលក្ខណៈ និងហត្ថសិល្បកម្ម ដូចដែលបានឃើញដោយចក្ខុរបស់អ្នកជំនាន់ក្រោយអំពីការបង្ហាញភាពជាបុគ្គលផ្ទាល់ខ្លួន។
Coach Tabby Shop មានដំណើរការពី ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៣ ដល់ ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៣ នៅផ្សារទំនើបអុីអនម៉លមានជ័យ ជាន់ផ្ទាល់ដី។ អតិថិជនអាចជាវទំនិញ Tabby ថ្មីៗ និងស្វែងរកខូឡិកហ្សិននិទាឃរដូវបាន។
Coach គឺជាម៉ាកយីហោអន្តរជាតិ បង្កើតឡើងនៅទីក្រុងញូវយ៉ក ឆ្នាំ១៩៤១។ ដោយបំផុសឡើងពីគំនិត និងការស្រមៃរបស់ប្រធានច្នៃប្រតិដ្ឋ លោក Stuart Vevers និងស្មារតីមិនរើសអើង និងក្លាហានរបស់ស្រុកកំណើតខ្លួន ម៉ាកនេះបង្កើតរបស់ដ៏ស្រស់ស្អាត រចនាឡើងឲ្យមានភាពយូរអង្វែង សម្រាប់ឲ្យអ្នកជឿជាក់ក្លាយជាខ្លួនអ្នក។ Coach គឺជាម៉ាកយីហោរបស់ Tapestry, Inc.។ Tapestry ត្រូវបានចុះបញ្ជីជាសាធារណៈនៅលើផ្សារមូលបត្រក្រុងញូវយ៉កក្រោម TPR ៕
Advertising Article