×

ពិធី​បិទ​ជា​ផ្លូវការ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣​២​ ​ឆ្នាំ​ ​២​០​២​៣​

NEWS 11 months ago
 
 

           ​ភ្នំពេញ​: ​កាលពី​ល្ងាច​ថ្ងៃ​ទី​១​៧​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​ ​កន្លង​ផុត​ទៅ​ថ្មីៗ​នេះ​ ​ពិធី​បិទ​ជា​ផ្លូវការ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣​២​ ​ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​បាន​ប្រព្រឹត្តទៅ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​បាន​បញ្ចប់​ទៅ​ជាស្ថាពរ​យ៉ាង​មហោឡារិក​។​ ​ក្រោយ​បញ្ចប់​កាតព្វកិច្ច​ការ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣​២​ ​គឺ​បាន​បន្សល់ទុក​នូវ​ស្នាម​ញញឹម​ ​មរតក​ប្រវត្តិ​សា​ស្រ្ត ​និង​ការ​ចងចាំ​ដ៏​ល្អ​យ៉ាង​វិសេសវិសាល​សម្រាប់​ប្រទេស​កម្ពុជា​ ​និង​បាន​ដក់ជាប់​នៅ​ក្នុង​ក្រអៅ​បេះដូង​របស់​ប្រជាជន​កម្ពុជា​ទាំងមូល​។​ ​មិនតែប៉ុណ្ណោះ​ ​ជា​រឿង​មួយ​ដ៏​គួរឲ្យ​កោតសរសើរ​ចំពោះ​អត្តពលិក​ខ្មែរយើង​ទាំងអស់គ្នា​ ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​រហូត​ទទួល​បាន​មេដាយ​សរុប​ចំនួន​២​៨​២​គ្រឿង​ ​ក្នុង​នោះ​មេដាយ​មាស​ចំនួន​៨​១​គ្រឿង​ ​មេដាយ​ប្រាក់​៧​៤​គ្រឿង​ ​និង​មេដាយ​សំរឹទ្ធ​១​២​៧​គ្រឿង​។​ ​ចំពោះ​ព្រឹត្តិការណ៍​ការ​ប្រកួត​ស៊ី​ហ្គេ​ម​លើក​ទី​៣​៣​ ​គឺ​ប្រទេស​ថៃ​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ ​ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​លើទឹក​ដី​ព្រះរាជាណាចក្រ​ថៃ​ ​នៅ​ឆ្នាំ​២​០​២​៥​ ​នា​ពេល​ខាងមុខ​។​
          ​សូម​ជម្រាប​ដែរ​ថា​ ​ក្រោយ​បញ្ចប់​ការប្រកួតកីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣​២​ដោយ​ជោគជ័យ​ ​ពេលវេលា​បន្ទាប់​គឺ​ការ​ចូល​មកដល់​នូវ​ព្រឹត្តិការណ៍​អា​ស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១​២​ ​ដែល​នឹង​ចាប់ផ្តើម​ឡើង​នៅ​ថ្ងៃ​ទី​០​៣​ ​ដល់​ថ្ងៃ​ទី​០​៩​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​នៅ​ព្រះរាជាណាចក្រកម្ពុជា​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS