×

ឈុត​ស​ម្លៀ​ក​បំពាក់​កែច្នៃ​ពី​កាកសំណល់​ពី​ទន្លេ​ដោយ​អ្នក​ច្នៃ​ម៉ូដ​វ័យក្មេង​នៃ​ ​Rem​a​d​e​-​Cam​bo​d​i​a​

NEWS 2 years ago
 
 

ស​ម្លៀ​ក​បំពាក់​ដ៏​ស្រស់​ស្អាត​មួយ​ឈុត​នេះ​មិនមែន​ធ្វើ​ពី​ក្រណាត់​ធម្មតា​ទិញ​ពី​ផ្សារ​ទូទៅ​នោះ​ទេ​ ​ប៉ុន្តែ​វា​កើត​ចេញពី​គំនិត​ច្នៃ​ប្រតិដ្ឋ​ក្នុង​ការ​កែច្នៃ​បន្សំ​កាកសំណល់​កើប​ពី​ទន្លេ​មក​ធ្វើជា​ក្រណាត់​កាត់​ស​ម្លៀ​ក​បំពាក់​ដ៏​ប៉ិនប្រសប់​របស់​យុ​វ​អ្នក​ច្នៃ​ម៉ូដ​ក្នុងស្រុក​យើង​មួយ​រូប​។​ ​តើ​អ្នក​ច្នៃ​ម៉ូដ​ម្ចាស់​ស្នាដៃ​សិល្បៈ​នេះ​គឺជា​នរណា​?

           ​ស្នាដៃ​ឌី​ហ្សា​ញ​ឈុត​ដែល​គ្រង​ដោយ​កញ្ញា​ ​សំ​ ​ថា​រ​័ត្ន ​កីឡា​ការិនី​និង​ជាតា​រា​សម្តែង​ភាពយន្ត​បែប​ក្បាច់​គុន​ ​ក្នុង​ឱកាស​ពិធី​បើក​សម្ពោធន៍​ភាពយន្តឯកសារ​រឿង​ “​គុនល្បុក្កតោ​រស់​ឡើងវិញ​” ​ឬ​ ​«​Sur​v​i​v​in​g​ Bok​at​or​»​ ​កាលពី​ចុងខែ​ ​ឧសភា​ ​កន្លងទៅ​ ​ដោយ​អ្នក​ច្នៃ​ម៉ូដ​ម្នាក់​កំពុង​រះ​កំពុង​វិ​ស័យ​ឌី​ហ្សា​ញ​ក្នុងស្រុក​បច្ចុប្បន្ន​ ​យុវជន​ ​ប៉ាន់​ ​ម៉េង​ហួរ​ (​Men​g​hour​ ​Pan​)​។​ ​ការ​ច្នៃ​ម៉ូដ​មួយ​នេះ​ ​ដើមឡើយ​គឺ​សម្រាប់​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ​ ​Earth​ ​Day​ 2023 ​ក្រោម​ប្រធាន​បទ​ “​Usher​ ​in​ ​a​ ​New​ ​Wave​ o​f​ ​Sus​t​a​inability​” (​អ្នកនាំផ្លូវ​ទៅកាន់​រលក​ថ្មី​នៃ​និរន្តរភាព​) ​។​

           ​​ក្រុម​ការងារ​គម្រោង​ច្នៃ​ម៉ូដ​ដើម្បី​និរន្តរភាព​ ​«​R​e​-​Mad​e​ ​in​ ​Cam​bo​d​i​a​»​ (​កែច្នៃ​ឡើងវិញ​នៅ​កម្ពុជា​) ​បាន​ថ្លែងប្រាប់​សូវ​រី​ន​ថា​ ​ឈុត​ទាំងមូល​នេះ​ត្រូ​បាន​ផលិត​ឡើង​ពី​កាកសំណល់​ក្រណាត់​ដែល​ប្រមូល​ចេញពី​ទន្លេ​នៅ​ស្រុកខ្មែរ​យើង​។​ ​ការ​ប្រមូល​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​ស្ថាប័ន​ដៃគូ​សហការ​ឈ្មោះ​ ​River​-​Ocean​ ​Clean​up​ ​និង​ ​ever​wave​ ​ហើយ​កាកសំណល់​នោះ​ត្រូវ​បាន​ពួកគេ​យកទៅ​រៀបចំ​បែងចែក​នៅ​ឯ​មជ្ឈមណ្ឌល​ ​Zero​ ​Waste​ ​Center​ ​របស់​ពួកគេ​។​

           ​“​ដំណើរការ​នេះ​ធ្វើឲ្យ​យើង​បានឃើញ​អ្វី​ដែល​អាច​ប្រើប្រាស់​បាន​ ​និង​អ្វី​ដែល​ត្រូវការ​សម្រាប់​កែច្នៃ​ធ្វើជា​អ្វី​បាន​ផ្សេងទៀត​។​ ​ពួកយើង​សង្ឃឹម​ថា​ ​នឹង​ផ្តល់​ពន្លឺ​ទៅលើ​បញ្ហា​នេះ​ ​ហើយ​យើង​កំពុង​ប្រើប្រាស់​សិល្បៈ​និង​ហ្វេ​ហ្សិ​ន​ជា​ដំណោះស្រាយ​។​ ​វា​អាច​ជួយ​ឲ្យ​យើង​បាន​ផ្សព្វផ្សាយ​ទេពកោសល្យ​របស់​អ្នក​ក្នុងស្រុក​ ​ព្រោះ​ពួកគេ​ពិតជា​មាន​សមត្ថភាព​ដ៏​អស្ចារ្យ​ ​ហើយ​ពួកគេ​ក៏​ខ្វាយខ្វល់​ពី​បរិស្ថាន​ដែរ​។​ ​ដូច្នេះ​ ​យើង​ផ្តល់ឲ្យ​ពួកគេ​នូវ​វេទិកា​ដើម្បី​ប្រើប្រាស់​ជំនាញ​របស់​ពួកគេ​និយាយ​ចេញ​នូវ​អ្វី​ដែល​ជា​បញ្ហា​សម្រាប់​ពួកគេ​ ” ​ក្រុម​ការងារ​ដដែល​បាន​បញ្ជាក់​៕​


SUGGESTIONS