×

ទទួលទាន​មើម​យ៉េន​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ទាំង​៥​នេះ​

TRAVEL & LIVING 9 months ago
 
 

មើម​យេ​៉ន​ ​ឬ​ភាសា​អង់គ្លេស​ហៅថា​ ​Beet​root​ ​គឺជា​រុក្ខជាតិ​ប្រភេទ​មើម​ ​ហើយក៏​ងាយស្រួល​រក​ទិញ​នៅ​តាម​ទី​ផ្សារ​។​ ​មើម​យេ៉​ន​មិន​ត្រឹមតែ​យកទៅ​ច​ម្អិ​ន​ម្ហូប​ ​តែ​ក៏​អាច​​​យក​វា​ទៅ​ធ្វើជា​ភេសជ្ជៈ​បាន​ផង​ដែរ​ ​ដែល​មិន​ត្រឹមតែ​មាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ​ ​តែ​ថែមទាំង​មាន​អត្ថប្រយោជន៍​ដ៏​លើសលប់​ចំពោះ​សុខភាព​ទៀត​ផង​។​ ​ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​របស់​មើម​យេ​៉ន​ដែល​អ្នក​គួរតែ​ឈ្វេងយល់​ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​ទទួលទាន​។​

            ​ជួយ​ទប់​ស្កាត់​ ​និង​ប្រឆាំង​ជំងឺ​មហារីក​៖​ ​សារធាតុ​ពណ៌​ដែល​មាននៅ​ក្នុង​មើម​យេ៉​ន​ពណ៌ក្រហម​គឺ​សម្បូរទៅដោយ​សារធាតុ​ ​Bet​a​c​y​an​in​ ​ដែល​វា​មានលទ្ធភាព​អាច​ជួយ​ទប់​ស្កាត់​ការ​វិវត្ត​នៃ​ប្រភេទ​មហារីក​មួយ​ចំនួន​ ​រួម​ទាំង​ជំងឺ​មហារីក​ប្លោក​នោម​។

          ជួយ​បន្ថយ​សម្ពាធ​ឈាម​៖​ ​ការ​សិក្សាស្រាវជ្រាវ​បាន​រក​ឃើញ​ថា​សារធាតុ​នី​ត្រា​ត​ (N​it​rates​)​ជាច្រើន​បាន​ផ្ទុក​នៅ​ក្នុង​មើម​យេ៉​ន​។​ ​ជាតិ​នី​ត្រា​ត​ជួយ​សម្រួល​ដល់​លំ​ហូរ​ឈាម​ដោយ​ការ​បន្ធូរ​សរសៃឈាម​ ​កាត់បន្ថយ​ការ​ឡើង​រឹង​នៃ​សរសៃឈាម​ ​និង​ជំរុញ​ការពង្រីក​ដែល​អាច​ធ្វើឲ្យស​ម្ពា​ធ​ឈាម​ថយ​ចុះ​។​ ​ការ​កាត់បន្ថយ​សម្ពាធ​ឈាម​មាន​អត្ថប្រយោជន៍​សម្រាប់​ការ​ចៀសវាង​ពី​ជំងឺបេះដូង​ ​និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​ ​ការសិក្សា​បាន​ណែនាំ​ថា​ ​អាហារ​សម្បូរ​ជាតិ​នី​ត្រា​ត​ដូចជា​មើម​យេ​៉ន​ ​ក៏​អាច​ជួយ​កាត់បន្ថយ​ពី​អា​ត្រា​គាំងបេះដូង​បាន​ផង​ដែរ​។

          ​ជួយ​ផ្តល់​ថាមពល​ដល់​រាងកាយ​៖​ ​មិនថា​អ្នកលេង​កីឡា​ ​ឬ​បញ្ចេញ​សកម្មភាព​ច្រើន​ដែល​នាំឲ្យ​បាត់បង់​ថាមពល​ក្នុង​ក្នុង​រាងកាយ​នោះ​ទេ​ ​មើម​យេ​៉ន​ពិតជា​ផ្តល់ឲ្យ​អ្នក​ត្រឡប់មកវិញ​នូវ​ថាមពល​ដែល​បាន​បាត់បង់​។​ ​នៅពេលដែល​សាច់ដុំ​កំពុង​សម្រាក​ ​សារធាតុ​នី​ត្រា​ត​នៅ​ក្នុង​មើម​យេ​៉ន​ជួយ​នាំ​យក​អុក​ស៊ី​សែន​កាន់តែ​ច្រើន​ទៅកាន់​កោសិកា​សាច់ដុំ​ ​ជួយ​ឲ្យ​សាច់ដុំ​ងើបឡើង​វិញ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​។​ ​ដូច្នេះ​ ​មិនថា​អ្នកលេង​កីឡា​ឬ​បញ្ចេញ​សកម្មភាព​ច្រើន​នោះ​ទេ​ ​គួរតែ​បន្ថែម​មើម​យេ​ន​ចូលក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ ​ដើម្បី​ផ្តល់​ថាមពល​ដល់​រាងកាយ​។

​​​​          ជួយ​ដល់​សុខភាព​ប្រព័ន្ធ​រំលាយអាហារ​៖​ ​នៅ​ក្នុង​មើម​យេ៉​នក​៏​ជា​ប្រភព​ផ្ទុក​ទៅ​ដោយ​ ​glut​a​mine​ ​ដែល​ជា​អាស៊ី​ត​អា​មី​ណូ​ដ៏​សំខាន់​សម្រាប់​សុខភាព​ ​និង​ការ​ថែរក្សា​សុខភាព​ពោះវៀន​។​ ​វាក​៏​សម្បូរទៅដោយ​ជាតិ​សរសៃ​ដែល​ជួយ​ដល់​មុខងារ​ពោះវៀន​ ​ជួយ​ដល់​ការរំលាយអាហារ​ ​និង​ជួយ​ដល់​ប្រភេទ​បាក់តេរី​ល្អ​ដែល​មាន​ក្នុង​ពោះវៀន​ផង​ដែរ​។​

          ប្រឆាំង​នឹង​ការ​រលាក​៖​ ​ក្នុងចំណោម​បន្លែ​១​០​ប្រភេទ​ដែល​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ ​មើម​យេ​៉នក​៏​ជា​បន្លែ​មួយ​ប្រភេទ​ក្នុងចំណោម​នោះ​ផង​ដែរ​។​ ​សមាសធាតុ​ ​Bet​a​lain​ ​ត្រូវ​បាន​បង្ហាញ​ថា​មាន​សមត្ថភាព​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ ​និង​ប្រឆាំង​នឹង​ការ​រលាក​ខ្ពស់​។​ ​វា​ជួយការ​ពារ​កោសិកា​ពី​ការខូចខាត​ ​ហើយ​អាច​មានប្រយោជន៍​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គាំងបេះដូង​ ​ក៏ដូចជា​ជំងឺ​មហារីក​ជាដើម​។​

          ​ជា​ការពិត​ ​បន្ទាប់ពី​អាន​នូវ​ចំណុច​ខាងលើ​រួច​ ​យើង​បាន​ដឹង​ថា​មើម​យេ​ន​ពិតជា​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​សុខភាព​ ​ដែល​យើង​គួរតែ​បញ្ចូល​បន្លែ​ប្រភេទ​នេះ​ចូល​ទៅ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​ ​ក្រៅពី​យកទៅ​ច​ម្អិ​ន​ ​យើង​អាច​​​យក​មើម​យេ​ន​ស្រស់​ទៅ​កិន​ឬ​កៀប​ជាមួយ​បន្លែ​ផ្លែឈើ​ដទៃទៀត​មក​ធ្វើជា​ភេសជ្ជៈ​ទទួលទាន​ផង​ដែរ​។​ ​ថ្វីបើ​វា​មាន​អត្ថប្រយោជន៍​ច្រើន​ ​តែ​យ៉ាងណា​គប្បី​ទទួលទាន​ក្នុង​បរិមាណ​មួយ​សមរម្យ​ ​ដើម្បី​បាន​នូវ​សុខភាព​រាងកាយ​ល្អ​ ​និង​មិន​ផ្តល់​ផល​ប៉ះពាល់​ត្រឡប់មកវិញ​ ​ដោយ​ក្នុងមួយថ្ងៃ​អាច​បរិភោគ​ចំនួន​១​០​០​ក្រាម​។​ ​ជាមួយគ្នា​នេះ​ ​ក្រោយ​ទទួលទាន​មើម​យេ​ន​រួច​ ​វា​អាច​នឹង​ធ្វើឲ្យ​ទឹកនោម​ឬ​លាមក​មាន​ពណ៌ក្រហម​ ​តែ​កុំ​បារម្ភ​រោគសញ្ញា​ទាំងនេះ​វា​មិនបាន​ផ្តល់​ផល​ប៉ះពាល់​អ្វី​ឡើយ​។​ ​គួរ​ចំណាំ​ដែរ​ថា​ ​ចំពោះ​បុគ្គល​ដែល​មាន​ប្រវត្តិ​កើត​ក្រួស​ក្នុង​តំរង​នោម​ដែល​មាន​ផ្ទុក​ ​ox​alate​ ​គួរតែ​ចៀសវាង​ការ​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​ ​ox​alate​ ​ខ្ពស់​ដូចជា​មើម​យេ​ន​នេះ​ជាដើម​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS