×

អត្ថប្រយោជន៍​សំខាន់​ៗ​ដែល​អ្នក​គួរតែ​ដឹងមុន​ពេល​ធ្វើ​សូ​ណា​

TRAVEL & LIVING 9 months ago
 
 

            សូ​ណា​ ​គឺជា​វិធី​ព្យាបាល​ ​ឬ​ការ​បន្ធូរ​អារម្មណ៍​មួយ​ប្រភេទ​ដែល​មនុស្ស​ភាព​ច្រើនតែ​ង​តែ​ជ្រើសរើស​យកមក​ធ្វើ​ដើម្បី​ទទួល​បានសុខ​ភាព​ល្អ​។​ ​ក​ម្ដៅ​ចាប់ពី​១​៥​៨​ ​ដល់​២​១​២​ ​អង្សា​រ​សេ​ ​ដែល​មាន​នៅក្នុងបន្ទប់​សូ​ណា​ ​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​រាងកាយ​។​ ​ជាក់ស្ដែង​ ​ការ​ធ្វើ​សូ​ណា​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​ ​ជំនួយ​ដល់​សុខភាព​បេះដូង​ ​និង​កាត់បន្ថយ​ភាព​តានតឹង​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។​ ​ជាពិសេស​ ​ការ​ធ្វើ​បែប​នេះ​អាច​បញ្ចេញ​ញើស​ដែល​ជា​បង្ហូរ​ជាតិពុល​ក្នុង​ខ្លួន​ឱ្យ​ចេញ​មក​ក្រៅ​តាមរយៈ​រន្ធញើស​ ​ដែល​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នកមាន​សភាព​ស្រស់​ថ្លា​ ​ភ្លឺ​រលោង​ ​និង​កាន់តែ​ក្មេង​ជាង​មុន​មួយ​ក​ម្រិ​ត​ទៀត​ផង​ដែរ​។​

          ទោះបីជា​អ្នកមាន​ភាព​មមាញឹក​ជាមួយនឹង​ការងារ​ច្រើន​យ៉ាងណាក្តី​ ​ប៉ុន្តែ​អ្នក​គួរតែ​វែកញែក​ពេលវេលា​ខ្លះ​ៗ​ក្នុង​ការ​ថែ​រក្សាខ្លួន​ ​ដោយ​ការ​ធ្វើ​សូ​ណា​ ​ដើម្បី​រំសាយ​ភាព​តានតឹង​ទាំងឡាយ​ដែល​កើតមាន​ចំពោះ​អ្នក​។​ ​នៅពេលដែល​អ្នកធ្វើ​វា​ ​ចង្វាក់​បេះដូង​របស់​អ្នក​នឹង​កើន​ឡើង​ ​ហើយ​សរសៃឈាម​នឹង​រីក​ ​ដែល​ធ្វើ​ឱ្យ​លំ​ហូរ​ឈាម​ហូរ​បាន​ប្រសើរ​ជាង​មុន​។​ ​ប្រតិកម្ម​នៃ​រាងកាយ​របស់​អ្នក​ចំពោះ​ក​ម្ដៅ​ដែល​មាន​នៅក្នុងបន្ទប់​សូ​ណា​ ​អាច​ជួយ​បន្ធូរ​អារម្មណ៍​ ​ដែល​សម្រួល​ដល់​ចលនា​ដង្ហើម​ ​និង​សាច់ដុំ​។​ ​វា​ក៏មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ជួយ​សំយោគ​ប្រព័ន្ធ​សរសៃ​ប្រសាទ​ឱ្យ​កាន់តែ​សកម្ម​ ​ដោយ​ការ​រក្សា​តុល្យភាព​ស៊ី​តុ​ណ្ហ​ភាព​នៅ​ក្នុង​រាងកាយ​ ​ថែមទាំង​សម្រួល​ឱ្យ​អ្នក​គេងលក់​ស្រួល​ជាង​មុន​ទៀត​ផង​។​ ​លើស​ពី​នេះ​ ​ការ​ធ្វើ​សូ​ណា​អាច​ជួយ​ជួសជុល​ ​និង​បង្កើត​ថ្មី​នៃ​ជាលិកា​រ​ខូ​លី​ជេន​ ​ដែល​ដើរតួ​រ​នាទី​យ៉ាងសំខាន់​ក្នុង​ការ​បង្ហាប់​ស្បែក​ឱ្យ​ហាប់​ណែន​ល្អ​ ​ព្រមទាំង​អាច​ជួយ​បើក​រន្ធញើស​ ​ក​ម្ចាត់​កាកសំណល់​ជាតិ​ប្រេង​ ​និង​កំ​ទិច​កោសិកា​រ​ស្បែក​ចាស់ៗ​ ​ថែមទាំង​អាច​ផ្ដល់​សំណើម​ដល់​ស្បែក​ថែម​ទៀង​ផង​។​

          ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ធ្វើ​សូ​ណា​ ​អ្នក​គួរតែ​យល់ច្បាស់​អំពី​ការ​កំណត់ពេលវេលា​ ​និង​ការ​ត្រៀម​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​ ​មុន​ពេល​ចូល​បន្ទប់​សូ​ណា​។​ ​អ្នក​សិក្សា​បាន​ឱ្យ​ដឹង​ថា​ ​យើង​អាច​ធ្វើ​សូ​ណា​យ៉ាងហោចណាស់​ ​៣​ ​ទៅ​៤​ដង​ ​ក្នុង​១​ស​ប្ដាហ៍ ​ឬ​អាច​លើស​នេះ​តាម​លទ្ធភាព​ដែល​អ្នក​អាច​ធ្វើ​បាន​។​ ​ប៉ុន្តែ​អ្នក​គួរតែ​កំណត់​រយៈពេល​ឱ្យ​បាន​ត្រឹមត្រូវ​ ​ពោល​ ​១​៥​ ​ទៅ​ ​២​០​នាទី​គឺ​ល្អ​បំផុត​ចំពោះ​សុខភាព​។​ ​ត្បិត​តែ​ការ​បែកញើស​ល្អ​សម្រាប់​សុខភាព​ ​ដែល​អាច​បញ្ចេញ​ជាតិពុល​ចេញពី​ក្នុង​ខ្លួន​ ​ប៉ុន្តែ​វាក​៏​ធ្វើ​ឱ្យ​ខ្សោះ​ជាតិទឹក​ហួស​ក​ម្រិ​ត​ ​ទៅ​តាមពេលវេលា​ដែល​អ្នក​កំណត់​។​ ​ទន្ទឹម​នឹង​នេះ​ ​មុខ​ពេល​ចូល​បន្ទប់​សូ​ណា​អ្នក​គួរតែ​ប្រាកដ​ថា​ ​អ្នក​បាន​ពិនិត្យ​សុខភាព​ ​និង​ទទួលទានទឹក​មួយ​កែវ​ ​ឬ​ច្រើនជាង​នេះ​ក៏​ប្រសើរ​ដើម្បី​រក្សា​លំនឹង​ជាតិទឹក​ក្នុង​រាងកាយ​។​

          ​តើ​អ្នក​តួ​រ​ត្រៀម​អ្វីខ្លះ​ ​មុខ​ពេល​ធ្វើ​សូ​ណា​? ​ដើម្បី​ជា​ជំនួយ​ក្នុង​ការ​ធ្វើ​សូ​ណា​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ ​អ្នក​គួរតែ​ទទួលទានទឹក​ឱ្យ​បាន​យ៉ាងតិច​មួយ​កែវ​មុននឹង​ធ្វើ​វា​ ​ព្រោះថា​ក​ម្ដៅ​នៅក្នុងបន្ទប់​សូ​ណា​គឺ​មាន​សីតុណ្ហភាព​ក្តៅ​ ​ដែល​ធ្វើ​ឱ្យ​ខ្លួនប្រាណ​របស់​អ្នក​បែកញើស​ច្រើន​។​ ​ដូច្នេះ​ការ​ទទួលទានទឹក​មុន​ពេល​ធ្វើ​សូ​ណា​នឹង​ជួយ​រាងកាយ​របស់​អ្នក​មិន​ឱ្យ​ខ្វះ​ជាតិទឹក​នោះ​ឡើយ​។​ ​មួយវិញទៀត​ ​ចៀសវាង​ក្នុង​កា​រពាក់​គ្រឿង​អ​ល​័ង្ក​កា​ ​ឬ​ប្រើ​ផលិតផល​ដែល​មាន​ជាតិ​កាត់​ផ្សេងៗ​មុន​ពេល​ចូល​បន្ទប់​សូ​ណា​ ​ព្រោះ​វា​អាច​មាន​ប្រតិកម្ម​ជាមួយនឹង​ក​ម្ដៅ ​ដែល​បង្ក​ឱ្យ​មានការ​ក្រហាយ​ ​ឬ​រលាក​ស្បែក​ជាដើម​។​

          ​ជាចុងក្រោយ​គួរ​រំឭក​ដែរ​ថា​ ​អ្វី​ដែល​មិន​អាច​ខ្វះ​បាន​គឺ​ការពិនិត្យ​សុខភាព​មុន​ពេល​ចូល​ធ្វើ​សូ​ណា​ ​ព្រោះ​ប្រសិនជា​អ្នកមាន​ការ​ធ្វេសប្រហែស​ក្នុង​ចំណុច​នេះ​ ​វា​អាច​មាន​ហា​និ​ភ័យ​ខ្ពស់​ចំពោះ​អ្នក​ដែល​មាន​ជំងឺលើសឈាម​ ​និង​ជំងឺសួត​តែម្ដង​។​ ​ការសិក្សា​ថ្មីៗ​នេះ​ ​បាន​រក​ឃើញ​ពី​អត្ថប្រយោជន៍​របស់​សូ​ណា​ ​អាច​ធ្វើ​ឱ្យ​សុខភាព​បេះដូង​មាន​ភាព​ប្រសើរ​ជាង​មុន​ ​តែ​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ជំងឺបេះដូង​ ​ឬ​អ្នក​ទើប​ជួប​បញ្ហា​គាំងបេះដូង​គួរ​ចៀ​ង​វាង​ការ​ធ្វើ​សូ​ណា​។​

Article by NI CHANNIKA


SUGGESTIONS