សាលា The King's School, Vattanacville បានបើកដំណើរការថ្ងៃចូលរៀនដំបូង
NEWS one year agoសាលា The King's School, Vattanacville គឺជាសាលារៀនមួយដែលដៃគូរបស់ The King's School, Canterbury នៅទីក្រុង Kent នៃចក្រភពអង់គ្លេស។ សាលា The King's School, Canterbury ជាសាលាដែលមានអាយុកាលចំណាស់ជាងគេនៅអឺរ៉ុបដែលមានអាយុកាលតាំងពីឆ្នាំ ៥៩៧ នៃគ.ស.។
The King's បានចាប់ផ្ដើមដំបូងជាប្រភេទសាលាវិហារមជ្ឈិមសម័យដែលបង្កើតឡើងដោយ លោក Augustine នៅ Canterbury ហើយត្រូវបានចាត់ទុកថាជា «សាវកនៃភាសាអង់គ្លេស» និងជាស្ថាបនិកនៃសាសនារបស់ចក្រអង់គ្លេស។ នៅពេលដែលការរំលាយវត្តមាននៃទីសក្ការៈនៅចក្រភពអង់គ្លេសបានកើតឡើង សាលានេះត្រូវបានបង្កើតឡើងវិញក្នុងរជ្ជកាលរបស់ព្រះអង្គ Henry ទី៨ នៅឆ្នាំ១៥៤១។ ជាបន្តបន្ទាប់ ក៏មានអតីតសិស្សរបស់សាលាដែលជាអ្នកនិពន្ធរឿងដ៏ល្បីបំផុតរបស់ប្រទេសអង់គ្លេសគឺ Christopher Marlow រួមជាមួយ W Somerset Maugham និង Sir Hugh Walpole រួមទាំងអតីតសិស្សឆ្នើមមួយចំនួនទៀត ដូចជាលោក David Gower អតីតប្រធានក្រុមកីឡា cricket របស់ចក្រភពអង់គ្លេស លោក Fran Houghton ម្ចាស់មេដាយអូឡាំពិកបីជំនាន់ និងលោក Michael Morpugo អ្នកនិពន្ធរឿង War Horse ជាដើម។
ការសិក្សានៅ The King’s School, Vattanacville នៅព្រះរាជាណាចក្រកម្ពុជា សិស្សានុសិស្សនឹងទទួលបានការអប់រំ បំនិន ចំណេះដឹងដ៏មហាសាលពីសាលាដែលមានប្រវត្តិអប់រំជាង១៤០០ឆ្នាំ។ ភាពជោគជ័យ និងកិត្តិនាមនៃ The Kings បានឈរលើបទពិសោធន៍ដ៏យូរអង្វែងក្នុងការផ្តល់នូវប្រព័ន្ធសិក្សាអប់រំដល់សិស្សកុមារ និងសិស្សវ័យចំទង់នៅទូទាំងពិភពលោកជាងមួយពាន់ឆ្នាំ រហូតមកដល់បច្ចុប្បន្ននេះ។
The King’s School, Vattanacville ដែលជាសាលាលំដាប់ពិភពលោក មានការប្ដេជ្ញាយ៉ាងមុតមាំក្នុងការផ្តល់នូវប្រព័ន្ធសិក្សាអប់រំប្រកបដោយស្តង់ដារ និងគុណភាពខ្ពស់ពីចក្រភពអង់គ្លេស រួមជាមួយសម្ភារបរិក្ខារ និងគ្រូបង្រៀនដែលមានបទពិសោធន៍ និងស្ដង់ដារខ្ពស់។ ដោយឈរលើទស្សនវិស័យវែងឆ្ងាយរបស់សាលាក្នុងការធានាដល់សិស្សមានឱកាសដើម្បីអភិវឌ្ឍខ្លួនឯងប្រកបដោយភាពរីកចម្រើន ដោយមានបញ្ចូលនូវមុខជំនាញ និងទំនៀមទម្លាប់ និងការអប់រំផ្នែកស្មារតីដែលជាគ្រឹះសំខាន់ចាំបាច់នៃការលូតលាស់ផ្នែកបញ្ញាស្មារតី និងឆ្ពោះទៅរកភាពជោគជ័យនាពេលអនាគត។
សាលា The King’s School, Vattanacville មាន City Campus ស្ថិតនៅកណ្ដាលទីក្រុង ក្នុងអគារប្រណីតនៃវឌ្ឍនៈ កាពីតាល ដោយបើកទទួលសិស្សដែលមានអាយុចាប់ពី ៣ ទៅ៨ឆ្នាំ ចាប់ពីថ្ងៃទី ១៦ សីហា ឆ្នាំ ២០២៣។ ក្រឡេកទៅចាប់អារម្មណ៍បរិវេណសាលា The King’s School, Vattanacville ត្រូវបានរចនាយ៉ាងប្រណីត ដោយរៀបចំ និងបំពាក់បរិក្ខារទំនើប ធានាជំរុញដល់ការសិក្សារបស់សិស្សឱ្យមានសកម្មភាពរស់រវើក ជាកន្លែងដែលមានសុវត្ថិភាព និងផាសុកភាពក្នុងការក្រេបចំណេះវិជ្ជាថ្មីៗ ប្លែកៗពីជុំវិញពិភពលោក។ ចំពោះសម្ភារបង្រៀនទាំងអស់របស់សាលា ត្រូវបាននាំចូលពីក្រុមហ៊ុនអប់រំដែលមានជំនាញឯកទេស ដើម្បីជំរុញ និងលើកកម្ពស់សកម្មភាពសិក្សាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ អ្វីដែលសំខាន់ សាលាប្ដេជ្ញាក្នុងការនាំយកកម្រិតអប់រំប្រកបដោយនិរន្តរភាព និងធានាថាសិស្សមានឱកាសអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៅក្នុងតំបន់ និងពិភពលោក។
ចំណុចសំខាន់នៃការអប់រំគឺ គ្រូបង្រៀនជារឿងមួយដ៏សំខាន់ដែលសាលាត្រូវយកចិត្តទុកដាក់បំផុត។ ជាក់ស្ដែងលោកគ្រូអ្នកគ្រូរបស់ The King’s School, Vattanacville សុទ្ធតែមានជំនាញ មានសមត្ថភាពខ្ពស់ និងមានបទពិសោធន៍ច្បាស់លាស់ក្នុងការអប់រំ ការផ្ដល់ជូននូវប្រព័ន្ធសិក្សាអប់រំប្រកបដោយស្តង់ដារ និងគុណភាពខ្ពស់ពីចក្រភពអង់គ្លេសមកកាន់ព្រះរាជាណាចក្រកម្ពុជា ដូចគ្នានៅទីក្រុង Canterbury ដែលត្រូវបានទទួលស្គាល់ដោយក្រុមប្រឹក្សាសាលាអន្តរជាតិអង់គ្លេស (COBIS) ដែលជាសមាគមសកលធំបំផុតសម្រាប់សាលាអង់គ្លេសនៅបរទេស និងជាស្ថាប័នទទួលស្គាល់ឈានមុខគេមួយសម្រាប់សាលាដៃគូចក្រភពអង់គ្លេស។
សិស្សានុសិស្សនឹងទទួលបានការអប់រំ ចំណេះដឹងប្រវត្ដិសាស្ត្រ ប្រពៃណីដ៏សម្បូរបែប យល់ដឹងអំពីអន្តរវប្បធម៌ គោលគំនិតទូលំទូលាយ បណ្ដុះស្មារតី និងការអភិវឌ្ឍសមត្ថភាព ជំនាញផ្ទាល់ខ្លួនរបស់សិស្សទៅកាន់ភាពជោគជ័យ ដើម្បីត្រៀមទុកលើវិថីឆ្ពោះទៅកាន់សាកលវិទ្យាល័យនាពេលអនាគត។ ចូលរួមភាពរីកចម្រើននៅ The King’s School, Vattanacville ដើម្បីការសិក្សា និងក្លាយជាធនធានបញ្ញវន្តរបស់ពិភពលោក។
សូមជម្រាបជូនថា សាលាអន្តរជាតិ Kings School Vattanacville មានអាសយដ្ឋាននៅអគារវឌ្ឍនៈ ឡាហ៍ស្ទាយឃ្យូប ជាន់ទី៥ តាមបណ្ដោយមហាវិថីព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈតេលេក្រាម ០៨៦ ៣១១ ១២២ (English or Khmer) ៕
Advertisement Article