×

​សាលា​ ​T​h​e​ ​King​'s ​School​, ​Vattan​a​c​v​ill​e​ ​បាន​បើក​ដំណើរការ​ថ្ងៃ​ចូលរៀន​ដំបូង​

NEWS one year ago
 
 

          ​សាលា​ ​T​h​e​ ​King​'s ​School​, ​Vat​tan​a​c​v​ill​e​ ​គឺជា​សាលារៀន​មួយ​ដែល​ដៃគូ​របស់​ ​T​h​e​ ​King​'s ​School​, ​Canter​bury​ ​នៅ​ទីក្រុង​ ​Ken​t​ ​នៃ​ចក្រភពអង់គ្លេស​។​ ​សាលា​ ​T​h​e​ ​King​'s ​School​, ​Canter​bury​ ​ជា​សាលា​ដែល​មាន​អាយុកាល​ចំណាស់​ជាងគេ​នៅ​អឺរ៉ុប​ដែល​មាន​អាយុកាល​តាំងពី​ឆ្នាំ​ ​៥​៩​៧​ ​នៃ​គ​.​ស​.​។​

          ​T​h​e​ ​King​'s ​បាន​ចាប់ផ្ដើម​ដំបូង​ជា​ប្រភេទ​សាលា​វិហារ​មជ្ឈិម​សម័យ​ដែល​បង្កើត​ឡើង​ដោយ​ ​លោក​ ​August​in​e​ ​នៅ​ ​Canter​bury​ ​ហើយ​ត្រូវ​បាន​ចាត់ទុកថា​ជា​ ​«​សាវក​នៃ​ភាសា​អង់គ្លេស​»​ ​និង​ជា​ស្ថាបនិក​នៃ​សាសនា​របស់​ចក្រ​អង់គ្លេស​។​ ​នៅពេលដែល​ការ​រំលាយ​វត្តមាន​នៃ​ទី​ស​ក្ការៈ​នៅ​ចក្រភពអង់គ្លេស​បាន​កើតឡើង​ ​សាលា​នេះ​ត្រូវ​បាន​បង្កើត​ឡើងវិញ​ក្នុង​រជ្ជកាល​របស់​ព្រះអង្គ​ ​Hen​r​y​ ​ទី​៨​ ​នៅ​ឆ្នាំ​១​៥​៤​១​។​ ​ជាបន្តបន្ទាប់​ ​ក៏មាន​អតីត​សិស្ស​របស់​សាលា​ដែល​ជា​អ្នកនិពន្ធ​រឿង​ដ៏​ល្បី​បំផុត​របស់​ប្រទេស​អង់គ្លេស​គឺ​ ​Christ​o​p​her​ ​Marl​o​w​ ​រួម​ជាមួយ​ ​W​ ​Some​r​set​ ​Ma​ugh​am​ ​និង​ ​Sir​ ​Hug​h​ ​W​a​l​pole​ ​រួម​ទាំង​អតីត​សិស្ស​ឆ្នើម​មួយ​ចំនួន​ទៀត​ ​ដូចជា​លោក​ ​D​avid​ ​G​owe​r ​អតីតប្រធាន​ក្រុម​កីឡា​ ​cricket​ ​របស់​ចក្រភពអង់គ្លេស​ ​លោក​ ​F​r​an​ ​Hough​ton​ ​ម្ចាស់​មេដាយ​អូ​ឡាំ​ពិ​ក​បី​ជំនាន់​ ​និង​លោក​ ​M​i​c​h​a​e​l​ ​M​or​p​u​go​ ​អ្នកនិពន្ធ​រឿង​ ​War​ ​Horse​ ​ជាដើម​។​

          ​ការសិក្សា​នៅ​ ​T​h​e​ ​King​’s ​School​, ​Vat​tan​a​c​v​ill​e​ ​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​សិស្សានុសិស្ស​នឹង​ទទួល​បាន​ការអប់រំ​ បំនិ​ន​ ​ចំណេះ​ដឹង​ដ៏​មហាសាល​ពីសា​លា​ដែល​មាន​ប្រវត្តិ​អប់រំ​ជាង​១​៤​០​០​ឆ្នាំ​។​ ​ភាព​ជោគជ័យ​ ​និង​កិត្តិនាម​នៃ​ ​The​ ​King​s ​បាន​ឈ​រលើ​បទពិសោធន៍​ដ៏​យូរអង្វែង​ក្នុង​ការ​ផ្តល់​នូវ​ប្រព័ន្ធ​សិក្សា​អប់រំ​ដល់​សិស្ស​កុមារ​ ​និង​សិស្ស​វ័យ​ចំទង់​នៅ​ទូទាំង​ពិភពលោក​ជាង​មួយពាន់​ឆ្នាំ​ ​រហូតមកដល់​បច្ចុប្បន្ននេះ​។​

          ​T​h​e​ ​King​’s ​School​, ​Vat​tan​a​c​v​ill​e​ ​ដែល​ជា​សាលា​លំដាប់​ពិភពលោក​ ​មានការ​ប្ដេជ្ញា​យ៉ាង​មុតមាំ​ក្នុង​ការ​ផ្តល់​នូវ​ប្រព័ន្ធ​សិក្សា​អប់រំ​ប្រកបដោយ​ស្តង់​ដារ​ ​និង​គុណភាព​ខ្ពស់​ពី​ចក្រភពអង់គ្លេស​ ​រួម​ជាមួយ​សម្ភារ​បរិក្ខារ​ ​និង​គ្រូបង្រៀន​ដែល​មាន​បទពិសោធន៍​ ​និង​ស្ដង់​ដារ​ខ្ពស់​។​ ​ដោយ​ឈ​រលើ​ទស្សនវិស័យ​វែងឆ្ងាយ​របស់​សាលា​ក្នុង​ការធានា​ដល់​សិស្ស​មានឱកាស​ដើម្បី​អភិវឌ្ឍ​ខ្លួនឯង​ប្រកបដោយ​ភាព​រីក​ចម្រើន​ ​ដោយមាន​បញ្ចូល​នូវ​មុខជំនាញ​ ​និង​ទំនៀមទម្លាប់​ ​និង​ការអប់រំ​ផ្នែក​ស្មារតី​ដែល​ជា​គ្រឹះ​សំខាន់​ចាំបាច់​នៃ​ការលូតលាស់​ផ្នែក​បញ្ញា​ស្មារតី​ ​និង​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​នា​ពេល​អនាគត​។​

          ​សាលា​ ​T​h​e​ ​King​’s ​School​, ​Vat​tan​a​c​v​ill​e​ ​មាន​ ​City​ ​Camp​us​ ​ស្ថិត​នៅកណ្ដាល​ទីក្រុង​ ​ក្នុង​អគារ​ប្រណីត​នៃ​វ​ឌ្ឍនៈ ​កា​ពី​តាល​ ​ដោយ​បើក​ទទួល​សិស្ស​ដែល​មាន​អាយុ​ចាប់ពី​ ​៣​ ​ទៅ​៨​ឆ្នាំ​ ​ចាប់ពី​ថ្ងៃ​ទី​ ​១​៦​ ​សីហា​ ​ឆ្នាំ​ ​២​០​២​៣​។​ ​ក្រឡេក​ទៅ​ចាប់អារម្មណ៍​បរិវេណ​សាលា​ ​T​h​e​ ​King​’s ​School​, ​Vat​tan​a​c​v​ill​e​ ​ត្រូវ​បាន​រចនា​យ៉ាង​ប្រណីត​ ​ដោយ​រៀបចំ​ ​និង​បំពាក់​បរិក្ខារ​ទំនើប​ ​ធានា​ជំរុញ​ដល់​ការសិក្សា​របស់​សិស្ស​ឱ្យ​មាន​សកម្មភាព​រស់រវើក​ ​ជា​កន្លែង​ដែល​មាន​សុវត្ថិភាព​ ​និង​ផាសុកភាព​ក្នុង​ការ​ក្រេប​ចំណេះវិជ្ជា​ថ្មីៗ​ ​ប្លែកៗ​ពី​ជុំវិញ​ពិភពលោក​។​ ​ចំពោះ​សម្ភារ​បង្រៀន​ទាំងអស់​របស់​សាលា​ ​ត្រូវ​បាន​នាំចូល​ពី​ក្រុមហ៊ុន​អប់រំ​ដែល​មាន​ជំនាញ​ឯកទេស​ ​ដើម្បី​ជំរុញ​ ​និង​លើក​ក​ម្ពស់​សកម្មភាព​សិក្សា​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​។​ ​អ្វី​ដែល​សំខាន់​ ​សាលា​ប្ដេជ្ញា​ក្នុង​ការ​នាំ​យក​ក​ម្រិ​ត​អប់រំ​ប្រកបដោយ​និរន្តរភាព​ ​និង​ធានា​ថា​សិស្ស​មានឱកាស​អភិវឌ្ឍ​ប្រកបដោយ​គុណភាព​ខ្ពស់​នៅ​ក្នុង​តំបន់​ ​និង​ពិភពលោក​។​

          ​ចំណុច​សំខាន់​នៃ​ការអប់រំ​គឺ​ ​គ្រូបង្រៀន​ជា​រឿង​មួយ​ដ៏​សំខាន់​ដែល​សាលា​ត្រូវ​យកចិត្តទុកដាក់​បំផុត​។​ ​ជាក់ស្ដែង​លោកគ្រូ​អ្នក​គ្រូ​របស់​ ​T​h​e​ ​King​’s ​School​, ​Vat​tan​a​c​v​ill​e​ ​សុទ្ធតែ​មាន​ជំនាញ​ ​មាន​សមត្ថភាព​ខ្ពស់​ ​និង​មាន​បទពិសោធន៍​ច្បាស់លាស់​ក្នុង​ការអប់រំ​ ​ការ​ផ្ដល់​ជូន​នូវ​ប្រព័ន្ធ​សិក្សា​អប់រំ​ប្រកបដោយ​ស្តង់​ដារ​ ​និង​គុណភាព​ខ្ពស់​ពី​ចក្រភពអង់គ្លេស​មកកាន់​ព្រះរាជាណាចក្រកម្ពុជា​ ​ដូចគ្នា​នៅ​ទីក្រុង​ ​Canter​bury​ ​ដែល​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ក្រុមប្រឹក្សា​សាលា​អន្តរជាតិ​អង់គ្លេស​ (​COB​I​S) ​ដែល​ជា​សមាគម​សកល​ធំបំផុត​សម្រាប់​សាលា​អង់គ្លេស​នៅ​បរទេស​ ​និង​ជា​ស្ថាប័ន​ទទួលស្គាល់​ឈាន​មុខ​គេ​មួយ​សម្រាប់​សាលា​ដៃគូ​ចក្រភពអង់គ្លេស​។​

          ​សិស្សានុសិស្ស​នឹង​ទទួល​បាន​ការអប់រំ​ ​ចំណេះ​ដឹង​ប្រវត្ដិ​សាស្ត្រ​ ​ប្រពៃណី​ដ៏​សម្បូរ​បែប​ ​យល់​ដឹង​អំពី​អន្តរ​វប្បធម៌​ ​គោលគំនិត​ទូលំទូលាយ​ ​បណ្ដុះ​ស្មារតី​ ​និង​ការ​អភិវឌ្ឍ​សមត្ថភាព​ ​ជំនាញ​ផ្ទាល់ខ្លួន​របស់​សិស្ស​ទៅកាន់​ភាព​ជោគជ័យ​ ​ដើម្បី​ត្រៀម​ទុក​លើ​វិថី​ឆ្ពោះទៅ​កាន់​សាកលវិទ្យាល័យ​នា​ពេល​អនាគត​។​ ​ចូលរួម​ភាព​រីក​ចម្រើន​នៅ​ ​T​h​e​ ​King​’s ​School​, ​Vat​tan​a​c​v​ill​e​ ​ដើម្បី​ការសិក្សា​ ​និង​ក្លាយ​ជា​ធនធាន​បញ្ញវន្ត​របស់​ពិភពលោក​។​

          ​សូម​ជម្រាប​ជូន​ថា​ ​សាលា​អន្តរជាតិ​ ​King​s ​School​ ​Vat​tan​a​c​v​ill​e​ ​មាន​អាសយដ្ឋាន​នៅ​អគារ​វ​ឌ្ឍនៈ ឡាហ៍​ស្ទា​យ​ឃ្យូ​ប​ ​ជាន់​ទី​៥​ ​តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនីវង្ស​ ​សង្កាត់​វត្តភ្នំ​ ​ខណ្ឌ​ដូនពេញ​ ​រាជធានី​ភ្នំពេញ​។​ ​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ទំនាក់ទំនង​តាមរយៈ​តេលេ​ក្រាម​ ​០​៨​៦​ ​៣​១​១​ ​១​២​២​ (​English​ or ​Khmer​) ​៕

Advertisement Article


SUGGESTIONS