×

​អាថ៌កំបាំង​ ​៥​ ​យ៉ាង​ដើម្បី​ថែរក្សា​ធ្មេញ​ឱ្យ​កាន់តែ​ស​ភ្លឺ​ថ្លា

TRAVEL & LIVING 8 months ago
 
 

          ​ទម្លាប់​នៃ​ការ​ថែរក្សា​មាត់​ធ្មេញ​គឺជា​រឿង​មួយ​ដ៏​សំខាន់​សម្រាប់​មនុស្ស​ទូទៅ​ ​ជាពិសេស​ការ​ស​ម្អា​ត​ ​និង​ថែទាំ​ធ្មេញ​ឱ្យ​មាន​ពណ៌​ស​ភ្លឺ​ថ្លា​។​ ​ជា​ការពិត​នៅ​ពេល​ធ្មេញ​ស​ភ្លឺ​ចែង​ចាំង​វា​កាន់តែ​បង្កើន​ទំនុក​ចិត្ត​ទ្វេ​រ​ដង​ ​រាល់​ពេល​បញ្ចេញ​ស្នាម​ញញឹម​ម្ដងៗ​។​ ​ដូច្នេះ​ ​អាថ៌កំបាំង​ ​៥​ ​យ៉ាង​ខាងក្រោម​នេះ​នឹង​ជួយ​ធ្វើ​ឱ្យ​ធ្មេញ​របស់​លោកអ្នក​ស​ស្អាត​ភ្លឺ​ចែង​ចាំង​បែប​ធម្មជាតិ​។​

          ​ស​ម្អា​ត​ធ្មេញ​
          ​ជំហាន​ដំបូង​ ​ដែល​ធ្វើ​ឱ្យ​ធ្មេញ​ស​ស្អាត​ ​និង​រឹង​មាំ​នោះ​គឺ​ ​ការ​ស​ម្អា​ត​ឱ្យ​បាន​ទៀងទាត់​ជា​ប្រចាំថ្ងៃ​ ​ពោល​ ​នៅ​ពេលព្រឹក​ ​ពេលថ្ងៃ​ ​និង​ពេលយប់​មុន​ចូលគេង​។​ ​ចូរ​ជ្រើសរើស​ប្រភេទ​ថ្នាំដុសធ្មេញ​ដែល​មាន​សមាសធាតុ​ (​Hydrogen peroxide​) ​ធ្វើ​ឱ្យ​ធ្មេញ​ស​ ​និង​អាច​ជួយ​កាត់បន្ថយ​ស្នាម​ស្រអាប់​លើ​ធ្មេញ​បាន​យ៉ាងល្អ​។​

          ​ផ្លែ​ស្ត្រូបឺ​រី​

          ប្រិយ​មិត្ត​បាន​ដឹង​ហើយ​ថា​ ​ផ្លែ​ស្ត្រូបឺ​រី​មាន​រសជាតិ​ឆ្ងាញ់​ថែមទាំង​សម្បូរទៅដោយ​វីតាមីន​ C ​និង​ជំនួយ​ដល់​សុខភាព​ទៀត​ផង​។​ ​លើស​ពី​នេះ​ ​វាក​៏​ផ្ទុក​សារធាតុ​អាស៊ី​ត​ធម្មជាតិ​ ​Mal​i​c ​ដោយ​អាស៊ី​ត​នេះ​មាន​ឥទ្ធិពល​ខ្ពស់​ក្នុង​ការ​ស​ម្អា​ត​ធ្មេញ​ ​ដែល​ជួយ​ធ្វើ​ឱ្យ​ធ្មេញ​របស់​អ្នក​ស​ភ្លឺ​ថ្លា​។​ ​គ្រាន់តែ​ចិត​ផ្លែ​ស្រ្តូបឺ​រី​ជា​ពីរ​ ​រួច​យកមក​ត្រដុស​លើ​ធ្មេញ​ ​២​ ​ទៅ​ ​៣​នាទី​ ​រួច​ស​ម្អា​ត​ជាមួយនឹង​ទឹក​ស្អាត​ជាការស្រេច​។​ ​ការ​ធ្វើ​បែប​នេះ​ ​ដើម្បី​ក​ម្ចាត់​ជាតិ​កខ្វក់​ពណ៌​លឿង​ពី​ធ្មេ​ញ​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ ​ដោយ​អនុវត្ត​ ​១​ ​ទៅ​ ​២​ដង​ក្នុង​មួយ​ស​ប្តាហ៍​។​

          ​ទឹកខ្មេះ​ផ្លែ​ប៉ោម​
          ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ ​គឺជា​អង្គធាតុ​រាវ​មួយ​ប្រភេទ​ដែល​មាន​ឥទ្ធិពល​ខ្ពស់​ក្នុង​ការ​សម្លាប់​មេរោគ​ ​និង​បាក់តេរី​ទាំង​អស់​នៅ​ក្នុង​មាត់​ ​ថែមទាំង​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ជួយ​ឱ្យ​ធ្មេញ​ស​ទៀត​ផង​។​ ​ដើម្បី​ទទួល​បាន​ប្រសិទ្ធ​ភាព​របស់​វា​ ​អ្នក​គ្រាន់តែ​យក​សំឡី​មក​ផ្ដិត​ទឹកខ្មេះ​ផ្លែ​ប៉ោម​ ​បន្ទាប់មក​ជូត​ផ្ទាល់​ទៅលើ​ធ្មេញ​ ​ទុក​រយៈពេល​ ​៥​នាទី​ ​រួច​លាង​ស​ម្អា​ត​ធ្មេញ​ដោយ​ទឹក​ស្អាត​ជាការស្រេច​។​

          ​ម្សៅ​សូ​ដា​
          ​ម្សៅ​សូ​ដា​ ​គឺជា​សមាសធាតុ​អា​ល់​កា​ឡាំង​ ​ដែល​បំប្លែង​ទៅជា​ម្សៅ​ពណ៌​ស​ ​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​ការ​ហើម​រលាក​ ​ដែល​មនុស្ស​ភាគច្រើន​បាន​ស្គាល់​ផង​ដែរ​ថា​ ​វា​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ស​ម្អា​ត​ជាតិ​កខ្វក់​បាន​យ៉ាងល្អ​។​ ​លាយ​ម្សៅ​សូ​ដា​ ​១​ស្លា​ព្រា​កាហ្វេ​ ​ជាមួយ​ថ្នាំដុសធ្មេញ​ ​១​ស្លាបព្រា​កាហ្វេ​ ​និង​ទឹក​ក្រូចឆ្មារ​ ​៤​ស្លាបព្រា​កាហ្វេ​ ​រួច​កូរ​ឱ្យ​សព្វ​ ​បន្ទាប់មក​យក​ច្រាស​ដុសធ្មេញ​មក​ផ្ដិត​នូវ​ល្បាយ​ទាំងនោះ​មក​ដុសធ្មេញ​រយៈពេល​ ​៤​ ​ទៅ​ ​៥​នាទី​ ​ហើយ​ជម្រះ​ជា​មួយទឹក​ស្អាត​គឺ​រួចរាល់​។​

          ​អំបិល​
          ​សមាសធាតុ​ដ៏​អស្ចារ្យ​មួយទៀត​សម្រាប់​ដុសធ្មេញ​ឱ្យ​ស​ស្អាត​ ​ហើយ​វា​ពិតជា​ងាយស្រួល​ក្នុង​ការ​រក​ទិញ​ ​និង​មាន​តម្លៃ​ធូរ​ថ្លៃ​នោះ​គឺ​អំបិល​។​ ​អំបិល​ផ្ទុក​នូវ​សារធាតុ​រ៉ែ​ ​និង​សារធាតុ​សំខាន់​ៗ​ដូចជា​ ​កាល់​ស្យូ​ម​ ​ម៉ា​ញេស្យូ​ម​ ​និង​ជាតិ​ដែក​ផង​ដែរ​។​ ​ជាពិសេស​ ​វា​ថែមទាំង​មាន​លក្ខណៈ​សម្បត្តិ​ប្រឆាំង​នឹង​បាក់តេរី​ ​ដែល​ធ្វើ​ឱ្យ​ខ្យល់​ដង្ហើម​របស់​អ្នក​ស្រស់​ថ្លា​ ​និង​ការពារ​ស្រទាប់​ខាងក្នុង​នៃ​ធ្មេញ​។​ ​លាយ​អំបិល​កន្លះ​ស្លាបព្រា​កាហ្វេ​ ​ជា​មួយទឹក​ក្រូចឆ្មារ​ ​១​ស្លាបព្រា​កាហ្វេ​ ​និង​ថ្នាំដុសធ្មេញ​កន្លះ​ស្លាបព្រា​កាហ្វេ​ទៅ​ក្នុង​ចាន​មួយ​ ​រួច​លាប​ល្បាយ​ទាំងនោះ​លើ​ធ្មេញ​ ​ទុក​រយៈពេល​ ​១​នាទី​ ​សឹម​លាង​ស​ម្អា​ត​។​ ​អនុវត្ត​វិធី​នេះ​ ​២​ដង​ក្នុង​មួយ​ស​ប្ដាហ៍ ​អ្នក​នឹង​ទទួល​បាន​ធ្មេញ​ស​ភ្លឺ​ថ្លា​លើស​ពី​ការ​រំពឹង​ទុក​៕​

​Article​ ​by​ N​I​ C​H​AN​N​I​K​A


SUGGESTIONS