×

«Paint​ ​Lab​ ​Soju ​Bar»​ ​ហាង​កាហ្វេ​ដែល​ផ្តោត​ទាំង​រសជាតិ​ ​និង​ភាព​ច្នៃ​ប្រតិដ្ឋ​ជូន​ដល់​អតិថិជន​

TRAVEL & LIVING one year ago
 
 

            «Paint​ ​Lab​ ​Soju ​Bar»​ ​ជា​ឈ្មោះ​របស់​ហាងកាហ្វេ​ដ៏​ទាក់ទាញ​មួយ​កន្លែង​ដែល​ទើប​បង្កើត​ថ្មី​ ​និង​មាន​លក្ខណៈ​ច្នៃ​ប្រតិដ្ឋ​ប្លែក​គួរ​ឱ្យ​ចាប់អារម្មណ៍​ ​មាន​ទាំង​សកម្មភាព​ក​ម្សាន្ត​ជាមួយ​ការ​គូរ​គំនូរ​ ​ដែល​ជា​ផ្នែក​មួយ​អាច​រំសាយ​ភាព​តប់ប្រមល់​រាល់​អតិថិជន​ដែល​បាន​អញ្ជើញ​មកកាន់​ទីនេះ។​

            ខុស​ពី​ហាងកាហ្វេ​ដទៃទៀត​ ​«Paint​ ​Lab​ ​So​u ​Bar»​ ​មិនមែន​ត្រឹមតែ​ជា​ហាង​កាហ្វេ​ ​តែ​ទីនេះ​ក៏​ជា​ភោជនីដ្ឋាន​បែប​កូរ៉េ​ ​ជា​បារ​ ​និង​ជា​ទីកន្លែង​ដែល​មាន​សកម្មភាព​កម្សាន្ត​ជាច្រើន​ ​ជាពិសេស​សម្រាប់​អ្នកមាន​ចំណូលចិត្ត​គូររូប​ ​មកកាន់​ទីនេះ​ពិតជា​មិន​ខក​បំណង​ឡើយ។​

            ចំពោះ​ការ​គូររូប​ ​«Paint​ ​Lab​ ​Soju ​Bar»​ ​មាន​ជាច្រើន​ជម្រើស​សម្រាប់​អតិថិជន​ជ្រើសរើស​ ​តួយ៉ាង​ការ​គូររូប​ជា​ផ្ទាំង​គំនូរ​ ​ការ​ផាត់ពណ៌​លើ​វត្ថុ​អនុស្សាវរីយ​ ​ការ​គូរ​គំនូរ​ ​និង​បិទ​ស្ទីកគ័​រលើ​អាវ​ ​និង​កាបូប​ជាដើម។​ ​មិនតែប៉ុណ្ណោះ​ ​ភេសជ្ជ​នៅ​ទីនេះ​ត្រូវ​បាន​រៀបចំ​យ៉ាង​សម្រិតសម្រាំង​ទាំង​រសជាតិ​ ​និង​សោភណភាព។​ ​ជាក់ស្តែង​ដូចជា​ ​អែនផេនន័រ​ឡាតេ ​ជា​ភេសជ្ជ​មួយ​ប្រភេទ​ដែល​មានការ​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​ប្រទេស​កូរ៉េ​ ​ហើយក៏​ជា​ភេសជ្ជ​ដែល​លក់ដាច់​ប្រចាំ​ហាង​តែម្តង។​ ​មិនតែប៉ុណ្ណោះ​ ​ទីនេះ​ក៏មាន​ជា​ប្រភេទ​ស្រាសូជូ​ជាច្រើន​រសជាតិ​ ​ទឹកដោះគោ​រសជាតិ​ផ្លែឈើ​ ​រួម​ទាំង​ភេសជ្ជ​ជាច្រើន​ប្រភេទ​ទៀត​ដែល​អតិថិជន​អាច​ធ្វើការ​កុម្មង់​ដើម្បី​សាកល្បង​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់។​

            បើ​និយាយ​ពី​មុខម្ហូប​វិញ​ ​សុទ្ធសឹងតែ​ជា​មុខម្ហូប​បែប​កូរ៉េ​ ​និង​មានការ​ពេញ​និយម​ទទួលទាន​ពីសំណាក់​អតិថិជន។​ ​ហើយ​អ្វី​ដែល​យើង​មិន​អាច​រំលង​បាន​នោះ​គឺ​ ​ឈុត​សាច់អាំង​បែប​កូរ៉េ​ (Hot​ ​Stone​ ​Grill​)  ជាពិសេស​គឺ​ ​ឈុត​ស៊ុបមី​ ​Army​ ​Stew​ (Korean​ ​Hotpot) ​តែម្តង។​

            អង្គុយ​ផាត់​រូប​បណ្តើរ​ ​ញ៉ាំ​ស៊ុបមីហឹរ​បណ្តើរ​ ​ក្រេប​ភេសជ្ជ​ត្រជាក់​ៗ​ ​អម​ដោយ​តន្រ្តី​ប្រគំ​យ៉ាង​ពិរោះ ​ពិតជា​ធ្វើ​ឱ្យ​ការ​ជួបជុំ​ពោរពេញ​ដោយ​អត្ថន័យ​ ​និង​បន្សល់ទុក​នូវ​ការ​ចងចាំ​ដ៏​ល្អ។​ ​ដូច្នេះ​ ​ទីនេះ​ពិតជា​ស័ក្តិសម​សម្រាប់​ការណាត់ជួប​ជាមួយ​មនុស្សជា​ទី​ស្រលាញ់​ ​ការ​ជួបជុំ​មិត្តភក្តិ​ ​ក៏ដូចជា​ក្រុមគ្រួសារ​ ​ដើម្បី​បង្កើត​អនុស្សាវរីយ​ល្អៗ​ដែល​មិន​អាច​បំភ្លេច​បាន។​

            គួរ​ជម្រាប​ដែរ​ថា​ ​«Paint​ ​Lab​ ​Soju ​Bar»​ ​បើក​ដំណើរការ​ជា​រៀងរាល់ថ្ងៃ​ ​ចាប់ពី​ម៉ោង​ ​៨ព្រឹក​ ​រហូតដល់​ម៉ោង​ ​១០យប់៕​

Article by SOUNG SOKSAN


SUGGESTIONS