COACH បង្កើតយុទ្ធនាការថ្មី “WEAR YOUR SHINE” ដែលផ្តោតលើការជឿជាក់ចំពោះខ្លួនឯង
NEWS 2 months agoរាជធានីភ្នំពេញ-ម៉ាកយីហោ Coach បានធ្វើការបង្ហាញយុទ្ធនាការ “Wear Your Shine” ដែលមានវត្តមាន កញ្ញា Dove Cameron លោក Lil Buck កញ្ញា Youngji Lee និងកញ្ញា Yanfei Song និងបានណែនាំខូឡិកហ្សិន Coach Shine ដែលនាំមកជូននូវផលិតផលដែលមានលក្ខណ metallic ដែលមានពណ៌ភ្លឺចែងចាំង និងទាក់ទាញដូចជា កាបូប សម្លៀកបំពាក់ និងគ្រឿងលម្អផ្សេងៗ។
ជំពូកថ្មីនៃដំណើរ Courage to Be Real (ភាពក្លាហានក្នុងការរក្សាចរិតលក្ខណពិតមិនប្រតិដ្ឋ) របស់ Coach ដែលមានការផ្តោតលើការបំផុសគំនិតទស្សនិកជនឱ្យបង្ហាញចរិតពិតប្រាកដរបស់ខ្លួនឯង មានឈ្មោះថា “Wear Your Shine” ត្រូវបានយក fashion ជាឧបករណ៍ដែលមិនត្រឹមតែសម្រាប់បញ្ចេញមតិផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ការពង្រឹងអំណាចផ្ទាល់ខ្លួនផងដែរ។ ដឹកនាំដោយ លោក Lope Serrano និងថតរូបដោយ លោក Joshua Woods ជាមួយនឹងក្បាច់រាំដោយ អ្នកនាង Emma Portner យុទ្ធនាការនេះគឺជាអនុស្សរណៈ ជំរុញឱ្យយើងហ៊ានជម្នះលើការមិនទុកចិត្តលើសមត្ថភាពខ្លួនឯង ដើម្បីឱ្យខ្លួនលេចធ្លោលើសពីអ្នកដទៃទាំងក្នុងវិស័យ fashion ។ យុទ្ធនាការនេះក៏ត្រូវបាននាំមកជាខ្សែភាពយន្តខ្លីៗជាច្រើន ដោយតួអង្គនីមួយៗក្នុងនោះប្រឈមមុខនឹងបុគ្គលម្នាក់ដែលមានរូបរាងដូចខ្លួនគេ តំណាងពីការរិះគន់ និងមិនទុកចិត្តលើខ្លួនឯង។ ការប្រឈមមុខនេះត្រូវបានសម្តែងឡើងជាមួយនឹងខូឡិកហ្សិន Coach Shine ក្នុងការប្រយុទ្ធគ្នាតាមរយៈការរាំដ៏សប្បាយរីករាយ និងទាក់ទាញ ហើយបញ្ចប់ក្នុងសភាពត្រៀមខ្លួនរួចជាស្រាប់ ដើម្បីឈានដល់ការ បញ្ចេញភាពជឿជាក់លើខ្លួនឯង។
ខ្សែភាពយន្ត "Wear Your Shine" បានណែនាំសមាជិកថ្មីៗរបស់ Coach Family ដែលពួកគេឆ្លុះបញ្ចាំងនូវបេសកកម្មរបស់ Coach ក្នុងការជំរុញឱ្យអនុស្សរណៈ “Courage to Be Real” របស់ពួកគេឱ្យក្លាយជាការពិតជុំវិញពិភពលោក តាមរយៈរឿងរ៉ាវដទៃទៀតរបស់បុគ្គលនីមួយៗ ដែលតំណាងឱ្យមនុស្សជំនាន់បច្ចុប្បន្ន។ យុទ្ធនាការនេះមានការបង្ហាញនូវទូតសុច្ឆន្ទៈរបស់ Coach គឺកញ្ញា Jennifer Lopez នៅក្នុងខ្សែភាពយន្ត ដែលបង្ហាញពីការប្រឈមមុខនឹងសំឡេងរិះគន់ដែលនាងមានចំពោះខ្លួនឯង និងការរាំដ៏រស់រវើក ឆ្លុះបញ្ចាំងពីឋានៈរបស់នាងជារូបតំណាងមួយរូប ដែលបានជំរុញឱ្យអ្នកដទៃរស់នៅក្នុងជីវិតដែលគ្មានភាពស្តាយក្រោយ។
ក្នុងកម្មវិធីបង្ហាញម៉ូតរដូវកាល Fall 2023 របស់ Coach និងក្នុងចក្ខុវិស័យនៃការកែច្នៃកេរដំណែលសម្រាប់អ្នកជំនាន់ថ្មី របស់ Creative Director លោក Stuart Vevers ខូឡិកហ្សិន Coach Shine នេះនាំមកនូវកាបូប Tabby និងរូបរាង Penn ថ្មីក្នុងពណ៌ metallic និងម៉ូតស្បែក patent leather ហើយកាបូបរាងដ៏កត់សម្គាល់ “The Coach Shapes” ដែលមានរូបរាងនិងពណ៌ដ៏ស្រស់បំព្រង ជាមួយនឹងសម្លៀកបំពាក់ និងស្បែកជើងធ្វើពីរោមសត្វពណ៌ប្រាក់ភ្លឺចែងចាំង (metallic) ។
លោក Vevers បានពោលថា “ខូឡិកហ្សិនរដូវកាល Fall របស់យើង ត្រូវបានបំផុសគំនិតដោយអាកប្បកិរិយារបស់មនុស្សជំនាន់ថ្មី រួមជាមួយនឹងគំនិតដែលពួកយើងជឿថា កេរដំណែលរបស់យើងអាចក្លាយជាមូលដ្ឋានគ្រឹះជំរុញឱ្យបុគ្គលនីមួយៗហ៊ានបញ្ចេញមតិផ្ទាល់ខ្លួន។” លោកបានបន្តថា “ពួកយើងបានចាប់ផ្តើមជាមួយនឹងគ្រប់លក្ខណសម្គាល់របស់យើង រួចបញ្ចូលនូវរូបរាង ពណ៌ និងភាពជាយុវវ័យ ដើម្បីបង្កើតរចនាបថថ្មីៗ ដែលអាចបំផុសអារម្មណ៍ហ៊ានជម្នះលើខ្លួនឯង។ “Wear Your Shine” នាំមកនូវស្មារតីនៃខូឡិកហ្សិនយើង ក៏ដូចជាជំនឿរបស់យើងថា fashion អាចក្លាយជាមធ្យោបាយសម្រាប់យើងគ្រប់រូបបង្ហាញពីអត្តចរិតរបស់ខ្លួនយើង។”
ប្រធានផ្នែកទីផ្សារពិភពលោក និងប្រធានទ្វីបអាមេរិកខាងជើង របស់ Coach លោក Sandeep Seth បានលើកឡើងថា “ខ្លឹមសារនៃយុទ្ធនាការរដូវកាល Fall ត្រូវបានផ្អែកលើការយល់ដឹង និងសង្កេតឃើញរបស់យើង ចំពោះអ្នកប្រើប្រាស់ជំនាន់ថ្មី Generation Z ដែលពួកគេជារឿយៗមិនអាចបញ្ចេញអត្តចរិតនិងយោបល់ផ្ទាល់ខ្លួនបានដោយសារសំឡេងខាងក្នុងតែងតែរារាំងខ្លួនឯង។” លោកក៏បានបន្តទៅទៀតថា “យុទ្ធនាការនេះមិនគ្រាន់តែតំណាងឱ្យការបន្តដំណើររបស់យើង ក្នុងការបង្កើតមនោសញ្ចេតនាជាមួយអ្នកប្រើប្រាស់ តាមរយៈរឿងរ៉ាវដែលទាក់ទងជាមួយពួកគាត់យ៉ាងជ្រាលជ្រៅប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការធ្វើឱ្យ Coach ក្លាយជាវេទិកាសម្រាប់ការបញ្ចេញមតិផ្ទាល់ខ្លួន និងតម្លៃផ្សេងៗដែលពួកគាត់យកចិត្តទុកដាក់។ “Wear Your Shine” គឺជាជំពូកបន្ទាប់នៃបេសកកម្មរបស់យើង ដើម្បីជំរុញឱ្យគ្រប់អតិថិជនស្វែងរកភាពក្លាហានក្នុងការបញ្ចេញមតិផ្ទាល់ខ្លួន។”
“Wear Your Shine” ជាយុទ្ធការផ្អែកលើ Expressive Luxury របស់ Coach បន្ទាប់ពីយុទ្ធនាការ “In My Tabby” និង “Courage to Be Real” ដែលមានចក្ខុវិស័យនៃភាពប្រណីតផ្តោតលើការបញ្ចេញមតិផ្ទាល់ខ្លួន ដូចដែលបានកំណត់ដោយមនុស្សជំនាន់ថ្មី៕
Advertisement Article