×

«​សម្លម្ជូរ​សាច់គោ​ភូមិ​ដើម​ផ្តៀ​ក​»​ ​អាជីវកម្ម​លក្ខណៈ​គ្រួសារ​ល្បី​ប្រចាំ​ខេត្ត​តាកែវ​

TRAVEL & LIVING one year ago
 
 

           ខេត្ត​តាកែវ​ ​ក្រៅពី​មាន​បង្កង​ទឹកសាប​ ​ពងទា​កូន​ ​ដែល​មាន​រសជាតិ​ល្បី​ថា​ឆ្ងាញ់​ប្រចាំ​ខេត្ត​ ​ក៏​នៅ​មាន​អាហារសម្រន់​ ​មុខម្ហូប​ ​និង​នំនែក​ជាច្រើន​ទៀត​នៅ​តាម​ស្រុក​ភូមិ​ដែល​យើង​គួរតែ​សាកល្បង​ភ្លក់​រសជាតិ​ផង​ដែរ​។​ ​ជាក់ស្តែង​ ​កន្លែង​លក់​សម្លម្ជូរ​សាច់គោ​មួយ​កន្លែង​ ​ដែល​ជា​អាជីវកម្ម​លក្ខណៈ​គ្រួសារ​ ​ពេញ​និយម​ប្រចាំ​ភូមិ​ដើម​ផ្តៀ​ក​ ​ស្ថិត​ក្នុង​ឃុំ​ព្រៃ​ស្លឹក​ ​ស្រុក​ទ្រាំង​ ​ខេត្ត​តាកែវ​ ​មាន​ចម្ងាយ​ប្រហែល​១​២​គីឡូម៉ែត្រ​ពី​ក្រុង​ដូន​កែវ​ ​ស្ថិត​លើ​បណ្តោយ​ផ្លូវជាតិ​លេខ​២​ ​ជិត​វត្តភ្នំ​ខ្លែង​ (​បើ​ធ្វើដំណើរ​ពី​ក្រុង​ដូន​កែវ​ ​ស្ថិតនៅ​ខាងឆ្វេង​ដៃ​)​។​

          តាម​សម្តី​របស់​អ្នក​លក់​ផ្ទាល់​បាន​ឱ្យ​ដឹង​ថា​ ​មុខរបរ​លក់​សម្លម្ជូរ​សាច់គោ​នេះ​ ​គឺ​លក់​៣​០​ឆ្នាំ​ជាង​មក​ហើយ​ ​ដែល​ជា​ស្នាដៃ​បន្ត​ពី​ម្តាយ​រហូតដល់​កូន​។​ ​គាត់​បាន​បន្ត​ថា​ ​អ្នក​ក្នុង​តំបន់​នេះ​គេ​ហៅថា​ ​សម្លម្ជូរ​សាច់គោ​ ​ចំណែក​អ្នកស្រុក​មួយ​ចំនួន​តែង​ហៅ​សម្ល​នេះ​ថា​ ​ម្ជូរ​គ្រឿង​សាច់គោ​ ​ចំណែក​ឯកា​រ​ច​ម្អិ​ន​ក៏មាន​លក្ខណៈ​ខុសគ្នា​ខ្លះ​ដែរ​។​ ​ម្ជូរ​គ្រឿង​សាច់គោ​នៅ​ទីនេះ​ ​មិន​មាន​បន្ថែម​បន្លែ​ដូចជា​ត្រកួន​ ​ត្រប់​ ​ឬ​បន្លែ​ផ្សេងៗ​ឡើយ​ ​ប៉ុន្តែ​ពេល​ទទួលទាន​គឺ​មាន​បន្ថែម​ជាមួយនឹង​ជីរ​គ្រប់មុខ​ស្រស់​ៗ​សម្រាប់​ញុាំផ្ទាប់​ ​ដែល​កាន់តែ​បង្កើន​រសជាតិ​ឆ្ងាញ់​ប្លែក​។​ ​ជាពិសេស​គឺ​មានសាច់​គោ​គ្រប់​ផ្នែក​ ​ទាំង​សាច់​ ​ទាំង​គ្រឿងក្នុង​ ​ពោះ​គោ​ ​សរសៃ​ ​ឆ្អឹងជំនីរ​ ​ឈាម​គោ​ជាដើម​។​ ​លើស​ពី​នេះ​ ​សម្ល​មាន​រសជាតិ​ជូរ​ដិត​ ​ចាស់​ប្រហុក​ ​ទឹក​សម្ល​លឿង​ ​ទំនង​ឆ្ងាញ់​ ​ហើយ​ពេល​ទទួលទាន​មិន​ស្កាត​មាត់​ ​និង​មិន​មាន​ធុំក្លិន​សាច់គោ​ឡើយ​។​

          ​កត្តា​ដែល​ធ្វើ​សម្លម្ជូរ​សាច់គោ​នៅ​ទីនេះ​ ​មាន​រសជាតិ​ឆ្ងាញ់​ ​និង​ប្លែក​ខុសគេ​នោះ​គឺ​ ​មាន​​​រូបមន្ត​ប្រចាំគ្រួសារ​ ​បូករួម​ទាំង​តិចនិក​នៃ​ការ​ច​ម្អិ​ន​សម្ល​ ​ការ​ជ្រើសរើស​ប្រហុក​ ​ការប្រើប្រាស់​ម្ជូរ​អំពិល​ទុំ​ ​លាយ​ជាមួយ​អ​ង្រ្ក​ង​។​ ​មិនតែប៉ុណ្ណោះ​ ​ការ​ធ្វើមាន​អនាម័យ​ ​ថែមទាំង​មាន​តម្លៃថោក​សមរម្យ​ចាប់ពី​៥​០​០​០​៛​ឡើង​ទៅ​ក្នុង​១​ចាន​តែប៉ុណ្ណោះ​ ​ឬ​ទៅតាម​អ្វី​ដែល​ភ្ញៀវ​កុម្មង់​។​ ​ទាំងនេះ​ហើយដែល​ជា​កត្តា​ធ្វើ​ឱ្យ​ម៉ូយ​ចាស់​នៅតែ​បន្ត​គាំទ្រ​ ​និង​មាន​អតិថិជន​ថ្មី​ជាបន្តបន្ទាប់​ ​មិនថា​អ្នក​រស់នៅ​ក្នុង​តំបន់​ជិត​ៗ​នេះ​ ​ឬ​អ្នកដំណើរ​មកពី​ចម្ងាយ​ ​អតិថិជន​មកពី​បណ្តា​ខេត្ត​ផ្សេងៗ​នោះ​ទេ​ ឱ្យ​តែ​ធ្វើដំណើរ​កាត់​ទីនេះ​តែង​មិន​រំលង​ឡើយ​ ​រមែង​ឆៀងចូល​មក​ភ្លក់​រសជាតិ​តាម​ការ​ល្បី​ត​ៗ​គ្នា​។​ ​សូម្បី​ភ្ញៀវ​ចម្ងាយ​ខ្លះ​ ​អញ្ជើញ​មក​ទទួលទាន​ផ្ទាល់​ហើយ​ ​ថែមទាំង​ជាវ​ខ្ចប់​យកទៅ​ទុក​ទទួលទាន​បន្ត​នៅផ្ទះ​ទៀត​ផង​។​ ​ដោយសារ​កំណើន​នៃ​ការ​គាំទ្រ​ទាំង​អតិថិជន​ចាស់​ ​និង​ថ្មី​បែប​នេះ​ហើយ​ ​ទើប​បរិមាណ​កា​រលក់​ក៏​កើន​ឡើង​ដែល​លក់ដាច់​រហូតដល់​៤​០​-​៥​០​គីឡូ​សាច់​ក្នុងមួយថ្ងៃ​ ​ឬ​លក់ដាច់​ច្រើនជាង​នេះ​នៅ​ពេល​មាន​ថ្ងៃបុណ្យ​ទាន​ឈប់​សម្រាក​ម្តងៗ​។​

          ម្ចាស់​អា​ជីរ​កម្ម​ក៏បាន​បញ្ជាក់​ដែរ​ថា​ ​គាត់​បើក​លក់​ជា​រៀងរាល់ថ្ងៃ​ ​ចាប់ពី​ម៉ោង​៨​ព្រឹក​ ​រហូតដល់​យប់​លក់​សម្ល​អស់​តែម្តង​៕

Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS