អបអរសាទរ ខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ -៩ វិច្ឆិកា ២០២៣) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង។
ព្រះរាជពិធីផ្លូវការនៃទិវាបុណ្យឯករាជ្យជាតិលើកទី៧០ នេះ បានប្រារព្ធឡេីងនៅវិមានឯករាជ្យ និងនៅមុខព្រះបរមរាជវាំង ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីអង្គទូតនានា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន យុវតី សិស្សានុសិស្ស និងមហាជនយ៉ាងច្រើនកុះករ។
ថ្ងៃទី០៩ ខែវិច្ឆិកា គឺបានរំលឹកទៅដល់ព្រះរាជបេសកកម្មក្នុងការតស៊ូដើម្បីសេរីភាពនៃជាតិមាតុភូមិ ប្រជារាស្រ្តខ្មែរនិងអធិបតេយ្យភាព របស់ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វេីការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដេីម្បីទាមទារឯករាជ្យដ៏ប្រាកដនៅកម្ពុជា៕