×

លោក​ ​តុ​ន​ ​ច័ន្ទ​រិទ្ធិ​ ​អ្នកនិពន្ធ​ដ៏​ឆ្នើម​ក្នុង​វិ​ស​័​យ​តែង​និពន្ធ​

NEWS 3 months ago
 
 

          ពន្លក​អ្នកនិពន្ធ​នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​កាន់តែ​កើន​ឡើង​ជាបន្តបន្ទាប់​ដែល​កំពុងតែ​ឆ្លុះបញ្ចាំង​ពី​ធនធាន​សំខាន់​ៗ​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​ ​និង​អ្នកអាន​ក៏​ចាប់ផ្តើម​មាន​ច្រើនជាង​ពីមុន​ផង​ដែរ​។​ ​ខណៈ​អ្នកនិពន្ធ​គ្រប់រូប​ក៏បាន​បង្ហាញ​អំពី​ទំនោរ​ការ​តាក់តែង​រៀងៗខ្លួន​ ​តែង​បញ្ចូល​នូវ​ទស្សន​របស់​ខ្លួន​ ​ក៏ដូចជា​បង្កប់​នូវ​តម្លៃ​អប់រំ​ផ្សេងៗ​ ​តាមរយៈ​ស្នាដៃ​និពន្ធ​របស់​ខ្លួន​ទៅកាន់​អ្នកអាន​។​ ​ជាក់ស្តែង​ ​អ្នកនិពន្ធ​មួយ​រូប​ដែល​មាន​ស្រុកកំណើត​មកពី​ខេត្ត​បាត់​ដំបង​ ​តែងតែ​ពាំ​នាំ​ស្នាដៃ​របស់​ខ្លួន​ដែល​បង្កប់​នូវ​ទស្សន​បែប​វិជ្ជមាន​ ​និង​រមែង​ផ្តល់​ជា​សារ​លើកទឹកចិត្ត​ទៅកាន់​អ្នកអាន​ ​ជាពិសេស​គឺ​ចំពោះ​យុវវ័យ​តែម្តង​។​

​          លោក​ ​តុ​ន​ ​ច័ន្ទ​រិទ្ធិ​ ​មាន​វ័យ​ ​២​៨​ឆ្នាំ​ ​ជា​អ្នកនិពន្ធ​មួយ​រូប​ក្នុងចំណោម​អ្នកនិពន្ធ​ដ៏​មាន​ទេពកោសល្យ​ផ្សេងទៀត​។​ ​លោក​ ​ច័ន្ទ​រិទ្ធិ​ ​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​ ​ភូមិន្ទ​ភ្នំពេញ​ ​លើ​ជំនាញ​ ​អក្សរ​សា​ស្រ្ត​ខ្មែរ​។​ ​ដោយមាន​ចំណូល​ខាង​និពន្ធ ​មាន​មហិច្ឆតា​ចង់​ឃើញ​ឈ្មោះ​ខ្លួនឯង​នៅ​លើ​ក្រប​សៀវភៅ​ ​និង​ចង់​លើកស្ទួយ​ ​និង​ផ្សព្វផ្សាយ​វិ​ស័​យ​អក្សរ​សិល្ប៍ ​ក្នុង​អំឡុង​ពេល​សិក្សា​នៅ​សាកលវិទ្យាល័យ​ ​លោក​បាន​ខិតខំ​សិក្សា​ ​និង​ប្រឹងប្រែង​ចូលរួម​នូវ​រាល់​សកម្មភាព​សង្គម​ដូចជា​ ​ចូលរួម​វគ្គ​ហ្វឹកហ្វឺន​នានា​ទាក់ទង​នឹង​ការ​តែង​និពន្ធ​ ​ចូលរួម​ប្រកួត​ស្នាដៃ​និពន្ធ​រឿង​ខ្លី​ផ្សេងៗ​ ​ដើម្បី​ជា​បទ​ពិសោធន៍​ ​និង​ដុសខាត់​សមត្ថភាព​របស់​ខ្លួន​។​ ​រហូតដល់​ឆ្នាំ​២​០​១​៩​ ​អ្នកនិពន្ធ​រូប​នេះ​ក៏បាន​សម្រេច​ក្តី​ស្រមៃ​ ​ដោយ​បាន​និពន្ធ​ ​និង​បោះពុម្ពផ្សាយ​ស្នាដៃ​ដំបូង​របស់​ខ្លួន​ដែល​មាន​ចំណងជើង​ថា​ ​«​អ្នក​ពិត​ជាពិសេស​ តោះ! ​ទៅមុខ​ទៀត​»​។​ ​ដោយមាន​ការ​គាំទ្រ​ពីសំណាក់​មិត្រ​អ្នកអាន​ជាច្រើន​ ​ទាំង​លើ​បណ្តាញ​សង្គម​ ​និង​តាមរយៈ​ការ​ជាវ​សៀវភៅ​របស់​លោក​ ​លោក​ ​ច័ន្ទ​រិទ្ធិ​ ​ក៏​បន្ត​ការ​និពន្ធ​ចេញផ្សាយ​ស្នាដៃ​ជា​លើក​ទី​២​របស់​ខ្លួន​ដែល​មាន​ចំណងជើង​ថា​ ​«​និទាន​ម៉ែ​»​។​

​          បើ​ក្រឡេក​មក​ជ្រាប​អំពី​សមិទ្ធផល​ជ័យ​លា​ភី​ក្នុង​វិ​ស័​យ​តែង​និពន្ធ​ដែល​លោក​ទទួល​បាន​វិញ​រួម​មាន​ ​ម្ចាស់​ជ័យ​លា​ភី​លេខ​២​ក្នុង​ការ​ប្រកួត​សរសេរ​រឿង​បែប​ល្ខោន​វិទ្យុ​របស់​ CC​I​M​ ​ឆ្នាំ​២​០​២​១​ ​«​រឿង​ខ្ញុំ​ខុស​អី​»​។​ ​ម្ចាស់​ជ័យ​លា​ភី​លេខ​២​ ​ក្នុង​ការ​ប្រកួត​សំណេរ​ ​និង​ការ​និយាយ​ជា​សាធារណៈ​របស់​អង្គការសុខភាព​ដើម្បី​កម្ពុជា​ឆ្នាំ​២​០​២​១​ ​ប្រធាន​បទ​ ​«​ថ្នាំជក់​ក្នុង​ប្រទេស​កម្ពុជា​»​។​ ​ម្ចាស់​ជ័យ​លា​ភី​លេខ​១​ ​ក្នុង​ការ​ប្រកួត​ស​សំណេរ​ ​និង​ការ​និយាយ​ជា​សាធារណៈ​របស់​​​ក្រសួង​អប់រំ​ ​ឆ្នាំ​២​០​២​២​ ​លើ​ប្រធាន​បទ​ ​«​ការ​ហាមឃាត់​ការ​ផ្សព្វផ្សាយ​គ្រឿងស្រវឹង​»​។​ ​ម្ចាស់​ជ័យ​លា​ភី​លេខ​៤​ ​ពានរង្វាន់​ព្រះនាង​ឥ​ន្រ្ទ​ទេវី​ ​ឆ្នាំ​២​០​២​២​ ​រឿង​ ​«​បាសាក់​»​។​ ​ម្ចាស់​ជ័យ​លា​ភី​លេខ​១​ ​ពានរង្វាន់​ពុទ្ធសាសនបណ្ឌិត្យ​ ​ឆ្នាំ​២​០​២​២​ ​រឿង​ ​«​សង្គម​នេះ​»​។​ ​ម្ចាស់​ជ័យ​លា​ភី​លេខ​២​ ​ពានរង្វាន់​មហោស្រព​អក្សរ​សិល្ប៍​ខ្មែរលើ​ក​ទី​៦​ ​ឆ្នាំ​២​០​២​៣​ ​រឿង​ ​«​ខ្ពើម​សុភា​បណ្ឌិត​»​។​

​          ថ្មីៗ​នេះ​ ​លោក​ ​ក៏បាន​និពន្ធ​ ​និង​បោះពុម្ព​ចេញផ្សាយ​សៀវភៅ​ថ្មី​ដែល​ជា​ស្នាដៃ​ទី​៣​របស់​លោក​ដែល​មាន​ចំណងជើង​ថា​ ​«​អារម្មណ៍​»​ ​ជា​ប្រភេទ​សៀវភៅ​បែប​លើកទឹកចិត្ត​ ​និង​ទស្សន​ជាច្រើន​ក្នុង​សៀវភៅ​ ​ទាំង​បញ្ហា​ផ្លូវចិត្ត​ ​របៀប​ក្នុង​ការរស់នៅ​ ​ទំនាក់ទំនង​ ​ស្នេហា​ ​រួម​ជាមួយ​អារម្មណ៍​ជាច្រើន​ទៀត​ដូច​ទៅ​នឹង​ចំណងជើង​សៀវភៅ​ ​«​អារម្មណ៍​»​។​ ​ស្នាដៃ​ថ្មី​នេះ​ ​អ្នកនិពន្ធ​បាន​ផ្តោត​សំខាន់​បំផុត​សម្រាប់​យុវវ័យ​ ​ជាពិសេស​អ្នក​ដែល​ចង់​ស្វែងរក​ខ្លួនឯង​ ​និង​អ្នក​ដែល​ត្រូវការ​កម្លាំងចិត្ត​។​ ​ជាមួយគ្នា​នេះ​ ​លោក​ក៏​ត្រៀម​បោះពុម្ពផ្សាយ​រហូតដល់​ទៅ​ ​១​០​០​០​ក្បាល​ ​ដែល​មិត្ត​អ្នកអាន​អាច​ស្វែងរក​បាន​នៅ​តាម​បណ្ណាគារ​ ​តូប​សៀវភៅ​នានា​ ​និង​ជាវ​តាម​អន​ឡា​ញ​ជាដើម​។​ ​សម្រាប់​ឆ្នាំ​ថ្មី​នេះ​ ​លោក​ ​ក៏មាន​គម្រោង​យក​អត្ថបទ​ខ្លះ​នៅ​ក្នុង​ស្នាដៃ​និពន្ធ​របស់​លោក​មក​បង្កើត​ជា​វីដេអូ​ផុស​លើ​គណនី​ផេ​ក​ផ្លូវការ​របស់​លោក​ ​និង​គម្រោង​ត្រៀម​ចេញ​សៀវភៅ​២​ចំណងជើង​ទៀត​ផង​ដែរ​។​

Image Courtesy: ​តុ​ន​ ​ច័ន្ទ​រិទ្ធិ​

​          តាមរយៈ ​សូវ​រី​ន​ ​លោក​ ​តុ​ន​ ​ច័ន្ទ​រិទ្ធិ​ ​ក៏មាន​ពាក្យពេចន៍​អរគុណ​ដល់​មិត្តអ្នកអាន​គ្រប់រូប​ ​ជាពិសេស​អ្នក​ដែល​តែងតែ​គាំទ្រ​សា្ន​ដៃ​របស់​លោក​ថា​ “​ខ្ញុំ​ពិតជា​អរគុណ​សម្រាប់​ក្តី​ស្រលាញ់​មួយ​នេះ​ ​សូម​អ្នក​ទាំងអស់គ្នា​នៅតែ​បន្ត​ជួយ​គាំទ្រ​ស្នាដៃ​ថ្មី​របស់​ខ្ញុំ​ជាបន្តបន្ទាប់​ផង​។​ ​សម្រាប់​ខ្ញុំ​ជា​អ្នកនិពន្ធ​មួយ​រូប​ ​ខ្ញុំ​នឹង​ខិតខំ​រក​អ្វី​ដែល​ថ្មី​ ​ប្លែក​ ​និង​ការ​តាក់តែង​ឱ្យ​មានគុណ​ភាព​បន្ថែម​ទៀត​។​ ​ជាមួយគ្នា​សម្រាប់​អ្នក​ដែល​ស្រឡាញ់​ការ​តែង​និពន្ធ​សូមអនុញ្ញាត​ឱ្យ​ខ្លួនឯង​បាន​សាកល្បង​ធ្វើ​។​ ​បើ​យើង​មិន​ចាប់ផ្តើម​ ​យើង​ពិតជា​មិន​ដឹង​ថា​យើង​អាច​ដើរ​ដល់​ទីណា​នោះ​ទេ​។​ ​ត្រូវ​ចាំ​ថា​គ្មានអ្វី​ដែល​យើង​មិន​អាច​ធ្វើ​បាន​នោះ​ទេ​ ​បើ​យើង​នាំ​យក​បេះដូង​ ​ក្តី​ស្រឡាញ់​ ​ឆន្ទៈ​ ​ការ​អត់ធ្មត់​ព្យាយាម​ទៅ​ជាមួយ​”​៕​

Article by SOUNG SOKSAN


SUGGESTIONS