អាជីវកម្មគ្រឿងអលង្ការអាចចាត់ទុកថាជាអាជីវកម្មពិសសេសមួយនៅប្រទេសកម្ពុជា ព្រោះប្រជាជននិយមសន្សំទុកគ្រឿងអលង្ការប្រណីត។ ជាង ហេង វណ្ណអាន ជាហាងគ្រឿងអលង្ការលេចធ្លោមួយក្នុងចំណោមហាងផ្សេងទៀតនៅកម្ពុជាក្នុងពេលបច្ចុប្បន្ន ក្រៅពីទទួលបានអតិថិជនជាភ្ញៀវលំដាប់អភិជន និងអ្នកជំនួញធំៗ ការរចនាម៉ូត និងទឹកដៃជាងប្រចាំហាងក៏មិនធម្មតាដែលមានការច្នៃប្រតិដ្ឋខ្ពស់ និងមានភាពលេចធ្លោ។ មិនតែប៉ុណ្ណោះ បើក្រឡេកមើលទៅលើការធ្វើទីផ្សាររបស់ហាងវិញ គឺផ្តោតលើគោលការណ៍ច្បាស់លាស់តែម្តង មិនមានភាពស្មុគស្មាញ ដែលងាយស្រួលធ្វើឱ្យគ្រប់គ្នាស្គាល់យ៉ាងច្បាស់លើហាងគ្រឿងអលង្ការដ៏ប្រណីតមួយនេះ។ អ្នកគ្រប់គ្រងហាងគ្រឿងអលង្ការនេះគឺ អ្នកនាង លឹម សុធាលីកា ឬហៅក្រៅ Jessica បានលើកឡើងថា គ្រឿងអលង្ការវាហាក់ដូចជារបស់មួយដែលផ្សារភ្ជាប់នឹងជីវិតរបស់គាត់ទៅហើយ ព្រោះគាត់បានសិក្សាស្វែងយល់វាតាំងពីគាត់នៅក្មេងមកម៉្លេះ។ គាត់បានបន្តថា គ្រឿងអលង្ការ មិនត្រឹមតែផ្តល់ភាពស្រស់ស្អាតនោះទេ ប៉ុន្តែវាក៏ជារបស់មួយដែលបានផ្តល់នូវទំនុកចិត្តដល់អ្នកប្រើប្រាស់ និងក៏ជាចំណែកមួយដែលឆ្លុះបញ្ចាំងពីរសនិយមរបស់បុគ្គលម្នាក់ៗផងដែរ។
អ្នកនាង លឹម សុធាលីកា ឬហៅក្រៅ Jessica
ថ្វីត្បិតអ្នកនាង Jessica មានវ័យក្មេងបើប្រៀបទៅអ្នកដទៃក្នុងអាជីវកម្មដូចគ្នាដ៏ដោយ ជាមួយនឹងបទពិសោធន៍ជាង ១០ឆ្នាំក្នុងវិស័យនេះ អ្នកនាងមានមហិច្ចតាខ្ពស់ចង់ឱ្យឈ្មោះហាង ជាង ហេង វណ្ណអាន ក្លាយជាហាងដែលផ្តោតលើគ្រឿងអលង្ការប្រណីតលំដាប់ខ្ពស់ និងល្បីឈ្មោះដល់ក្រៅប្រទេស។ ដូចនេះហើយ ទើបអ្នកនាងព្យាយាមដំណើរការហាង ទាំងបច្ចេកទេស និងទិសដៅក្នុងការធ្វើទីផ្សារខុសពីហាងគ្រឿងអលង្ការទូទៅ។ អ្នកនាង Jessica ក៏ជាមនុស្សម្នាក់គាំទ្រលើវិស័យបវរកញ្ញាដូចគ្នា ដូចនេះទើបអ្នកនាងតែងធ្វើការឧបត្ថម្ភដល់កម្មវិធីបវរកញ្ញាជារឿយៗ។ ឆាប់ៗខាងមុខនេះហាង ជាង ហេង វណ្ណអាន ក៏បានត្រៀមចេញម៉ូតថ្មីទាក់ទងនឹងបវរកញ្ញាថែមទៀតផង។ ដូចនេះ ចង់ដឹងថាម៉ូតថ្មីនោះប្លែក និងបង្កប់អត្ថន័យយ៉ាងណានោះ កុំភ្លេចរង់ចាំតាមដានលើគណនី Facebook Page ផ្លូវការរបស់ហាង ជាង ហេង វណ្ណអាន ទាំងអស់គ្នា៕
Advertisement Article
Image Courtesy: ជាង ហេង វណ្ណអាន