×

​«​Cuff​e​in​e​: ​Plant​-​base​d​ ​Coffee​»​ ​ហាង​កាហ្វេ​ទឹកដោះគោ​ធញ្ញជាតិ​ជំនួយ​សុខភាព

TRAVEL & LIVING 3 months ago
 
 

          ​«​Cuff​e​in​e​: ​Plant​-​base​d​ ​Coffee​»​ ​គឺជា​ហាង​កាហ្វេ​មួយ​បាន​បង្កើត​ឡើង​កាលពី​ពាក់កណ្តាល​ឆ្នាំ​២​០​២​៣​កន្លងទៅ​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​លើ​មហាវិថី​ ​សម្តេច​សុធារស​ ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​១​ ​ខណ្ឌ​ដូនពេញ​ ​មាន​ចំងាយ​ប្រមាណ​២​០​០​ម៉ែត្រ​ពី​កាច់ជ្រុង​វាល​ព្រះមេ​រុហ៍​។​ ​ស្ថិតនៅ​ជ្រុង​មួយ​ផ្នែក​នៃ​ហាង​លក់​ស​ម្លៀ​ក​បំពាក់​បុរស​ ​Attire​ ​Lounge​ ​ដែល​ជា​សំណង់​អគារ​ពណ៌ខៀវ​ ​ភ្ជាប់​ជាមួយ​ស្លាកយីហោ​ថា​ ​«​Cuff​e​in​e​: ​Plant​-​base​d​ ​Coffee​»​ ​ជា​សម្គាល់​។​

          ​ខុស​ពី​ហាង​កាហ្វេ​ទូទៅ​ក្នុង​ទី​ក្រុងភ្នំពេញ​ ​លក្ខណៈ​ពិសេស​បំផុត​របស់​ហាង​កាហ្វេ​នេះ​ ​គឺ​ការ​ជ្រើសរើស​ប្រើប្រាស់​ជា​ប្រភេទ​ទឹកដោះគោ​ធញ្ញជាតិ​ជំនួស​ឱ្យ​ការ​រ​ប្រើប្រាស់​ជា​ប្រភេទ​ទឹកដោះគោ​ស្រស់​។​ ​មិន​ខុសគ្នា​ប៉ុន្មាន​ពី​ទឹកដោះគោ​ស្រស់​ ​ទឹកដោះគោ​ធញ្ញជាតិ​ក៏មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​សុខភាព​ ​ជាពិសេស​ទឹកដោះគោ​ធញ្ញជាតិ​មាន​ជាតិ​ខ្លាញ់​តិច​ ​និង​កាឡូ​រី​ទាប​មិន​ធ្វើ​ឱ្យ​ឡើង​គីឡូ​ឡើយ​។​ ​មិនតែប៉ុណ្ណោះ​ ​វាក៏ជា​ជម្រើស​ល្អ​សម្រាប់​អ្នក​ដែល​ប្រតិកម្ម​ជាមួយ​ទឹកដោះគោ​ស្រស់​ ​ហើយ​សម្រាប់​អ្នកបួស​វិញ​ ​ក៏​អាច​ទទួលទាន​ទឹ​ដោះ​គោ​នេះ​បាន​ផង​ដែរ​។​ ​ចំណែក​ឯ​គ្រាប់​កាហ្វេ​ ​ជា​កាហ្វេ​ក្នុងស្រុក​ ​ត្រូវ​បាន​ជ្រើសរើស​យ៉ាង​សម្រិតសម្រាំង​ដែល​បាន​ដាំ​ដុះ​ក្នុង​ខេត្ត​មណ្ឌលគិរី​។​ ​សំខាន់​លើស​ពីនេះទៅ​ទៀត​ ​ហាង​កាហ្វេ​ ​Cuff​e​in​e​ ​ក៏មាន​ជា​បណ្ណាល័យ​តូច​មួយ​សម្រាប់​ឱ្យ​អតិថិជន​អាន​ដោយសេរី​មិន​គិតថ្លៃ​ ​ក៏ដូចជា​ ​ខ្ចី​សៀវភៅ​ ​ប្តូរ​សៀវភៅ​ ​ឬ​បរិច្ចាគ​សៀវភៅ​សម្រាប់​អ្នក​ផ្សេង​ផង​ដែរ​។​ ​ទាំង​ការ​ទទួលទាន​កាហ្វេ​ដែល​ប្រើប្រាស់​ទឹក​គោ​ធញ្ញជាតិ​ល្អ​សម្រាប់​សុខភាព​រាងកាយ​ ​និង​ការ​អាន​សៀវភៅ​ល្អ​សម្រាប់​សុខភាព​ផ្លូវចិត្ត​ ​និង​ផ្តល់​ជា​ចំណេះ​ដឹង​ ​លោកអ្នក​អាច​​​រក​បាន​នៅកន្លែង​តែមួយ​តែម្តង​។​

          ​ក្រៅពី​ជម្រើស​ភេសជ្ជៈ​កាហ្វេ​ ​នៅ​ទីនេះ​ក៏មាន​បម្រើ​ភេសជ្ជៈ​ជា​តែ​ ​និង​រស​ជាតិទឹក​ផ្លែឈើ​ច្រើន​ប្រភេទ​ ​សុទ្ធ​សឹង​មាន​រសជាតិ​ឆ្ងាញ់​ប្លែក​ ​ដែល​លោកអ្នក​គួរតែ​សាកល្បង​ ​ដើម្បី​ផ្តល់​ជា​បទពិសោធន៍​ថ្មី​នៃ​ការ​ភ្លក់​រសជាតិ​ភេសជ្ជៈ​ដែល​ជា​ចំណូលចិត្ត​។​ ​គួរ​បញ្ជាក់​ដែរ​ថា​ ​ហាង​កាហ្វេ​ ​«​Cuff​e​in​e​: ​Plant​-​base​d​ ​Coffee​»​ ​ចាប់​បើក​ទទួលស្វាគមន៍​អតិថិជន​ជា​រៀងរាល់ថ្ងៃ​ ​ចាប់ពី​ម៉ោង​ ​៧​ ​កន្លះ​ព្រឹក​ ​រហូតដល់​ម៉ោង​ ​៦​ ​កន្លះ​ល្ងាច​៕​

Article by SOUNG SOKSAN & ELLA


SUGGESTIONS