×

SUM​ ​Place​ ​ហាង​កាហ្វេ​លម្អ​ដោយ​រុក្ខជាតិ​ ​អម​ដោយ​ការ​ច្នៃ​ប្រតិដ្ឋ​ស​ម្ភារៈធ្វេី​ដោយដៃ​

NEWS 10 months ago
 
 

​          SUM​ ​Place​ ​គឺជា​ឈ្មោះ​អាជីវកម្ម​ហាង​កាហ្វេ​មួយ​ត្រូវ​បាន​ប​ង្កេី​ត​ឡេី​ង​ជា​ផ្លូវការ​កាលពី​ចុង​ឆ្នាំ​២​០​២​៣​កន្លង​ផុត​ទៅ​នេះ​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ ​ភូមិ​មិត្តភាព​ ​សង្កាត់​ឫស្សីកែវ​ ​ខណ្ឌ​ឫស្សីកែវ​ (​ជិត​ស្ថានីយ​ទូរទស្សន៍​ C​T​N)​។

          ​ហាង​កាហ្វេ​ដែល​បាន​រៀបរាប់​ខាង​លេី​នេះ​ ​មិន​ត្រឹមតែ​មាន​បម្រើនូវ​ភេសជ្ជៈ​ជា​ច្រេី​ន​មុខ​ ​តែ​ក៏មាន​ចំណុច​ទាក់ទាញ​យ៉ាង​ច្រេី​ន​គួរ​ឱ្យ​ចាប់អារម្មណ៍​ ​ដែល​ការ​តុបតែង​ដេ​គ័រហា​ង​មានការ​ច្នៃ​ប្រតិដ្ឋ​ដោយ​ជ្រេី​ស​រេី​ស​បែប​ ​Green​ ​Space​ ​បន្ថែម​ដោយ​កូន​រុក្ខជាតិ​ជា​ច្រេី​ន​ប្រភេទ​ ​។​ ​ផ្នែក​មួយ​ចំនួន​នៃ​ហាង​ ​ត្រូវ​បាន​ប្រេី​ប្រាស់​ទៅ​ដោយ​ពណ៌​ស​ ​ដែល​កាន់តែ​មេី​ល​ទៅ​ឆ្លុះ​ជាមួយនឹង​សម្រស់​រុក្ខជាតិ​ស្អាត​មួយ​បែប​។​ ​អ្វី​ដែល​កាន់តែ​ពិសេស​នោះ​គឺ​ហាង​កាហ្វេ​ ​SUM​ ​Place​ ​ក៏មាន​ដាក់​លក់​ស​ម្ភារៈប្រេី​ប្រាស់​ ​រួម​មាន​ ​ថូ​ ផេី​ង​ ជេី​ង​ទម្រ​ ​រួម​ទាំង​វត្ថុ​តាំង​លម្អ​មួយ​ចំនួន​ទៀត​ដែល​ធ្វេី​ដោយដៃ​ម្ចាស់​ហាង​ផ្ទាល់​តែម្តង​ ​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​នៅ​ទីនេះ​ក៏មាន​ដាក់​លក់​ស​ម្ភារៈធ្វេី​ដោយដៃ​មួយ​ចំនួន​ទៀត​រួម​មាន​ ​បន្តោង​ធ្វេី​ជា​ឈ្មោះ​ឬ​អក្សរ​ ជេី​ង​ទម្រ​ខ្លះ​ៗ​ដែល​ធ្វេី​ពី​ ​Resin​ ​របស់​ម៉ាក់​យីហោ​ ​Up to​ ​y​ou ​និង​កាបូប​ស្ពាយ​ធ្វេី​ពី​ក្រណាត់​ ​អាច​ដេរ​ប៉ាក់​ឈ្មោះ​ឬ​រូប​ដែល​អ្នកចូលចិត្ត​ ​មកពី​ម៉ាក​យីហោ​ ​L​i​l​ ​to​tee​ ​ផង​ដែរ​។​

          ​ដូច្នេះ​ ​អតិថិជន​អាច​អ​ញ្ជេី​ញ​មក​ក្រេបរសជាតិ​កាហ្វេ​ ហេី​យក៏អាច​ជាវ​នូវ​កូន​រុក្ខជាតិ​ ​ក៏ដូចជា​ស​ម្ភារៈធ្វេី​ដោយដៃ​មួយ​ចំនួន​ ​នៅកន្លែង​តែមួយ​តែម្តង​។​ ​ទទួល​បាន​ទាំង​បទពិសោធន៍​ថ្មី​ ​បាន​ទាំង​ជួយ​គាំទ្រ​ផលិតផល​ក្នុងស្រុក​។​ ​គួរ​បញ្ជាក់​ដែរ​ថា​ ​ហាង​កាហ្វេ​ ​SUM​ ​Place​ បេី​ក​ទទួលស្វាគមន៍​អតិថិជន​ជា​រៀងរាល់ថ្ងៃ​ ​ចាប់ពី​ម៉ោង​ ​៦​:​៣​០​ ​នាទី​ព្រឹក​ ​រហូតដល់​ម៉ោង​ ​៩​ ​យប់​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS