×

ការ​ចាប់ផ្តើមឡើងវិញ​នៃ​សិល្បៈដេកូរបស់​ ​Ma​gnu​m​ ​ពេលវេលា​ដ៏​លេចធ្លោ​ ​និង​ការ​បង្ហាញខ្លួន​លើកដំបូង​របស់​ម៉ាក​យីហោ​ម៉េ​ក​ណាំ​នៅ​កម្ពុជា​

NEWS a month ago
 
 

          សិល្បៈដេកូ ​របស់​ ​Magnum​ ​បាន​បង្ហាញ​រូបរាង​សារ​ជាថ្មី​ម្ដងទៀត​បន្ទាប់ពី​ ​១០០ឆ្នាំកន្លងទៅ​ ​នៅ​ក្នុង​កម្មវិធី​អាហារ​ពេលល្ងាច​ដ៏​មាន​អត្ថន័យ​បំផុត។​

          មិន​ត្រឹម​តែប៉ុណ្ណោះក​ម្ម​វិធី​នេះ​រំលេច​ជាមួយ​សិល្បៈ​បែប​ដេកូ ​ហើយក៏​ជា​វេទិកា​មួយ​ ​ក្នុង​ការ​ឆ្ពោះទៅ​រក​ពិភព​ម៉ូត ​និង​បង្កើត​ការ​ភ្ញាក់ផ្អើល​ដ៏​រីករាយ​ ​សម្រាប់​អតិថិជន​ទាំងអស់​របស់​ខ្លួន​ ​ក្នុង​ការ​ទទួលយក​រសជាតិ​ថ្មី។​

          នេះ​ជា​ចំណី​អារម្មណ៍​ប្លែកភ្នែក​មួយ​ក​ម្រិ​ត​ ​ដែល​អ្នកចូលរួម​ទាំងអស់​សុទ្ធតែ​តុប​តែងខ្លួន​យ៉ាង​ប្រណីត​ ​ឥត​ខ្ចោះ​ ​និង​ពិតជា​ស័ក្ដិសម​មែនទែន​ជាមួយ​ ​Theme​ ​បែប​ ​Art​ ​Deco។​

          Ma​gnum​ ​Premiere​ ​Gala​ ​Dinner​ ​កន្លងទៅ​ត្រូវ​បាន​គេ​ចាត់ទុកថា​ ​ជា​ពេលវេលា​ដ៏​សែន​មានន័យ​ ​មិន​អាច​បំភ្លេច​បាន​ ​និង​មាន​ភាព​អស្ចារ្យ​ ​ដោយ​បង្ហាញ​ពី​កិច្ច​សហការ​រវាង​ម៉ាក​ ​និង​បុគ្គល​សំខាន់​ៗ​ក្នុង​វិស័យ​ ​Fashion​ ​ផង​ដែរ​​។


SUGGESTIONS