កាលបើនិយាយពីហាងកាហ្វេម្តងៗ តើហាងកាហ្វេលក្ខណៈបែបណាដែលអ្នកនឹងគិតដល់មុននោះ? ជាក់ស្តែង ពុំថាឡើយហាងកាហ្វេដែលមានការដេគ័រខាងក្នុង (Indoor) ឬ ខាងក្រៅ(Outdoor) នោះទេតែងតែមានអតិថិជនគាំទ្រភេសជ្ជប្រភេទនេះ។ បច្ចុប្បន្ន ភេសជ្ជកាហ្វេត្រូវបានគេច្នៃប្រតិដ្ឋជាមួយនឹងផ្លែឈើនានា ដើម្បីបង្កើតបានទៅជាភេសជ្ជថ្មីផ្សេងៗមួយបែបទៀតផងដែរ។ យ៉ាងណាមិញ ជាមួយនឹង សូវរីន ថ្ងៃនេះ អ្នកនឹងជ្រាបពីហាងកាហ្វេមួយកន្លែង ស្ថិតនៅក្នុងទីក្រុងភ្នំពេញដែលមិនត្រឹមតែមានភេសជ្ជដ៏មានរសជាតិឆ្ងាញ់នោះទេ ប៉ុន្តែផ្តល់នូវផាសុកភាពសម្រាប់អ្នកផងដែរ។
ស្ថិតនៅក្នុងប្លុកទួលគោកតាមបណ្តោយផ្លូវលេខ ៥៤៦ អ្នកនឹងឃើញច្រកចូលហាងកាហ្វេមួយកន្លែងមានឈ្មោះថា “ជម្រាល” អមទៅដោយការតុបតែងស្រស់ស្អាតប្រណីតប្រៀបបានទៅនឹងជម្រាលភ្នំដ៏ពិតប្រាដក។ នៅទីនេះ ប្រិយមិត្តនឹងទទួលបាននូវបទពិសោធន៍ថ្មី និងប្លែកខុសពីសព្វមួយដងដោយការស្រស់ស្រូបខ្យល់ឱកាសបរិសុទ្ធដែលនឹងព្យាបាលភាពតានតឹងរបស់អ្នកមួយរំពេចតែម្តង។ ជាមួយនឹងបរិយាសកាសបែបជម្រាលភ្នំនេះ អ្នកពុំគួររំលងការសាកល្បងប្រភេទភេសជ្ជប្រចាំហាងដូចជា៖ Passion Iced Tea, Black Tea Macchiato, Matcha Oreo Frappe, Yellow Long Black និង Rose Long Black នោះឡើយ ក៏ព្រោះតែភេសជ្ជប្រភេទនេះចម្រាញ់ចេញពីប្រភេទតែធម្មជាតិ និងពុំមានរសជាតិផ្អែមលើសកម្រិតដែលបណ្តាលឲ្យមានការប៉ះពាល់ដល់សុខភាពនោះទេប្រភេទភេសជ្ជទាំងនេះគឺមានការកុម្ម៉ងជាច្រើនគួរឲ្យកត់សម្គាល់។
“ជម្រាល” ចាប់ផ្តើមបម្រើកាហ្វេ និងភេសជ្ជដទៃទៀតដល់ប្រិយមិត្តពីព្រឹកព្រហាម រហូតដល់ម៉ោង៥ល្ងាច។ រីឯចាប់ពីម៉ោង ៥ កន្លះល្ងាចរហូតដល់យប់អ្នកនឹងទទួលឃើញមានការបម្រើជាលក្ខណៈបារនីយដ្ឋានដ៏ប្លែកភ្នែក។
Article by Sivly Pan