×

វត្តមាន​តារា​សម្តែង​ថៃ​ ​លោក​ ​Meen Nicha​ ​នឹង​ចូលរួម​ក្នុង​កម្មវិធី​ ​COACH​ ​Spring​ ​Tabby​ ​

NEWS 3 weeks ago
 
 

          ក្នុង​ឱកាស​អបអរ​ពិធីសម្ពោធ​របស់​ ​Coach​ ​Cambodia​ ​Spring​ ​Tabby​ ​Launch​ ​តារា​សម្តែង​ ​និង​ម៉ូដែល​ថៃ​ ​លោក​ ​Meen Nicha​ ​នឹង​មាន​វត្តមាន​ចូលរួម​កម្មវិធី​នេះ​ ​នៅ​ហាង​ ​Coach​ ​សាខា​ផ្សារ​ទំនើប​ អុីអនម៉ល ​មានជ័យ​ ​នៅ​ថ្ងៃទី០៤​ ​ខែឧសភា​ ​ឆ្នាំ២០២៤។​

         លោក​ Nichakoon Khajornborirak ​ដែល​មានឈ្មោះ​ហៅក្រៅ​ថា​ ​Meen ​ឬ​ Nicha​ ​ត្រូវ​បាន​បង្ហាញខ្លួន​ជាតារា​សម្តែង​ក្នុង​រឿង​ដំបូង​របស់​គាត់​ក្នុង​ឆ្នាំ២០២០។​ ​ចាប់តាំង​ពី​ពេល​នោះ​មក​ ​លោក​ទទួល​បានការ​គាំទ្រ​ជាច្រើន​ ​ពី​វត្តមាន​ដ៏​កត់​សម្គាល់​របស់​លោក​ក្នុង​ខ្សែភាពយន្ត​ល្បីៗ​ដូចជា​ ​My​ ​Love​ ​in​ ​the​ ​Countryside​, ​Love​ ​by​ ​Chance​ ​Season​ 2, ​My​ ​Dear​ ​Gangster​ Oppa​ ​និង​ ​Dujupsorn។​

         កម្មវិធី​សម្ពោធ​ ​Spring​ ​Tabby​ ​Launch​ ​របស់​ ​Coach​ ​Cambodia​ ​គឺជា​កម្មវិធី​បែប​ ​Meet​ ​and​ ​Greet​ ​ដ៏​ពិសេស​ ​សម្រាប់​អតិថិជន​របស់​ ​Coach​ ​រួម​ជាមួយនឹង​ឱកាស​ថតរូប​អនុស្សាវរីយ៍​ជាមួយគ្នា​ ​ដែល​អតិថិជន​ទូទៅ​អាច​ទស្សនា​បាន​ ​នៅ​ហាង​ ​Coach​ ​សាខា​ផ្សារ​ទំនើប​ អុីអនម៉ល ​មានជ័យ។​ ​លើស​ពី​ការចូលរួម​របស់​លោក​ ​Meen Nicha​ ​តារា​សម្តែង​ដ៏​ល្បី​របស់​កម្ពុជា​ ​កញ្ញា​ ​Hin​ Channiroth​ ​នឹង​មាន​វត្តមាន​ដ៏​ពិសេស​ក្នុង​កម្មវិធី​នេះ​ផង​ដែរ។​ ​បន្ថែម​ពីនេះទៅ​ទៀត​ ​កម្មវិធី​នេះ​ក៏មាន​វត្តមាន​របស់​តារា​ល្បីៗ​ ​និង​ភ្ញៀវកិត្តិយស​ជាច្រើន​ ​ដូចជា​ ​លោក​ ​Thierry​ ​Chantha​ ​Bin​ ​លោក​ ​Rainniedara​ ​និង​ ​កញ្ញា​ Xiang​ ​Fairy​ ​ជាដើម។​

         វី​ឌី​អូ​ពិសេស​ដោយ​លោក​ ​Me​e​n

         អំពី​ ​COACH​
​Coach​ ​គឺជា​ម៉ាក​ស​ម្លៀ​ក​បំពាក់​លំដាប់​ពិភពលោក​ ​ដែល​បាន​បើក​ដំណើរការ​នៅ​ទីក្រុង​ញូ​វ​យ៉​ក ​ក្នុង​ឆ្នាំ1941។​ ​ដោយមាន​ការ​បំ​ផុសគំនិត​ពី​ចក្ខុវិស័យ​របស់​នាយក​ច្នៃប្រឌិត​ ​លោក​ Stuart​ ​Vevers ​និង​ស្មារតី​ជា​រួម​ ​និង​ភាព​ក្លាហាន​នៃ​ស្រុកកំណើត​របស់​ខ្លួន​ ​ម៉ាក​នេះ​នាំមក​នូវ​ផលិតផល​ដ៏​ស្រស់​ស្អាត​ ​រចនា​ឡើង​សម្រាប់​ប្រើប្រាស់​បាន​យូរអង្វែង​ ​និង​ជុំ​រុញ​ឲ្យ​យើង​ក្លាយ​ជា​បុគ្គល​របស់យើង​ផ្ទាល់។​

         ​Coach​ ​គឺជា​ម៉ាក​របស់​ក្រុមហ៊ុន​ ​Tapestry​, ​Inc។​ ​ក្រុមហ៊ុន​ ​Tapestry​ ​ត្រូវ​បាន​ចុះ​ជា​សាធារណៈ​ក្នុង​ ​New​ ​York ​Stock​ ​Exchange​ ​ក្រោម​នាម​សម្គាល់​ ​TPR។​
បណ្តាញ​សង្គម​៖​ @Coach​ #CoachNY​ #WearYourShine​ ​និង​ #CourageToBeReal
​សម្រាប់​ទំនាក់ទំនង​ផ្សព្វផ្សាយ៖​
Nargiza​ ​Bezrukova​
(+855) 69 256 777
nargiza@unity.com.kh​

Advertisement Article


SUGGESTIONS