×

​AN​N​A​KU​T​A​K​A​ ​ម៉ាក​ថ្មី​មួយទៀត​នៅ​ក្នុង​ឧស្សាហកម្ម​ហ្វេ​ហ្សិ​ន​ ​ពី​អ្នក​ច្នៃ​ម៉ូដ​ ​សេង​ ​ស៊ុប​ពែ​

FASHION & BEAUTY 2 weeks ago
 
 

          ​លោក​ ​សេង​ ​ស៊ុប​ពែ​ ​ឬ​ Su​per Se​n​g​ ​ជា​អ្នក​រចនា​ផ្នែក​ខាងក្នុង​ (​Interior​ ​Design​) ​ដែល​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ​និង​បាន​ប្រលូក​ការងារ​ក្នុង​វិ​ស​័​យ​តុបតែង​លម្អ​ស្ថាបត្យកម្ម​ប្រមាណ​ ​៦​ ​ឆ្នាំ​មក​ហើយ​។​ ​តាំងពី​ឆ្នាំ​ ​២​០​១​៤​ ​មក​ ​លោក​ក៏បាន​ក្លាយ​ជាស​ហ​ស្ថាបនិក​នៃ​ក្រុម​ច្នៃ​ម៉ូដ​ ឡា ​ឈូក​ ( ​L​a​ C​h​h​ouk R​e​cycle​d​ ​and​ ​Creative​ ​Fashion​) ​ដែល​មាន​តួនាទី​ជានា​យក​ច្នៃ​ប្រតិដ្ឋ​ ​និង​ជា​អ្នក​រចនា​ម៉ូដ​ផង​ដែរ​។​ ​បន្ទាប់ពី​ជោគជ័យ​លើ​គម្រោង​ជាច្រើន​ ​អ្នក​ច្នៃ​ម៉ូដ​ ​សេង​ ​ស៊ុប​ពែ​ ​បាន​ពង្រីក​ចំណង់ចំណូលចិត្ត​បន្ថែម​ទៅ​ក្នុង​ឧស្សាហកម្ម​ហ្វេ​ហ្សិ​ន​ ​ដោយ​បាន​បង្កើត​ម៉ាក​ស​ម្លៀ​ក​បំពាក់​ថ្មី​មួយ​ឈ្មោះថា​ ​AN​N​A​KU​T​A​K​A​។​

          ​ជា​ការពិត​ណាស់​ ​ម៉ាក​ស​ម្លៀ​ក​បំពាក់​ ​AN​N​A​KU​T​A​K​A​ ​បាន​បង្ហាញ​ខូឡិ​ក​ហ្សិ​ន​ដំបូង​កាលពី​ពាក់កណ្តាល​ឆ្នាំ​ ​២​០​២​៣​ ​តាមរយៈ​កម្មវិធី​បង្ហាញ​ម៉ូដ​ ​PRO​SOB​ ​Fashion​ N' ​Art​ ​Festival​។​ ​ក្នុង​ជំនួប​ជាមួយ​ក្រុម​ការងារ​ ​សូវ​រី​ន​ ​លោក​ ​សេង​ ​ស៊ុប​ពែ​ ​បាន​អាន​បញ្ចេញ​សំឡេង​ម៉ាក​ ​AN​N​A​KU​T​A​K​A​ ឱ្យ​ប្រាកដ​ច្បាស់​យ៉ាង​ដូច្នេះ​ថា​ ​«​អាណា​គូ​តា​កា​»​ ​។​ ​លោក​ថា​ ​AN​N​A​KU​T​A​K​A​ ​មានសំឡេង​បែប​ភាសា​ជប៉ុន​។​ ​ម៉ាក​នេះ​តំណាង​ឱ្យ​គំនិត​នៃ​អនាគត​និយម​។​

          ​«​យើង​បាន​ជ្រើសរើស​ ​AN​N​A​KU​T​A​K​A​ ​ជា​ឈ្មោះ​ម៉ាក​របស់យើង​ក្នុង​គោលបំណង​បង្ហាញ​ពី​ភាព​រំភើប​អំពី​អនាគត​របស់​អតិថិជន​នៅ​ក្នុង​ការ​ស្លៀកពាក់​។​ ​យើង​ខិតខំ​បញ្ចូល​ធាតុ​ច្នៃ​ប្រតិដ្ឋ​ទៅ​ក្នុង​រាល់​ការរចនា​ដែល​បាន​បង្កើត​ ​ដើម្បី​សម្រេច​បាន​នូវ​សោភណភាព​នៃ​ ​F​u​tur​i​s​m​។​»​ ​លោក​ ​សេង​ ​ស៊ុប​ពែ​ ​បន្ថែម​។​

          ​ស្ថាបនិក​ ​វ័យ​ ​២​៨​ ​ឆ្នាំ​ ​រូប​នេះ​ ​បាន​លម្អិត​ថា​៖​ ​«​AN​N​A​KU​T​A​K​A​ ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជា​ការគោរព​ដល់​ឪពុក​ម្តាយ​របស់​ខ្ញុំ​ ​ដែល​ឪពុក​គាត់​បាន​ចេញទៅ​ធ្វើការ​ ​និង​រស់នៅ​ប្រទេស​ជប៉ុន​ ​ហើយ​បាន​ធំធាត់​ជាមួយ​ម្តាយ​របស់​ខ្ញុំ​ ​ព្រមនឹង​បងប្អូនបង្កើត​ផ្សេងទៀត​ក្នុងរយៈពេល​ ​១​៨​ ​ឆ្នាំ​។​»​

          ​ខណៈ​ស​ម្លៀ​ក​បំពាក់​ ​AN​N​A​KU​T​A​K​A​ ​ទើប​តែ​បញ្ចេញ​បាន​មួយ​ខូឡិ​ក​ហ្សិ​ន​ដំបូង​ ​បច្ចុប្បន្ន​ស្ថាបនិក​ជំនាញ​ច្នៃ​ម៉ូដ​ ​សេង​ ​ស៊ុប​ពែ​ ​បាន​កំពុង​ស្វែងរក​អ្វី​ដែល​អតិថិជន​ចូលចិត្ត​ ​និង​អ្វី​ដែល​សមនឹង​រចនាបថ​ម៉ាក​របស់​ខ្លួន​។​ ​«​គោលដៅ​របស់យើង​គឺ​បញ្ចេញ​ខូឡិ​ក​ហ្សិ​ន​ចំនួន​ពីរដង​ក្នុង​មួយ​ឆ្នាំ​ ​ដែល​ខូឡិ​ក​ហ្សិ​ន​នីមួយៗ​អាច​មាន​ពី​ ​១​០​ ​ទៅ​ ​១​៥​ ​ឈុត​។​»​ ​លោក​ ​សេង​ ​ស៊ុប​ពែ​ ​បញ្ជាក់​។​

          ​ជ​ជីកសួរ​អ្វី​ទៅជា​រសជាតិ​របស់​ម៉ាក​នេះ​? ​លោក​ឆ្លើយ​ថា​ ​ស្ទា​យ៌​របស់​ ​AN​N​A​KU​T​A​K​A​ ​គឺ​បាន​រួមបញ្ចូល​គ្នា​នូវ​ ​Post​modern​i​s​m​ ​និង​ ​F​u​tur​i​s​m​ ​ដែល​មាន​លក្ខណៈ​ ​play​f​u​l​, ​complexity​ ​និង​ ​whimsy​ ​ដោយ​ប្រើ​ពណ៌​ ​paste​l​ ​ជាគោល​។​

          ​ងាក​មក​ការ​ផលិត​វិញ​ ​លោក​​​មាន​ក្រុម​ការងារ​ដើម្បី​ធ្វើការ​ច្នៃ​ម៉ូដ​នីមួយៗ​ ​ហើយ​ដើម្បី​ធានា​បាន​នូវ​គុណភាព​ខ្ពស់​ ​រាល់​ដំណើរការ​ផលិត​ ​លោក​ ​និង​ក្រុម​ការងារ​យកចិត្តទុកដាក់​បំផុត​ទៅលើ​គ្រប់​ចំណុច​ ​រាប់​តាំងពី​ការ​ប្រមូល​គំនិត​ ​ការ​តម្រង់​ទិសដៅ​រចនា​ម៉ូដ​ ​ការ​គូរ​ម៉ូដ​ ​រហូតដល់​ការ​ចាប់ផ្តើម​ផលិត​ដល់​ដំណាក់កាល​ចុងក្រោយ​។​ ​លោក​ចង្អុលបង្ហាញ​ថា​៖​ ​«​ទោះជាយ៉ាងណាក៏ដោយ​ ​ក្នុង​ដំណាក់កាល​ផលិត​ ​យើង​ត្រូវ​យកចិត្តទុកដាក់​បន្ថែម​ទៅលើ​ដំណាក់កាល​បញ្ចប់​។​ ​នេះ​ក៏ដោយសារតែ​រូបរាង​ ​និង​គុណភាព​នៃ​ផលិតផល​ទាំងមូល​អាច​មាន​ភាព​អវិជ្ជមាន​ ​ប្រសិនបើ​យើង​ប្រើប្រាស់​បច្ចេកទេស​ដែល​មិន​សមស្រប​ទៅលើ​ដំណាក់កាល​ចុងក្រោយ​នោះ​។​»​

          ​ផ្អែកលើ​បទ​ពិសោធ​មួយ​ទសវត្សរ៍​ក្នុង​វិ​ស​័​យ​ហ្វេ​ហ្សិ​ន​ ​ការ​បង្កើត​ម៉ាក​ស​ម្លៀ​ក​បំពាក់​នេះ​ ​លោក​ ​សេង​ ​ស៊ុប​ពែ​ ​រំពឹង​ថា​នឹង​ទទួល​បានការ​គាំទ្រ​ ​និង​មានការ​ទទួលស្គាល់​នូវ​ម៉ាក​យីហោ​យ៉ាង​ឆាប់រហ័ស​ក្នុងចំណោម​អ្នកប្រើប្រាស់​ក្នុងស្រុក​ ​រួម​ទាំង​អតិថិជន​គោលដៅ​ ​ដើម្បី​បង្កើន​កា​រលក់​ ​និង​ពង្រីក​ ​ក៏ដូចជា​អភិវឌ្ឍន៍​ផលិតផល​ឱ្យ​កាន់តែ​ប្រសើរ​។​

          ​មាន​ចក្ខុវិស័យ​ ​លោក​ ​សេង​ ​ស៊ុប​ពែ​ ​និយាយ​ដូច្នេះ​៖​ ​«​ជា​ជំហាន​ដំបូង​ឆ្ពោះ​ទៅខាងមុខ​ ​យើង​មានបំណង​ចង់​ឃើញ​ផលិតផល​របស់យើង​មាន​អ្នកប្រើប្រាស់​ក្នុង​តំបន់​អាស៊ី​ ​និង​ត្រូវ​បាន​ទទួលស្គាល់​ដោយ​សមាគម​ម៉ូដ​អន្តរជាតិ​ ​ដូច្នេះ​យើង​អាច​ពង្រីក​ម៉ាក​យីហោ​របស់យើង​ទៅកាន់​អន្តរជាតិ​នា​ពេល​អនាគត​។​»​

          ​លោក​ ​សេង​ ​ស៊ុប​ពែ

          ​គួរ​ឱ្យ​ដឹង​ដែរ​ថា​ ​តាមរយៈ​ការងារ​ក្នុង​វិ​ស​័​យ​ហ្វេ​ហ្សិ​ន​ជាមួយ​ក្រុម​ច្នៃ​ម៉ូដ​ ឡា ​ឈូក​ ​លោក​ ​សេង​ ​ស៊ុប​ពែ​ ​បាន​បញ្ចប់​គម្រោង​ជោគជ័យ​ ​និង​អស្ចារ្យ​ជាច្រើន​ដូចជា​៖​ ​Keep​ ​Bang​kok ​Clean​, ​Saving​ ​Wild​, ​D​e​ ​Scenery​ ​and​ ​Wild​ ​in Style​ ​សម្រាប់​ទស្សនាវដ្តី​ ​សូវ​រី​ន​ , ​Bunk​a​ ​Fashion​ ​College​ ​Exhibition​, ​Y​EAT​R​A​A​, ​Y​EAT​R​A​A​.02, ​Y​EAT​R​A​A​.03 ​និង​ ​PRO​SOB​ ​Fashion​ n' ​Art​s ​Festival​ ​។​ ​ហើយ​ចំពោះ​ម៉ាក​ស​ម្លៀ​ក​បំពាក់​បង្កើត​ថ្មី​នេះ​ ​យើង​ជឿជាក់​ដែរ​ថា​ ​លោក​ក៏​នឹង​បោះជំហាន​ប្រកបដោយ​ភាព​ជោគជ័យ​ផង​ដែរ​៕​ 

Article​ by​ ​HEM​ ​SO​KK​HIM​ (​Z​M​)


SUGGESTIONS