×

Marum Estate នាំមកជូននូវព្រឹត្តិការណ៍ “គាំទ្រមាតា” ក្រោមការរៀបចំឡើងដោយ Angkor Art Gallery ដែលជាកម្មវិធីតាំងពិព័រណ៍ស្នាដៃសិល្បៈសប្បុរសធម៌ក្នុងទិវាអ្នកម្តាយ

NEWS 6 days ago
 
 

          ដើម្បី​ជា​ការ​បង្ហាញ​នូវ​ឆន្ទៈ​នៃ​ការ​គាំទ្រ​សហគមន៍​ក្នុង​ឱកាស​អបអរ​ ​ទិវា​អ្នកម្តាយ​នេះ​ ​Marum​ ​Estate​ ​និង​ ​Angkor ​Art​ ​Gallery​ ​មាន​មោទនភាព​ក្នុង​ការរៀបចំ​កម្មវិធី​ "Save​ ​Mommy" ​ឬ​ “គាំទ្រ​មាតា” ​ដែល​ជា​ការ​តាំង​ពិព័រណ៍​ស្នាដៃ​សិល្បៈ​សប្បុរស​ធម៌​ក្នុង​គោលបំណង​លើក​កម្ពស់​ដល់​ស្ត្រី​តាមរយៈ​ស្នាដៃ​សិល្បៈ ​និង​ផ្តល់​ការ​គាំទ្រ​ដល់​ជនរងគ្រោះ​ដោយសារ​អំពើ​ហិង្សា។​ កម្មវិធី​នេះ​បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃសុក្រ​ ​ទី១២​ ​ខែឧសភា​ ​ឆ្នាំ២០២៤​ ​នៅកន្លែង​តាំង​បង្ហាញ​គម្រោង​ ​Marum​ ​Estate​ ​ហើយ​ព្រឹត្តិការណ៍​នេះ​រួមបញ្ចូល​គ្នា​នូវ​ការ​បង្ហាញ​ស្នាដៃ​សិល្បៈ​ជាមួយនឹង​សប្បុរស​ធម៌​ដើម្បី​អបអរ​អត្ថន័យ​នៃ​ភាពជា​ម្តាយ​ ​និង​ភាព​អត់ធន់​របស់​ស្ត្រី។​ ​រយៈពេល​នៃ​ការ​តាំង​ពិព័រណ៍​នេះ​ ​នឹង​ដំណើរការ​រយៈពេល​បីខែ​ ​ដោយមាន​កា​រដាក់​បង្ហាញ​ស្នាដៃ​សិល្បៈ​ជាបន្តបន្ទាប់​ ​ចាប់ផ្តើម​ពី​ថ្ងៃទី១២​ ​ខែឧសភា​ ​ដល់​ថ្ងៃទី៣១​ ​ខែកក្កដា​ ​ឆ្នាំ២០២៤​ ​នៅ​ ​Marum​ ​Estate​ ​Showroom​ ​ដែល​មាន​ទៅ​តាំង​ស្ថិតនៅ​ក្នុង​ ​The​ ​Point​ ​Community​ ​Mall។​

          Marum​ ​Estate​ ​ប្តេជ្ញា​ប្រើប្រាស់​ធនធាន​របស់​ខ្លួន​ដើម្បី​ប្រយោជន៍​សង្គម​ ​ដោយ​ផ្តោត​លើ​ការ​ផ្តល់​ឥទ្ធិពល​វិជ្ជមាន​ដល់​សហគមន៍។​ ​ការ​នាំមក​ជូន​នូវ​កម្មវិធី​ "Save​ ​Mommy" ​គូស​បញ្ជាក់​ពី​ការ​យកចិត្តទុកដាក់​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​ត្រឡប់ទៅ​សង្គម​ ​និង​គាំទ្រ​បុព្វហេតុ​សំខាន់ៗ​ដែល​ការពារ​ ​និង​លើក​កម្ពស់​ស្ត្រី។​ ​កិច្ច​សហការ​ជាមួយ​ ​Angkor ​Art​ ​Gallery​ ​នេះ​ឆ្លុះបញ្ចាំង​ពី​ស្មារតី​រួម​របស់​ ​Marum​ ​Estate​ ​ក្នុង​ទំនួល​ខុសត្រូវ​សាជីវកម្ម​ ​គោលបំណង​ជំរុញ​បរិយាកាស​គាំទ្រ​ ​ដែល​សិល្បៈ ​និង​សប្បុរស​ធម៌​ប្រសព្វគ្នា​ ​ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​ក្នុង​ជីវិត​របស់​ស្ត្រី​ ​និង​គ្រួសារ​របស់​ពួកគេ។​

          ការ​តាំង​ពិព័រណ៍​នេះ​នឹង​រួម​មាន​វត្តមាន​វាគ្មិន​កិត្តិយស​ពិសេសៗ​ ​និង​ការ​បង្ហាញ​ស្នាដៃ​សិល្បៈ​ដោយ​ផ្ទាល់​ ​ដើម្បី​ជា​ការ​បង្កើន​បទ​ពិសោធ​សម្រាប់​អ្នកចូលរួម​ ​ក៏ដូចជា​បង្កើន​ការយល់​ដឹង​អំពី​បញ្ហា​សំខាន់ៗ​ដែល​ស្ត្រី​ជាច្រើន​កំពុង​ប្រឈម​មុខ​នា​ពេល​បច្ចុប្បន្ននេះ។​​ថវិកា​ដែល​រៃ​អង្គាស​បាន​ពី​ការ​តាំង​ពិព័រណ៍​សិល្បៈ​នេះ​នឹង​ផ្តល់​ធនធាន​សំខាន់​ៗ​ដល់​ស្ត្រី​ ​និង​កុមារី​ដែល​រួច​រស់​ជីវិត​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ​ការ​រំលោភបំពាន​ផ្លូវ​ភេទ​ ​និង​ការ​ជួញ​ដូរ​ ​ដែល​កំពុង​ស្នាក់​នៅ​ក្នុងមណ្ឌល​វិបត្តិ​ស្ត្រី​កម្ពុជា​ ​នៅ​ខេត្តបន្ទាយមានជ័យ។​ ​ថវិកា​នេះ​នឹង​ជួយ​ផ្តល់​សេវា​សំខាន់ៗ​ដូចជា​ ​ជំនួយ​ផ្នែក​ច្បាប់​ ​ការ​ប្រឹក្សា​ផ្លូវចិត្ត​ ​និង​ផ្តល់​ជាទី​ជម្រក​ដើម្បី​ជួយ​ពួកគេ​ក្នុង​ការ​កសាង​ជីវិត​ ​និង​ទទួល​បាន​ឯករាជ្យ​ភាព​ឡើងវិញ។​

          យើង​សូម​អញ្ជើញ​គ្រប់គ្នា​មក​ចូលរួម​ជាមួយ​ ​Marum​ ​Estate​ ​និង​ ​Angkor ​Art​ ​Gallery​ ​ក្នុង​ការ​ផ្តល់​ឥទ្ធិពល​ជា​វិជ្ជមាន​តាមរយៈ​ព្រឹត្តិការណ៍​ “គាំទ្រ​មាតា” ​នេះ។​ ​ការចូលរួម​របស់​អ្នក​នឹង​មិន​ត្រឹមតែ​អប​អរសាទរ​ទេពកោសល្យ​សិល្បៈ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​រួមចំណែក​ដល់​បុព្វហេតុ​ដែល​គាំទ្រ​ ​និង​លើកស្ទួយ​ស្ត្រី​ក្នុង​គ្រា​ដែល​ពួកគេ​ត្រូវការ​ការ​គាំទ្រ។​​អំពី​ ​Sir Stam​ford​ ​Raffle​s ​Group​ ( SSRG) ជំរុញ​ដោយ​ទឹកចិត្ត​ក្នុង​ការ​អភិវឌ្ឍ​អចលនទ្រព្យ​ ​លោក​ Ng​ ​Aung​ San​ ​និង​លោកស្រី​ ​Phebe​ ​Len ​បាន​សហ​ស្ថាបនា​ ​Sir​ Stam​ford​ ​Raffle​s ​Group​ (SSRG) ​ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ក្នុង​មជ្ឈមណ្ឌល​ទីក្រុង​ដ៏​រីក​ចម្រើន​របស់​ប្រទេស​សិង្ហបុរី។​ ​ការ​ផ្តោត​សំខាន់​របស់​ក្រុមហ៊ុន​នេះ​គឺ​នៅ​ក្នុង​ការ​អភិវឌ្ឍ​គម្រោង​អចលនទ្រព្យ​នៅ​ក្នុង​ឧបទ្វីបឥណ្ឌូចិន​ដែល​មាន​ថាមពល​ ​និង​ប្រកបដោយជោគជ័យ។​

          ការ​ប្តេជ្ញា​ចំពោះ​ឧត្តមភាព​៖​
​Sir Stam​ford​ ​Raffle​s ​Group​ ​ត្រូវ​បាន​ជំរុញ​ដោយ​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​ឧត្តមភាព​ ​ដឹកនាំ​ដោយ​គោលការណ៍​នៃ​ការ​បង្កើត​ថ្មី​ជា​យុទ្ធសាស្រ្ត ​ការ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​ ​និង​ការ​បង្កើត​តម្លៃ​សម្រាប់​ដៃគូរ​ពាក់ព័ន្ធ។​ ​ជាមួយនឹង​មូលដ្ឋាន​គ្រឹះ​នៃ​បទពិសោធន៍​ចម្រុះ​ជាច្រើន​ឆ្នាំ​ ​ក្រុមការងារ​នឹង​ត្រៀម​ខ្លួន​ក្នុង​ការ​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការ​រីក​ចម្រើន​ ​និង​ការផ្លាស់ប្តូរ​នៃ​ទិដ្ឋភាព​អចលនទ្រព្យ​នៅ​ក្នុង​ឧបទ្វីបឥណ្ឌូចិន​ ​ជាពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​ប្រទេសកម្ពុជា។​

          ចក្ខុវិស័យ​សម្រាប់​អនាគត​៖​
​Sir​ Stam​ford​ ​Raffle​s ​Group​ ​បន្ត​ដំណើរ​ដោយ​គិតគូរ​ពី​ការ​បង្កើត​អនាគត​នៃ​អចល​ន​ទ្រព្យ​នៅ​ក្នុង​ឧបទ្វីបឥណ្ឌូចិន​ ​ដោយ​បន្សល់ទុក​នូវ​និមិត្តសញ្ញា​នៅ​លើទឹក​ដី​ ​និង​សហគមន៍។​ ​ការ​យកចិត្តទុកដាក់​របស់​ក្រុមហ៊ុន​ចំពោះ​ការ​បង្កើត​ថ្មី​ ​ការ​គិតជា​យុទ្ធសាស្ត្រ​ ​និង​ការ​អនុវត្ត​ប្រកបដោយ​និរន្តរភាព​ ​នាំ​ឱ្យ​ក្រុមហ៊ុន​នេះ​ក្លាយ​ជា​អ្នកដឹកនាំ​មួយ​ក្នុង​ឧស្សាហកម្ម​អចលនទ្រព្យ​ដែល​កំពុង​វិវឌ្ឍ​ឥតឈប់ឈរ។​

          អំពី​ ​Angkor ​Art​ ​Gallery​
​វិចិត្រសាល​សិល្បៈ​អង្គរ​ (Angkor ​Art​ ​Gallery) ​ភ្ជាប់​បេតិកភណ្ឌ​វប្បធម៌​របស់​ប្រទេស​កម្ពុជា​ជាមួយនឹង​ទស្សនិកជន​ទូទាំង​ពិភពលោក​តាមរយៈ​វេទិកា​ឌី​ជី​ថល​ ​និង​កន្លែង​វិចិត្រសាល​ជាច្រើន។​ ​ខណៈ​ពេល​ដែល​មានការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​លើកក​ម្ពស់សិល្បៈ​ខ្មែរ​ទូទាំង​ពិភពលោក​ ​វិចិត្រសាល​បាន​ប្រើប្រាស់​សិល្បៈ​ដើម្បី​ពង្រឹង​សហគមន៍​ ​និង​ការផ្លាស់ប្តូរ​សង្គម​ ​ដោយ​ធានា​ថា​សិល្បៈ​នីមួយៗ​មាន​ភាព​ខុសគ្នា​ជាក់ស្តែង។​ ​នេះ​រួមបញ្ចូល​ទាំង​ការ​គាំទ្រ​កម្មវិធី​អប់រំ​ ​គំនិត​ផ្តួចផ្តើម​ផ្នែក​ថែទាំ​សុខភាព​ ​និង​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​រក្សា​កេរ្តិ៍ដំណែល​វប្បធម៌​តែមួយ​គត់៕​

          ស្វែងយល់បន្ថែមតាមរយៈ www.angkorartgallery.com
         
សម្រាប់​ការសាកសួរ​ព័ត៌មាន​បន្ថែម​ ​សូម​ទាក់ទង​៖​
Reth​ ​Meta​
​Sir​ St​am​ford​ ​Raffle​s (Cambodia) ​Co​., ​Ltd​.
​ទូរស័ព្ទ​: +855 12 699807
​អ៊ីម៉េល​: rethmeta@marum​-​estate​.​com​


SUGGESTIONS