បច្ចេកវិទ្យាទំនើបចុងក្រោយ IMAX Theater នឹងមានវត្តមាននៅកម្ពុជាក្នុងពេលឆាប់ៗនេះ
TRAVEL & LIVING 7 years ago អ្នកប្រហែលជាធ្លាប់បានឃើញនិងមើលទូរទស្សន៍ដែលមានអេក្រង់កោងនិងមានកម្រិតរូបភាពច្បាស់ល្អរួចមកហើយ។ ចុះប្រសិនបើ រោងភាពយន្តដែលមានផ្ទាំងសំពត់ស កោងដូចកញ្ចក់ទូរទស្សន៍នោះ តើវានឹងទៅជាយ៉ាងណា? នេះប្រហែលជាបទពិសោធន៍ថ្មីសម្រាប់ប្រជាជនកម្ពុជាយើងដែលមានរោងភាពយន្ត អេក្រង់កោងដែលគេហៅថា “IMAX”។ IMAX ឬ Image Maximum គឺជាបច្ចេកវិទ្យារោងភាពយន្តដែលមានផ្ទាំងសំពត់សធំលើសពីអ្វីដែលយើងធ្លាប់បានឃើញនៅក្នុងរោងភាពយន្តបច្ចុប្បន្ននេះ។ជាទូទៅស្រ្គីនរបស់ IMAX អាចមានកម្ពស់រហូតដល់ ១៦ម៉ែត្រ និងទទឹង ២២ ម៉ែត្រឯណោះ ដែលនេះគឺជាស្រ្គីនរោងភាពយន្តដ៏ធំបំផុតដែលមិនធ្លាប់មានពីមុនមកឡើយក្នុងប្រវត្តិសាស្រ្តរោងភាពយន្តនៅកម្ពុជា។
ដោយសារតែវាមានទំហំធំខ្លាំងបែបនេះហើយទើបអ្នកបច្ចេកទេសបានរចនាស្រ្គីន IMAX នេះឲ្យមានរាងកោងផតចូលក្នុងនិងផ្តេកមកមុខបែរសម្តៅមករកទស្សនិកជនកាន់តែកៀកជាងមុនដែលអាចឲ្យយើងមានអារម្មណ៍ថាហាក់បានដូចនៅក្នុងភាពយន្តពិតៗដូច្នោះដែរ។ បើទោះបី IMAX មានទំហំផ្ទាំងសំពត់សធំក៏ពិតមែន ក៏ប៉ុន្តែវាមិនមែនមានន័យថាយើងត្រួវងាកចុះងាកឡើងទៅតាមចលនានៃសកម្មភាពក្នុងភាពយន្តឡើយ។ រោងភាពយន្តដែលបានប្រើប្រាស់បច្ចេកវិទ្យាIMAX នេះបានរៀបចំកន្លែងអង្គុយរបស់ទស្សនិកជនឲ្យដូចកន្លែងអង្គុយនៅក្នុងពហុកីឡាដ្ឋានអ៊ីចឹងដែរ។ ព្រោះថាទម្រង់នៃការរៀបចំកន្លែងអង្គុយនេះត្រូវបានគេរៀបចំឲ្យមានរាងកោងជាងនិងខ្ពស់ជាងមុន ដូចនេះវាអាចធ្វើឲ្យអ្នកតាមដានភាពយន្តក្នុងរោងកុននោះងាយស្រួលទស្សនាថែមមួយកម្រិតទៀត។ ដោយសារតែ IMAX មានទំហំស្រ្គីនដ៏ធំបែបនេះហើយទើបធ្វើឲ្យធ្វើឲ្យរោងភាពយន្ត IMAX ត្រូវប្រើប្រាស់ម៉ាស៊ីនស្លាយរហូតដល់ទៅពីរ ឬគេអាចនិយាយម្យ៉ាងទៀតថា DUAL Projector ដើម្បីឲ្យកម្រិតរូបភាពមានភាពច្បាស់ល្អ។
IMAX មិនត្រឹមតែមានទំហំអេក្រង់ធំជាង កោងជាង គុណភាពរូបភាពច្បាស់ជាងរោងភាពយន្តធម្មតាឡើយ សូម្បីតែប្រព័ន្ធសម្លេងក៏ច្បាស់ជាងនិងទាក់អារម្មណ៍អ្នកទស្សនាជាងរោងភាពយន្តធម្មតាផងដែរ។ កន្លងមកយើងធ្លាប់តែបានស្គាល់ពី Dolby Surround Sound ដែលគេបានបំពាក់Speaker តូចៗនៅជុំវិញខ្លួនយើង។ Dolby Surround Sound បានបញ្ជេញសម្លេងប្រដេញគ្នាពី Speaker មួយទៅ Speaker មួយទៀតដែលធ្វើឲ្យយើងមានអារម្មណ៍ថាសម្លេងនៅក្នុងភាពយន្តនោះហាក់ដូចជាសម្លេងពិតៗដែលនៅជិតនឹងយើងផងដែរ។ ដោយឡែក ប្រព័ន្ធសម្លេងរបស់ IMAX មិនមានកូន Speaker តូចៗនៅជុំវិញខ្លួនអ្នកឡើយ តែវាជំនួសមកវិញនូវឧបករណ៍បំពងសម្លេងធំៗចំនួនប្រាំដែលគេតម្លើងនៅកែងជ្រុងទាំងបួននៃរោងភាពយន្តនិងនៅពីក្រោយស្គ្រីន។ Speaker ធំៗរបស់ IMAX ទាំងប្រាំនេះ ក៏អាចប្រដេញសម្លេងកាន់តែច្បាស់ជាង Dolby Surround Sound ដែលធ្វើឲ្យបរិយាកាសក្នុងរោងភាពយន្តទាំងមូលកាន់តែដូចនៅក្នុងភាពយន្តពិតៗផងដែរ។ នៅសហរដ្ឋអាមេរិក រោងភាពយន្ត IMAX នេះត្រូវបានគេភ្ជាប់នូវ Microphone មួយទៀតដែលអាចវិភាគសម្លេងក្នុងរោងកុនឲ្យមានភាពស៊ីមេទ្រីគ្នាជាមួយនឹងសម្លេងរបស់ភាពយន្តទៀតផង។ មានន័យថា ប្រសិនបើសម្លេងហ៊ោកញ្ជ្រៀវរបស់ទស្សនិកជនខ្លាំងនោះ សម្លេងនៃភាពយន្តក៏ខ្លាំងទៅតាមកម្រិតសម្លេងក្នុងបរិយាកាសក្នុងរោងកុននោះផងដែរ។
ប្រសិនបើអ្នកជាអ្នកដែលបានដឹងពីដំណើរការនៃការចាក់បញ្ចាំងកុននោះ អ្នកប្រហែលជាងឿងឆ្ងល់ហើយថា ប្រសិនបើអេក្រង់ធំម្លឹងៗ និងប្រើ Projector រហូតដល់ទៅពីរនោះ តើដុំហ្វីលរបស់ IMAX នឹងមានទំហំប៉ុណ្ណាទៅ? ជាការពិតណាស់ នៅពេលដែលវត្ថុអ្វីមួយដែលមានទំហំធំ នោះឧបករណ៍ផលិតវត្ថុនោះក៏កាន់តែធំទៅតាមបរិមាណនៃការផលិតរបស់វាផងដែរ។ តាមធម្មតាដុំហ្វីលដែលគេយកទៅបញ្ចាំងក្នុងរោងភាពយន្តជាទូទៅមានទទឹងទំហំ ៣០មីលីម៉ែត្រ។ ដោយឡែកដុំហ្វីលរបស់ IMAX មានទទឹងរហូតដល់ទៅ ៧០មីលីម៉ែត្រ និងបណ្តោយទំហំ ១៥ មីលីម៉ែត្រឯណោះ ដែលនេះពិតជាបានសបញ្ជាក់ថា រូបភាពដែលចេញពី Projector IMAX នេះពិតជាមិនបែកនិងខូចគុណភាពនោះឡើយបើទោះបីជាបានដាក់បញ្ចាំងលើផ្ទាំងសំពត់សធំប៉ុណ្ណាក៏ដោយ។
ដុំហ្វីលដែលមានទំហំ ៧០មីលីម៉ែត្រគេមិនអាចប្រើប្រាស់កាមេរ៉ាថតភាពយន្តធម្មតាមកផលិតបាននោះឡើយ។ ដូច្នេះហើយទើបផលិតករភាពយន្តបានសម្រេចយកកាមេរ៉ារបស់ IMAX ផ្ទាល់តែម្តង។ មានគេហទំព័របច្ចេកវិទ្យាជាច្រើនបាននិយាយថា IMAX Camera អាចមានទម្ងន់រហូតដល់ទៅ ១៩គីឡូក្រាម និងអាចផលិតជាភាពយន្តក្នុងកម្រិតរូបភាពរហូតដល់ទៅ 18K ឯណោះ។ កន្លងមក ភាពយន្តល្បីរបស់ហូលីវូដជាច្រើន ប្រើប្រាស់ IMAX Camera នេះរួមមានរឿង៖ Avenger (Infinity war), The Dark Knight, Dunkirk, Kingsmanជាដើម និងមានភាពយន្តដែលនឹងត្រូវចេញក្នុងពេលឆាប់ៗនេះតួយ៉ាង៖ Deadpool 2, Ant–man and the wasp, Jurassic world: Fallen Kingdom។ល៕
Article by KEO SONG