សម្លៀកបំពាក់បុរសនារីនិងកុមារ ម៉ាក MO បានបង្ហាញខូឡិចសិន (collection) រដូវកាលថ្មីរបស់ខ្លួនលើឆាកបង្ហាញម៉ូដ ដែលប្រព្រឹត្តឡើងនៅក្នុងបរិវេណផ្សារទំនើបអ៊ីអនម៉លសែនសុខ កាលពីថ្ងៃសៅរ៍ ទី៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៦ល្ងាច កន្លងទៅនេះ ដោយមានការចោមរោមទស្សនាយ៉ាងច្រើនកុះករពីសំណាក់អតិថិជននាឱកាសសម្ពោធន៍សាខាហាងទី២របស់ខ្លួន បន្ទាប់ពីមានវត្តមាននៅកម្ពុជាចាប់តាំងពីឆ្នាំ ២០១៦ មកម៉្លេះ។ MO គឺជាម៉ាកសម្លៀកបំពាក់ប្រចាំថ្ងៃ ដែលមានទាំងម៉ូដបុរស នារី និងកុមារ ហើយជាម៉ាកនាំចូលពីប្រទេសព័រទុយកាល់។ នេះជាការសម្ពោធន៍ហាងទី២ បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនក្នុងស្រុក ដែលមានសាខាទី១ស្ថិតនៅក្នុងផ្សារទំនើបអ៊ីអនម៉លទី១ផងដែរ៕
Article by LENG CHANREASEY