កាបូបនិងស្បែកជើងដ៏ប្រណីតម៉ាក BONIA បានបង្ហាញវត្តមាននៅក្នុងបរិវេណផ្សារទំនើបអ៊ីអនម៉លសែនសុខ ហើយបានបើកឆាកបង្ហាញម៉ូដនៅកណ្ដាលផ្សារយ៉ាងគគ្រឹកគគ្រេង កាលពីរសៀលថ្ងៃសៅរ៍ ទី៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៣ កន្លងទៅនេះ ក្នុងឱកាសសម្ពោធន៍សាខាហាងថ្មីរបស់ខ្លួននៅក្នុងផ្សារទំនើបអ៊ីអនម៉លសែនសុខ ដោយមានការចូលរួមទស្សនាពីសំណាក់អតិថិជនជាច្រើន។ សូមបញ្ជាក់ផងដែរថា BONIA គឺជាម៉ាកកាបូប ស្បែកជើង និងគ្រឿងបន្ទាប់បន្សំធ្វើអំពីស្បែកដ៏ប្រណីតដែលនាំចូលពីប្រទេសម៉ាឡេស៊ី ហើយមានឈ្មោះបោះសំឡេងនៅកម្ពុជាជាយូរឆ្នាំណាស់មកហើយ។ BONIA ត្រូវបានក្រុមហ៊ុន SOVEREIGN Retail Cambodia និងបើកដំណើរការជាផ្លូវការនៅកម្ពុជាអស់រយៈពេលជាង ៤ឆ្នាំមកហើយ ដោយសាខាដំបូងស្ថិតនៅជាន់ផ្ទាល់ដីក្នុងផ្សារទំនើបអ៊ីអនម៉លទី១៕
Article by LENG CHANREASEY