តើអ្នកបានត្រៀមកាដូសម្រាប់មនុស្សជាទីស្រឡាញ់ក្នុងឆ្នាំថ្មីនេះហើយឬនៅ?
FASHION & BEAUTY 6 years agoមិនយូរប៉ុន្មានទៀតនេះទេ ឆ្នាំ២០១៩ ក៏បានឈានជិតចូលមកដល់ រីឯមនុស្សម្នាមួយចំនួនទោះបីជាមានភាពមមាញឹកនឹងការងារក៏ពិតមែន ប៉ុន្តែគេខិតខំវែកញែកនូវពេលវេលាមួយចំនួន ដើម្បីបង្កើតនូវភាពផ្អែមល្ហែម និងបង្កើតនូវព្រឹត្តការណ៍ដែលមិនអាចបំភ្លេចបានជាមួយនឹងក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ក្នុងថ្ងៃពិសេសនេះផងដែរ។ ជាមួយគ្នានេះផងដែរ មិត្តៗនារីមួយចំនួនគួរតែស្វែងយល់នូវកាដូរពិសេសៗសម្រាប់ស្វាមី បងប្រុស លោកប៉ា លោកតានៅក្នុងថ្ងៃពិសេសខាងមុខនេះ។ ដូច្នេះ ដើម្បីកុំឲ្យខកខាននូវឱកាសដ៏ល្អនេះកន្លងផុតទៅ សូវរីន នឹងណែនាំនូវទឹកអប់មួយចំនួនដែលស័ក្តិសមជាកាដូរដែលពិសេសសម្រាប់បុរសៗគ្រប់រូប។
១. Hermes :Terre D’Hermes ជាម៉ាកទឹកអប់របស់ Hermes ត្រូវបានផ្សំឡើងពីផ្កាក្រអូបៗជាច្រើន និងធាតុផ្សំដទៃទៀតដែលធ្វើឲ្យទឹកអប់ប្រភេទនេះមានភាពលេចធ្លោ ជាមួយនឹងក្លិនដ៏ក្រអូបឈ្ងុយឈ្ងប់ ដែលធ្វើឲ្យបុរសៗគ្រប់រូបមានភាពទាក់ទាញគ្រប់កាលៈទេសៈ។ ជាមួយគ្នានេះដែរ ទឹកអប់ នេះមានការរចនារូបរាងយ៉ាងស្រស់ស្អាតដែលមានភាពងាយស្រួលក្នុងការយកតាមខ្លួន។
២. Cartier :Cartier Déclaration ជាទឹកអប់ដ៏ល្អបំផុតដែលមានក្លិនក្រអូបជាប់បានយូរ។ Cartier Déclaration បានផលិតឡើងដោយរួមបញ្ចូលជាមួយនឹងក្លិនផ្លែក្រូចដែលនាំមកនូវភាពទាក់ទាញយ៉ាងខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ វាមានតម្លៃសមរម្យរួមជាមួយនឹងរូបរាងដ៏ស្រស់ស្អាតធ្វើឲ្យសុភាពបុរសគ្រប់រូបមានទំនុកចិត្តខ្ពស់ក្នុងការបង្កើតនូវភាពស្និទ្ធស្នាល និងធ្វើឲ្យមនុស្សជុំវិញខ្លួនងប់ងល់ជាមួយនឹងក្លិនដ៏ក្រអូបប្រហើរមួយនេះ។
៣. Dior :ដូចដែលអ្នកបានដឹងហើយថា Dior ជាម៉ាកដ៏ល្បីល្បាញជុំវិញពិភពលោកនេះបានអង្រួនចិត្តរបស់សុភាពបុរសៗជាច្រើន ជាមួយនឹងទឹកអប់ដែលមានឈ្មោះថា Dior Sauvage។ បន្ថែមពីនេះទៅទៀត ទឹកអប់ប្រភេទនេះធ្វើឲ្យសុភាពបុរសបង្កើននូវភាពសង្ហាររបស់ខ្លួនបានមួយកម្រិត ហើយរួមទាំងធ្វើឲ្យបរិយាកាសមានភាពស្រស់ស្រាយថែមទៀត។ លើសពីនេះទៅទៀត Dior Sauvage ជាប្រភេទម៉ាកទឹកអប់ដែលមានក្លិនមិនចេះអន់ថយដោយរក្សានូវទំនុកចិត្តរបស់បុរសគ្រប់ៗរូបឲ្យនៅឋិតថេរជាដរាប។
៤. Gucci :Gucci Guilty Absolute គឺជាទឹកអប់ដែលផ្សំឡើងពីធាតុឈើ រួមបញ្ចូលជាមួយនឹងក្លិនក្រអូប ធ្វើឲ្យមានភាពទាក់ទាញ។ មិនត្រឹមតែប៉ុណ្ណោះ ទឹកអប់ប្រភេទនេះមិនធ្វើឲ្យអ្នកខកចិត្តនោះទេ លោកអ្នកនឹងមានអារម្មណ៍ថាស្រស់ថ្លា និងភាពសៅហ្មងទាំងឡាយនឹងរលាយបាត់ទៅតាមក្លិនទឹកអប់នេះ។
៥. Prada :Prada’s La Femme ជាទឹកអប់ដែលមានភាពពេញនិយមជាខ្លាំងពីសំណាក់មិត្តៗបុរសជាច្រើននាក់ដែលធ្វើឲ្យដៃគូឈ្លក់វង្វេងនឹងក្លិនទឹកអប់ប្រភេទនេះបានយ៉ាងងាយស្រួល។ មិនត្រឹមតែប៉ុណ្ណោះ វាធ្វើឱ្យអ្នកប្រើប្រាស់មានភាពក្លាហានក្នុងការបង្កើតនូវមន្តស្នេហ៍ដ៏មានភាពផ្អែមល្ហែមថែមទៀត។
យ៉ាងណាមិញ ទឹកអប់ គឺជាកាដូដែលពិសេសបំផុតសម្រាប់បុរសៗគ្រប់រូបក្នុងថ្ងៃបំណាច់ឆ្នាំខាងមុខនេះ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជាជម្រើសទីមួយដែលធ្វើឲ្យមិត្តៗនារីមិនចំបាច់បំណាយពេលយូរក្នុងការសម្រេចចិត្តជ្រើសរើសនូវវត្ថុផ្សេងធ្វើជាអំណោយក្នុងថ្ងៃពិសេសនេះ៕
Article by PAN SIVLY