×

បើ​បាន​ទៅ​កំពត​កុំ​ភ្លេច​ឈាន​ចូល​ភ្លក់​ ​«​នំបញ្ចុក​ទឹ​កម្ហិច​»​ ​និង​ ​«​នំបញ្ចុក​កំពត​»​

TRAVEL & LIVING 6 years ago
 
 

           នំបញ្ចុក​ទឹ​កម្ហិច​ជា​ប្រភេទ​អាហារ​ចម្លែក​ដែល​មានតែ​នៅក្នុង​តំបន់​មួយ​នា​ឯ​ខេត្តកំពត​តែប៉ុណ្ណោះ​។​ ​ហាង​ចែ​ធូ​ ​ជា​ឈ្មោះ​តូប​លក់​នំបញ្ចុក​ទឹ​កម្ហិ​ចល្បី​ដាច់គេ​នៅ​ជិត​ក្រុង​កំពត​។​ ​ទឹ​កម្ហិ​ចមាន​លក្ខ​ណៈស​ថ្លា​ស្រដៀង​ទឹកស៊ុប​គុយទាវ​ផ្សំ​ឡើង​ពី​ស្លឹកគ្រៃ​ខ្ជាយ​ស្ករស​និង​ ​អំបិល​ព្រម​ជាមួយ​សាច់​ត្រី​សមុទ្រ​ម្យ៉ាង​ហៅថា​ត្រី​អង្រែ​។​ ​គេ​ស្រុះ​នំបញ្ចុក​ដែល​ផលិត​ដោយខ្លួនឯង​រួច​ថ្មី​ៗ​ ​(​ធ្វើ​មួយថ្ងៃ​លក់​មួយថ្ងៃ​)​ ​សរសៃ​ទន់ល្មើយ​ត្រូវ​នឹង​ទឹ​កម្ហិ​ចក្តៅៗ​បង់​ស្លឹកខ្ទឹម​បន្តិច​រឹតតែ​បន្ថែម​រសជាតិ​ទ្វេដង​។​ ​នំបញ្ចុក​ទឹ​កម្ហិច​ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រៃ​ត្នោត​នេះ​ចាប់​បើក​លក់​ពី​ថ្ងៃរសៀល​រហូតដល់​ម៉ោង៧​-​៨យប់​ហើយ​មានតម្លៃ​ថោក​លើស​ពី​ការស្មាន​ ​ពោល​គឺ​ត្រឹមតែ១៥០០រៀល​ ​(​ចាន​តូច​)​ ​និង២០០០រៀល​(​ចាន​ធំ​)​ ​ប៉ុណ្ណោះ​។​

​​នំបញ្ចុក​ទឹ​កម្ហិច​​ ​និង​ ​នំបញ្ចុក​កំពត​

          ចំណែក​ឯ​នំបញ្ចុក​កំពត​ជា​អាហារ​ដែល​សាមញ្ញ​ងាយស្រួល​ធ្វើ​តែ​មាន​រសជាតិ​ឆ្ងាញ់​មួយ​បែប​ខុសពី​នំបញ្ចុក​សម្ល​ធម្មតា​។​ ​ចំពោះ​រូបមន្ត​ដើម​គឺ​អ្នក​កំពត​និយម​ដាក់​តែ​នំបញ្ចុក​ស្រូបទឹក​ត្រី​និង​រោយ​បង្គា​ម៉ដ្ឋ​ពីលើ​ជាការស្រេច​មិន​មាន​ដាក់​បន្ថែម​សាច់​ប៉ាតេ​ឬ​សាច់​ជ្រូក​ចំណិត​ឬ​ចៃ​យ៉​ដូច​បាញ់ស៊ុង​របស់​ជនជាតិ​វៀតណាម​ឡើយ​។​ ​ប៉ុន្តែ​សព្វថ្ងៃ​កន្លែង​លក់​ខ្លះ​បាន​ធ្វើ​ក្លាយ​ដូច​បាញ់ស៊ុង​ឬ​បាញ់ហយ​ទៅតាម​តម្រូវការ​របស់​អតិថិជន​។​ ​បើ​ភ្ញៀវ​ទេសចរ​ចង់​ទទួលទាន​នំបញ្ចុក​កំពត​បែប​រសជាតិ​ដើម​អាច​ទៅ​សាកល្បង​ជាមួយ​បរិយាកាស​បែប​ស្រុកស្រែ​នៅ​ខាង​ភូមិ​ព្រៃ​ត្នោត​ ​ឃុំ​កំពង់​គ្រែង​ ​ស្រុក​ទឹកឈូ​៕​

​Article​ ​by​ ​SRIN​ ​SOKMEAN​

សកម្មភាពផលិត​នំបញ្ចុក​


SUGGESTIONS