×

ពិព័រណ៍​រូបថត​ «ពីក្រោយការពិត ឬ​ BEHIND THE REALITY»​ បង្ហាញ​អំពី​ទិដ្ឋភាព​មួយចំនួន​ដែល​គេ​ពុំបាន​ដឹង​ក្នុងសង្គម​

ENTERTAINMENT 6 years ago
 
 

          ថ្មី​ៗ​នេះ​ក្រុម​សិស្ស​និស្សិត​ឆ្នាំទី២​ ​ជំនាន់​ទី១៧​ ​នៃ​ដេ​ប៉ាតឺ​ម៉ង់​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​និង​សារ​គមនាគមន៍​ ​ក្នុង​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​បាន​រៀបចំ​កម្មវិធី​សម្ពោធ​ពិព័រណ៍​រូបថត​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​មួយ​ក្រោម​ប្រធានបទ​«​ពីក្រោយ​ការពិត​ ​ឬ​ ​BEHIND​ ​THE​ ​REALITY​»​ ​ដែល​បាន​ប្រព្រឹត្តិ​ឡើង​នៅ​ថ្ងៃទី​ ​១៥​ ​ខែមិថុនា​ ​ស្ថិត​ក្នុង​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​ដែល​មានការ​ចូលរួម​យ៉ាង​ពិសេស​ ​ក្រោម​អតិ​បតី​ភាព​របស់​ ​លោក​ ​សោម​ ​រតនា​ ​សាកល​វិទ្យា​ធិការ​រង​ ​នៃ​សាក​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ផង​ដែរ​។​ ​សម្រាប់​ពិព័រណ៍​ដ៏​សំខាន់​នេះ​ ​បាន​បែងចែក​ជា​បី​ប្រធាន​បទ​ផ្សេង​ៗ​រួមមាន​៖​ ​«​គ្មាន​ទេ​ផែនដី​ទី២​»​ ​បង្ហាញ​អំពី​ការ​ចោលសំរាម​គ្មាន​សណ្តាប់​ធ្នាប់​ដែល​ជាហេតុ​បណ្តាល​ឲ្យ​មានការ​ប៉ះពាល់​ដល់​បរិស្ថាន​ ​សុខភាព​ ​និង​សោភ័ណភាព​ ​ចំណែក​ឯ​ប្រធានបទ​ ​«​ដំណក់​ញើស​»​ ​បាន​ឆ្លុះបញ្ចាំង​អំពី​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ហ្វឹកហាត់​របស់​សិល្បករ​របាំ​បុរាណ​ ​ដើម្បី​ក្លាយជា​នាដក​ដ៏​ប៉ិនប្រសប់​ម្នាក់​ ​និង​ប្រធានបទ​ចុងក្រោយ​ ​«​ក្រម​ប្រតិព័ទ្ធ​»​ ​ជា​ប្រធានបទ​ទាក់ទង​នឹង​សេចក្តី​ស្រឡាញ់​មួយ​រវាង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ ​ហើយ​ពុំ​ទាន់​មានការ​គាំទ្រ​ពី​មហាជន​គ្រប់​មជ្ឈដ្ឋាន​នៅឡើយ​។​

លោក​ ​សោម​ ​រតនា

          ជាមួយគ្នា​នេះ​ដែរ​ ​ពិព័រណ៍​រូបថត​ដំបូង​បង្អស់​នៃ​ដេ​ប៉ាតឺ​ម៉ង់​ ​DMC​ ​នេះ​ត្រូវ​បាន​ ​រៀបចំឡើង​ ​ក្រោម​ការ​បង្ហាត់បង្រៀន​របស់​សាស្ត្រ​ចារ្យ​ ​ផន​ ​ភារិ​ទ្ធ​ ​ក្នុង​គោលបំណង​បណ្តុះ​គំនិត​ ​សិស្ស​និស្សិត​ ​និង​សារ​ធារ​ណ​ជន​ឲ្យ​យកចិត្ត​ទុកដាក់​ ​ស្រឡាញ់​ ​និង​អភិរក្ស​សិល្បៈ​បុរាណ​ ​ព្រមទាំង​ថែរក្សា​បរិស្ថាន​ ​និង​ការយល់​ដឹង​ទាក់ទង​នឹង​ការ​ស្រឡាញ់​ភេទ​ដូចគ្នា​ផង​ដែរ​។​ ​

​          គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ពិព័រណ៍​រូបថត​នេះ​នឹង​ត្រូវ​ដាក់​បង្ហាញ​ជូន​ជា​សាធារណៈ​រយៈពេល​មួយ​ខែពេញ​ ​ក្នុង​បរិវេណ​នៃ​ដេ​ប៉ាតឺ​ម៉ង់​ ​DMC​ ​ចាប់ពី​ថ្ងៃទី១៥​ ​ខែមិថុនា​ ​រហូតដល់​ថ្ងៃទី១៥​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​៕​ ​

​Article​ ​by​ ​PAN​ ​SIVLY​


SUGGESTIONS