ការថែរក្សាសម្រស់គឺជារឿងសំខាន់បំផុតរបស់មិត្តនារីៗជាពិសេសគឺផ្ទៃមុខព្រោះវាមានស្បែកស្តើងងាយនឹងប៉ះពាល់និងឆាប់ប្រតិកម្មបំផុតជាមួយនឹងបរិយាកាសដែលនៅជុំវិញខ្លួន។ ជាការពិតណាស់ គ្មាននរណាម្នាក់ចង់ឱ្យសម្ផស្សផ្ទៃមុខរបស់ខ្លួនខូចខាតនោះឡើយពិសេសគឺនៅពេលដែលមិត្តនារីៗយើងពេលចេញទៅខាងក្រៅម្តងៗតែងតែបារម្ភពីការមាក់ងាយពីមជ្ឈដ្ឋានជុំវិញខ្លួនថាមានមុខមុន ជាំ ឬ ប្រហោងច្រើនជាដើម។
ដើម្បីជៀសវាងនូវប្រការទាំងនេះសុភាពនារីមួយចំនួនសម្រេចប្រើប្រាស់ផលិតផលមួយចំនួនដើម្បីថែរក្សាសម្រស់របស់ខ្លួន ដោយមានផលិតផលខ្លះមានផ្ទុកសារធាតុគីមីដែលរឹតតែធ្វើឱ្យប៉ះពាល់កាន់តែខ្លាំង។ ដូចនេះសូវរីននឹងពាំនាំនូវវិធីសាស្រ្តធម្មជាតិមួយដែលអាចជួយថែរក្សាស្បែកមុខមិត្តនារីរបស់យើងឱ្យមានសភាពរលោងស្អាតជាប្រត្សក្រ។
សុភាពនារីយើងអាចប្រើវិធីសាស្ត្របែបធម្មជាតិដូចជាអំពិលទុំទឹកដោះគោ។ដោយជាជំហានដំបូងអ្នកត្រូវយកអំពិលទុំយកតែសាច់អំពិលមកច្របាច់លាយបញ្ជូលគ្នាជាមួយនឹងទឹកដោះគោស្រស់ឬទឹកដោះគោឆៅឱ្យល្មមទៅតាមតម្រូវការប្រើប្រាស់។ បន្ទាប់មកយកវាមកលាបនៅលើផ្ទៃមុខទុករយៈពេល ១០ ទៅ ១៥ នាទីរួចលាងទឹកស្អាតចេញជាដើម។ ម្យ៉ាងវិញទៀតយើងអាចអនុវត្តតាមវិធីនេះដោយប្រើជាមួយនឹងពងមាន់ដោយយកតែផ្នែកសនៃស៊ុត លាយជាមួយនឹងម្សៅរមៀត ហើយច្របាច់ ទឹកក្រូចឆ្មាមួយ ស្លាបព្រាកាហ្វេ រួចច្របល់បញ្ចូលគ្នាឱ្យក្លាយជាល្បាយតែមួយហើយយកវាមកលាបនៅលើផ្ទៃមុខទុកចោលរយៈពេល១៥នាទីរួចលាងទឹកស្អាតចេញជាការស្រេច។ ធ្វើបែបនេះជាប្រចាំសុភាពនារីនឹងទទួលបានស្បែកមុខម៉ត់រលោងស្រស់ស្អាតនិងមានភាពទាក់ទាញបែបធម្មជាតិ។ ដោយឡែកសុភាពនារីក៏អាចទៅម៉ាស្សាស្បែកមុខ ឬមួយប្រើជាប្រភេទម៉ាសបិទមុខ ដើម្បីទទួលបានផ្ទៃមុខតឹងតែនស្រស់ស្អាត។
ការធ្វើបែបនេះ អាចជួយឱ្យមិត្តនារីយើង ចំណេញទាំងថវិការ និងពេលវេលាក្នុងការដើផ្សារដើម្បីទិញ ផលិតផលថែរក្សាសម្រស់ដែលមានផ្ទុកសារធាតុគីមីដែលធ្វើឱ្យប៉ះពាល់ដល់សម្ភស្សនិងសុខភាពថែមទៀតផង។ ដូចនេះប្រសិនបើមិត្តនារីយើងចេះប្រើប្រាស់វិធីថែរក្សាសម្រស់បែបធម្មជាតិនេះ គួបផ្សំនឹងចេះការពារស្បែកមុខមិនឱ្យជាំនិងធូលីដីនោះ ស្បែកមុខរបស់យើងនឹងច្បាស់ជាម៉ដ្ឋរលោង និងស្រស់ស្អាតជាក់ជាមិនខាន៕
Article by KEO SONG