×

ការ​បង្ហាញ​ម៉ូដកាបូបស្បែក​ជើង​រដូវ​កាល​ថ្មី​របស់ BONIA

FASHION & BEAUTY 4 months ago
 
 

          កាបូប​និង​ស្បែក​ជើង​ដ៏​ប្រណីត​ម៉ាក BONIA បាន​បង្ហាញ​វត្ត​មាន​នៅ​ក្នុង​បរិវេណ​ផ្សារ​ទំនើប​អ៊ីអនម៉ល​សែន​សុខ ហើយ​បាន​បើក​ឆាក​បង្ហាញ​ម៉ូដ​នៅ​កណ្ដាល​ផ្សារ​យ៉ាង​គគ្រឹកគគ្រេង កាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី៩ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង ៣ កន្លង​ទៅ​នេះ ក្នុង​ឱកាស​សម្ពោធន៍​សាខា​ហាង​ថ្មី​របស់​ខ្លួន​នៅ​ក្នុង​ផ្សារ​ទំនើប​អ៊ីអនម៉ល​សែន​សុខ ដោយ​មាន​ការ​ចូល​រួម​ទស្សនា​ពី​សំណាក់​អតិថិជន​ជា​ច្រើន។ សូម​​បញ្ជា​ក់​ផង​ដែរ​ថា BONIA គឺជា​ម៉ាក​កាបូប ស្បែក​ជើង និង​គ្រឿង​បន្ទាប់បន្សំ​ធ្វើ​អំពី​ស្បែក​ដ៏​ប្រណីត​ដែល​នាំ​ចូល​ពី​ប្រទេស​ម៉ាឡេ​ស៊ី ហើយ​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​កម្ពុជា​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ។ BONIA ត្រូវ​បាន​ក្រុម​ហ៊ុន SOVEREIGN Retail Cambodia  និង​បើក​ដំណើរ​ការជា​ផ្លូវ​ការ​នៅ​កម្ពុជា​អស់​រយៈ​ពេល​​ជាង ៤ឆ្នាំ​មក​ហើយ ដោយ​សាខា​ដំបូង​ស្ថិត​នៅ​ជាន់​ផ្ទាល់​ដី​ក្នុង​ផ្សារ​ទំនើប​អ៊ីអនម៉លទី១៕

Article by LENG CHANREASEY

 



SUGGESTIONS