×

តើ​សម្ភារ​ចាស់​ៗ​នៅក្នុង​គេហដ្ឋាន​អាច​ច្នៃ​ទៅជា​របស់​ប្រើប្រាស់​អ្វីខ្លះ​?​

FASHION & BEAUTY 5 years ago
 
 

​            ​នៅក្នុង​គេហដ្ឋាន​យើង​មាន​សម្ភារ​ប្រើប្រាស់​ជាច្រើន​ដែល​យើង​អាចយ​កម​កកែ​ច្នៃ​បង្កើត​ជា​វត្ថុ​ថ្មី​មួយ​ដែល​មាន​អត្ថ​ប្រយោជន៍​ច្រើនបែប​ច្រើន​យ៉ាង​ខុស​ៗ​គ្នា​ ​ជាក់ស្តែង​ ​សម្ភារ​មួយចំនួន​ធំ​បើ​ទោះ​វា​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ ​ឬ​បាក់បែក​បាក់​ទៅ​ហើយ​ក្តី​ ​ប៉ុន្តែ​យើង​ក៏អាច​យក​វា​មក​ជួសជុល​ឡើងវិញ​ម្តង​ទៀត​ដើម្បី​យក​មក​ប្រើប្រាស់​ផង​ដែរ​។​ ​ម៉្យាងវិញទៀត​សម្ភារ​កែច្នៃ​ទាំងអស់​នោះ​ ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​អាច​ជួយ​សន្សំសំចៃ​ដល់​សេដ្ឋកិច្ច​គ្រួសារ​ ​អាច​ធ្វើជា​វត្ថុ​លម្អ​ជុំវិញ​បរិវេណ​ផ្ទះ​ឲ្យ​កាន់តែ​មាន​សោភ័ណភាព​ ​និង​ជួយ​ថែរក្សា​បរិស្ថាន​ផង​ដែរ​។​ ​ចង់​ដឹង​ថា​សម្ភារ​ដែល​អាច​កែច្នៃ​បាន​មាន​អ្វីខ្លះ​ ​ហើយ​តើ​វា​អាច​កែច្នៃ​ទៅជា​របស់​ពិសេស​អ្វីខ្លះ​?​ ​តោះ​!​ ​មក​សាកល្បង​អនុវត្ត​ជាមួយ​ ​សូ​វរីន​ ​ទាំងអស់គ្នា​។​ ​

​•​ ​កែវ​ ​ឬ​កំប៉ុង​ជ័រ​
​            ប្រសិនបើ​អ្នក​គិតថា​ ​កែវ​ ​ឬ​កំប៉ុង​ដែល​អ្នកប្រើ​ប្រាស់​អស់ទាំង​នោះ​មាន​សភាព​ចាស់​ ​ឬ​បាក់បែក​មិន​អាច​ប្រើការ​បាន​ទៀត​ ​អ្នក​អាចយ​ក​វា​មក​បាញ់ថ្នាំ​ឬ​លាប​ពណ៌​ណាមួយ​តាម​ចំណូលចិត្ត​ ​បន្ទាប់មក​បង្កើត​ធ្វើជា​ថូ​សម្រាប់​ដាំ​ផ្កា​ ​ឬ​កូន​រុក្ខជាតិ​បៃតង​ដែល​នឹង​ធ្វើឲ្យ​អ្នកមាន​អារម្មណ៍ល្អ​ ​ក៏ដូចជា​លម្អ​សោភ័ណភាព​ក្នុង​បន្ទប់​ ​តុ​ធ្វើការ​ ​និង​ក្នុង​គេហដ្ឋាន​ឲ្យ​កាន់តែ​មាន​ភាព​ស្រស់​ស្អាត​ឡើង​។​ ​លើស​ពីនេះ​អ្នក​អាចយ​ក​វា​ធ្វើជា​កំប៉ុង​ដាក់​ប៊ិច​ខ្មៅដៃ​ ​ឬ​កំប៉ុង​ដាក់​ក្រាសសិតសក់​ ​និង​ជក់​ផាត់​នៃ​គ្រឿង​សម្អាង​ផ្សេង​ៗ​ជាដើម​។​

​•​ សម្លៀក​បំពាក់​ចាស់​ៗ​
​            ត្បិត​អាវ​ចាស់​ៗ​ឬ​រហែក​អ្នក​លែង​ពាក់​វា​បន្ត​ទៀត​ ​ប៉ុន្តែ​អ្នក​អាច​កាត់​វាយ​កម​ក​ជំនួស​ធ្វើជា​ក្រណាត់​ជូត​ជើង​ ​ដោយ​មិន​ចាំបាច់​ទៅ​ទិញ​នៅ​ផ្សារ​នាំ​តែ​ខាត​ទាំង​ពេលវេលា​ ​និង​ប្រាក់កាក់​។​ ​ក្រៅពី​នេះ​ ​យើង​អាចយ​ក​វា​មក​រុំ​ធ្វើជា​កូន​បាល់​តូច​ៗ​បង្កើត​ជា​ល្បែងក្មេងលេង​បាន​ថែមទៀត​ផង​។​ ​ជាមួយគ្នា​នេះ​ដើម្បី​ធ្វើកូន​បាល់​បាន​ ​យើង​ត្រូវ​យក​ក្រណាត់​កាត់​ជា​សរ​សៃៗ​ ​បន្ទាប់មក​រុំ​ចង​វា​ជា​រង្វង់​ ​(​រុំ​រហូត​ត្រូវ​ទំហំ​ដែល​ចង់បាន​)​ ​ចុងក្រោយ​ ​យក​ខ្សែ​ ​ឬ​សរសៃ​អាវ​ដែល​នៅសល់​នោះ​មក​ចង​រឹត​ព័ទ្ធជុំវិញ​បាល់​នោះ​ដើម្បីកុំឲ្យ​វារ​បូត​ចេញពី​គ្នា​។​ ​ត្បិត​វា​មាន​លក្ខណៈ​សាមញ្ញ​បន្តិច​មែន​ ​ប៉ុន្តែ​វា​អាច​ជំនួស​ជា​ល្បែង​មួយ​ដ៏​ជក់ចិត្ត​សម្រាប់​កូន​លេង​ផង​ដែរ​។​ ​

​•​ ក្រដាស​ឬ​ក្រដាស​កា​សែ​ត​ចាស់​ៗ​
​            ក្រោយពី​អាន​កាសែត​ ​និង​ប្រើប្រាស់​ក្រដាស​រួច​ ​អ្នក​អាចយ​ក​វា​មក​ធ្វើជា​វត្ថុ​ប្រើប្រាស់​ផ្សេងទៀត​ដូចជា​ ​កន្ត្រក​ ​ស៊ុម​រូបថត​ ​បន្តោង​សោ​ ​ស្រោម​សំបុត្រ​ ​បត់​ធ្វើជា​ផ្កា​ ​និង​វត្ថុ​តាំង​លម្អ​ជាច្រើន​ទៀត​ដែល​អ្នក​គួរតែ​មាននៅ​ក្នុង​គេហដ្ឋាន​។​ ​ជា​ការពិត​ ​ក្រដាស​អាច​ច្នៃ​បាន​ច្រើនបែប​ច្រើនយ៉ាង​ជាង​ពពួក​សំបក​កំប៉ុង​ឬ​ដប​ដែល​ធ្វើ​ពី​ជ័រ​ឬ​លោហៈ​ ​ក្នុង​នោះ​ដើម្បី​ច្នៃ​ក្រដាស​ចេញ​ជា​រូប​រាង​ផ្សេង​ៗ​បាន​ ​អ្នក​គ្រាន់តែ​មាន​របស់​ចាំបាច់​មួយចំនួន​ដូចជា​ ​ ​ក្រដាស​ ​កន្ត្រៃ​ ​កាវ​ ​និង​បន្ទាត់​ ​ជាការស្រេច​។​ ​

​•​ ចង្កឹះ​
​            ក្រៅពី​បម្រើ​នៃ​ការ​ចាប់​ម្ហូបអាហារ​ហើយ​នោះ​ ​ចង្កឹះ​ក៏​មាន​ឥទ្ធិពល​ក្នុង​ការ​ច្នៃប្រឌិត​ផង​ដែរ​។​ ​ភាគច្រើន​គេ​តែង​យក​វា​មក​ផ្គុំ​ធ្វើជា​កន្ត្រក​សម្រាប់​ដាក់ផ្លែ​ឈើ​ ​ធ្វើ​ធ្នើរ​ដាក់សៀវភៅ​ ​ជើងទ្រ​កែវ​ ​និង​ប្រអប់​សម្រាប់​ដាក់​វត្ថុ​អនុស្សាវរីយ៍​ជាដើម​។​ ​ជាមួយគ្នា​នេះ​ផង​ដែរ​ ​យើង​ក៏អាច​យក​ចង្កឹះ​ទៅ​ជ្រលក់​ពណ៌​ណាមួយ​ទៅតាម​ចំណង់​ចំណូលចិត្ត​ ​ដើម្បី​បង្កើន​សម្រស់​នៃ​វត្ថុ​ដែល​យើង​ធ្វើ​ផង​ដែរ។​

​            ជា​ការពិត​ណាស់​ ​មាន​សម្ភារ​ចាស់​ៗ​ជាច្រើន​ទៀត​ដែល​យើង​អាចយ​កម​កកែ​ច្នៃ​បង្កើត​ជា​របស់​ថ្មី​ៗ​ ​ហើយ​ការកែច្នៃ​នេះ​ដែរ​ ​ក៏​ជា​ប្រយោជន៍​មួយ​ជួយ​សន្សំសំចៃ​ដល់​ការចាយវាយ​ ​ក៏​ជា​ការ​អភិវឌ្ឍ​ចំណេះដឹង​លើ​គំនិត​ច្នៃប្រឌិត​ ​និង​ក៏​ជាផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការចូលរួម​ថែរក្សា​បរិស្ថាន​ផង​ដែរ​៕​ ​

​Article​ ​by​ ​PAN​ ​SIVLY​


SUGGESTIONS