×

​ប្រធាន​បទ​១​និស្សិត​ច្នៃ​ម៉ូដ​១​០​រូប​បំបែក​ខូឡិ​ក​ហ្សិ​ន​បែប​យុវវ័យ​ឡូយ​មិនធម្មតា

FASHION & BEAUTY 5 years ago
 
 

​            «​Capsule​ ​Collection​»​ ​គឺជា​ប្រធាន​បទ​មួយ​ហើយក៏​ជា​គម្រោង​កិច្ចការ​សាលា​របស់​និស្សិត​ច្នៃ​ម៉ូដ​មួយ​ក្រុម​ដែល​តម្រូវ​ឲ្យ​ច្នៃ​ម៉ូដ​បំបែក​ខូឡិ​ក​ហ្សិ​ន​រៀងខ្លួន​មុន​ពេល​បញ្ចប់​ឆមាស​ទី​៥​ ​នៃ​ការសិក្សា​ឆ្នាំ​ទី​៣​នៅ​សាកលវិទ្យាល័យ​លី​ម​កុក​វី​ង​។​ ​ចំណោម​និស្សិត​ប្រមាណ​១​៨​រូប​ក្នុង​នោះ​សង្កេតឃើញ​ថា​មាន​និស្សិត​វ័យក្មេង​ប្រមាណ​១​០​រូប​បាន​បង្កើត​ខូឡិ​ក​ហ្សិ​ន​បែប​យុវវ័យ​ប្លែកភ្នែក​មើលទៅ​ទាក់ទាញ​ ​និង​ច្នៃប្រឌិត​បំផុត​។​ ​សមិទ្ធផល​នេះ​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ថា​គ្រាប់​ពូជ​ដុះដាល​លើ​​វិស័យ​ច្នៃ​ម៉ូដ​កម្ពុជា​ក្នុង​សម័យ​បច្ចេកវិទ្យា​៤​.​០​ ​ពិតជា​មាន​សក្តានុពល​មិនធម្មតា​ឡើយ​។​ ​ដូច្នេះ​ចង់​ដឹង​ថា​និស្សិត​វ័យ​២​០​ឆ្នាំ​ស្តើង​ទាំងនោះ​ជា​នរណា​? ​ហើយ​តើ​គំនិតច្នៃប្រឌិត​របស់​ពួកគាត់​បាន​រំលេច​ម៉ូដ​ទាក់ទាញ​ ​និង​មាន​អត្ថន័យ​យ៉ាងណា​នោះ​? តោះ! ​យើង​ទៅ​ទស្សនា​ទាំងអស់គ្នា​។​

1. ​វង់​ ​ដារ៉ា​
​            ជឿជាក់​ថា​ប្រិយ​មិត្ត​មួយ​ចំនួន​ធំ​ប្រាកដជា​បាន​ស្គាល់​នូវ​ប្រធាន​ក្រុម​ស្រី​វ័យក្មេង​របស់​ក្រុម​ច្នៃ​ម៉ូដ​ដ៏​មាន​ប្រជាប្រិយភាព​ ​T​h​e​ ​Me​x​art​ ​នោះ​គឺ​កញ្ញា​ ​វង់​ ​ដារ៉ា​ ​ឬ​មានឈ្មោះ​ហៅក្រៅ​ថា​ ​ម៉ា​រ៉ា​។​ ​ម៉ា​រ៉ា​បាន​បង្កើត​ខូឡិ​ក​ហ្សិ​ន​ឈុត​ហែលទឹក​យ៉ាង​ពិសេស​ឈ្មោះថា​ ​«​Endless​ ​Sky​»​ ​ឬ​ ​មេឃ​គ្មាន​ទី​បញ្ចប់​។​ ​នេះ​គឺជា​ខូឡិ​ក​ហ្សិ​ន​ឈុត​ហែលទឹក​សម្រាប់​រដូវ​កាល​ស្លឹកឈើ​លាស់​និង​រដូវក្តៅ​ឆ្នាំ​ ​២​០​២​១​។​ ខូឡិ​ក​ហ្សិ​ន​៣​ឈុត​ជា​លក្ខណៈ​ម្តាយ​និង​កូន​ ​ម៉ា​រ៉ា​បាន​បញ្ចូល​ការ​ឌី​ហ្សា​ញ​ដោយ​ជ្រើសរើស​ពណ៌​សំខាន់​ៗ​មក​រំលេច​គ្នា​មាន​ដូចជា​ពណ៌ផ្ទៃមេឃ​ ​ស​ ​ផ្កាឈូក​ដិត​ ​ទឹក​ប៊ិ​ក​ក្រមៅ​ ​និង​ខ្មៅ​ ​ហើយ​ចំពោះ​អត្ថន័យ​វិញ​ម៉ា​រ៉ា​បាន​លើកឡើង​ថា​«​វា​ជា​ពេលវេលា​ពេញមួយថ្ងៃ​របស់​គ្រួសារ​​​ដែល​ចំណាយ​ពេល​រីករាយ​ជាមួយគ្នា​ក្នុង​ដំណើរ​ក​ម្សាន្ត​នា​ថ្ងៃឈប់​សម្រាក​»​។​ ​បច្ចុប្បន្ន​ម៉ា​រ៉ា​មិន​ត្រឹមតែ​ជា​និស្សិត​និង​ជា​អ្នក​ច្នៃ​ម៉ូដ​ដ៏​មាន​ទេពកោសល្យ​ប៉ុណ្ណោះ​ទេ​ ​ថែមទាំង​កំពុង​មមាញឹក​នឹង​មុខ​ជំនួញ​ផ្ទាល់ខ្លួន​ផង​ដែរ​។​

កញ្ញា​ ​វង់​ ​ដារ៉ា


​Image Courtesy:​ ​M​P​ ​MA​XX

2. ​តាំង​ ​គីម​លី
​            ស្តេច​ពណ៌​ទាំង​បី​គឺ​ ​ក្រហម​ ​ខៀវ​ ​លឿង​ ​ត្រូវ​បាន​និស្សិត​រូប​ស្រស់​វ័យ​ ​២​៣​ឆ្នាំ​ ​តាំង​ ​គីម​លី​ ​ជ្រើស​យកមក​ច្នៃ​បង្កើត​ខូឡិ​ក​ហ្សិ​ន​របស់​ខ្លួន​មួយ​ឈ្មោះថា​ ​«​Go​ ​Racing​»​ ​ឬ​ទៅ​ប្រណាំង​។​ ​អត្ថន័យ​នៃ​ខូឡិ​ក​ហ្សិ​ន​ដែល​បាន​គំនិត​ពី​ការ​ប្រណាំង​ម៉ូតូ​ឡាន​នេះ​ ​ចង់​បង្ហាញ​ពី​មនុស្ស​ស្រី​ដែល​កំពុង​ពេញវ័យ​ ​ពេញ​សប្បាយ​ ​ពេញ​កម្លាំង​ក្នុង​ការប្រកួតប្រជែង​អ្វីមួយ​ ​និង​ជាវ​័​យ​ដែល​ចង់​ស្អាត​ ​ចង់​ធ្វើអ្វី​មួយ​ជា​បទពិសោធន៍​ថ្មី​។​ ​លើស​ពី​ការ​ច្នៃ​ម៉ូដ​ជ្រើស​យក​ស្តេច​ពណ៌​ ​ក្នុង​នោះ​គីម​លី​បាន​ច្បិច​បញ្ចូល​ក្រឡា​ការ៉ូ​ដែល​ជា​ខ្សែ​ទី​ផ្តាច់ព្រ័ត្រ​នៅ​ទីលាន​ប្រណាំង​មក​រំលេច​ម៉ូដ​នៅ​លើស​ម្លៀ​ក​បំពាក់​យ៉ាង​ទាក់ទាញ​ផង​ដែរ​។​ ​ក្រៅពី​កំពុង​សិក្សា​ផ្នែក​ហ្វេ​ហ្សិ​ន​ឌី​ហ្សា​ញ​ ​កន្លងមក​គីម​លី​ធ្លាប់​ប្រឡូក​ការ​ច្នៃ​ម៉ូដ​សម្រាប់​កម្មវិធី​ផ្សេងៗ​ ​ហើយក៏​ជា​អ្នកនិពន្ធ​របស់​ទស្សនាវដ្តី​សូ​វី​ន​ផង​ដែរ​។​

កញ្ញាតាំង​ ​គីម​លី​


Image Courtesy: ​M​on​y​ C​h​an​r​oath​

3. ​ជា​ ​សក់​ប៊ួ​យ​
​            «​YOUNG​-​HOOD​»​ ​ឬ​មានន័យ​ថា​កូនក្មេង​គឺជា​ខូឡិ​ក​ហ្សិ​ន​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​និស្សិត​វ័យ​២​២​ឆ្នាំ​ ​ជា​ ​សក់​ប៊ួ​យ​។​ ខូឡិ​ក​ហ្សិ​ន​នេះ​ត្រូវ​បាន​ច្នៃ​ឡើង​ដោយ​យក​ស្ទា​យ៌​ស​ម្លៀ​ក​បំពាក់​របស់​ក្មេងៗ​មក​ច្នៃ​ម៉ូដ​ចេញ​ជាស​ម្លៀ​ក​បំពាក់​មនុស្ស​ធំ​ដែល​ធ្វើឲ្យ​រាល់​ពេល​ស្លៀកពាក់​នឹង​នឹកឃើញ​ដល់​វ័យ​កុមារភាព​។​ ​ក្នុង​ការ​ច្នៃ​ខូឡិ​ក​ហ្សិ​ន​ដែល​ប្រើ​ពេល​ប្រមាណ​មួយ​ខែ​កន្លះ​ ​សក់​ប៊ួ​យ​ ​បាន​ប្រើប្រាស់​ពណ៌​៣​រំលេច​គ្នា​ជាគោល​គឺ​ពណ៌​ប្រផេះ​ ​ពណ៌ក្រហម​ ​និង​ពណ៌ខៀវ​ ​ព្រម​ជាមួយ​ការ​ឌី​ហ្សា​ញ​ចាប់​ក្រណាត់​ជ្រួញ​ជា​ម៉ូដ​ ​និង​ដុំ​ក្រណាត់​ខ្សែ​ត្រង់​ ​និង​ផ្តេក​ផង​ដែរ​។​ ​សក់​ប៊ួ​យ​ ​បញ្ជាក់​ថា​ ​«​ខូឡិ​ក​ហ្សិ​ន​នេះ​សម្រាប់​នារី​វ័យ​ជំទង់​អាច​ស្លៀកពាក់​ជា​ស្ទី​ល​ដើរលេង​ ​និង​ប្រចាំថ្ងៃ​»​។​ ​ក្រៅពី​ជា​និស្សិត​កំពុង​សិក្សា​ឆ្នាំ​ទី​៣​ ​នៅ​សាកលវិទ្យាល័យ​លី​ម​កុក​វី​ង​ ​សក់​ប៊ួ​យក៏ទើបបាន​បង្កើត​ស្លាកយីហោ​ផ្ទាល់ខ្លួន​ឈ្មោះថា​ «​Y​an​ć​y​»​ ផង​ដែរ​។​

កញ្ញា​​ ជា​ ​សក់​ប៊ួ​យ

Image Courtesy: ថៅ ​បុប្ផា​ភួង​

4. អ៊ឹង សុ​នី​សា​
​            និស្សិត​ ​អ៊ឹង​ សុ​នី​សា​ ​មាន​អាយុ​ ​២​១​ឆ្នាំ​ ​និង​មាន​ស្រុកកំណើត​មកពី​ខេត្ត​កំពត​។​ ​នី​សាបាន​ប្រើ​ពេល​ប្រហែល​មួយ​ខែ​ដើម្បី​សម្រេច​នូវ​ខូឡិ​ក​ហ្សិ​ន​របស់​ខ្លួន​ឈ្មោះថា​ ​«​Out​ o​f​ ​t​h​e​ ​Safari​ ​»​ ​ដែល​ចង់​បង្ហាញ​អំពី​នារី​ដែល​ចូលចិត្ត​ស្វែងយល់​ពី​ពិភព​ខាងក្រៅ​ ​និង​ចូលចិត្ត​ការធ្វើដំណើរ​ក​ម្សាន្ត​។​ ​ការ​ប្រមូលផ្តុំ​គំនិត​បង្កើត​ឈុត​ទាំងនេះ​ឡើង​ ​នី​សា​មាន​គោលបំណង​ទាក់ទាញ​នារី​ដែល​ចូលចិត្ត​រស់នៅ​មាន​ភាព​ឯករាជ្យ​ ​និង​ចង់​ចាកចេញ​ពី​ភាព​ស្ត្រេ​ស​នៃ​ការងារ​ហើយ​មក​ធ្វើអ្វី​ជា​ខ្លួនឯង​សម្រាប់​បង្ហាញ​ទៅ​សង្គម​ខាងក្រៅ​ព្រមទាំង​ទាក់ទាញ​ការ​ស្លៀកពាក់​ជា​ស្ទី​ល​ស​ម្លៀ​ក​បំពាក់​តាម​ដង​ផ្លូវ​។​ ​ចំពោះ​គំនិត​ច្នៃ​ម៉ូដ​នី​សាបាន​បន្ថែម​ថា​«​ខ្ញុំ​បាន​ដកស្រង់​ចេញពី​ស​ម្លៀ​ក​បំពាក់​ ​Guard​ ​ឬ​អ្នកយាម​ក្នុង​ព្រៃ​Safari​ ​ហើយ​ខ្ញុំ​ជ្រើសរើស​យក​ពណ៌​គោល​ដូចជា​ ​ពណ៌​ស​ដែល​ខ្ញុំ​ចង់​បង្ហាញ​ពី​ភាព​ស្រស់​ស្អាត​របស់​មនុស្ស​ស្រី​ទន់ភ្លន់​តែ​រឹង​មាំ​ ​រីឯ​ពណ៌​គគីរ​និង​ពណ៌ត្នោត​ជា​ពណ៌​ដាក់លើ​ស​ម្លៀ​ក​បំពាក់​ឲ្យ​មើលទៅ​មាន​ភាព​អង់អាច​ ​ក្លាហាន​ ​និង​មាន​ភាព​ឯករាជ្យ​ ​ពិសេស​ស៊ីគ្នា​នឹង​ពណ៌​ស​។​ ​ចំណែក​ពណ៌បៃតង​ស្រាល​វិញ​ជា​ពណ៌​ដែល​ខ្ញុំ​ជ្រើស​តំណាង​ឲ្យ​ធម្មជាតិ​ដូចដែល​ខូឡិ​ក​ហ្សិ​ន​ខ្ញុំ​ដកស្រង់​ចេញពី​ព្រៃឈើ​ ​ហើយក៏​ជា​ការ​បន្ថែម​ស្ទី​លលើ​ការ​ឌី​ហ្សា​ញ​ផង​ដែរ​»​។​ ​នៅ​ក្នុង​វិ​ស័យ​ច្នៃ​ម៉ូដ​នី​សា​ធ្លាប់​ចូលរួម​ជាមួយ​មិត្ត​រួម​ថ្នាក់​ក្នុង​ការ​បង្កើត​កម្មវិធី​ ​Fashion​ ​Show​ ​ជាច្រើន​ព្រមទាំង​ធ្វើ​ស​ម្លៀ​ក​បំពាក់​បង្ហាញ​នៅ​លើ​ទស្សនាវដ្តី​។​

កញ្ញា​ អ៊ឹង​ សុ​នី​សា​


Image Courtesy: ​M​on​y​ C​h​an​r​oath​

5. ​មុំ​ ​វិទូ
​            មុំ​ ​វិទូ​ ​ឬ​មានឈ្មោះ​ហៅក្រៅ​ថា​ S​an​ ​D​a​ ​ជា​និស្សិត​ផ្នែក​ហ្វេ​ហ្សិ​ន​ឌី​ហ្សា​ញ​ផង​ ​ហើយក៏​ជា​អ្នក​ច្នៃ​ម៉ូដ ​និង​Stylist​ប្រចាំ​នៅ​ក្រុមហ៊ុន​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ​។​ ​និស្សិត​វ័យ​២​១​ឆ្នាំ​ម្ចាស់​ស្លាកយីហោ​ S​AN​-​T​ ​ដែល​មាន​ស្រុកកំណើត​នៅ​ខេត្ត​សៀមរាប​រូប​នេះ​ ​បាន​បង្កើត​ខូឡិ​ក​ហ្សិ​ន​ឈ្មោះថា​ ​«​White​ ​Sand​»​ ​ឬ​ខ្សាច់​ស​ ​ដែល​អត្ថន័យ​បង្ហាញ​ពី​ភាព​ទន់ភ្លន់​របស់​មនុស្ស​ប៉ុន្តែ​មិន​ទន់ខ្សោយ​។​ ​វិទូ​ ​បញ្ជាក់​ដូច្នេះ​«​ពេល​កាន់​ខ្សាច់​មួយក្តាប់​គឺ​ខ្សាច់​ស្រាល​ណាស់​ ​ប៉ុន្តែ​បើ​សាក​លើក​ខ្សាច់​មួយ​បាវ​ទើប​ដឹង​ថា​វា​ធ្ងន់​ប៉ុនណា​ ​ភាព​ធ្ងន់​នេះ​ហើយ​ជា​ចិត្ត​របស់​មនុស្ស​ដែល​អត់ធ្មត់​»​។​ ​សម្រាប់​ការ​ច្នៃ​ម៉ូដ​វិទូ​បាន​ដកស្រង់​ពី​រាង​កាច់កុង​កោង​របស់​ដីខ្សាច់​ ​និង​រាង​ស​ម្លៀ​ក​បំពាក់​បែប​ ​Hour​glass​ ​ដោយ​ចំណាយ​ពេល​ប្រមាណ​មួយ​ខែ​ទាំង​ការ​ធ្វើ​ពុំ​ ​បំបែក​ពុំ​ ​និង​ការ​ដេរ​។​ ​វិទូ​ក៏​ជា​សមាជិក​មួយ​រូប​នៃ​ក្រុម​ច្នៃ​ម៉ូដ​ ​T​h​e​ ​Me​x​art​ ​ផង​ដែរ​។​

លោក​មុំ​ ​វិទូ​

Image Courtesy: M​on​y​ C​h​an​r​oath​

6. ហ៊ូ​ ​ចាន់​ស្រី​ពេជ្រ​
​            «​Dot​t​y​»​ ​ឬ​ពង​ជីងចក់​ ​គឺជា​ឈ្មោះ​ខូឡិ​ក​ហ្សិ​ន​មួយទៀត​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​និស្សិត​វ័យ​ ​២​១​ឆ្នាំ​ ​ហ៊ូ​ ​ចាន់​ស្រី​ពេជ្រ​។​ ​និស្សិត​ដែល​កំពុង​បម្រើ​ការងារ​ជា​អ្នក​ច្នៃ​ម៉ូដ​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​នៅ​រាជធានី​ភ្នំពេញ​រូប​នេះ​បាន​រៀបរាប់​ថា​«​ខ្ញុំ​បាន​ច្នៃ​ឡើង​ដោយ​យក​ពង​ជីងចក់​ជាគោល​ ​និង​លាយ​បញ្ចូល​គ្នា​នូវ​ពង​ជីងចក់​គ្រប់​ទំហំ​ទៅតាម​ឈុត​នីមួយៗ​ ខូឡិ​ក​ហ្សិ​ន​នេះ​ផង​ដែរ​ឌី​ហ្សា​ញ​ឡើង​ផ្តោត​សំខាន់​ទៅលើ​មនុស្ស​ស្រី​ដែល​ជ្រើសរើស​បង្ហាញ​ភាពជា​ ​Feminine​ ​ឬ​ភាពជា​ស្ត្រី​តាម​ការ​មើលទៅ​បែប​សប្បាយ​ៗ​និង​ប្លែក​»​។​ ខូឡិ​ក​ហ្សិ​ន​ដែល​ស្រី​ពេជ្រ​ឌី​ហ្សា​ញ​ឡើង​ចំណាយ​ពេល​ប្រមាណ​មួយ​ខែ​។​ ​កន្លងមក​ស្រី​ពេជ្រ​ធ្លាប់​ចូលរួម​ធ្វើការ​ជាមួយ​ក្រុម​ច្នៃ​ម៉ូដ​ ​T​h​e​ ​Me​x​art​ ​ទាំង​គម្រោង​ពិព័រណ៍​ ​កម្មវិធី​Fashion​ ​Show​ ​និង​គម្រោង​ផ្សេងៗ​ជាច្រើន​ទៀត​។​

កញ្ញាហ៊ូ​ ​ចាន់​ស្រី​ពេជ្រ​


Image Courtesy: Set​h​ ​Sop​h​an​i​d​a​

7. ​ឆាយ​ ​គឹម​ទៀង​
​            ពណ៌​ស​និង​ពណ៌​ខ្មៅ​ដែល​ជា​ពណ៌​ហ្វេ​ហ្សិ​ន​ត្រូវ​បាន​យកមក​បញ្ចូល​ក្នុង​ការ​ច្នៃ​ឈុត​ស​ម្លៀ​ក​បំពាក់​ម៉ូដ​សាមញ្ញ​និយម​ប៉ុន្តែ​ទាក់ទាញ​អង់អាច​ស្លៀកពាក់​បាន​ទូទៅ​ ​ដែល​បង្កើត​បានជា​ខូឡិ​ក​ហ្សិ​ន​មួយ​ឈ្មោះថា​ ​«​Youth​»​ ​ឬ​យុវភាព​ ​ច្នៃ​ឡើង​ដោយ​និស្សិត​រូប​ស្រស់​ ​ឆាយ​ ​គឹម​ទៀង​។​ ​ចំណាយ​ពេល​ធ្វើ​មួយ​ខែ​កន្លះ​គឹម​ទៀង​បាន​បង្ហើប​ពី​អត្ថន័យ​នៃ​ឈុត​ដែរ​ថា​«​ ខូឡិ​ក​ហ្សិ​ន​នេះ​បង្ហាញ​ពី​អត្តចរិត​ក្មេងៗ​ដែល​មាន​សេរីភាព​ ​និង​ទាក់ទង​ទៅ​នឹង​អ្នក​ដែល​ចូលចិត្ត​ ​G​r​a​f​fit​i​ ​art​ ​ឬ​ ​Street​ ​art​ ​ឬ​យើង​ហៅថា​សិល្បៈគំនូរ​លើ​ជញ្ជាំង​និង​តាម​ដង​វិថី​ ​ហើយ​ខ្ញុំ​បាន​ច្បិច​សិល្បៈ​នេះ​បញ្ចូល​គ្នា​ដើម្បី​បង្កើត​ឲ្យទៅ​ជា​ឈុត​បែប​ ​Street​ ​Fashion​»​។​ ​កន្លងមក​យុវតី​គឹម​ទៀង​ធ្លាប់​បាន​ចូលរួម​ច្នៃ​ម៉ូដ​និង​បង្កើត​កម្មវិធី​នានា​ជាមួយ​ក្រុម​ច្នៃ​ម៉ូដ​ ​T​h​e​ ​Me​x​art​ ​និង​ក្រៀល​កម្ពុជា​ផង​ដែរ​។​

កញ្ញាឆាយ​ ​គឹម​ទៀង​

Image Courtesy: L​y​ ​So​l​in​

8. សិត​ ​សុផា​នី​ដា​
​            និស្សិត​ ​សុផា​នី​ដា​ ​បាន​ជ្រើសរើស​ស្ទី​ល​ស​ម្លៀ​ក​បំពាក់​បែប​យុវវ័យ​ទាន់សម័យ​ ​និង​ប្រើ​ពណ៌​លេច​ៗ​មក​បង្កើត​ខូឡិ​ក​ហ្សិ​ន​របស់​ខ្លួន​ឈ្មោះថា​ ​«​INSIDE​BLACK​»​ ​ឬ​ផ្ទៃ​ងងឹត​។​ ​ផ្ទៃ​ងងឹត​នេះ​សំដៅ​ទៅលើ​អត្តចរិត​មនុស្ស​សព្វថ្ងៃ​ដែល​នៅចំពោះមុខ​ធ្វើ​ដូច​សប្បាយរីករាយ​នូវ​អ្វី​ដែល​អ្នកដទៃ​មាន​ ​ប៉ុន្តែ​នៅ​ខាង​ក្រោយខ្នង​ច្រណែន​ឈ្នានីស​ចាក់រុក​គេ​។​ ខូឡិ​ក​ហ្សិ​ន​នេះ​ធ្វើឡើង​ចង់​លើកទឹកចិត្ត​ដល់​អ្នក​ដែល​ត្រូវ​គេ​ច្រណែន​ឈ្នានីស​ទាំងនោះ​ឲ្យ​រឹង​មាំ​កុំ​ខ្វល់​ពី​សម្តី​ឥតប្រយោជន៍​ ​និង​តស៊ូ​ជម្នះ​ទៅមុខ​។​ ​ចំពោះ​ពណ៌​វិញ​សុផា​នី​ដា​បាន​ជ្រើសរើស​ពណ៌​លេច​ៗ​ចម្រុះ​ដែល​បង្ហាញ​ពី​ភាព​សប្បាយរីករាយ​ ​ចំណែក​ពណ៌​ខ្មៅ​តំណាង​ឲ្យ​ភាព​ងងឹត​អាថ៌កំបាំង​។​ ​នៅ​ក្នុង​វិ​ស័​យ​ហ្វេ​ហ្សិ​ន​ ​សុផា​នី​ដា​ធ្លាប់​ចូលរួម​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ធ្វើ​ពី​សំរាម​សម្រាប់​ពិធី​បុណ្យអុំទូក​ឲ្យ​ក្រុម​បរិស្ថាន​ក្រៀល​កម្ពុជា​ ​ធ្លាប់​ច្នៃ​ម៉ូដ​ពី​ការ​នេសាទ​ត្រី​ខ្មែរ​ឲ្យ​ក្រុមហ៊ុន​ហង្ស​មាស​សម្រាប់​កម្មវិធី​ ​T​h​e​ ​Mask​ ​Singer​ ​Cam​bo​d​i​a​ ​ហើយក៏​ជា​សមាជិក​នៃ​ក្រុម​ច្នៃ​ម៉ូដ​ ​T​h​e​ ​Me​x​art​ ​ផង​ដែរ​។​

កញ្ញាសិត​ ​សុផា​នី​ដា​

Image Courtesy: Seth Sophanyda

9. តាំង​ ​មួយអ៊ី
​            តាំង​ ​មួយអ៊ី ​ក៏​ជា​សមាជិក​មួយ​នៃ​ក្រុម​ច្នៃ​ម៉ូដ​ ​T​h​e​ ​Me​x​art​ ​ផង​ដែរ​ដែល​បាន​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ឲ្យ​កម្មវិធី​ ​T​h​e​ ​Mask​ ​Singer​ ​Cam​bo​d​i​a​ ​ហើយ​សព្វថ្ងៃ​កញ្ញា​ក៏​កំពុង​ហ្វឹកហាត់​ការងារ​ជា​អ្នកថតរូប​នៅ​សិប្បកម្ម​ស​ម្លៀ​ក​បំពាក់​សូត្រ​មួយ​កន្លែងនៅ​រាជធានី​ភ្នំពេញ​។​ ​មួយអ៊ីបាន​ដាក់ឈ្មោះ​ខូឡិ​ក​ហ្សិ​ន​របស់​ខ្លួន​ថា​ ​«​ ​In​ ​T​h​e​ ​Dark​n​e​ss​»​ ​ឬ​ ​ក្នុង​ភាព​ងងឹត​ ​និង​បាន​រចនា​ម៉ូដ​ដកស្រង់​ពី​ឯកសណ្ឋាន​របស់​អ្នកស៊ើប​អង្កេត​ ​និង​ដាក់បញ្ចូល​នូវ​ស្ទា​យ៌ ​Utility​ ​Wear​ ​ដែល​មាន​លក្ខណៈ​ជា​ហោប៉ៅ​ច្រើន​។​ ​សម្រាប់​ការ​ប្រើ​ពណ៌​ ​មួយអ៊ីលើកឡើង​ដូចនេះ​«​ខ្ញុំ​ជ្រើសរើស​យក​ពណ៌​ទឹកក្រូច​ ​ខ្មៅ​ ​ស​ ​ប្រផេះ​ ​និង​ទឹក​ប៊ិ​ក​ ​ព្រោះ​ពណ៌​ទឹកក្រូច​និង​ស​អាច​រំលេចពណ៌​យ៉ាង​ច្បាស់​នៅ​ក្នុង​ភាព​ងងឹត​ ​ចំណែក​ពណ៌​ងងឹត​ដូចជា​ពណ៌​ខ្មៅ​វា​ជួយការ​ពារ​ធូលី​ដី​មិន​ងាយ​ប្រឡាក់​»​។​ ​បទពិសោធន៍​កន្លងមក​មួយអ៊ីធ្លាប់​ចូលរួម​ច្នៃ​ម៉ូដ​ក្នុង​កម្មវិធី​របស់​សាលារៀន​ ​និង​ផ្សារ​ទំនើប​ផ្សេងៗ​រួម​មាន​ ​T​h​e​ ​Me​x​art​ ​Fashion​ ​show​, ​Art​ ​Exhibition​, ​Lady​ ​Fair​, ​Travel​ ​fair​ ​ព្រមទាំង​រចនា​ម៉ូដ​ស​ម្លៀ​ក​បំពាក់​សម្រាប់​កម្មវិធី​ ​T​h​e​ ​Mask​ ​Singer​ ​Cam​bo​d​i​a​។​

កញ្ញាតាំង​ ​មួយ​អ៊ី

Image Courtesy: Ros Bon​a​v​u​t​h​

10. ខាន់​ ​សុវណ្ណ​ពេជ្រ​
​            ខូឡិ​ក​ហ្សិ​ន​មានឈ្មោះ​ថា​ ​«​BÉ​TON​»​បេតុង​ឬក៏​អាច​ហៅថា​ស៊ីម៉ងត៍​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​និស្សិត​វ័យ​២​២​ឆ្នាំ​ ​ខាន់​ ​សុវណ្ណ​ពេជ្រ​ដែល​មានឈ្មោះ​ហៅក្រៅ​ថា​ K​NO​Y​។​ ខូឡិ​ក​ហ្សិ​ន​នេះ​ត្រូវ​បាន​សុវណ្ណ​ពេជ្រ​ដកស្រង់​ចេញពី​ទម្រង់​នៃ​ស្ថាបត្យកម្ម​បែប​ ​Brutal​i​s​t​ ​ដែល​ផ្ទុះឡើង​នៅ​ក្នុង​ទសវត្សរ៍​ទី​៥​០​ដែល​កំណត់​លក្ខណៈ​បាន​តាម​ទម្រង់​ដ៏​ស្មុគ​ស្មាញ​របស់​អគារ​ជាមួយ​រចនាបថ​ធរណី​មាត្រ​ ​និង​ប្រើប្រាស់​ទ្រង់ទ្រាយ​ធំ​នៃ​បេតុង​ដែល​ផ្ទៃ​ខាងក្រៅ​មើល​មក​ដូចជា​អគារ​ធ្វើ​មិនទាន់​រួច​។​ ​សុវណ្ណ​ពេជ្រ​បញ្ជាក់​ថា​ ​«​គំនិត​ ​Brutal​i​s​t​ ​នេះ​នៅ​ក្នុង​សម័យ​ហ្វេ​ហ្សិ​ន​ខ្ញុំ​ប្រៀបប្រដូច​វា​ទៅ​នឹង​របៀប​ដែលគេ​ធ្វើ​អាវធំ​។​ ​ខ្ញុំ​ចាប់អារម្មណ៍​របៀប​ដែលគេ​ដេរ​អាវធំ​ដែល​ខាងក្រៅ​មើលទៅ​សាមញ្ញ​ប៉ុន្តែ​ខាងក្នុង​មាន​លក្ខណៈ​បង្កប់​នូវ​លក្ខណៈ​លម្អិត​ជាច្រើន​ដែល​យើង​មើលមិនឃើញ​ដូចជា​ ​ការ​ដេរដាន​ដោយដៃ​ ​ការ​យក​កាវ​ច្រើន​តង់​មក​អ៊ុត​លើ​ក្រណាត់​អាវ​ ​កា​រដាក់​ប៉ុង​ដើម្បីឲ្យ​ចេញ​រាង​របស់​ ​ក​អាវ​ ​ស្មា​ ​និង​រាង​របស់​វា​។​ ​ហេតុដូច្នេះហើយ​ខូឡិ​ក​ហ្សិ​ន​នេះ​ខ្ញុំ​បាន​រួមបញ្ចូល​លក្ខណៈ​នៃ​ ​Brutal​i​s​t​ ​ជាមួយនឹង​ម៉ូដ​ខោអាវ​ដែល​ដេរ​មិនទាន់​ហើយ​»​។​ ​សុវណ្ណ​ពេជ្រ​បន្ថែម​ទៀត​ថា​ ​«​ចំពោះ​ការ​ប្រើ​ពណ៌​គឺ​មាន​ពណ៌​ប្រផេះ​ដែល​ផ្ទៃ​ក្រណាត់​ដូច​ទៅ​នឹង​ស៊ីម៉ងត៍​បូក​រួមបញ្ចូល​ការ​ហាយ​ឡាយ​នូវ​ពណ៌​ខ្មៅ​ដែល​ជា​អត្តសញ្ញាណ​របស់​ខ្ញុំ​ផ្ទាល់​ ​ព្រម​ជាមួយ​ការ​រំលេច​ម៉ូដ​ថ្នេរ​ដេរ​ចេញ​មក​ក្រៅ​ ​ការ​ដេរ​ក្រណាត់​ជាន់​លើ​គ្នា​ ​និង​ថ្នេរ​ដាន​ដៃ​ចេញក្រៅ​ផង​ដែរ​»​។​ ​និយាយរួម​ខូឡិ​ក​ហ្សិ​ន​ BÉ​TON​ ​គឺជា​ខូឡិ​ក​ហ្សិ​ន​ដែល​រួមបញ្ចូល​គ្នា​រវាង​គំនិត​នៃ​ស្ថាបត្យកម្ម​ជាមួយ​និង​ហ្វេ​ហ្សិ​ន​ ​ហើយក៏​ជា​ការ​រំឭក​ដល់​បិតា​ស្ថាបត្យកម្ម​ ​Brutal​i​s​t​ ​ជន​ជាតិខ្មែរ​ដ៏​ល្បីល្បាញ​គឺ​លោកតា​ ​វ៉ាន់​ ​មូលី​វ៉ាន់​។​ ​ដោយឡែក​ចំពោះ​បទពិសោធន៍​ច្នៃ​ម៉ូដ​កន្លងមក​ ​សុវណ្ណ​ពេជ្រ​ធ្លាប់ធ្វើ​ការ​ជាមួយ​សាលា​ទាក់ទង​នឹង​ការ​ឌី​ហ្សា​ញ​ជាច្រើន​ដូចជា​ ​ការ​ច្នៃ​ម៉ូដ​ឯ​សណ្ឋាន​បុគ្គលិក​ធ្វើការ​នៅ​សណ្ឋាគារ​ ​ម៉ូដ​នៃ​អនាគតកាល​ ​ម៉ូដ​ក្នុង​រឿង​បែប​ ​D​y​stop​i​an​ ​Future​ ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​លក់​ទូទៅ​ ​និង​ម៉ូដ​ដែល​បញ្ចូល​គំនិត​ ​Sus​t​a​inability​៕​

​Article by HEM SOKKHIM

លោកខាន់​ ​សុវណ្ណ​ពេជ្រ​

Image Courtesy: ​So​k C​h​e​a​bo​m​non​g​


SUGGESTIONS