ស្វាគមន៍មកកាន់ខែមិថុនាដើមខែនៃវស្សានរដូវ តំណក់ទឹកភ្លៀងហាក់កំពុងតែបង្អុរស្រោចស្របស្ទើររៀងរាល់ថ្ងៃខណៈដែលទំនោរហ្វេហ្សិនថ្មីៗក៏បោកបក់មកទន្ទឹមគ្នាផងដែរ។ បើកទំព័រហ្វេហ្សិនសម្រាប់រដូវកាលនេះ សូវរីនសូមបង្វែរអារម្មណ៍ប្រិយមិត្ត ជាពិសេសមិត្តៗនារីមកទស្សនានូវកម្រងឈុតខូឡិកហ្សិនរាត្រីសមោសរដ៏ស៊ីវិល័យមួយបែបដែលមើលទៅ Unique និងខ្ពង់ខ្ពស់បំផុត ត្រូវបានច្នៃឡើងដោយកូនខ្មែរមួយរូបជាស្ថាបនិកនៃស្លាកយីហោ SCT Boutique។
តារាម៉ូឌែលដ៏ស្រស់សោភាចំនួន៣រូប គឺកញ្ញា ឌី សុរក្ខិតា កញ្ញា លី ភក្តិវីរចនា និងកញ្ញា មឿង សុភ័ក្ត្រ នឹងចូលខ្លួនមកបង្កើតទស្សីយភាពដ៏អស្ចារ្យដោយថតបង្ហាញរាងបង្អួតសម្រស់ជាមួយខូឡិកហ្សិនប្រមាណ៩ឈុតអមដោយការធ្វើដំណើរកម្សាន្តនាពេលរាត្រីលើដងវិថីនៃរាជធានីភ្នំពេញ។ ចង់ដឹងថាតើនារីទាំង៣នឹងបង្ហាញខ្លួនឡូយឆាយយ៉ាងណានោះ តោះ! យើងទៅទស្សនាទាំងអស់គ្នា។