×

​សម្រស់​​សក់​​ទន់​​ភ្លឺ​​រលោង​​មាន​​សុខភាព​​ល្អ​ ​និង​​ដុះ​​ឆាប់​រហ័ស​​ជាមួយ​​ប្រេង​​ធម្មជាតិ​​សំខាន់​ៗ​​ទាំង​៩​

FASHION & BEAUTY 4 years ago
 
 

​          ​សុខភាព​សក់​រឹង​មាំ​ ​ភ្លឺ​រលោង​ស្អាត​ ​និង​មាន​សុខភាព​ល្អ​ ​ជា​ក្តី​ប្រាថ្នា​ចម្បង​របស់​សុភាព​នារី​ទាំងឡាយ​។​ ​បច្ចុប្បន្ន​វិធី​ថែ​បំប៉ន​សក់​បាន​ផ្តល់​នូវ​ជម្រើស​ជាមួយ​ផលិតផល​ដ៏​សម្បូរ​បែប​រាប់​តាំងពី​ ​សាប៊ូ​កក់​ ​ក្រែម​បន្ទន់​ ​ក្រែម​អប់​ ​សេរ៉ូម​ ​វីតាមីន​ ស្ព្រៃយ៍ ​រហូតដល់​ថ្នាំ​បណ្តុះ​សក់​ជាដើម​។​ ​ហេតុដូច្នេះ​ទើប​ ​សូវ​រី​ន​ ​ពាំ​នាំ​នូវ​អាថ៌កំបាំង​ថែរក្សា​សក់​ឲ្យ​ ​រឹង​មាំ​ ​ភ្លឺ​រលោង​ស្រស់​ស្អាត​ ​ជាពិសេស​ ​ដុះ​លឿន​តាមរយៈ​ប្រេង​ធម្មជាតិ​ចំនួន​៩​មុខ​។​ ​ការពិត​ណាស់​ ​ប្រេង​ធម្មជាតិ​ត្រូវ​បាន​ចម្រាញ់​ចេញពី​រុក្ខជាតិ​ធម្មជាតិ​ដោយ​ប្រើ​វិធីសាស្ត្រ​ចំហុយ​ឬក៏​រំហួត​។​ ​ប្រេង​ធម្មជាតិ​មិន​ត្រឹមតែ​មាន​ភាព​ល្បីល្បាញ​ទៅលើ​ក្លិន​ដែល​អាច​ជួយ​ព្យាបាល​ផ្លូវ​អារម្មណ៍​ ​និង​បន្ថែម​ថាមពល​ស្មារតី​ប៉ុណ្ណោះ​ទេ​ ​ព្រមគ្នា​នេះ​វា​បាន​ផ្ទុក​នូវ​សារធាតុ​គីមី​ល្អ​ដែល​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ផង​ដែរ​។​

         ​ប្រេង​ឡាវែ​ន​ឌ័រ (​L​a​vender​) : ​ប្រេង​ឡាវែ​ន​ឌ័រត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​សមត្ថភាព​អាច​ជួយ​ជំរុញ​ល្បឿន​នៃ​ការលូតលាស់​សក់​ ​ក៏​ព្រោះ​វា​ផ្ទុក​ទៅ​ដោយ​សារធាតុ​ធម្មជាតិ​សំខាន់​ៗ​ដែល​បង្កើន​ការលូតលាស់​កោសិកា​ ​និង​កាត់បន្ថយ​ស្ត្រេ​ស​។​ ​តាម​ការស្រាវជ្រាវ​មួយ​ទៅលើ​សត្វ​កណ្តុរ​ប្រេង​នេះ​អាច​ធ្វើឲ្យ​រោម​របស់​វា​ដុះ​លឿន​ក្នុងរយៈពេល​ដ៏​ខ្លី​។​ ​ប្រេង​ឡាវែ​ន​ឌ័រក៏​ផ្ទុក​ទៅ​ដោយ​សារធាតុ​ ​Ant​i​micro​b​i​a​l​ ​ដែល​ជា​សារធាតុ​ប្រឆាំង​នឹង​ពពួក​មេរោគ​មីក្រុប​តូច​ៗ​និង​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​សុំា​មាន​ភាព​ខ្លាំង​ ​ខណៈ​ដែល​សារធាតុ​ប្រឆាំង​បាក់តេរី​ជួយ​ឲ្យ​ស្បែក​ក្បាល​មាន​សុខភាព​ល្អ​។​ ​ដើម្បី​ទទួល​បាន​ប្រសិទ្ធ​ភាព​ ​ចូរ​អនុវត្ត​យក​ប្រេង​ឡាវែ​ន​​ឌ័រ​៤​ទៅ​៥​តំណក់​លាយ​ជាមួយ​ប្រេង​ពីរ​ជម្រើស​អាច​ជា​ប្រេង​អូ​លីវ​ឬ​ប្រេងដូង​ចំនួន​៣​ស្លាបព្រា​បាយ​ ​រួច​លាប​លើ​ស្បែក​ក្បាល​ទុក​រយៈពេល​១​០​នាទី​ ​សឹម​កក់សក់​ស​ម្អា​ត​ចេញ​។​ ​អ្នក​អាច​អនុវត្ត​២​ទៅ​៣​ដង​ក្នុង​មួយ​ស​ប្តាហ៍

          ប្រេង​រ៉ូ​ស​ម៉ា​រី​ (​Rose​mar​y​): ប្រសិនបើ​អ្នក​ចង់ឲ្យ​សក់​ក្រាស់​ ​និង​លូតលាស់​ឆាប់រហ័ស​ ​ប្រេង​ រ៉ូ​ស​ម៉ា​រី​គឺជា​ជម្រើស​ដ៏​ល្អ​មួយ​ដែល​វា​មាន​សមត្ថភាព​អាច​បង្កើន​ដល់​ការ​ផលិត​កោសិកា​ថ្មី​។​ ​យោង​តាម​ការស្រាវជ្រាវ​មួយ​ ​ប្រេង​រ៉ូ​ស​ម៉ា​រី​មាន​តួនាទី​ដូច​ទៅ​នឹង​សារធាតុ​គីមី​បណ្តុះ​រោម​ឬ​សក់​ ​M​in​ox​i​d​i​l​ ​ដែរ​ដែល​វា​ជួយ​ព្យាបាល​សក់​ឲ្យ​ដុះឡើង​មកវិញ​ដោយ​មិន​បង្ក​ឲ្យ​ស្បែក​ក្បាល​រមាស់​ឡើយ​។​ ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​ប្រេង​នេះ​ ​អនុវត្ត​យក​ប្រេង​រ៉ូ​ស​ម៉ា​រី​២​ទៅ​៣​តំណក់​លាយ​ជាមួយ​ប្រេងដូង​ឬ​ប្រេង​អូ​លីវ​៣​ស្លាបព្រា​បាយ​ ​បន្ទាប់មក​លាប​នៅ​លើ​ស្បែក​ក្បាល​ទុក​រយៈពេល​១​០​នាទី​រួច​កក់សក់​ចេញ​។​ ​អនុវត្ត​ពីរដង​ក្នុង​មួយ​ស​ប្តាហ៍​ដើម្បី​ឃើញ​លទ្ធផល​ឆាប់រហ័ស​។​

          ប្រេង​ផ្លែ​ស្រល់​ (C​e​d​ar​wood​): ​ប្រេង​ផ្លែ​ស្រល់​មាន​សមត្ថភាព​ជួយ​បង្កើន​ការលូតលាស់​សក់​ ​និង​កាត់បន្ថយ​សក់​ជ្រុះ​ដោយ​រក្សា​តុល្យភាព​ក្រពេញ​ប្រេង​ផលិត​នៅ​ក្នុង​ស្បែក​ក្បាល​។​ ​វាក​៏​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​មេរោគ​ផ្សិត​ ​និង​សារធាតុ​ប្រឆាំង​បាក់តេរី​ដែល​ជួយ​ដោះស្រាយបញ្ហា​ខុសៗគ្នា​ដែល​បង្ក​ឲ្យ​កើត​អង្គែ​ឬក៏​ជ្រុះសក់​។​ ​តាមរយៈ​ការពិសោធន៍​មួយ​ដោយ​យក​ប្រេង​ឡាវែ​ន​ឌ​័​រ​ ​ប្រេង​រ៉ូ​ស​ម៉ា​រី​ ​និង​ប្រេង​ផ្លែ​ស្រល់​លាយ​បញ្ចូល​គ្នា​អាច​មាន​ប្រសិទ្ធ​ភាព​ព្យាបាល​បញ្ហា​សក់​លែង​ដុះ​ឬ​ទំពែក​។​ ​តែ​យ៉ាងណា​យើង​ក៏​អាច​អនុវត្ត​តាម​រូបមន្ត​ដោយ​យក​ប្រេង​ផ្លែ​ស្រល់​២​ទៅ​៣​តំណក់​លាយ​ជាមួយ​ប្រេងដូង​ឬ​ប្រេង​អូ​លីវ​២​ស្លាបព្រា​បាយ​លាប​ម៉ា​ស្សា​នៅ​លើ​ស្បែក​ក្បាល​ ​និង​ទុកចោល​រយៈពេល​១​០​នាទី​ ​រួច​លាង​ជម្រះ​ចេញ​ដោយ​ទឹក​ធម្មតា​ឬ​កក់សក់​ជាការស្រេច​។​ ​ប្រេង​នេះ​ភាគច្រើន​យើង​អាច​​​រក​បាន​នៅ​តាម​ទី​ផ្សារ​ទំនើប​ឬ​ហាង​លក់​ផលិតផល​ប្រេង​ធម្មជាតិ​។​

          ប្រេង​ស្លឹកគ្រៃ​: អង្គែ​អាច​ជា​ចំណោម​មួយ​នៃ​ជំងឺ​លើ​ស្បែក​ក្បាល​ ​ហើយ​ការដែល​មាន​ជំងឺ​នេះ​នៅ​លើ​ស្បែក​ក្បាល​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​សក់​ផង​ដែរ​។​ ​ជា​សំណាងល្អ​ ​ប្រេង​ស្លឹកគ្រៃ​មាន​ប្រសិទ្ធ​ភាព​អាច​ព្យាបាល​បញ្ហា​អង្គែ​ដោយ​តាម​ការសិក្សា​ជាក់ស្តែង​មួយ​កាលពី​ឆ្នាំ​២​០​១​៥​ ​បាន​រក​ឃើញ​ថា​ប្រេង​នេះ​អាច​ព្យាបាល​បញ្ហា​អង្គែ​ក្នុងរយៈពេល​ត្រឹមតែ​មួយ​ស​ប្តាហ៍​ប៉ុណ្ណោះ​។​ ​ប្រេង​ស្លឹកគ្រៃ​នឹង​មាន​ប្រសិទ្ធ​ខ្ពស់​បើ​សិន​យើង​ប្រើ​វា​ប្រចាំថ្ងៃ​ ​ដោយ​គ្រាន់តែ​អនុវត្ត​តាមវិធី​ងាយ​ៗ​គឺ​យក​ប្រេង​ស្លឹកគ្រៃ​៤​ទៅ​៥​តំណក់​បន្តក់​ពេល​កំពុង​កក់សក់​ ​ឬ​ពេល​កំពុង​បន្ទន់​សក់​ ​និង​ធ្វើការ​ម៉ា​ស្សា​ឲ្យ​សព្វ​ស្បែក​ក្បាល​ជាការស្រេច​។​

          ប្រេង​ផ្កា​ C​l​ar​y​ ​Sage​: ​ប្រេង​ផ្កា​ C​l​ar​y​ ​Sage​ ​បាន​ផ្ទុក​នូវ​សារធាតុ​ ​L​in​a​l​y​l​ ​acetate​ ​ដូច​ទៅ​នឹង​ប្រេង​ឡាវែ​ន​ឌ​័​រដែ​រដែ​ល​មាន​ប្រសិទ្ធ​ភាព​ជួយ​បង្កើន​ការលូតលាស់​សក់​។​ ​វា​អាច​ជួយ​ពង្រឹង​សរសៃសក់​ឲ្យ​រឹង​មាំ​ ​ដុះ​លឿន​ ​និង​ធ្វើឲ្យស​ក់​ពិបាក​ដុះ​ត្រឡប់មក​ជា​ដុះ​រលូន​វិញ​។​ ​ធ្វើការ​លាយ​ប្រេង​ C​l​ar​y​ ​Sage​ ​៣​តំណក់​ជាមួយ​ក្រែម​បន្ទន់​សក់​ ​ឬ​ជាមួយ​ជម្រើស​ប្រេងដូង​ឬ​ប្រេង​អូ​លីវ​១​ស្លាបព្រា​បាយ​ហើយ​លាប​នៅ​លើ​ស្បែក​ក្បាល​។​ ​ប្រសិនបើ​អនុវត្ត​ជាប្រចាំ​ចាំបាច់​លាង​ទឹក​ចេញ​បន្ទាប់ពី​លាប​លើ​ស្បែក​ក្បាល​២​នាទី​ ​ប៉ុន្តែ​បើ​ធ្វើ​ត្រឹមតែ​ម្តង​ឬ​ពីរដង​ក្នុង​មួយ​ស​ប្តាហ៍​អាច​ទុក​ដល់​១​០​នាទី​ទើប​លាង​ជម្រះ​ចេញ​។​

          ប្រេង​តែ​ ​Tea​ ​tree​: ប្រេង​តែ​ ​Tea​ ​Tree​ ​ផ្ទុក​ទៅ​ដោយ​សមាសធាតុ​ខ្លាំង​ក្នុង​ការ​ស​ម្អា​ត​ ​ប្រឆាំង​បាក់តេរី​ ​និង​ប្រឆាំង​ពពួក​មេរោគ​មីក្រុប​តូច​ៗ​។​ ​នៅ​ពេល​ប្រើ​ប្រេង​នេះ​ជាប្រចាំ​វា​អាច​ជួយ​ស​ម្អា​ត​រន្ធ​ឫស​សក់​ដែល​កក​ស្ទះ​ ​និង​បង្កើន​ការលូតលាស់​សក់​ត្រឡប់មកវិញ​។​ ​ប្រេង​តែ​ ​Tea​ ​Tree​ ​ត្រូវ​បាន​គេ​យកមក​ផលិត​ជា​ផលិតផល​រក្សា​សម្រស់​ច្រើន​បែប​ ​ខ្លះ​ធ្វើជា​ប្រភេទ​ប្រេង​លាប​សុទ្ធ​ ​ខ្លះ​ពាក់កណ្តាល​ប្រេង​ ​និង​ខ្លះ​លាយ​ជាមួយ​គ្រី​ម​។​ ​ការសិក្សា​នៅ​ក្នុង​ឆ្នាំ​ ​២​០​១​៣​ ​រក​ឃើញ​ថា​ផលិតផល​ដែល​មាន​ផ្ទុក​ធាតុផ្សំ​លាយ​ប្រេង​ ​Tea​ ​Tree​ ​និង​សារធាតុ​គីមី​បណ្តុះ​សក់​ ​M​in​ox​i​d​i​l​ ​មាន​ប្រសិទ្ធ​ភាព​បណ្តុះ​សក់​ជាង​ផលិតផល​ដែល​ប្រើ​ធាតុផ្សំ​ ​M​in​ox​i​d​i​l​ ​តែឯង​ ​ខណៈ​ដែល​ការសិក្សា​ជាច្រើន​ទៀត​តម្រូវ​ឲ្យ​ប្រើ​តែ​ប្រេង​ ​Tea​ ​Tree​ ​មួយ​មុខ​គឺ​គ្រប់គ្រាន់​។​ ​មកដល់​ឆ្នាំ​ ​២​០​១​៥​ ​គេ​រក​ឃើញ​ថា​ប្រេង​ ​Tea​ ​Tree​ ​ត្រូវ​បាន​ប្រើប្រាស់​ទៅ​ក្នុង​ផលិតផល​ព្យាបាល​អង្គែ​។​ ​មាន​វិធី​ពី​រយ៉ា​ង​ដែល​យើង​អាច​ប្រើ​ប្រេង​តែ​ ​Tea​ ​Tree​ ​ដើម្បី​បណ្តុះ​សក់​។​ ​ទី​១​ ​បន្តក់​ប្រេង​តែ​ ​Tea​ ​Tree​ ​១​០​តំណក់​នៅ​ពេល​កំពុង​កក់សក់​ ​ឬ​ពេល​កំពុង​បន្ទន់​សក់​ ​និង​អនុវត្ត​ជាប្រចាំ​។​ ​រីឯ​វិធី​ទី​២​ ​លាយ​ប្រេង​ ​Tea​ ​Tree​ ​៣​តំណក់​ជាមួយ​ប្រេង​អូ​លីវ​ឬ​ប្រេងដូង​២​ស្លាបព្រា​បាយ​លាប​លើ​ស្បែក​ក្បាល​ដោយ​ទុកចោល​រយៈពេល​១​៥​នាទី​ ​រួច​កក់សក់​ឬ​លាង​ជម្រះ​ចេញ​ដោយ​ទឹក​ធម្មតា​។

          បន្ទាប់ពី​អាន​អត្ថបទ​ខាងលើ​ជឿជាក់​ថា​ប្រិយ​មិត្ត​ភាគច្រើន​ប្រាកដជា​មាន​ច​ម្ងល់​ថា​ ​បើ​ប្រេង​ធម្មជាតិ​មាន​ប្រសិទ្ធ​ភាព​យ៉ាងនេះ​ហេតុអ្វី​ពេល​អនុវត្ត​ចាំបាច់​លាយ​ជាមួយ​ប្រេង​ដទៃ​ដូចជា​ប្រេង​អូ​លីវ​ឬ​ប្រេងដូង​ ​ឬ​លាយ​ជាមួយ​សាប៊ូ​កក់សក់​ ​និង​ក្រែម​បន្ទប់​សក់​? ​ជា​ការពិត​ណាស់​ ​ថ្វី​ដ្បិត​ប្រេង​ធម្មជាតិ​សំខាន់​ៗ​ទាំងនេះ​មាន​អត្ថប្រយោជន៍​ពិតមែន​ ​តែ​ប្រសិនបើ​យើង​ប្រើ​វា​លាប​តែឯង​វា​ងាយ​ប្រឈម​ធ្វើឲ្យ​ស្បែក​ក្រហាយ​ឬ​រមាស់​ឬក៏​ប្រតិកម្ម​ជាដើម​។​ ​ដូច្នេះ​យើង​គប្បី​ប្រើ​វា​លាយ​គ្នា​ជាមួយ​ប្រេងដូង​ឬ​ប្រេង​អូ​លីវ​ដើម្បី​ពង្រាវ​ជាមុន​ទើប​ប្រសើរ​ ​ម្យ៉ាង​ប្រេង​ទាំងពីរ​នេះ​ក៏​ជួយ​បំប៉ន​ស្បែក​ក្បាល​និង​សក់​ឲ្យ​មាន​សុខភាព​ល្អ​ផង​ដែរ​។​ ​ប្រេង​ធម្មជាតិ​ស័ក្តិសម​ប្រើ​ចំពោះ​ក្មេង​វ័យ​ជំទង់​ ​និង​មនុស្ស​ពេញវ័យ​ ​តែ​ប្រសិនបើ​អ្នក​ចង់​ប្រើប្រាស់​ជាមួយ​កូន​តូច​ៗ​គួរតែ​ប្រឹក្សា​ជាមួយ​អ្នកជំនាញ​ជាមុន​សិន​។​ ​ដើម្បី​ជៀសវាង​ការ​ប្រតិកម្ម​ជាមួយ​ប្រេង​ណាមួយ​អ្នក​អាច​ធ្វើការ​តេ​ស្ត​បរិមាណ​តិចតួច​នៅ​លើ​ស្បែក​មុន​សម្រេច​ទិញ​យកមក​ប្រើប្រាស់​៕​

Article​ ​by​ ​HEM SOKKHIM


SUGGESTIONS